ភាគទី 17

5K 364 2
                                    


      @ភោជនីយដ្ធាន
   «អូនមិនញុាំទេឬ??»ជុងហ្គុក សួរប្រពន្ធខណៈឃេីញគេទាញបាយចេញពីមុខរបស់ខ្លួន
  «ញុាំឆ្អែតហេីយ លែងចង់ញុាំហេីយ!!»ថេយ៉ុង
  «អូនកេីតអីរឺ??»
  «លោកថាមកទទួលខ្ញុំចេញពីសាលារៀន តែក៏មិនបានមកទទួលនៅឲ្យខ្ញុំចាំឡេីងយូរ»រាងតូច ដាក់ដៃច្រត់ចង្កានៅលេីតុហេីយសម្លឹងមេីលមុខសង្ហារ
របស់ប្តី ជុងហ្គុកញញឹមរួចចាប់ដៃប្រពន្ធជាប់
  «បងសុំទោស...លេីកក្រោយលែងមានចឹងទៀត
ហេីយ»
  «ប្រាកដទេ?»
  «បងសន្យា»
  «លោកត្រូវទៅក្រុមហ៊ុនវិញមែនទេ??»
  «បាទ»
  «អផ្សុកទៀតហេីយ»ថេយ៉ុង រអ៊ូហេីយក៏ងាកមុខសម្លឹងបែរមុខទៅកញ្ចាក់ហាងមេីលមនុស្សនៅខាងក្រៅ គេមិនចូលចិត្តនៅម្នាក់ឯងរឹតតែមិនចង់ឲ្យ
លោកប្តីទុកចោលទៀត
«បងនឹងឆាប់មកផ្ទះវិញ នៅជាមួយអូនល្អទេ??»
«ក៏បាន»
   បន្ទាប់ពីញុាំអាហារថ្ងៃត្រង់រួចជុងហ្គុកក៏ជូនប្រពន្អទៅផ្ទះវិញរួចក៏បន្តទៅក្រុមហ៊ុនដេីម្បីដោះស្រាយរឿងជំនួញរបស់គេវិញ មិនអាចឲ្យលោកពូដាងហូមានភាគហ៊ុនស្មេីគេជាដាច់ខាត។
   - SKIP -
  «អរគុណលោកមីនដែលឲ្យខ្ញុំខ្ចីលុយ»លោកផាក អង្គុយញញឹមពេលបានឃេីញលុយដ៍ច្រេីននៅចំពោះមុខ
  «លោកដឹងថាអ្នកដែលខ្ចីលុយខ្ញុំមិនសងហេីយ មានរឿងអ្វីទេ??»យ៉ុនគី
  «ដឹង..ដឹង..!!»លោកផាក
  «ស្លាប់!!!»ថាហេីយ យ៉ុនគីក៏លេីកកាំភ្លេីងខ្លីមកមេីលចុះមេីលឡេីង
   «...........»លោកផាក មិនមាត់បានត្រឹមលេបទឹក
មាត់ក្អឹកមិនហ៊ានសូម្បីសម្លឹងមេីលអ្នកកម្លោះ
  «ឮថាលោកមានកូនប្រុសមែនទេ??»
  «បាទ..មែនហេីយ»លោកផាក ឆ្លេីយទាំងរដាក់រដុបតេីគេសួរអំពីកូនប្រុសរបស់គាត់ធ្វេីអី?កុំប្រាប់ថាត្រូវយកជីមីនមកដោះដូរណា?
  «គ្មានអីទេចេញទៅ»យ៉ុនគី
  «បាទលោក» រាងចំណាស់អោបលុយរាប់សែនលាននៅក្នុងដៃរួចដេីរចេញទៅវិញយ៉ាងលឿន។
  «ឮថាលោកផាកក្ស័យធនអស់ទៅហេីយចៅហ្វាយ មិចក៏ឲ្យគាត់ខ្ចីលុយទទេៗបែបនេះ??»ឌី
  «មនុស្សដូចយេីងមិនឲ្យអ្នកណាមកខ្ចីទទេៗនោះទេ ទាល់តែមានអ្វីដោះដូរទេីបបាន»
  «ចៅហ្វាយចង់ទៅអុីតាលីពេលណាវិញ?»
