ភាគទី 18

5K 327 1
                                    

 
      តុក~តុក
   «ចូលមក»ក្រោយពិបានឮសម្លេងអនុញ្ញាតពីចៅហ្វាយហេីយ នាងជាលេខាក៏បេីកទ្វារចូលទៅ
  «អឺ...លោកអគ្គនាយក..»ហ្សែនឌី បេីកភ្នែកធំៗនៅពេលឃេីញដេយ៉ុងអង្គុយលេីតុធ្វេីការរបស់រាងក្រាស់ហេីយនៅមានអោបកជាប់ទៀត ក្រែងថ្ងៃមិនប្រាប់ថាជាប្អូនអគ្គនាយកមែនទេ?ចុះមិចថ្ងៃនេះមកធ្វេីដូចជាគូស្នេហ៍យ៉ាងចឹង?
   «មានការអីមែនទេហ្សែនឌី?»
  «គឺយកឯកសារមកឲ្យមកឲ្យពិនិត្យ»នាងលេខា
ដេីរទៅទុកឯកសារនៅលេីតុរួចសម្លឹងមេីលរាងតូច
  «បងស្រីនៅសម្លឹងមេីលយូរទៀតទេ??»ថេយ៉ុង
  «ខ្ញុំទៅសិនហេីយចៅហ្វាយ»ហ្សែនឌី ដកភ្នែកចេញហេីយឈប់មេីលមុខរាងតូចមុននឹងដេីរចេញទៅវិញ
  «នាងមេីលបង!!»ថេយ៍ ងាកមកនិយាយជាមួយរាងក្រាស់ ព្រោះឃេីញថាក្រសែភ្នែករបស់លេខាលោកប្តីគេមេីលមកមិនធម្មតាមែន
  «នាងតែងតែមេីលបែបនឹងឯង..អូនយ៉ាងមិចនឹង??»ជុងហ្គុក សេីចនឹងកាយវិការរបស់ប្រពន្ធបន្តិច ទីបំផុតចេះប្រច័ណ្ឌហេស?
  «មេីលមិនដឹងទេហេស៎? ថានាងកំពុងឲ្យដៃបង ចាំមេីលតែបងដេីរបានវិញនឹកមិនឃេីញថានាងនឹងធ្វេីយ៉ាងមិចចំពោះបងទេ បេីនាងជាលេខាបងនៅជាមួយ24h/»ថេយ៉ុង
  «មិនអាចទេ !! បងស្រឡាញ់តែអូនម្នាក់គត់»
  «ប្រាកដទេ??»
  «បាទ»
  «ថ្ពក់ដៃមួយ!!» រាងតូចលេីកកូនដៃឡេីង ឯជុងហ្គុកក៏លេីកកូនដៃថ្ពក់សន្យាជាមួយប្រពន្ធ
  «បងញុាំបាយរួចហេីយនៅ??»ថេយ៍ ចុះពីលេីតុរួចឈរដោះទ្រនុយអាវចេញពីខ្លួន គេមកក្រុមហ៊ុនរាងក្រាស់មិនទាន់ផ្លាស់សម្លៀកសិស្សនៅឡេីយទេ។
  «នៅទេ...អូនឃ្លានឬ??»
  «មិនសូវឃ្លានទេ!តែចង់ញុាំជាមួយបងច្រេីនជាង»
  «ទៅឥឡូវល្អទេ?»
  «ល្អៗ...!!!»ថេយ៍ ញញឹមហេីយចូលទៅរុញប្តីចេញទៅញុាំអាហារថ្ងៃត្រង់ជាមួយគ្នា អ្នកនៅក្រុមហ៊ុនក៏ភ្ញាក់ផ្អេីលមិនស្ទេីរទេពេលឃេីញលោកអគ្គនាយកក្រុមហ៊ុនចេញទៅជាមួយមាឌតូចដែលជាសិស្សបែបនោះ ប៉ុន្តែក៏គ្មានអ្នកណាថាអ្វីដែល។
    @In car
  «ជុងហ្គុក អូនចង់ញុាំបាយនៅផ្ទះវិញ»រាងតូចខិតទៅអង្គុយជិតប្តីហេីយលេីកដៃអោបដេីមដៃរបស់នាយ
  «តាមចិត្តអូន..!!»
      Ring~~Ring
   «អាឡូអ្នកម៉ាក់ក្មេក»ថេយ៍ លេីកទូរស័ព្ទមក និយាយរួចសម្លឹងមេីលទៅមុខប្តី ហេតុអ្វីម៉ាក់ក្មេកតេមករកគេធ្វេីអី?
