ភាគទី 22

4.6K 301 1
                                    

                 
   «ហុឹមម...»រាងតូចគ្រហឹមក្នុងដេីម.ក.ញញឹមត្រសុលខ្លួនចូលក្នុងរង្វង់ដៃមនុស្សមាឌធំ រួចឈ្ងប់មុខនឹងទ្រូងរាងក្រាស់បិទភ្នែកសម្ងំគេង ឯនាយក៏លេីដៃអោបរាងតូចវិញរួចថេីបសរសៃរសក់ទន់រលោង
   «ថេយ៍..»ជុងហ្គុក
   «ហុឹមម…??»ថេយ៉ុង
  «បងត្រូវទៅអុីតាលី ! នៅ2ថ្ងៃទៀត»គ្រាន់តែឮបែបនេះ រាងតូចបេីកភ្នែកឡេីងវិញរួចសម្លឹងមេីលមុខរាងក្រាស់ម៉ក់ៗ គេមិនចង់បែកពីរាងក្រាស់នោះទេ
   «ទៅយូរទេ ? »ថេយ៉ុង អោនមុខចុះមកវិញរួចខាំមាត់សង្កត់ចិត្ត មិនចង់ឲ្យរាងក្រាស់ទៅអុីតាលីប៉ុន្មាននោះទេ ! ប៉ុន្តែរាងក្រាស់ប្រហែលជាមានហេតុផលដែលត្រូវទៅទេីបគេមិនចង់ជំទាស់។
  «ហុឹមម ! 1អាទិត្យ …បងនឹងត្រឡប់មកវិញ»ជេឃេ អោនមេីលមេីលរាងតូចដែលគេងអោបខ្លួនគេជាប់មិនលែង គេអាចដឹងថាប្រពន្ធមិនចង់ឲ្យគេទៅនោះទេ
  «មកឲ្យទាន់ថ្ងៃកំណេីតអូនបានទេ?»
  «បាន ! បងនឹងឆាប់ត្រឡប់មកវិញមុនថ្ងៃកំណេីតអូនបងមិនភ្លេចសន្យាជាមួយអូននោះទេ!!»
  «ពិតទេជុង?» រាងតូចនិយាយឡេីងហាក់ដូចជា
មិនសូវជឿរាងក្រាស់់ សប្តាហ៍ក្រោយដល់ថ្ងៃកំណេីតគេហេីយ ! ខ្លាចថាជុងហ្គុកនឹងមិនអាចត្រឡប់មកឲ្យទាន់ពេល
  «ពិត ! » រាងក្រាស់សង្កត់ន័យជាប់លេីកនេះទៅ
អុីតាលីតាមសម្តីយ៉ុនគី គេមិនអាចស្មានថាពេលណានឹងមកវិញនោះទេត្រូវមេីលតាមស្ថានភាព
  «កុំទៅយូរពេក ! អូននឹកបង»
  «បងស្រឡាញ់អូន!»ជុងហ្គុក ពោលយ៉ាងស្រទន់អាចថាពេលនេះគេស្រឡាញ់រាងតូចខ្លាំងណាស់ មិនចង់បែកនោះទេតែដេីម្បីការពារប្រពន្ធរបស់គេត្រូវតែទៅ។
   «អុឹមម…»
      ពេលព្រឹក៚
  «ក្រោកឡេីង ! ក្មេងទ្រមក់»ជុងហ្គុក អង្គុយលេីរទេះរុញកំពុងពាក់នាឡិកាតម្លៃថ្លៃរបស់គេ ដាស់ប្រពន្ធឲ្យភ្ញាក់
  «ហុឹមម…..»ថេយ៍ ប្រែខ្លួនទៅម្ខាងទាញភួយមកគ្របពីលេីក្បាលឡេីងជិតឈឹង
  «ថ្ងៃនេះត្រូវទៅសាលា ! អូនចង់ឈប់មែនទេ? ភ្ញាក់ឡេីង»
  «ងងុយគេងណាស់ …សុំ5នាទីទៀតបានទេជុង» រាងតូចក្រោកអង្គុយឡេីងបិទភ្នែកនិយាយ ពេលនេះអាចថាងងុយឡេីងចង់ខ្ជិលទៅរៀនទៅហេីយ
