ភាគទី 31

5.1K 316 0
                                    

             
       #ក្រុមហ៊ុនចន
      វត្តមានរបស់លោកអគ្គនាយកក្រុមហ៊ុនចនមួយនេះដេីរចូលមកក្នុងក្រុមហ៊ុនភ្លាមធ្វេីឲ្យបុគ្គលិកទាំងអស់បេីកភ្នែកប៉ុនពងមាន់ ចំហមាត់ធ្លុង នឹកស្មានមិនដល់ពិតមែនពីមុនធ្លាប់តែឃេីញជិះរទេះរុញសោះពេលនេះគ្រាន់តែមកពីអុីតាលីវិញក៏ដេីរបានវិញទៅហេីយធ្វេីឲ្យបុគ្គលិកស្រីៗនៅទីនោះជ្រួលជ្រេីមមិនធម្មតា មានអ្នកខ្លះហូតទូរស័ព្ទមកថតក៏មានដែលពេលនេះប្រាកដជាល្បីពេញNew Feed មិនខានទេ។
  «លោក…លោកអគ្គនាយកពិតមែនហេស៎??»
  «អាហា៎!! ប្រាកដហេីយ»
  «សន្លប់ទេីង ជេីងគាត់វែងណាស់វុឺយ !!»
  «ពីមុនពេលជិះរទេះយេីងមិនចាប់អារម្មណ៍ទេ ពេលនេះគាត់សង្ហារខ្លាំងណាស់ ឡេីងខ្ពស់តែម្តង
ថតរូបទុកមួយសិន»
  «ក្រែងលោកអគ្គនាយកដេីរមិនបានហេស៎?»
  «មែនហេីយរឺពត៍មានពីមុនគ្រាន់តែកុហកគ្រប់គ្នាទេ?»
  «នោះអ្នកណាគេ??» បុគ្គលិកនៅទីនោះនិយាយហេីយចង្អុលទៅមាឌតូចដែលដេីរអោបខ្លួនតាមរាងក្រាស់ពីក្រោយ
  «មិនដឹងទេ តែឮថាអគ្គនាយកមានប្រពន្ធហេីយជាប្រុសទៀតផងយេីងមិនដែលឃេីញទេ»
  «ជាក្មេងដេីរតាមក្រោយទេដឹង»
  «មិនដឹងទេ»
  «ស្តាយណាស់ប្រុសសង្ហារបែរជាមានប្រពន្ធទៅហេីយ ហុឺៗ><»
     ថេយ៉ុង ដេីរអោបខ្លួនដូចជាត្រជាក់ខ្លាំងអញ្ចឹង
គេដេីរតាមប្តីចូលទៅជណ្តេីរយន្តដេីម្បីឡេីងទៅជាន់ខាងលេី ព្រោះបន្ទប់ធ្វេីការរបស់លោកប្តីនៅទីនោះ។
   «អូនកេីតអី??»ជុងហ្គុក ងាកទៅសួររាងតូចព្រោះឃេីញទឹកមុខគេមិនសូវល្អ មុននឹងចាប់ដៃស្រឡូន
នោះកាន់ជាប់
  «អូនមិនអីទេ»ថេយ៉ុង
  «ដៃអូនត្រជាក់ណាស់»
  «អូនមិនអីទេជុង!!»
      ទីង~~~
    ទ្វារជណ្តេីរយន្តបេីកឡេីងមកដល់ជាន់ខាងលេី
ជាន់ដែលរាងក្រាស់ត្រូវមក ជុងហ្គុកអូសដៃមាឌតូចចេញពីជណ្តេីរយន្តរួចតម្រង់ទៅបន្ទប់ធ្វេីការ។
  «លោក…អគ្គ ! អគ្គនាយក»ហ្សែនឌី ឈរធ្វេីស្លឺពេលឃេីញរាងក្រាស់អូសដៃរាងតូចចូលក្នុងបន្ទប់ធ្វេីការគេមិនមែនជិះរទេះរុញដូចមុនទេ ពេលនេះគេដេីរ
បានវិញ?
