ភាគទី 3

5.4K 395 1
                                    

   «ខ្ញុំ...»ថេយ៉ុង ងាកទៅមេីលមុខរាងក្រាស់ទាំង
ភ័យៗហេីយវាក៏ធ្វេីអោយគេស្ទាក់ស្ទេីរមិនដឹងឆ្លេីយ
យ៉ាងណា
   «បេីថេយ៍មិនចង់ញុុាំជាមួយខ្ញុំក៏មិនអីទេណា ខ្ញុំ
មិនបង្ខំ»ជុងហ្គុក និយាយទាំងមុខស្ងួតហេីយក៏
ប្រលែងដៃចាប់រឆងតូចចេញ
   «មិនមែនចឹងទេ!!ខ្ញុំញុាំបាយជាមួយលោកក៏បាន
ព្រោះពេលនេះក៏ឃ្លានហេីយ»ថេយ៉ុង រហ័សតបវិញ
យ៉ាងលឿនព្រោះឃេីញទឹកមុខរបស់ជុងហ្គុកស្ងួត
ទេីបមិនចង់អោយនាយខកបំណងណាមួយគេក៏ត្រូវ
ញុាំបាយនៅខាងក្រៅដដែល បេីញុាំបាយជាមួយ
អនាគតប្តីតេីមានទៅខុសអី?ប៉ុន្តែមកពីគេខ្លាចនាយ
នឹងទេីសទាល់ជាមួយ
   «ល្អ!!»
     ទីបំផុតក៏ត្រូវមកញុាំបាយជាមួយគ្នាឲ្យទាល់តែ
បាន បរិយាយកាសកាន់តែស្ងប់ស្ងាត់ធ្វេីឲ្យរាងតូច
បន់អោយតែញុាំបាយអោយឆាប់ៗអស់នឹងបានទៅ
ផ្ទះវិញទេ។
    «ថេយ៍កេីតអីមែនទេ?»ជុងហ្គុក សួរឡេីងកាល
បេីឃេីញរាងតូចដូចជាចេះតែសម្លឹងមេីលទូរស័ព្ទ
របស់ខ្លួនមេីលម៉ោងរហូតហេីយគេក៏មិនសូវញុាំ
បាយដែល
   «អត់ទេ»ថេយ៉ុង ក៏គ្រវីក្បាលតិចៗ
  «ខ្ញុំសួរមួយបានទេ?តេីថេយ៍អាយុប៉ុន្មាន?»
  «ខ្ញុំអាយុ 18 ឆ្នាំ»
  «18 ឆ្នាំមែនទេ?»គ្រាន់តែដឹងអាយុរបស់រាងតូច
ហេីយ ជុងហ្គុកឯណេះវិញឡេីងភាំង នេះគេក្មេង
យ៉ាងនេះផងហេស៎?នេះថេយ៉ុងអាយុប្អូននាយដល់
ទៅ 5 ឆ្នាំ
   «អុឹមម..មានអីមែនទេ?»ថេយ៉ុង សួរឡេីងព្រោះ
ឃេីញជុងហ្គុកដូចជាភ្ញាក់ផ្អេីលខ្លាំងណាស់
  «គ្រាន់តែភ្ញាក់ផ្អេីលបន្តិចប៉ុណ្ណោះព្រោះថេយ៍អាយុប្អូនខ្ញុំដល់ទៅ 5 ឆ្នាំ»ជុងហ្គុក
   «អ៎...»រាងតូច ងក់ក្បាលតិចៗមុននឹងដាក់បាយចូលមាត់ទំពារយ៉ាងស្ងាត់ៗ នេះនាយអាយុបងគេ
ច្រេីនយ៉ាងនេះហេស៎?