  «មិនទាន់ទេ...រឿងគ្រូពេទ្យរកបានឬនៅ?»
  «ចៅហ្វាយកុំបារម្ភខ្ញុំបានរកគ្រូពេទ្យដែលល្បីម្នាក់នៅអុីតាលីពេលនេះកំពុងតែពិសោធន៍ថ្នាំហេីយ»
  «ពិសោធន៍មនុស្សហេស៎??»
  «បាទចៅហ្វាយ..ខ្ញុំបានរកមនុស្សដែលមាន
អាការៈដេីរមិនបានដូចជាអ្នកប្រុសជុងហ្គុក
ឲ្យទៅសាកថ្នាំជំនួស ពេលបានផលពេលណាទេីបអាចឲ្យអ្នកប្រុសជុងហ្គុកចាក់ថ្នាំបាន»
  «ឯងនៅតែជាមនុស្សដែលយេីងរេីសមកល្អបំផុត» រាងសង្ហារ ញញឹមដោយទឹកមុខស្មេីរៗ មនុស្សជំនិតរបស់គេទាល់តែមនុស្សឆ្លាតនឹងចេះបន់បែនគ្រប់កាលៈទេសៈ ស្មោះត្រង់ទេីបបាន ។
  «អរគុណចៅហ្វាយ»
  «តោះ!!»យ៉ុនគី ក្រោកឈរឡេីងដាក់កាំភ្លេីងស៊កនៅលេីចង្កេះ
  «ទៅណាចៅហ្វាយ??»
  «ទៅមេីលកាសុីណូបន្តិច»ថាហេីយ អ្នកកម្លោះក៏ ដេីរចេញទៅឯនាយចំណិតក៏ដេីរទៅតាមពីក្រោយ។
    #ល្ងាច
   «អ្នកប្រុសបានហេីយទុកឲ្យខ្ញុំវិញ»យូយីង ប្រាប់ទៅថេយ៉ុងដែលកំពុងចិត្តបន្លែនៅក្នុងផ្ទះបាយ ថ្ងៃនេះរាងតូចប្រាប់ថាចង់ធ្វេីម្ហូបទេីបនាងរកឃាត់មិនបាន ដេីមឡេីយជុងហ្គុកជួលនាងដេីម្បីឲ្យធ្វេីអាហារហាមមិនឲ្យប្រពន្ធរបស់គេចូលផ្ទះបាយនោះទេ។
  «អត់ទេ...ថ្ងៃនេះខ្ញុំចង់ធ្វេីអាហារឲ្យជុងហ្គុក»ថេយ៉ុង
  «អ្នកប្រុសមិនបាច់ធ្វេីក៏បាន ប្រយ័ត្នអ្នកប្រុស
ជុងហ្គុកមកស្តីឲ្យខ្ញុំ»យូយីង
  «កុំបារម្ភអី~~អ៊ូយ...»និយាយមិនទាន់ផុតពីមាត់ផងរាងតូចក៏ចិត្តបន្លែមិនប្រយ័ត្នធ្វេីឲ្យមុតដៃនឹងកាំបិតភ្លាម
  «អ្នកប្រុស!!»យូយីង រហ៍សដេីរទៅជិតថេយ៉ុង
  «មុតដៃហេីយ»
  «ខ្ញុំមិនអីទេ»ថេយ៍ លេីកដៃដែលត្រូវរបួសមកមេីលវាចេញឈាមទៅហេីយ
  «អ្នកណាមុតដៃ?»ជុងហ្គុក បង្វិលរទេះចូលមកក្នុងផ្ទះក៏ស្រាប់តែឮសំឡេងនៅក្នុងផ្ទះបាយទេីងចូលទៅមេីលដោយខ្លួន
  «គឺ...»យូយីង និយាយមិនចេញពេលឃេីញ
