ភាគទី 2

5.3K 403 0
                                    

   «ខ្ញុំសម្រេចចិត្តថានឹងអោយកូនៗរៀបការនៅអាទិត្យក្រោយនេះ»លោកស្រីចន
   «អ្នកម៉ាក់មិនលឿនពេកទេរឺ?»ថេយ៉ុង ងាកទៅខ្សឹប
អ្នកជាម្តាយតិចៗធ្វេីលោកស្រីចនអស់សំណេីចបន្តិច
   «មិនលឿនពេកទេថេយ៍..យ៉ាងណាមុននឹងក្រោយ
កូនក៏ត្រូវរៀបការជាមួយជុងដដែលនឹង»លោកស្រីចន
   «បាទលោកស្រី»ថេយ៉ុង ងក់ក្បាលតិចៗព្រមទាំង
អោនមុខចុះខណៈប្រសព្វកែវភ្នែករបស់រាងសង្ហារ
ដែលសម្លឹងមករកខ្លួន
   «សម្រេចតាមម៉ាក់ហេីយណា៎!!អញ្ចឹងខ្ញុំសុំទៅ
ក្រុមហ៊ុនវិញហេីយ»ជុងហ្គុក និយាយហេីយក៏ញញឹម
ដាក់អនាគតម៉ាក់ក្មេកនឹងរាងតូចបន្តិចទេីបអុីវ៉ាន់
ចូលមករុញគេទៅក្រៅបាត់
   «អញ្ចឹងយេីងមកនិយាយរឿងមង្គលការវិញ ល្អទេ
លោកស្រី?»លោកស្រីគីម
   «ចា៎ អ្នកដន្លង»លោកស្រីចន
    បន្ទាប់ពីនិយាយគ្នាអស់រយៈពេលយ៉ាងយូរ លោក
ស្រីចននឹងលោកស្រីគីមក៏លាគ្នាទៅផ្ទះរៀងៗខ្លួន។
      #ភូមិគ្រឹះត្រកូលគីម
    រាងតូចថេយ៉ុងដេីរយឺតៗពីក្រោយអ្នកម៉ាក់ចូលទៅក្នុងផ្ទះ ស្របពេលដៃទះថ្ពាល់ខ្លួនឯងថ្នមៗគ្រវីក្បាលតិចៗទាំងទឹកមុខញញឹមៗធ្វេីអោយលោកគីមនឹង
ថេស៊ូអស់សំណេីចនឹងកាយវិការគេបន្តិច។
   «យ៉ាងមិចដែលថេយ៍..ពេញចិត្តជុងហ្គុកទេ?គេ
សង្ហារត្រូវចិត្តកូនរឺអត់?»លោកគីម
   «លោកប៉ាហ៎..អូ៎..មែនហេីយ តេីគេពិការរឺលោកប៉ា
អ្នកម៉ាក់?»ថេយ៉ុង ជ្រួលចិញ្ចេីមហេីយសួរទៅ
អ្នកម៉ាក់លោកប៉ា គេឆ្ងល់តាំងពីឃេីញនាយលេីកដំបូងមកម្លេ៉ះ
   «អឺ..មែនហេីយថេយ៍!!កូនមានអីហេស៎?»លោក
ស្រីគីម ឆ្លេីយប្រាប់កូនទាំងរដាក់រដុបមុននឹងសម្លឹង
មេីលមុខប្តីបន្តិចព្រោះខ្លាចរាងតូចនឹងបដិសេធ
   «ហេតុអីក៏គេពិការ?ស្តាយណាស់ក៏សង្ហារ កូនអ្នក
មានទៀតផង»ថេយ៉ុង
   «គេគ្រោះថ្នាក់ចរាចរណ៍កាលពី 6 ខែមុនទេីបធ្វេីឲ្យ
គេពិការ ចាប់តាំងពីពេលនោះមកទេីបគ្មានមនុស្ស