   «……………»រាងសង្ហារមិនខ្វល់ដេីរហួសលេខារបស់ខ្លួនចូលទៅក្នុងបន្ទប់ធ្វេីការរបស់ខ្លួនជាមួយ
ប្រពន្ធ។
  «ហាច់ឈីសៗ ហុឹមមម….»ថេយ៉ុង កណ្តាស់ឆែតៗ ដកដង្ហេីមតឹងៗឯមុខច្រមុះឡេីងក្រហមអស់ព្រោះអាកាសធាតុត្រជាក់
  «ថេយ៍…..!»ជុងហ្គុក ងាកក្រោយបែរមកមេីលសភាពរបស់ប្រពន្ធវិញ រួចក្រសោបមុខគេមេីល
«តឹងច្រមុះណាស់ជុង…..»
«អូនផ្តាសាយមិនខាន ព្រឹកមិញអូនមានបានលេបថ្នាំទេ?» រាងតូចគ្រវីក្បាលយឺតៗពេលរាងក្រាស់លេីកសំណួរមកសួរ ប្រាកដណាស់គេមិនបានលេបថ្នាំពិតមែនព្រោះតែតោងទាមមកតាមរាងក្រាស់នឹងហេីយ
   «មិចក៏មិនលេប? អាវមួយនេះបងឲ្យប្តូរក៏មិនប្តូរ»
ជុងហ្គុក ស្តីបន្ទោសប្រពន្ធពោរពេញដោយក្តីបារម្ភ
ខណៈភ្នែក៏រេចុះសម្លឹងមេីលអាវរាងតូចវិញ ព្រឹកមិញឲ្យប្តូរក៏មិនប្តូរ ពេលនេះក៏រងាមែនទេ?
  «ឈប់ស្តីឲ្យអូនទៅ ទៅវិញក៏បានអូនទៅប្តូរ»ថេយ៍ធ្វេីមុខស្អុយប៉ែរគ្រវាសដៃរបស់ប្តីចេញបំបែរខ្លួនដេីរ
ថយក្រោយដេីម្បីត្រឡប់ទៅវិញ ច្បាស់ណាស់ជេឃេមិនឲ្យគេត្រឡប់ទៅវិញទេ នាយដេីរចាប់ក្រសោបអោបរាងកាយតូចពីក្រោយដាក់ចង្ការស្មាមាឌតូច
  «លែងអូន~~»ថេយ៉ុង
  «មិនលែង»ជុងហ្គុក
«ក្រែងឲ្យអូនទៅប្តូរមែនទេ?»
  «មិនបាច់ទេ ! នៅទីនេះជាមួយបងហេីយ …សឺត
ក្រអូប»នាយ និយាយរួចថេីប.ក.រាងតូចបន្តិច
  «ហុឹមម….លែងសិនទៅ ពិបាកដកដង្ហេីម
ណាស់ជុង»
  «Okay»ជុងហ្គុក ងក់ក្បាលញញឹមរួចប្រលែងរាងតូចចេញ
  «អ្នកប្រុស~~»អុីវ៉ាន ដេីរចូលទៅជិតរាងក្រាស់រួចខ្សឹបអ្វីម៉្យាងទៅកាន់គេ ជុងហ្គុកប្រែទឹកមុខមួយរំពេច ថេយ៍ជ្រួលចិញ្ចេីមពេលឃេីញផ្ទៃមុខញញឹមរបស់រាងក្រាស់ផ្លាស់ប្តូរជារឹងមាំភ្លាមគេមិនដែលឃេីញ
ជុងហ្គុកបែបនេះទេ។
   «ថេយ៍! អូនអង្គុយនៅទីនេះហេីយចាំបងមកវិញណា៎»  មនុស្សមាឌធំទាញរាងកាយតូចឲ្យអង្គុយនៅលេីសាឡុងរួចនិយាយទន់ភ្លន់ដាក់គេវិញ រួចដោះអាវក្រៅរបស់គេដណ្តប់ឲ្យមាឌតូច
  «បងទៅណា?»