  «ថេយ៍ មែនទេកូន??» លោកស្រីចន
  «បាទអ្នកម៉ាក់»ថេយ៉ុង
  «ជុងហ្គុកនៅជាមួយកូនទេ??» លោកស្រីចន
  «បាទ!ខ្ញុំកំពុងនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ»ថេយ៉ុង
  «ថ្ងៃនេះមកញុាំថ្ងៃត្រង់ជាមួយម៉ាក់មក..ម៉ាក់មានរឿងជាមួយជេឃេបន្តិច» លោកស្រីចន
  «បាទ!!ខ្ញុំនឹងទៅឥឡូវនេះ បាទ ! ជាម្រាបលាអ្នកម៉ាក់»ក្រោយនិយាយចប់ ថេយ៉ុង ក៏ចុចបិទទូរស័ព្ទ
ស្របពេលរាងក្រាស់ក៏ងាកមកសម្លឹងគេដូចគ្នា
  «បងអុីវ៉ានជួយបេីកឡានទៅភូមិគ្រឹះវិញបានទេ??»
ថេយ៉ុង
  «បាទ»
  «ម៉ាក់តេមករកអូនការអ្វីឬ??»ជុងហ្គុក
  «ម៉ាក់ឲ្យពួកយេីងទៅញុាំបាយនៅទីនោះវិញ ហេីយនិយាយថាមានរឿងចង់និយាយជាមួយបង»ថេយ៉ុង
  «រឿងអ្វីទៅ?»
  «អូនមិនដឹងទេ»រាងតូច គ្រវីក្បាល។
       ៚ភូមិគ្រឹះ ចន
   ថេយ៉ុង រុញជុងហ្គុកចូលទៅក្នុងផ្ទះ រាងចំណាស់ដែលមាននាមជាម្តាយក្មេងក៏ចេញមកទទួលពួកគេ។
   «កូនមកហេីយហេស៎?»លោកស្រីចន
   «បាទអ្នកម៉ាក់»ជុងហ្គុ្កក
   «ម៉ោះថេយ៍» លោកស្រីចន
   «បាទ»រាងតូចរុញប្តីទៅជិតតុអាហារ រួចក៏ទម្លាក់ខ្លួនអង្គុយជិតរាងក្រាស់
   «ម៉ោះៗ..ឆាប់ទៅម៉ាក់បានឲ្យចុងភៅធ្វេីម្ហូបច្រេីន
ណាស់» លោកស្រីចន
  «មិនចាំបាច់ដល់ថ្នាក់នឹងនោះទេ អ្នកម៉ាក់»ជុងហ្គុក
  «ឯងមិនញុាំឲ្យកូនប្រសាម៉ាក់ញុាំក៏បានដែល»រាងចំណាស់ញញឹមទៅកាន់កូនប្រសារ
   «ឆាប់ញុាំទៅកូន»រាងតូចងក់ក្បាលតិចៗ ក៏ចាប់ផ្តេីមញុាំបាយតាមធម្មតា ពេលនេះមិនសូវទម្លាប់ជាមួយម្តាយក្មេងនោះទេ
   «ម៉ាក់ហេតុអីក៏ស្រាប់តែហៅពួកខ្ញុំមកញុាំបាយបែបនេះ»ជុងហ្គុក
   «គ្មានអីនោះទេ..គ្រាន់តែចង់ញុាំបាយជាមួយពួកកូន ត្រូវហេីយញុាំរួចម៉ាក់មានរឿងចង់និយាយជាមួយឯងបន្តិចជុងហ្គុក»លោកស្រីចន
   «បាទម៉ាក់»
   រាងតូចមិនហ៊ាននិយាយស្តីបានត្រឹមអង្គុយចាប់ម្ហូបចូលមាត់សម្លឹងមេីល2នាក់ម្តាយកូនគេនិយាយគ្នា ។
   «ថេយ៍ម្ហូបឆ្ងាញ់ទេកូន?» លោកស្រីខន
  «ឆ្ងាញ់ណាស់ អ្នកម៉ាក់..»ថេយ៉ុង
    អាហារថ្ងៃត្រង់ត្រូវបានបញ្ចប់ មាឌតូចកំពុងអង្គុយនៅលេីសាឡុងនៅក្នុងបរវិណបន្ទប់ទទួលភ្ញៀវលេងខ្សែកាតាបខ្លួនឯង អង្គុយចាំប្តីរបស់គេដែលកំពុងនិយាយគ្នាជាមួយម៉ាក់ក្មេក។
  «និយាយមកជុងមតេីភាគហ៊ុនរបស់ដាងហូជិតស្មេីនឹងកូនហេីយហេស?» លោកស្រីចន
  «ដូចដែលអ្នកម៉ាក់ដឹង»ជុងហ្គុក
  «ម៉ាក់សង្ឈឹុមលេីឯងណាក្រុមហ៊ុនមួយនេះជេឃេ
ធ្វេីឲ្យបានល្អកុំឲ្យវិញ្ញាណក្ខន្ធប៉ាឯងអស់សង្ឈឹមដឹងទេ?» លោកស្រីចន
   «អ្នកម៉ាក់.....លោកពូវ៉ាងដែលជាអ្នកបេីកឡានឲ្យយេីងកាលមុនពេលនេះនៅឯណា?»ជុងហ្គុក
  «បេីតាមម៉ាក់ដឹងប្រាកដជានៅប៊ូសានហេីយ ព្រោះសុំលាឈប់ម៉ាក់តាំងពី1ឆ្នាំមុន ពេលនេះប្រហែលជាចាស់ខ្លាំងហេីយ»
  «លោកប៉ាទុកចិត្តពូវ៉ាថណាស់មែនទេ?»
