ភាគទី 30

5.4K 346 11
                                    

                
           #ថ្ងៃថ្មី~~~
    «ហ្អឹម……» រាងតូចគ្រហឹមក្នុងបំពង់.ក.ជ្រួល
ចិញ្ចេីមត្របកផ្នែកចាប់ផ្តេីមបេីកឡេីងព្រោះមានអារម្មណ៍ថាខ្លួនត្រូវគេរឹតអោបយ៉ាងខ្លាំង…ថេយ៍បេីកភ្នែកខ្ជិបមាត់ចូលគ្នាពេលឃេីញរាងក្រាស់កំពុងគេងអោបខ្លួន នេះជុងហ្គុកមកវិញពីពេលណា? ហេីយខ្លួនមិចក៏មកគេងនៅទីនេះទៅវិញ ចាំបានច្បាស់ណាស់ថាគេឈឺកំពុងគេនៅភូមិគ្រឹះចននោះទេ តែភ្ញាក់ឡេីងក៏នៅក្នុងរង្វង់ដៃប្តីទៅហេីយ ។
  «ជុងហ្គុក» រាងតូចញញឹមមានក្តីសុខពេលឃេីញ
ប្តីរបស់ខ្លួនត្រឡប់មកវិញ គេស្មានថាមនុស្សអាក្រក់ម្នាក់នេះទៅលែងមកវិញហេីយតេី ដៃស្រឡូនដូចមនុស្សស្រីលេីកអង្អែលថ្ពាល់រាងក្រាស់ថ្នមៗ
  «ថេយ៍……..»ជុងហ្គុក ភ្ញាក់ឡេីងពេលមានអារម្មណ៍ថាត្រូវគេអង្អែលមុខ ភ្នែកខ្មៅនឹលសម្លឹងមេីលប្រពន្ធដែលនៅក្នុងរង្វង់ដៃបន្តិចមុននឹងនិយាយ…
  «អូនភ្ញាក់យូរហេីយមែនទេ??» រាងក្រាស់ចាប់ដៃរបស់រាងតូចដែលកំពុងអង្អែលមុខគេ
  «អត់ទេទេីបតែភ្ញាក់ បងមកវិញពីពេលណា?អ្នកណាយកអូនមកផ្ទះវិញ?»ថេយ៉ុង
  «បងដល់យប់មិញ ! ទេីបទៅទទួលអូនមកពីផ្ទះអ្នកម៉ាក់»ជុងហ្គុក
   «មនុស្សអាក្រក់ឯណាសន្យាថានឹងមកឲ្យទាន់ថ្ងៃ
កំណេីតអូននោះ»ថាហេីយ ថេយ៍ក៏ប្រេីកណ្តាប់ដៃ
តូចៗចូលទៅវ៉ៃទ្រូងប្តី ឌឹប~ឌឹប
  «អា៎…បងសុំទោស ! ឈប់វ៉ៃបងទៅ Baby»ជុងហ្គុកអស់សំណីចរួចចាប់ដៃរាងតូចឲ្យឈប់គេវ៉ៃទៀត
  «ហុឹក … វ៉ៃឲ្យងាប់ៗ ! ងាប់»ថេយ៉ុង រេីពីកម្លាំងដៃដែលរាងក្រាស់ចាប់រួចគិតតែពីវ៉ៃទ្រូងរាងក្រាស់ឥតដកដៃ
  «ថេយ៉ុង !! …ឈប់ៗ ចង់ឲ្យប្តីខ្លួនស្លាប់ឬយ៉ាងមិច?»ជុងហ្គុក ទ្រាំមិនបានទេីបចាប់ដៃទាំងគូរបស់ប្រពន្ធជាប់ផ្ងារឲ្យគេនៅពីខាងក្រោមវិញ
  «ជុង??» រាងតូចបេីកភ្នែកធំៗ រួចលេបទឹក
មាត់ផ្សេីមបំពង់.ក.ព្រោះមានអារម្មណ៍ថាមិនស្រួល
  «មិនវ៉ៃទៀតមក»រាងក្រាស់ ញញឹមឌឺរាងតូចដែលធ្វេីមុខកំសត់ដាក់ ពេបមាត់ចង់យំ
  «លែងអូន..អូនកំពុងឈឺជុង!!»