ស្រីណាស្រឡាញ់គេទៀត កាលពីមុនណា ជុងហ្គុក
ទាំងសង្ហារ ទាំងអ្នកមាន គ្រួសារក៏ល្អ កូនស្រីអ្នកធំៗ
ក៏ចង់បានគេធ្វេីប្តីដែលប៉ុន្តែតាំងពីគ្រោះថ្នាក់លេីកនោះ
មកវាផ្លាស់ប្តូរអស់ហេីយ គ្មានអ្នកណាចង់បានគេធ្វេី
ជាប្តីទៀតទេដូច្នេះទេីបមករកគ្រួសារយេីង»ថេស៊ូ
    «នេះមែនទេដែលជាមូលហេតុដែលបងមិនចង់
រៀបការជាមួយគេ?»ថេយ៉ុង ស្តាប់ហេីយក៏មាន
អារម្មណ៍ថាអាណិតជុងហ្គុកបន្តិចដែលប៉ុន្តែគេក៏នឹក
ឃេីញថាបងស្រីប្រាកដជាមិនចង់រៀបការជាមួយមនុស្សពិការទេីបអោយគេរៀបការជំនួសមែនទេ?
   «ថេយ៍..មិនមែនអញ្ចឹងទេ គឺបង..»ថេស៊ូ រហ័ស
ក្រោកឈរហេីយដេីរទៅចាប់ដៃប្អូនប៉ុន្តែរាងតូចគ្រវាស
ចេញ
  «អ្នកទាំងអស់គ្នាមិនបានប្រាប់ខ្ញុំទេថាជុងហ្គុកគេ
ពិការហេីយបងថេស៊ូក៏មិនចង់រៀបការចូលត្រកូល
ចន ដោយសារតែរឿងនេះហេីយក៏ជំនួសខ្ញុំចូលមែនទេ?»ថេយ៉ុង
   «ថេយ៍..មិនមែនអញ្ចឹងទេកូន»លោកស្រីគីម
   «ខ្ញុំមិនចង់ស្តាប់»រាងតូច ពោលហេីយក៏ឡេីងទៅខាងលេីបាត់ទាំងទឹកមុខហួសចិត្ត មិនគិតថាបងស្រី
របស់គេនឹងធ្វេីបែបនេះចំពោះខ្លួន
   «ម៉ាក់!!ធ្វេីយ៉ាងមិចទៅ? ថេយ៍គេខឹងណាស់ បេីគេប្តូរចិត្តមិនចង់រៀបការជាមួយជុងហ្គុកតេីគិត
យ៉ាងមិច?»ថេស៊ូ
   «មិនអីទេ!!ម៉ាក់គិតថាថេយ៍ ប្រហែលជាមិនអាចធ្វេីអញ្ចឹងទេ»លោកស្រីគីម
   «ខ្ញុំទៅមេីលប្អូនសិន»ថាហេីយ ថេស៊ូក៏ឡេីងទៅខាងលេីឆ្ពោះទៅកាន់បន្ទប់របស់ថេយ៉ុងដេីម្បីនិយាយ
គ្នាជាមួយរាងតូច។
   «បងទៅបន្ទប់សៀវភៅសិន»លោកគីម ក្រោកពី
សាឡុងហេីយក៏ដេីរទៅបន្ទប់សៀវភៅបាត់ ចំណែក
លោកស្រីគីមក៏ដកដង្ហេីមធំ។
      #ថ្ងៃថ្មី
     ភូមិគ្រឹះត្រកូលចន៚
  «ជុងហ្គុកមកហេីយហេស៎?រៀបចំដួសបាយទៅ»
លោកស្រីចន ស្រដីឡេីងទាំងញញឹមខណៈឃេីញកូន
ប្រុសបង្វិលរទេះចេញពីបន្ទប់
  «អរុណសួស្តីអ្នកម៉ាក់»ជុងហ្គុក
  «អរុណសួស្តី!!ថ្ងៃនេះកូនត្រូវទៅក្រុមហ៊ុនមែនទេ?»