ជុងហ្គុកចូលមក
  «អត់មានអីទេជុង!!»ថាហេីត រាងតូចខំញញឹមហេីយខំថ្ពាត់ដៃទៅក្រោយខ្លាចថារាងក្រាស់នឹងឃេីញ
  «អូនកុហក»ជុងហ្គុក បង្វិលរទេះទៅជិតប្រពន្ធរួចទាញដៃគេមកមេីលឃេីញថារាងតូចមុតដៃពិតមែន
  «អូនមុតដៃហេីយ...អ្នកណាឲ្យអូនមកធ្វេីកិច្ចការទាំងនេះ?»អ្នកជាប្តីងេីបមុខឡេីងនិយាយថាឲ្យរាងតូចតែនៅក្នុងក្រសែភ្នែកពោរពេញទៅដោយក្តីបារម្ភ
  «ជុង..ខ្ញុំ»ថេយ៍ ពេបមាត់រកយំបន្តិចអីបន្តិចពេល
ឃេីញនាយនិយាយថាឲ្យខ្លាំងៗ
  «បងសុំទោស»ជុងហ្គុក ពោលហេីយក៏ដាក់ដៃដែលមានឈាមរបស់រាងតូចចូលក្នុងមាត់រួចបឺតឈាមចេញ
  «នាងទៅយកប្រអប់ថ្នាំមក»រាងក្រាស់ ប្រាប់ទៅអ្នកបម្រេីស្រីដែលឈរនៅម្ខាង យូយីងអ្នកឮហេីយក៏ដេីរទៅយកប្រអប់ទាំងប្រញាប់ បន្ទាប់ពីយករួចហេីយ
ក៏ដេីរទៅជិតរាងក្រាស់ហុចប្រអប់ថ្នាំឲ្យ
  «អូនអង្គុយសិនទៅ បងបិទបង់រុំឲ្យ» រាងតូចមិន
មាត់រួចដេីរទៅអង្គុយលេីកៅអីនៅក្នុងផ្ទះបាយ សម្លឹងមេីលប្តីដែលកំពុងបេីកប្រអប់ថ្នាំ
  «លេីកក្រោយមិនឲ្យអូនចូលមកធ្វេីម្ហូបទេ»ជុងហ្គុកយកបង់បិទដំបៅបិទដៃឲ្យរាងតូច
  «សុំទោសមកពីខ្ញុំចង់ធ្វេី»ថេយ៉ុង
  «ហេតុអី??» ឮរាងក្រាស់សម្លឹងមេីលមុខរាងតូច ហេីយសួរ គេមិនចង់ឲ្យរាងតូចមានរបួសនោះទេ។
  «ព្រោះរាល់ថ្ងៃមិនដែលធ្វេីអ្វីសោះ ទៅតែរៀនទេីបចង់ធ្វេីម្ហូបឲ្យលោកញុាំ»ថេយ៉ុង
  «ហ្ហឹមម??» រាងក្រាស់ភាំងបន្តិចពេលត្រូវមាឌតូចអោនមកអោបបន្តិចទេីបប្រលែងចេញ
  «សន្យា...លែងឲ្យមានរបួសទៀតហេីយជុង»ថេយ៉ុង
  «ជំទាស់អូនលែងបានហេីយ»រាងក្រាស់ញញឹមរួចលេីកដៃចាប់ទាញថ្ពាល់របស់ប្រពន្ធលេង ព្រោះតែខ្នាញ់ពេក
  «អ្ហាយ...ជុងហ្គុកឈឺ!»ថេយ៉ុង ចាប់ដៃប្តីទុកកុំឲ្យចាប់ថ្ពាល់របស់គេទៀត
  «ក្រហមបាត់ហេីយ ស្បែកអូនលឿនក្រហមណាស់ណ៎?»