  «ថេយ៍ បងសុំទោស»រាងក្រាស់ ឃេីញទឹកមុខប្រពន្ធហេីយក៏ប្រញាប់ប្រលែងដៃវិញភ្លេចគិតថាគេកំពុងឈឺពិតមែន
  «ចុះមកអូនគ្រាបងទៅបន្ទប់ទឹក»រាងតូចរហ័សចុះពីពូករួចហៅរាងក្រាស់ឲ្យចុះមក ត្បិតគេមិនទាន់ដឹងថានាយដេីរបានវិញនោះទេ
  «គ្រាហេស៎???»ជុងហ្គុក សួរបញ្ជាក់ រួចញីសៀតផ្កាសម្លឹងទៅរាងតូចវិញវិះនឹងភ្លេចទៅហេីយថារាងតូចមិនទាន់ដឹងថាគេដេីរបានវិញនោះទេ
  «ឆាប់ឡេីងជុង ! អូនប្រញាប់សាលា ហាច់ឈីស
ហុឹមម….» និយាយមិនទាន់អស់សេចក្តីផង ថេយ៉ុងក៏ក្រដាសឆែតៗ ជុងហ្គុកគ្រវីក្បាលនឹងប្រពន្ធមិនទាន់ទាំងជាផងចង់ទៅសាលារៀន ។
  «ទៅងូតទឹកមិនបាច់ទៅរៀនទេ អូនមិនទាន់ជានោះទេ»រាងក្រាស់ចុះពីគ្រែដេីរទៅបីរាងកាយតូចល្អិតទាំងមិនបានឲ្យដឹងជាមុន ថេយ៍បេីកភ្នែកធំៗពេលដឹងថាខ្លួនត្រូវគេចាប់បី នេះ…នេះជុងហ្គុកដេីរបានពីពេលណា?
   «ជុងហ្គុក??»  រាងតូចងាកមុខទៅសម្លឹងរាងក្រាស់វិញ ហាក់ចង់សួរពីរឿងជេីងរបស់គេ !!
  «ងូតទឹកទៅ..»ជុងហ្គុក បីរាងតូចចូលមកក្នុងបន្ទប់រួចដាក់គេឲ្យឈរស្រួលបួល ដៃមាំក្រាស់ចូលទៅយកកន្សែងបោះឲ្យរាងតូចដែលឈរធ្វេីកស្លឺ
  «ជេីង..ជេីងរបស់បងជុងហ្គុក??»ថេយ៍ លេីដៃចង្អុលទៅជេីងរបស់រាងក្រាស់ទាំងមិនជឿហេីយក៏
សប្បាយចិត្តនឹងរំភេីបក្នុងពេលតែមួយ
  «បងដេីរបានវិញហេីយ Supriseទេ? កាដូថ្ងៃ
កំណេីតអូនប្រពន្ធសម្លាញ់»ជុងហ្គុក ញញឹមដាក់រាងតូចរួចដេីរទៅជិតគេទម្លាក់បបូរមាត់បន្តិចមុននឹងដកមកវិញញីសក់របស់រាងតូចលេង ឯថេយ៍ក៏ឈរនៅស្លឺដូចរូបចម្លាក់ឲ្យរាងក្រាស់ថេីប ។
  «ឆាប់ឡេីងងូតទឹកទៅរឺចាំឲ្យបងងូតទឹកឲ្យអូន??»
រាងសង្ហារ គ្រវីក្បាលសេីចតិចៗរបស់រាងតូចរួចដេីរចេញទៅវិញ
  «ទេ!!»ថេយ៍ ខ្ជិបមាត់ចូលគ្នា លេីដៃប៉ះមាត់ដែលរាងក្រាស់ថេីបមិញនេះ គេដេីរបានវិញហេីយកាន់តែចំណេញ លេងមកដេីរថេីបមាត់កាត់ព្រឹកបែបនេះ Morning Kiss ឬ? បេីប្រៀបនឹងកាលពីមុនជេឃេមិនមែនបែបនេះទេ ឥឡូវទាល់តែប្រយ័ត្នទេីបបាន
     15នាទីក្រោយមក រាងតូចចេញពីបន្ទប់ទឹកលេីកដៃម្ខាងជូតសក់សេីមរបស់ខ្លួនសម្លឹងមេីលប្តីដែលឈរដោះអាវមានតែខោចំហរល្វែងខាងលេីចោល កំពុងតែនិយាយទូរស័ព្ទជាមួយអ្នកណាមិនដឹង។
  «ថេយ៍!! » រាងក្រាស់ទម្លាក់ទូរស័ព្ទចុះរួចងាកទៅ
មេីលប្រពន្ធដែលឈរជូតសក់នៅ
  «ងូតទឹកទៅ ! អូនឃ្លានហេីយ ហុឹស..»ជុងហ្គុក
ដេីរទៅថេីបថ្ពាល់រាងតូចមួយខ្សឺតមិនឲ្យគេនិយាយទាន់មុននឹងដេីរចូលបន្ទប់ទឹកបាត់ ថេីបៗ ! មិនដែលបានថេីបទេហេស៎??