លោកស្រីចន
   «បាទ»
   «កូនពេញចិត្តថេយ៍ឬអត់?»លោកស្រីចន
   «ក៏ម៉ាក់ជាអ្នករេីអោយមិនអញ្ចឹង?»ជុងហ្គុក
   «តាមពិតទៅគឺម៉ាក់រេីសយក ថេស៊ូ បងស្រីរបស់គេ
នោះទេប៉ុន្តែលោកស្រីគីមប្រាប់ថាថេស៊ូមានមនុស្ស
ដែលខ្លួនស្រឡាញ់ទេីបយក ថេយ៉ុង មកជំនួស»
លោកស្រីចន
   «មែនរឺ?ក៏..ម៉ាក់ប្រាប់ថាទៅជួបអនាគតភរិយា
ហេីយខ្ញុំក៏ឆ្ងល់ដែលហេតុជាថេយ៉ុងមិនមែនជាថេស៊ូ
ដែលម៉ាក់និយាយ»ជុងហ្គុក
   «លោកស្រីគីមិនធ្វេីតានសន្យាបែរជាយកកូនប្រុស
មករៀបការជំនួសកូនស្រីទៅវិញ ឲ្យម៉ាក់ផ្តាច់ពាក្យ
ទេ?»លោកស្រីចន
   «កុំអីម៉ាក់»ជុងហ្គុក
   «អញ្ចឹងកូនពេញចិត្តគេហេស៎?»លោកស្រីចន
   «ជិតដល់ម៉ោងធ្វេីការហេីយខ្ញុំប្រញាប់ទៅសិន»
ជុងហ្គុក មិនឆ្លេីយនឹងសំណួរម្តាយក៏ប្តូរទៅជានិយាយ
អ្វីផ្សេងមុននឹងលេីកទឹកមកផឹក
   «បេីជ្រុលជាអញ្ចឹងហេីយ ពេលថ្ងៃនាំថេយ៉ុងទៅ
ញុាំបាយជាមួយគ្នាទៅដេីម្បីស្និទ្ធស្នាលគ្នាកាន់តែ
ខ្លាំង»លោកស្រីចន
   «បាទ!!ខ្ញុំដឹងហេីយ»ជុងហ្គុក តបហេីយក៏បង្វិល
រទេះចេញពីតុអាហារទៅខាងមុខ
   «អញ្ជេីញអ្នកប្រុស»អុីវ៉ាន់ ដេីរមករុញរទេះរាងក្រាស់
ពីក្រោយសំដៅទៅឡាន ជួយគ្រាចៅហ្វាយចូលទៅក្នុងឡានហេីយបេីកចេញទៅក្រុមហ៊ុន។
       - SKIP -
   «សួស្តីបងស៊ូ!!ថេយ៍នៅផ្ទះទេ?»ជីមីន បន្លឺឡេីង
តាំងញញឹមមុននឹងស្រែកសួរទៅកាន់ថេស៊ូខណៈ
ដៃក៏គ្រវីសោរឡានលេង
   «គេនៅខាងលេី!!មែនហេីយ អាទិត្យក្រោយថេយ៍រៀបការហេីយ..ឯងកុំសូវបបួលប្អូនយេីងដេីរលេង
ពេក»ថេស៊ូ
   «ហាស?ស្អីគេអ្នកណារៀបការ?»ជីមីន
   «គឺថេយ៍..គេជិតរៀបការហេីយយល់ទេ នៅអាទិត្យក្រោយនេះ?»ថេស៊ូ
   «ស្អីគេ?អាថេយ៍ស្រឡាញ់អ្នកណាគេមិចក៏ខ្ញុំមិន
ដឹង?ហេីយរៀបការលឿនម្លេ៉ះ?»ជីមីន
   «អ្នកណាមករកខ្ញុំមែនទេបងស៊ូ?»ថេយ៉ុង សួរពី
ខាងលេីមកស្របពេលជំហានជេីងក៏ដេីរយឺតៗឈ្ញោក