     បន្ទាប់ពីញ៉ាំបាយរួចហើយ ថេយ៉ុងក៏ដោយចេញ
ទៅក្រៅដើម្បីហៅតាក់ស៊ីជិះចេញទៅផ្ទះព្រោះពេល
គេមកគឺមកជាមួយជីមីនប៉ុន្តែពេលនេះជីមីនទៅផ្ទះ
តាំងពីយូរណាស់ហេីយ។
    «ម៉េចក៏គ្មានតាក់ស៊ីមួយអញ្ចឹង រីមេឃក៏ជិតភ្លៀងទៀត»ថេយ៉ុង ឈរអូតែម្នាក់ឯងព្រមទាំងជួយមើល
ទៅលើមេឃក៏ឃើញថាមានពពកខ្មៅផ្ដុំគ្នាខ្មួលខ្មិញ
រកចង់ភ្លៀង ចំណែកឯឡានតាក់ស៊ីក៏មិនឃើញទៀតបើឃើញក៏សុទ្ធតែមានមនុស្សជិះហើយ
   «ឆាប់ឡើងមកអ្នកប្រុស»អុីវ៉ាន់ បេីកឡានមក
ឈប់ពីមុខរាងតូចហេីយបេីកកញ្ចក់ប្រាប់ទៅថេយ៍
ដែលឈរនៅ ចំណែកឯជុងហ្គុកក៏បេីកកញ្ចក់សម្លឹង
មកគេទាំងញញឹមស្រទន់បែបមានមន្តស្នេហ៍ដាក់
   *អ៊ួយ..ស្លាប់ហេីយ តេីគេតែងតែញញឹមដាក់គ្រប់
គ្នាអញ្ចឹង?ឬមួយក៏តែខ្ញុំម្នាក់ទេ?*ថេយ៉ុង ចាប់
ផ្តេីមមុខក្រហមហេីយក៏បែរខ្លួនទៅក្រោយបន្តិច
ស្ទាបបេះដូងខ្លួនឯងកុំអោយលោតទៀត គ្រប់ពេល
គេជួបអនាគតប្តីពេលណាដឹងតែបេះដូងលោតញាប់
គ្រប់ពេល
    «ឆាប់ឡេីងមកថេយ៍!!មេឃជិតភ្លៀងហេីយ»
ជុងហ្គុក ស្រដីឡេីងតឿនរាងតូចអោយឆាប់ចូលមក
ខាងក្នុងព្រលះមេឃក៏ជិតភ្លៀងពិតមែន ដោយគ្មាន
ជម្រេី ថេយ៉ុង ក៏ព្រមឡេីងឡានទៅជាមួយរាងក្រាស់
    «ថេយ៍មិនស្រួលខ្លួនមែនទេឃេីញមុខក្រហមតាំង
ពីញុាំបាយមកម្លេ៉ះ ក្តៅខ្លួនរឺអត់??»និយាយហេីយ
រាងសង្ហារក៏លេីកដៃទៅស្ទាបថ្ងាស ថេយ៉ុង ដេីម្បីចង់
ដឹងព្រោះគេឃេីញរាងតូចពិតជាមុខក្រហមមែន
   «ខ្ញុំ..ខ្ញុំអត់អីទេ»ថេយ៉ុង រឹងខ្លួនស្តូកធ្វេីអ្វីមិនត្រូវ
មុខក៏កាន់តែក្រហមពេលនាយចាប់ត្រូវចំណុចហេីយ
ក៏សួរខ្លួនចំៗបែបនេះ ព្រះអេីយ..អ្នកណាអនុញ្ញាតឲ្យ
គេយកដៃមកស្ទាបខ្លួនបែបនេះ?
    ជុងហ្គុក ក៏ដកដៃចេញពីថ្ងាសរាងតូចហេីយ
ឡានក៏ចាប់ផ្តេីមទៅបេីកជារឿយៗស្របពេលមេឃក៏
បង្អុរភ្លៀងមកតិចៗ។ បន្តិចក្រោយមកស្នាមញញឹម
នៅលេីមាត់ក៏ផុសឡេីងមកតិចៗខណៈឃេីញ
ថេយ៉ុងភ្លេចខ្លួបគេងនៅលេីស្មារបស់នាយ
    «អ្នកប្រុសដល់ហើយ»អុីវ៉ាន់ ឈប់ឡាននៅមុខផ្ទះ
រាងតូចមុននឹងងាកមកបាំងខាងក្រោយដើម្បីប្រាប់
   «ហាស?..ដល់ហើយហ៎?»ថេយ៉ុង ដែលកំពុង
គេងលក់ក៏រហ័សភ្ញាក់ព្រេីតមុននឹងងាកសម្លឹងទៅ
មេីលផ្ទះ
   «អរគុណលោកហេីយដែលជូនមក»
   «ជុងហ្គុក!!»
   «អូ៎..អរគុណហេីយ ជុងហ្គុក»ពោលហេីយ រាងតូច
ក៏ញញឹមដាក់នាយបន្តិចទេីបបេីកទ្វារចុះពីលេីឡាន
ដេីរចូលទៅក្នុងផ្ទះព្រោះពេលនេះមេឃក៏រាងភ្លៀងហេីយ ចំណែកឯ ជុងហ្គុក ក៏តាមសម្លឹងមេីលថេយ៉ុង
រហូតបាត់កន្ទុយភ្នែកទេីបបញ្ជាអោយមនុស្សជំនិត
ចេញឡានទៅ ។
   «មកហេីយហេស៎?»ថេស៊ូ
   «បាទ»ថេយ៉ុង
   «ជីមីនតេមកអោយបងទៅទទួលឯងនៅផ្សារទំនេីប
ព្រោះគេមានការរវល់ចុះឯងមកវិញបានយ៉ាងម៉េច
បងមិនទាន់ទាំងទៅទទួលផង?»
   «គឺជុងហ្គុកគេជូនមកវិញ»
   «wow ឡូយណាស់..មានទៅដេីរលេងនៅឯណា
ខ្លះ?ហេីយហេតុអីក៏ជួបគ្នា?»