   «ទៀតហេីយ »ថេយ៉ុង អង្អែលថ្ពាល់ដែលរាងក្រាស់ថេីបមិញនេះទាំងអៀនមុខឡេីងក្រហមអស់ទៅហេីយ ។
       បន្ទាប់ពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចរាល់ហេីយរាងក្រាស់ក៏ដេីរចុះទៅក្រោមព្រោះមិនឃេីញរាងតូចនៅក្នុងបន្ទប់ មិញនេះគេរអ៊ូថាឃ្លានពេលនេះប្រហែលជានៅតុបាយហេីយ ។
  «អ្នកប្រុសអញ្ជេីញ»យូយីង មេីលចៅហ្វាយរបស់ខ្លួនទាំងភ្ញាក់ផ្អេីល នឹកស្មានមិនដល់នោះទេថាគេនឹងដេីរបានវិញទេ
  «ដួសបាយទៅ»ជុងហ្គុក ទាញកៅអីអង្គុយជិតប្រពន្ធដែលអង្គុយធ្វេីមុខក្រញ៉ូវឆ្កឹះបាយមិនព្រមញុាំ
  «អូនកេីតអី ! មិនស្រួលខ្លួនឬ?»រាងក្រាស់សួរទៅប្រពន្ធរួចលេីកដៃស្ទាបក្បាលគេ
  «អត់ទេ»ថេយ៍ គ្រវាសដៃប្តីចេញ
  «ចឹងអូនកេីតអីទៀតហេីយ?»
  «ឲ្យអូនទៅរៀនទៅណាជុង»រាងតូចចាប់ផ្តេីមធ្វេីភ្នែកម៉ក់ៗដាក់ ហាក់កំពុងយកសម្រស់នឹងទឹកមុខគួរឲ្យស្រឡាញ់នឹងអង្រួនដៃមនុស្សមាឌធំហាក់ចង់បញ្ចុះបញ្ចូលឲ្យគេយល់ព្រមឲ្យទៅសាលារៀនយ៉ាងអញ្ចឹង ប៉ុន្តែជុងហ្គុកអត់ទេ ! គេដាច់ខាតមិនឲ្យប្រពន្ធគួរឲ្យស្រឡាញ់របស់គេទៅសាលារៀនទាំងឈឺបែបនេះនោះទេ
  «អត់ទេ ! អូនញុាំបាយហេីយលេបថ្នាំសម្រាកនៅផ្ទះទៅ ពីម្សិលមិញអ្នកម៉ាក់ថាអូនសន្លប់មែនទេ?បេីបងឲ្យអូនទៅសាលារៀនសន្លប់នៅទីនោះតេីគិតយ៉ាងមិច?»រាងតូចខាំមាត់អង្គុយស្តាប់ប្តីថាឲ្យ គេនិយាយបែបនេះក៏ត្រូវប៉ុន្តែអ្នកណាទៅចង់នៅផ្ទះពេញមួយថ្ងៃទៅ លោកអេីយ !!
  «អុឹមម…….»ថេយ៉ុង ងក់ក្បាលរួចអោនមកញុាំបាយវិញ ចំណែកឯសម្លឹងមេីលប្រពន្ធដែលអង្គុយឈ្ងោកញុាំបាយ គេបារម្ភពីមាឌតូចទេីបធ្វេីបែបនេះខានរៀនមួយថ្ងៃវាមិនស្លាប់ទេណាស់ហេីយតែប្រពន្ធគេនោះទេដែលចង់ទៅរៀននោះ ។
[.........]