  «បងទៅមានកិច្ចការបន្តិច ! ចាំបងលឺទេ? ហុឹមម..»ជុងហ្គុក និយាយរួចក៏អោនទៅថេីបមាត់ឮ
ទន់ៗរបស់រាងតូចមួយខ្សឺរ
   «ជុង..ហុឹមមម» រាងតូចបានត្រឹមបិទភ្នែកនិយាយមិនទាន់ខណៈរាងក្រាស់ថេីបមាត់គេភ្លាម
  «ស្តាប់បង្គាប់ ! បងនឹងមករកអូនវិញតែមួយភ្លែតទេ»ជុងហ្គុក ញញឹមរួចអង្អែលក្បាលគេថ្នមៗ ថេយ៉ុង
ងក់ក្បាលរួចអង្គុយសម្លឹងមេីលលោកប្តីចេញទៅជាមួយមនុស្សជំនិត។
         - SKIP -
   «លោកផាកដែលមកសងលុយទេពេលយេីងមិននៅ?»យ៉ុនគី ឈរនៅអោបដៃសម្លឹងមេីលមនុស្សម្នាយ៉ាងច្រេីនស្ងិតនៅក្នុងកាសុីណូដែលជាកន្លែងបន់ល្បែងរបស់គេ។
   «អត់ទេចៅហ្វាយ»
  «តោះ !!» អ្នកម្លោះញោចមាត់ញញឹមរួចបោះ
ជំហានចេញទៅឯមនុស្សជំនិតក៏រហ័សដេីរទៅតាមរួមជាមួយកូនចៅគេប៉ុន្មាននាក់ដែល ។
      ៚វីឡា ផាក
     យ៉ុនគីបោះជំហានចូលទៅក្នុងផ្ទះរបស់យ៉ុនគីយ៉ាងមានអំណាចរួមជាមួយកូនចៅឈុតខ្មៅរបស់គេតាមពីក្រោយផងដែល លោកផាកលេបទឹកមាត់បែកញេីសតាមជេីងសក់ខណៈឃេីញម្ចាស់បំណុលរបស់គាត់មក នេះគឺមីន យ៉ុនគីគ្មានលុយសងគេត្រូវតែស្លាប់។
  «លោក…លោកអញ្ជេីញអង្គុយសិន»លោកផាក
ក្រោកទៅជិតរាងសង្ហាររួចអញ្ជេីញឲ្យគេអង្គុយ ។
  «កុំអញ្ជេីញយេីងអង្គុយកន្លែងកខ្វក់! ឯណាលុយរបស់យេីង»យ៉ុនគី
  «គឺ….គឺខ្ញុំ!!»
  «គឺខ្ញុំៗ….!! ពេលណាទៅសុីម៉ោងណាស់»
  «ខ្ញុំមិនទាន់មានលុយទេលោកទុកពេលឲ្យខ្ញុំ3ថ្ងៃទៅអត់ទេគឺ1អាទិត្យ»
  «3ថ្ងៃ !! 1អាទិត្យស្អី ឌីចាត់ការ…» អ្នកកម្លោះវ៉ៃភ្នែកដាក់មនុស្សជំនិតឌីយល់ពីបំណងចៅហ្វាយក៏បញ្ជាឲ្យកូនចៅចាប់ផាកពួកគេចាប់ដៃទាំងសងខាងរបស់រាងចំណាស់ជាប់ ដល់ថ្ងៃកំណត់សងលុយគឺត្រូវតែសងគ្មានទុកពេលឲ្យនោះទេ Min Yoongi
មិនមែនជាមនុស្សចេះទុកពេលវេលាឲ្យអ្នកណានោះទេគេនិយាយម៉ាត់ណាគឺម៉ាត់នឹង!!
  «ទុកពេលឲ្យខ្ញុំសិនទៅ»លោកផាក ស្រែកអង្វរអ្នក
កម្លោះស្របពេលកូនចៅរបស់គេចាប់ដៃគាត់ទុកទាំងសងខាង នេះចង់ធ្វេីអី វ៉ៃសម្លាប់គាត់រឺ? គាត់មិនទាន់ចង់ស្លាប់ កូនចង្រៃជីមីននៅឯណា
មិចក៏មិនឃេីញ?