មេីលទូរស័ព្ទរបស់ខ្លួន
  «គឺជីមីន»ថេស៊ូ
  «អូ៎..តាមពិតអាមីនទេហេស៎?»គ្រាន់តែឮថាជា
ជីមីនមិត្តសម្លាញ់របស់ខ្លួនភ្លាម រាងតូចក៏រហ័ស
រត់ចុះទៅក្រោមទាំងញញឹម
   «ឈប់..ឯងជិតរៀបការហេីយហេស៎?ហេីយឯង
ទៅស្រឡាញ់កូនស្រីអ្នកណា?»ជីមីន
   «មិចក៏ឯងដឹងថាយេីងជិតរៀបការ?»ថេយ៉ុង
   «បងស៊ូប្រាប់យេីង..យ៉ាងមិចជាមិត្តគ្នាតាំងពីតូច
នេះឯងគិតមិនចង់ប្រាប់យេីងទេហេ៎ស?»ជីមីន
   «មិនមែនអញ្ចឹងទេ»ថេយ៉ុង
   «តែថាគេជាអ្នកណា?»ជីមីន
   «ឯងមកផ្ទះយេីងធ្វេីអី?»រាងតូចមិនឈ្លេីយហេីយក៏
បង្វែរសួរអ្វីផ្សេង
   «បបួលឯងដេីរលេង ទៅទេ?»ជីមីន
   «ប្រាកដហេីយ!!ឆាប់ទៅ»ថេយ៉ុង សេីចហេីយក៏
លេីកដៃគៀក ក របស់ជីមីន
   «ឈប់សិនថេយ៍..»ថេស៊ូ
   «យ៉ាងមិចបងស្រី?»ថេយ៉ុង
   «បេីអាចថ្ងៃនេះថេយ៍ញុាំបាយថ្ងៃជាមួយជីមីនតែ
ម្តងទៅព្រោះប៉ាម៉ាក់ក៏មិននៅហេីយបងជាប់
Shopping ជាមួយសង្សារ»ថេស៊ូ
  «ក៏បាន!!»រាងតូច ងក់ក្បាលបន្តិចហេីយក៏ដេីរ
ចេញទៅជាមួយជីមីន។
      ៚ក្រុមហ៊ុន ចន
  «អ្នកប្រុស!!នេះគឺ ហ្សេនឌី ជាលេខារបស់អ្នកប្រុស
ដែលខ្ញុំជ្រេីសរេីសបាន»អុីវ៉ាន់
   «សួស្រីលោកអគ្គនាយក»នាងញញឹមហេីយក៏អោនដាក់ជុងហ្គុកបន្តិចជាការគួរសម
    «ហុឹមម...ធ្វេីការជាមួយខ្ញុំត្រូវតែគោរពពេលវេលា
ហេីយហាមចូលក្នុង office ខ្ញុំដោយគ្មានការ
អនុញាតិបេីខ្ញុំមិនបានហៅនាងអោយចូលមកទេ
ហេីយមួយទៀតបេីធ្វេីអោយខ្ញុំមិនចូលចិត្តខ្ញុំនឹងមិន
ទុកនាងទេ»ជុងហ្គុក
   «ចាស!!នាងខ្ញុំយល់ហេីយ»ហ្សែនឌី
   «ចេញទៅ នាងអាចមកធ្វេីការបានហេីយ»ជុងហ្គុក
   «អរគុណណាស់ អគ្គនាយក»ហ្សែនឌី ញញឹម
ហេីយក៏អោនលារាងក្រាស់ចេញទៅក្រៅបាត់
   «អ្នកប្រុសពេលនេះម៉ោង 10 ជិត 11 ហេីយ..អឺ
អ្នកប្រុសទៅញុាំបាយជាមួយ..»អុីវ៉ាន់
   «ឆាប់ទៅ!!»