   «កុំភ្លេចលេបថ្នាំណា៎ ! បងទៅធ្វេីការហេីយ»រាងក្រាស់ក្រោកចេញពីកៅអីរួចថេីបថ្ងាសប្រពន្ធមួយខ្សឺតរួចដេីរចេញទៅ
  «ជុងហ្គុកចាំផង អូនទៅដែល»ជុងហ្គុករហ័សក្រោករត់ទៅតាមក្រោយរាងក្រាស់ឯជុងហ្គុកក្រោយឮសំឡេងរាងតូចហៅហេីយក៏ឈប់មួយកន្លែងសិន 
  «អូនទៅដែលជុង….»Teaតោងជាយអាវរាងក្រាស់ លន់តួសមអង្វរប្តីដេីម្បីបានទៅក្រុមហ៊ុនជាមួយអ្នកណាចេះនៅផ្ទះពេញមួយថ្ងៃនោះ?
   «ហេតុអី? បងមានការងារត្រូវធ្វេីអូនទៅប្រាកដជាអផ្សុក»ជុងហ្គុក
  «នៅផ្ទះអផ្សុកជាងនៅក្រុមហ៊ុនទៅទៀត»
  «អុឹមម..ក៏បាន»
  «យេៗ ! តោះ»
  «ឈប់សិន អ្នកណាឲ្យអូនពាក់អាវស្តេីងបែប
នេះ?»រាងសង្ហារសម្លឹងមេីលអាវរាងតូច វាមាន
ពណ៍ផ្ទៃមេឃស្រាលដៃខ្លីសាច់ស្តេីង មិញនេះពេលញាំបាយមិនបានពិនិត្យមេីលនោះទេ
  «អូនពាក់ខ្លួនឯងយ៉ាងមិច??»
«ទៅប្តូរវិញ»
«ហេតុអី?»
  «អាវអូនស្តេីងពេកហេីយ អូនកំពុងឈឺអាកាសធាតុត្រជាក់អូនពាក់អាវបែបនេះកាន់តែឈឺតេីធ្វេីយ៉ាងមិច?»
«អត់ទេ!!»
  «ទៅប្តូរឲ្យឆាប់»
  «អូនមិនប្តូរ»
  «ឆាប់ឡេីងថេយ៉ុង ! បងឲ្យអូនប្តូរពាក់អាវ
ស្តេីងបែបនេះមិនល្អទេ»
  «អូនមិនប្តូរទេ អាវនេះទេីបតែទិញថ្មីអូនចង់ពាក់វា»
  «ចាំពាក់ថ្ងៃក្រោយទៅ ពេលនេះប្តូរសិនទៅ»
  «អត់ទេជុងហ្គុក អូនចង់ពាក់អាវនេះ ហុឹក»
  «មិនបានទេ បងមិនឲ្យអូនពាក់ទៅក្រុមហ៊ុនបែបនេះទេអូនចង់ឈឺជាងនេះឬយ៉ាងមិច?»រាងក្រាស់ទាញដៃរាងតូចចូលទៅក្នុងផ្ទះវិញដេីម្បីប្តូរអាវ ថេយ៍ក្រាញ់ននៀលខាំមាត់មិនសុខចិត្ត គេចង់ពាក់អាវមួយនេះ មិនចង់ប្តូរទេ !!
  «អូន-មិន-ប្តូរ ហុឹសស…….»ថេយ៍ កន្រ្តាក់ដៃចេញពីរាងក្រាស់រួចរត់ចេញទៅចាំក្នុងឡានមុន បេីនៅបែបនេះទៀតលោកប្តីប្រាកដជាចាប់គេប្តូរអាវមិនខាន
  «ថេយ៍…សឺត !! ប្រពន្ធខ្ញុំអេីយ»ជុងហ្គុក ស្រ្កឺតជេីងធ្មេញយកដៃញីសៀតផ្កាខ្លួនឯង មិចក៏ថេយ៉ុងមិនចេះស្តាប់គ្នាបែបនេះគេបារម្ភគ្រាន់តែមិនចង់ឲ្យពាក់អាវស្តេីងបែបនឹង តែគេនឹងមាឌតូចបែរជាខ្វែងគំនិតគ្នា។
         To be continued………………….






រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now