   «មិនមែនដេូរលេងទេពួកខ្ញុំគ្រាន់តែញុាំបាយជាមួយ
គ្នាតែប៉ុណ្ណឹងហេីយគេក៏ជូនខ្ញុំមកផ្ទះវិញ»
   «នៅជាមួយគ្នាអោយបានច្រេីនទៅនឹងបានឆាប់
យល់ចិត្តគ្នាកាន់តែច្រេីន»លោកគីម
   «ខ្ញុំឡេីងទៅលេីហេីយ»ថាហេីយ ថេយ៉ុង ក៏ដេីរ
ឡេីងទៅលេីបាត់ចំណែកឯថេស៊ូក៏អស់សំណេីចនឹង
ប្អូនប្រុស។
     ៚ក្រុមហ៊ុន ចន
   «ស្អែកនាំថេយ៍ទៅមេីលចិញ្ចៀនរៀបការទៅ»
លោកស្រី ចន
   «ម៉ាក់ចាត់ចែងទៅ»ជុងហ្គុក
   «Aww..ចុះកូនមិនចង់ទៅមេីលដោយផ្ទាល់ទេឬ?»
   «ក៏បានចាំខ្ញុំឃ្លារការងារចោល»
   «កុំរវល់តែការងារពេក មេីលថែសុខភាពផង»
   «ខ្ញុំដឹងហេីយម៉ាក់»
   «ម៉ាក់ទៅសិនហេីយ»លោកស្រីចន ស្រដីឡេីង
ក៏ក្រោកឈរទាញកាបូបឡេីង
  «ចាំខ្ញុំអោយអុីវ៉ាន់ជូនម៉ាក់ទៅវិញ»
  «មិនបាច់ទេ!ម៉ាក់ត្រូវទៅសមាគមបន្តិច»
  «ជម្រាបលាម៉ាក់»
      យប់៚
     ព្រះអាទិត្យចាប់ផ្តេីមលេចបាត់ ផ្ទៃមេឃក៏ចាប់ផ្តេីម
ងងឹត ទីក្រុងទាំងមូលក៏ចាប់ផ្តេីមបេីកភ្លេីងចម្រុះពណ៍
ពេញផ្ទៃទីក្រុង។ ជុងហ្គុក អង្គុយលេីរទេញរុញនៅរាន
ខាងមុខបន្ទប់របស់គេដោយស្លៀកពាក់ឈុតគេង
យប់ នៅផ្នែកម្ខាងទៀតមានកូនតុមានដាក់ថ្នាំនឹងទឹក
មួយកែវ វាជាថ្នាំសម្រួលសរសៃរជេីងគេអោយរឹងមាំល្អ
ដូចដេីម ខណៈកែវភ្នែកថ្លាយង់ដូចគ្រាប់ពេជ្រក៏សម្លឹង
មេីលទៅលេីមេឃដែលមានផ្កាយរាប់មិនអស់ដែល
កំពុងបញ្ចេញពន្លឺភ្លឺចិញ្ចាចពាសពេញផ្ទៃមេឃងងឹត
បណ្តាលចិត្តគំនិតរបស់នាយអោយគិតពីគ្រោះថ្នាក់
កាលពី 6 ខែមុនដែលធ្វេីគេពិការនឹងធ្វេីឲ្យលោកប៉ា
របស់គេបានស្លាប់។
   «កូនមិនទាន់គេងទេរឺ?»លោកស្រីចន ដេីរចូល
មកដោយកាន់ទឹកសោះគោមួយកែវមកជាមួយ
   «នៅទេ!!ចុះម៉ាក់ម៉េចក៏មិនទាន់សម្រាន្តទៀត?»
   «ម៉ាក់មិនទាន់ងងុយ..ម៉ាក់ដឹងថាកូនកំពុងបន្ទោស
ខ្លួនឯង ឈប់គិតរឿងនោះទៅ»
    «សុំទោសអ្នកម៉ាក់គឺមកពីខ្ញុំ»ជុងហ្គុក សម្រក់ទឹក
ភ្នែកហេីយតក់ៗ អោយតែគិតរឿងគ្រោះថ្នាក់លេីកនោះ
តែងតែធ្វេីអោយគេរំជួលបន្ទោសខ្លួនរាល់លេីក
   «ម៉ាក់មិនបន្ទោសកូនទេ..នេះមិនមែនកំហុសជុងទេ
ណា៎ ឈប់គិតច្រេីនទៅកូន»អ្នកជាម្តាយឃេីញដូច្នេះ
ក៏លេីកដៃអោបកូនជាប់នឹងទ្រូងព្រមទាំងលេីកដៃ
អង្អែលក្បាលគេថ្នមៗដោយការលូងលោម ។

         To be continued........................

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now