  «ទេ ! ជិតដល់ម៉ោងហេីយ..ឆាប់ឡេីង បងចាំអូននៅខាងក្រោម»រាងក្រាស់ ថាហេីយក៏បង្វិលរទេះចេញទៅក្រៅ បេីនៅក្នុងបន្ទប់ទៀតអាចថារាងតូចនឹងនិយាយអង្វរគេងបន្តទៀតមិនបានទៅរៀនឥឡូវហេីយ គេខ្លាចមិនដាច់ចិត្តនឹងក្មេងម្នាក់នេះ។
  «ក៏បាន!!»ជេីងស្រឡូនទម្លាក់ចុះពីលេីគ្រែតម្រង់ទៅក្នុងបន្ទប់ដេីម្បីសម្អាតខ្លួនរួចរាល់ទេីបស្លៀកពាក់ទៅរៀន។
       @University
  «អូនទៅហេីយ»ថេយ៉ុង ប្រាប់ហេីយទេីបទាញ
កាតាបមកស្ពាយហេីយទៅលោថេីបមាត់ប្តីបន្តិចរួច ទម្លាក់ជេីងចុះចេញពីឡានទាំងបេីកភ្នែកមិនចង់រួច
   «……………»ជុងហ្គុក អង្គុយគ្រវីក្បាលនឹងប្រពន្ធ ធ្វេីខ្លួនដូចក្មេងប្រាំឆ្នាំចឹងទៅកេីត នាយសម្លឹងមេីលថេយ៍ចូលទៅក្នុងសាលាបាត់កន្ទុយភ្នែកទេីបបញ្ជាឲ្យ
អុីវ៉ានបេីកឡានទៅក្រុមហ៊ុន។
    ថេហ៉ុង ដេីរយឺតៗទៅថ្នាក់របស់ខ្លួនទាំងងងុយថ្ងៃនេះចម្លែកមែនម៉ោងឡេីងជិតចូលរៀនទៅហេីយ មិនសូវមានសិស្ស ឯជីមីនក៏មិនទាន់ឃេីញមកទៀត។
   «គីម ថេយ៉ុង»ថេយ៍ បង្អាក់ដំណេីររួចងាកទៅប្រភពសម្លេងដែលហៅឈ្មោះខ្លួន ជីអូឈរជ្រែងចង្កេះជាមួយមិត្តភក្តិ2 3 នាក់របស់នាងដូចរាល់ដង។
  «នាងមានការអី?» Tae ដេីរទៅជិតនាង ! ឯស្រីស្រស់Ji-o ក៏ញញឹមបន្តិចមុននឹងញាក់ចិញ្ចេីមដាក់មិត្តភក្តិរបស់នាងឲ្យធ្វេីអីម៉្យាង
   «អេ ! ពួកនាងទៅស្អី??»ថេយ៍ ស្រែកសួរស្របពេលមិត្តភក្តិរបស់ជីអូ ទាញកាតាបរបស់គេចេញរួចដកសៀវភៅរបស់គេឲ្យនាង
  «សិស្សពូកែ ! ខ្ពេីមណាស់ » ស្រីស្រស់ពេបមាត់
រួចហែកសៀវភៅរបស់ថេយ៉ុងចោល
  «នាងឆ្គួតទេហេស៎ ? ឲ្យមកនេះ»ថេយ៍ រហ័សឈោងទៅយកសៀវភៅរបស់គេមកវិញ តែមិនបានសម្រេចជីអូទម្លាក់សៀវភៅនោះចោលរួចយកជេីងជាន់ឈីវាឡេីងខ្ទេច។
   «លី ជីអូ»ថេយ៉ុង ក្តាប់ដៃណែនសម្លក់ខឹងមុខនាង មិនមែនគេខ្លាចជីអូនោះទេ ប៉ុន្តែខ្លាចថាសិស្សនៅក្នុងសាលានិយាយថាមនុស្សប្រុសវ៉ៃមនុស្សស្រីទៅវិញទេ។
  «ទៅវិញ»ជីអូ ញញឹមចម្អករាងតូចរួចដេីរបំបុកស្មាគេចេញទៅ ឯថេយ៍ក៏រេីសៀវភៅនោះមកមេីល។
  «ស្លាប់ហេីយ ! សៀវភៅខ្ញុំ»ថេយ៉ុង រេីសសៀវភៅមកមេីល វាខ្ទេចទៅហេីយក្នុងនោះមានលំហាត់កិច្ចការផ្ទះដែលគ្រូដាក់ឲ្យធ្វេីត្រូវយកថ្ងៃនេះ។
[........]        