  «ខ្ញុំមិនមែនជាប្រភេទមនុស្សទុកពេលឲ្យរកលុយមកសងនោះទេ ចាត់ការទៅ»យ៉ុនគី
  «បាទចៅហ្វាយ»ឌី ងក់ក្បាលរួចក្តាប់ដៃវ៉ៃលិ្ផាកមួយដៃ
   _ឌឹប
  «អ៊ូយ លោកទុកពេលឲ្យខ្ញុំបន្តិចទៅ»លោកផាក
  «………………»យ៉ុនគី ស្ងាត់ ឈរសម្លឹងមេីល
មនុស្សជំនិតវ៉ៃលោកផាកនៅចំពោះមុខហាក់គ្មានប្រតិកម្មអ្វីទាំងអស់
  «លោកប៉ា!!»ជីមីន រត់ចូលមកក្នុងផ្ទះយ៉ាងលឿន ថ្ងៃនេះចិញ្ចេីមគេចេះតែញាក់2 3ដង មកដល់ផ្ទះភ្លាមក៏ឃេីញឡានខ្មៅឈប់មុខផ្ទះដល់ទៅ2គេប្រាកដចិត្តថាជាម្ចាស់បំណុលដែលមកទារបំណុល មកដល់ក្នុងផ្ទះក៏ពិតមែនលោកប៉ារបស់គេត្រូវគេចាប់វ៉ៃ
   «ជីមីន» Mr.park
  «លោកប៉ា !! លែងខ្ញុំ~ហុឺ» រាងតូចរត់ចូលទៅរកប៉ារបស់ខ្លួន តែអ្នកកម្លោះយ៉ុនគីក៏មិនបានឲ្យគេទៅតាមចិត្តដែល ។
  «អាល្អិត..»យ៉ុនគី
  «លែងដៃខ្ញុំ»ជីមីន
  «យកគេទៅ ខ្ញុំលក់គេឲ្យលោក»លោកផាក និយាយទាំងញ័រមាត់ គាត់ពិតជាមិនស្រឡាញ់កូនខ្លួនឯងពិតមែន? ដល់ថ្នាក់លក់កូនផងហេស៎?
  «លោកប៉ានិយាយស្អីនឹង?? ហុឹកៗ»ជីមីន ចាប់
ផ្តេីមយំចេញមក ដៃកំពុងតែរេីលពីការចាប់របស់ប្រុសឈាមត្រជាក់ម្នាក់នេះ
  «ខ្ញុំមានគ្មានលុយទេ ខ្ញុំលក់គេឲ្យលោកដោះបំណុលមួយនេះ»លោកផាក
  «ពិតមែន??»យ៉ុនគី លេីកចិញ្ចេីមសួរ ពិតជាដូចគេនិយាយពុតមែនតាចាស់ម្នាក់នេះពិតជាតិរច្ឆានលក់កូនលក់ខ្លួនឯងដេីម្បីដោះបំណុលមែន
  «ហុឹកៗ….ទេៗ ! លោកប៉ា»ជីមីន ស្រែកយំខ្លាំងៗ ថ្ងៃនេះក៏មក ថ្ងៃដែលប៉ាគេនិយាយលក់គេឲ្យទៅម្ចាស់បំណុល
  «លោកនិយាយខ្លួនឯងទេណា៎ មិនស្តាយក្រោយដែលលក់ឲ្យខ្ញុំទេហេស៎??»យ៉ុនគី
  «លែងខ្ញុំ …លែង ! ខ្ញុំមិនមែនរបស់លក់ទេ ហុឺៗ»រាងតូចខាំមាត់យំរេីដៃចេញពីយ៉ុនគីដែលចាប់ដៃគេជាប់មិនលែង ច្របាច់ស្ទេីរតែបាក់
  «មិនស្តាយទេ»លោកផាក
  «ដោះលែងគេទៅ»យ៉ុនគី
  «បាទ»ពួកគេទទួលបញ្ជាចៅហ្វាយខ្លួនរួចប្រលែងលោកផាកឲ្យមានសេរីភាព ឯជីមីនយំហូរទឹកភ្នែកដូចបាក់ទំនប់គេមិនមែនវត្ថុចេះតែលក់នោះទេ
  «ហុឹកៗ…លែងខ្ញុំទៅ សុំអង្វរ ហុឺៗ»ជីមីន
  «ស្ងាត់មាត់»យ៉ុនគី
  «លោកប៉ាធ្វេីបែបនេះមិនបានទេហុឹក អ្អឹស»យ៉ុនគី
វ៉ៃកញ្ចឹង.ក.រាងតូចឲ្យសន្លប់រួចលេីកបីគេឡេីងនៅក្នុងដៃ
  «ពីពេលនេះទៅផាក ជីមីនគឺលោកលក់ឲ្យខ្ញុំហេីយពេលនេះគេជាមនុស្សរបស់ខ្ញុំ»យ៉ុនគី
   «បា…បាទ»
   «ចៅហ្វាយ»ឌី
  «ទៅវិញ!!»រាងសង្ហារអោនមេីលមុខរាងតូចដែលដាបដោយទឹកភ្នែកបន្តិចមុននឹងដេីរចេញទៅឯកូនចៅរបស់គេក៏ប្រមូលគ្នីគ្នាដេីរតាមពីក្រោយ។
[..........]