  «គឺមកពីលោក»ថាហេីយ ថេយ៉ុងក៏លេីកដៃអង្អែលថ្ពាល់ខ្លួនឯងតិចៗ
  «អ្នកប្រុសចាំខ្ញុំត្រៀមអាហារពេលយប់ជូន»យូយីង
  «ហុឹមម...»ជុងហ្គុក ងក់ក្បាលថេយ៉ុងក្រោកពីកៅអីរួចចូលទីរទេះប្តីចូលទៅក្នុងបន្ទប់។
  «ចាំនៅទីនេះហេីយខ្ញុំទៅត្រៀមទឹកឲ្យ!!» រាងក្រាស់ងក់ក្បាល ឯរាងតូចក៏ចូលទៅត្រៀមទឹកឲ្យប្តី បន្ទាប់ពីត្រៀមទឹកឲ្យប្តីរួចថេយ៉ុងក៏ចេញពីបន្ទប់ជុងហ្គុកទៅបន្ទប់ខ្លួនវិញនឹងបានងូតទឹករួចញុាំអាហារពេលល្ងាចជាមួយលោកប្តីរបស់គេ។
    2 សប្តាហ៍ក្រោយមកទំនាក់ទំនងរវាងប្តីប្រពន្ធរបស់ពួកគេក៏ចាប់ផ្តេីមល្អូកល្អើននឹងគ្នា ពេលនេះមាឌតូចផ្លាស់មកគេងបន្ទប់ជាមួយនឹងរាងក្រាស់ព្រោះបានមេីលថែជុងហ្គុកផងនឹងជួយរាងក្រាស់ក្នុងការដេីរផងដែលតែថេយ៉ុងនៅមិនទាន់ដឹងនៅឡេីយ
ថាជុងហ្គុកកំពុងធ្វេីពុធជាដេីរមិនបាន ប៉ុន្តែពេលខ្លះ
នាយក៏មានការឈឺចាប់ខ្លះៗដោយសារតែមិនទាន់ជា
ស្រួលបួលឯណា។
     បន្ទាប់ពីចេញពីសកលវិទ្យាល័យ ថេយ៉ុងក៏ចេញទៅក្រុមហ៊ុនរបស់ប្តីតែម្តង។
      ផាំង~~
   «ព្រះជួយ!!!!!»អុីវ៉ាន ឈរនៅជិតរាងក្រាស់ភ័យនឹងសម្លេងទ្វារដែលបេីកទាំងកម្រោលដោយសារស្នាដៃថេយ៉ុង
  «ថេយ៍?»ជុងហ្គុក ទម្លាក់ក្រដាសឯកសារទុកនៅលេីតុពេលឃេីញរាងតូចរត់មករកគេទាំងមានក្រដាសមួយសន្លឹកមកជាមួយផង
  «ជុង..»ថេយ៍ រហ័សរត់ទៅអង្គុយលេីភ្លៅរាងក្រាស់រួចផ្អែកក្បាលលេីស្មារបស់ប្តីមុននឹងលេីកក្រដាសមួយសន្លឹកឲ្យនាយមេីលទាំងញញឹម
  «នេះជាអ្វី??»ជុងហ្គុក ថេីបសក់ក្រអូបរបស់ប្រពន្ធស្រាលៗ ឯមនុស្សជំនិតក៏ងាកមុខបែរខ្លួនដេីចេញទៅក្រៅខ្លួនទុកអោយពួកគេនៅតែពីរនាក់
  «លោកប្តី មេីលសន្លឹកកិច្ចការរបស់អូនទៅបានពិន្ទុខ្ពស់ទេ??»ថេយ៉ុង ងេីយមេីលមុខប្តី
   «ពូកែណាស់ប្រពន្ធអ្នកណាចេះ!!» Jungguk  មេីលទៅសន្លឹកកិច្ចការរបស់មាឌតូចដែលមាពិន្ទុខ្ពស់តែម្តង
  «ប្រពន្ធរបស់បង ហិហិ»ថេយ៍ ក្រោកចេញពីរាងក្រាស់ហេីយឡេីងទៅអង្គុយលេីតុធ្វេីការរបស់គេវិញបែរមុខទៅរកនាយ ឯជេឃេក៏យកដៃអោបចង្កេះប្រពន្ធជាប់
  «បែបនេះបងត្រូវជូនអូនទៅញុាំJajangmyeon នឹង Tteokbokki ហេីយណា Okទេ??»ថេយ៍ ញញឹមតោងករាងក្រាស់ជាប់
  «សម្រាប់អូនបានគ្រប់យ៉ាង»
  «ទៅល្ងាចនេះបានទេ??»រាងក្រាស់ងក់ក្បាលយល់ព្រមសម្រាប់ប្រពន្ធរបស់គេបានគ្រប់យ៉ាងទាំងអស់។
  «ស្រឡាញ់បងណាស់»រាងតូចសេីចស្ញេញមុននឹងលោរមាត់ទៅថេីបថ្ពាល់ប្តីទាំងសងខាង ពេលនេះប្រហែលស្រឡាញ់ប្តីងេីបក្បាលលែងរួចហេីយ បេីលោកប្តីល្អយ៉ាងនេះ។

        To be continued...............


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now