   «ថេយ៉ុង! តេីប្អូនមិនបានធ្វេីកិច្ចការដែលគ្រូ ដាក់ឲ្យទេហេស៎?»ថេយ៉ុង ក៏ងេីបឈរឡេីងខណៈគ្រូហៅឈ្មោះរបស់គេព្រោះតែគ្មានកិច្ចការក្នុងសៀវភៅ។
  «ខ្ញុំសុំទោសអ្នកគ្រូ ! ខ្ញុំនឹងធ្វេីវាឡេីងវិញ»រាងតូចងាកទៅមេីលជីអូ ដែលអង្គុយញញឹមយ៉ាងព្រងេីយ។
  «ថេយ៉ុង ប្អូនត្រូវយកកិច្ចការមកឲ្យអ្នកគ្រូនៅថ្ងៃនេះបេីមិនអញ្ចឹងទេ ពិន្ទុខែនេះនឹងសូន្យជាមិនខាន»
  «បាទ»ថេយ៉ុង ងក់ក្បាលបន្តិចរួចដាក់ខ្លួនអង្គុយចុះវិញ។
     ៚ក្រុមហ៊ុន ចន
      @In call
  «ឯងនិយាយលេង? រឺនិយាយមែន?»យ៉ុនគី
  «ឯងថាយេីងនិយាយលេងរឺ?»ជុងហ្គុក
  «សុំមូលហេតុដែលឲ្យឯងប្តូរទៅ2ថ្ងៃទៀត»
  «ព្រោះយេីងចង់ឆាប់ជាផ្តាច់តែម្តង»
  «Ok ក៏បាន2ថ្ងៃទៀតពួកយេីងនឹងអុីតាលី»
  «…………..»រាងក្រាស់ ក៏ស្ងាត់មាត់រួចទម្លាក់ទូរស័ព្ទចុះ 2ថ្ងៃទៀតគេនឹងអុីតាលីហេីយ។
   «បេីអ្នកប្រុសទៅ ! អ្នកណានៅជាមួយថេយ៉ុង?»
អុីវ៉ាន
  «ភីល ចូលមក» រាងក្រាស់ហៅឈ្មោះមនុស្សឲ្យចូលមកក្នុងបន្ទប់ធ្វេីការរបស់គេ ឯអុីវ៉ានក៏បេីកភ្នែកធំៗមេីល។
  «ចៅហ្វាយ»ភីល អោនដាក់រាងក្រាស់បន្តិចរួចមុននឹងសម្លឹងមេីលទៅអុីវ៉ានដែលឈរនៅម្ខាង
  «អុីវ៉ាននេះគឺភីលពួកឯងត្រូវធ្វេីការរួមគ្នា ភីលឯងនឹងនៅការពារថេយ៉ុងពេលយេីងមិននៅ»ជុងហ្គុក
  «បាទចៅហ្វាយ»ភីល
  «ចឹងអ្នកប្រុស~~ ខ្ញុំនឹងគេ….??»អុីវ៉ាន ហាក់មិនសូវ
យល់ចឹងពេលនេះគឺគេជាដៃស្តាំ នឹងភីលជាដៃឆ្វេងរឺ? ពួកគេត្រូវដេីរតាមរាងក្រាស់ជាមួយគ្នាមែនទេ?