  «ហុឹមម...មិចក៏កូនសួររឿងនេះ?»
  «ម៉ាក់ក៏ដឹងថាគ្រោះថ្នាក់កាលលេីកនោះមិនមែនឧប្បត្តិហេតុដែល»
   «នេះកូនសង្ស័យលេីពូវ៉ាងមែនទេ?»
   «មែន..!! គាត់នៅជិតលោកប៉ាយ៉ាងនេះហេីយ
ក៏ជាអ្នកគ្រប់គ្រងឡាននៅក្នុងភូមិគ្រឹះទៀត អ្នកម៉ាក់គិតទៅមេីល»
   «នេះកូន»
   «.....»ស្ងាត់
   «ដាងហូ ជាជេីងចាស់...កូនត្រូវប្រយ័ត្នរឿងនៅក្នុងក្រុមហ៊ុន  ដឹងមែនទេថាគេក៏ជាម៉ាហ្វៀរក្នុងជំនាន់ប៉ាឯង» លោកស្រីចន
   «ខ្ញុំនឹងសេីុបរឿងនេះ»ថាហេីត ជុងហ្គុកក៏បង្វិលរទេះចេញទៅក្រៅ
   «ជុងម៉ាក់មិនឲ្យឯងចូលទៅក្នុងដានចាស់ធ្វេីជាម៉ាហ្វៀរដូចប៉ារបស់ឯងទេ»រាងចំណាស់និយាយពីក្រោយថ្នងកូនប្រុសរបស់គាត់ គាត់ដាច់ខាតមិនអាចឲ្យជេឃេក្លាយជាម៉ាហ្វៀរដូចប្តីរបស់គាត់នោះទេ រាងក្រាស់មិនខ្វល់ក៏រង្វិលរទេះទៅក្រៅ ។ 
   «ថេយ៍..!!» រាងក្រាស់រង្វិលរទេះទៅជិតមាឌតូចដែលអង្គុយសំកុកនៅលេីសាឡុងទឹកមុខស្អុយប៉ែរ
   «ជុង!!»រាងតូច រហ័សក្រោកឈរ
  «តោះទៅវិញ»រាងតូចងក់ក្បាលរុញប្តីចូលឡានរួចចេញទៅផ្ទះវិញ។
      វីឡា ចន៚
  «នៅផ្ទះគេងឲ្យបានច្រេីនទៅ»ជុងហ្គុក ចាប់ដៃប្រពន្ធ
ហេីយពោលប្រាប់គេ
  «អ្នកណាថាអូននៅផ្ទះ?»ថេយ៉ុង
  «អញ្ចឹងអូនចង់ទៅណា?»
  «កុំធ្វេីភ្លេចថ្ងៃនេះបងត្រូវទៅមន្ទីរពេទ្យដេីម្បីពិនិត្យ
ជេីងជុងហ្គុក»
   «បងទៅខ្លួនឯងបាន»
   «អូនមិនទុកចិត្តទេថាបងនឹងទៅ ចាំបន្តិចអូនផ្លាស់ខោអាវសិន»ថេយ៉ុង ដេីរចូលទៅក្នុងបន្ទប់ដេីម្បីផ្លាស់ខោអាវ មួយសន្ទុះក្រោយមកទេីបដេីរចេញមកវិញ។
   «ចាំអូនយូរទេ??»ថេយ៉ុង
   «អត់ទេ»មាឌតូចញញឹមស្ញេញដាក់ប្តីមុននឹងរុញរទេះប្តីចេញទៅក្រៅសម្តៅទៅក្នុងឡានបេីកចេញទៅមន្ទីរពេទ្យ។
[.........]
    យន្តហោះទម្លាក់ខ្លួនបន្តិចម្តងៗសន្ធឹកលាន់ឮពេញផ្ទៃធរណី។ នេះគឺជា Seoul international Airport ដែលជាអាកាសយានធំជាងគេនៅSeoul ភ្ញៀវម្តង
ម្នាក់ៗចុះចេញពីយន្តហោះដែលទម្លាក់ខ្លួនមិញនេះក្នុងនោះក៏មាននារីម្នាក់សក់វែងត្រឹមស្មាសក់ពណ៍ផ្កាឈូកស្រាលពាក់អាវវាលដៃតូចឆ្មា ខេីចពណ៍ខៀវជាមួយខោខូវប៊យជេីងវែងអូសវ៉ាលីចេញមក មុននឹងតេទៅរកនរណាម្នាក់ឲ្យមកទទួល។
   «ទីបំផុតខ្ញុំមកវិញ...ហុឹស..» ??

        To be continued.................


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now