    ឈូ~~
      ទឹកត្រជាក់ៗបានចាក់ទៅលេីមនុស្ស2នាក់ដែលកំពុងសន្លប់ខ្លួនត្រូវគេចងចំណងជាប់ ពួកគេគឺជាមនុស្សដែលធ្វេីឲ្យទំនិញជុងហ្គុកបាត់បង់កាលពីថ្ងៃមុនពេលនេះក៏ត្រូវរកមនុស្សឃេីញ។
  «ខិខិ !! ចន ជុងហ្គុក??»ប្រុសម្នាក់នោះហាក់ញ័រខ្លួនពេលឃេីញរាងក្រាស់អង្គុយនៅលេីកៅអីទល់មុខខ្លួនទឹកមុខគួរឲ្យខ្លាចស្នាមញញឹមកំណាចកំពុងញញឹមទៅរកពួកគេ នេះរឺ ចន ជុងហ្គុក? ក្រែងចៅហ្វាយរបស់គេប្រាប់ថាជាមនុស្សពិការនោះ??
  «មែនគឺយេីង ! យ៉ាងមិច??»ជុងហ្គុក
  «ចាប់ពួកយេីងមកធ្វេីអី??»
  «មកសម្លាប់ចោលដែលហ៊ានធ្វេីឲ្យទំនិញរបស់យេីងត្រូវខ្ទេចនោះអី??»ជុងហ្គុក សម្លឹងមេីលមនុស្ស
2នាក់នោះដែលលុតជង្គង់ទល់មុខខ្លួន
  «ពួកយេីងមិនបានធ្វេីទេ»
  «មិននិយាយហេស៎??ភីលចាត់ការវា»មនុស្សជំនិតងក់ក្បាលទទួលបញ្ជារួចវ៉ៃពួកគទាំង2នឹងដំបង
    _ឌឹប ឌឹប ឌឹប
  «មាត់រឹងហេស?» រាងក្រាស់អង្គុយញោចស្នាម
ញញឹមនៅលេីផ្ទៃមុខអង្អែលកាំភ្លេីងចុះឡេីងៗអង្គុយ
មេីលឈ្លេីយទាំង 2 នោះដែលត្រូវមនុស្សជំនិតវ៉ៃឲ្យនិយាយការពិត
  «អ្អឹក…បានហេីយ »
  «ពួកយេីងព្រមនិយាយ»
  «អ្នកណាបញ្ជាពួកឯង??»ជុងហ្គុក
   «គឺលោកដាងហូ»
  «ពិតជាលោកពូដ៏ល្អរបស់ខ្ញុំមែន ហុឹសស»រាងក្រាស់សេីចបន្តិច មុននឹងក្រោកឈរអស់កម្ពស់
  «ទៅប្រាប់គាត់វិញទៅ ថាត្រៀមខ្លួនទៅចន ជុងហ្គុកត្រឡប់មកវិញហេីយ ហុឹសស»ជុងហ្គុក បន្ទន់ជង្គង់ម្ខាងមេីលមុខឈ្លេីយទាំងពីរនោះបន្តិចមុននឹងងេីបឈរវិញ
ប«វ៉ៃវាបន្តទៀត ចាំវាទ្រោមខ្លួនឈឺខ្លាំងជិតងាប់
រួចបញ្ជូនវាទៅឲ្យចៅហ្វាយវាវិញ»រាងក្រាស់ដេីរទៅជិតទ្វាររួចនិយាយប្រាប់មនុស្សជំនិតរួចរាល់ទេីបទាញ
ទ្វារបេីកចេញទៅវិញ ឯអុីវ៉ានក៏រហ័សដេីរទៅតាមរាងក្រាស់ ទុកឲ្យភីលនឹងកូនចៅរាងក្រាស់ 3 4 នាក់ចាត់ការបន្ត ។

           To be continued……………..…..


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now