  «ស្គាល់គ្នាឲ្យហេីយទៅ ! ភីលគេគឺអុីវ៉ាន»ជុងហ្គុក
  «ហាហា ! សួស្តីភីល»អុីវ៉ាន លាដៃចាប់ដៃភីល ជាការសួស្តី តែភីលធ្វេីមិនដឹង
   «សួស្តី!!»ភីល អោនបន្តិចដាក់អុីវ៉ានបន្តិច
  «អាមុខងាប់ ចាប់ដៃបន្តិចក៏មិនបាន»អុីវ៉ាម ទម្លាក់ដៃចុះវិញនិយាយតិចៗ ! អ្នកណាមិនខ្មាស់លេីកដៃឲ្យគេចាប់តែម្នាក់ឯង ឯអាម្នាក់នឹងចំពោះមុខនឹងក៏រឹកទៀត។
      //Mart
  «ត្រូវដឹងថាខ្ញុំមិនចូលចិត្តអ្នកធ្វេីការ 1 ~ 2 ខែក៏លាឈប់នោះទេ 5ខែឡេីងទេីបឈប់បាន បេីមិនចឹងទេអាក្មួយឯងទៅរកកន្លែងផ្សេងទៅ» ម្ចាស់ហាង
  «បាទ~ មិនអីទេលោកអ៊ុំខ្ញុំនឹងខិតខំធ្វេីការឲ្យល្អ ! មិនឈប់ពាក់កណ្តាលទីនោះទេ»ជីមីន
  «ប្រាក់ខែបានតែ30$ក្នុងមួយខែទេ ទទួលយកបានទេ?» ម្ចាស់ហាង
  «មិន….មិនអីទេ ! ខ្ញុំទទួលយកបាន»ជីមីន ញញឹមទាំងមុខស្ងួត
  «នេះអាវយកទៅផ្លាស់ទៅ» ម្ចាស់ហាង ហុចអាវយឺតលក្ខណៈថាធ្វេីការនៅក្នុងMartឲ្យជីមីន។
  «អរគុណ!»ជីមីន
  «ផ្លាស់អាវហេីយមកមេីលហាង ! ព្រោះថ្ងៃនេះ
ហាន់ជេឈប់សម្រាកវាមិនបានមក ..ចឹងឯងត្រូវនៅមេីលហាង យប់ម៉ោង10ចាំបិទ» ម្ចាស់ហាង
  «បាទ….» រាងតូចងក់ក្បាលជាចម្លេីយរួចរហ័សចូលទៅផ្លាស់អាវ ជីវិតគេផ្លាស់ប្តូរអស់ហេីយត្រូវឈប់រៀនព្រោះដោះបំណុលប៉ារបស់គេដែលជំពាក់មេបំណុល។យប់មិញមេបំណុលមករកដល់ផ្ទះតែលោកផាកគ្មានលុយឲ្យ ត្រូវពួកវាចាប់វ៉ៃយ៉ាងដំណំ តែក៏ត្រូវជីមីនចេញទៅទាន់ហុចលុយសន្សំរបស់ខ្លួនឲ្យទៅពួកវាទេីបពួកវាព្រមឈប់ ! ហេីយក៏មិនដឹងថាលោកផាកជំពាក់អ្នកណាខ្លះដែល ដូច្នេះ !! ដូច្នេះត្រូវតែឈប់រៀនរកលុយវិញទេីបបាន ។
  «កុំយំ ! ផាក ជីមីនត្រូវតែរឹងមាំ»រាងតូច គ្រវាសទឹកភ្នែកតាមកន្ទុយភ្នែកបន្តិចមុននឹងដេីរចូលទៅផ្លាស់ខោអាវ គេមិនអាចទន់ខ្សោយបានទេ។
              To be continued……………….
                      

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now