   «បាទ»អុីវ៉ាន់
      ផ្សារទំនេីប៚
    ថេយ៉ុងនឹងជីមីនកំពុងបៅក្នុងផ្សារទំនេីបដ៏ធំដែល
ទេីបតែបេីកសម្ពោធថ្មីៗ ពួកគេអង្គុយញុាំការ៉េមហេីយ
និយាយគ្នា។
   «ថាម៉េច???»ជីមីន
   «ជីមីនមាត់ៗ!!ចំមែន..គេមេីលមកច្រេីនណាស់»
ថេយ៉ុង ចាប់ដៃខ្ទប់មាត់របស់មិត្តសម្លាញ់កុំអោយ
ស្រែកទៀតព្រោះមិញនេះជីមីនភ្ញាក់ផ្អេីលនូវពេលដែលអ្វីដែលថេយ៉ុងប្រាប់ពីដំណេីរដេីមទងដែលធ្វេីអោយគេត្រូវរៀបការ
    «ហេុឺយយ..ម៉េចក៏ឯងព្រម?»ជីមីន យកដៃរបស់
រាងតូចចេញពីមាត់ហេីយសួរទៅមុននឹងញ៉ុកការ៉េម
ចូលមាត់ញុាំ
    «យេីងក៏ប្រាប់ឯងហេីយតេី»ថេយ៉ុង យកកដៃច្រត់
ចង្ការហេីយធ្វេីមុខស្ងួត
    «គេគឺ ចន ជុងហ្គុក មែនអត់?សង្ហារឬទេ?»ជីមីន
    «ឯងនេះ...»ថេយ៉ុង សម្លក់ដាក់ជីមីន
    «សួស្តី ថេយ៍!!»សម្លេងគ្រលធំបន្លឺឡេីងនៅពី
ក្រោយថ្នងរបស់រាងតូច ជីមីនឃេីញជាអ្នកណាហេីយ
ក៏បេីកភ្នែកធំៗបែបភ្ញាក់ផ្អេីល
   «លោក??»គ្រាន់តែឮមានគេហៅឈ្មោះហេីយ
រាងតូចក៏ងាកក្រោយដេីម្បីមេីលថាជាអ្នកណា ប៉ុន្តែគ្រាន់តែបានឃេីញមុខហេីយក៏ស្គាល់ថសជាអ្នកណា
ហេីយ
    «អនាគតប្តីឯងមកហេីយ»ជីមីន ពោលខ្សឹបៗប្រាប់ទៅរាងតូច
    «ជីមីន..»ថេយ៉ុង ងាកទៅសម្លក់ដាក់ជីមីនម្តង
ទៀតខណៈកំពុងបុកពោះភ័យឌឹបៗ
    «អឺ..យេីងភ្លេចថាមានការសំខាន់ត្រូវធ្វេី យេីងទៅ
មុនហេីយថេយ៍..អូ៎ ហេីយមួយទៀត ក្រែងបងស៊ូផ្តាំ
អោយឯងញុាំបាយនៅខាងក្រៅ ឯងញុាំជាមួយ
លោក ចន ទៅ យេីងទៅសិនហេីយ»ជីមីន និយាយ
ចប់ក៏ក្រោកដេីរចេញទៅបាត់យ៉ាងលឿនរកតែ
ថេយ៉ុងនិយាយឃាត់មិនទាន់
    «នែ៎..ជីមីន»ថេយ៉ុង រហ័សក្រោកពីកៅអីហេីយក៏
ស្រែកហៅជីមីនពីក្រោយមុននឹងបម្រុងដេីរទៅតាម
គេពីក្រោយប៉ុន្តែត្រូវប្រអប់ដៃក្រាស់ខ្មឹកចាប់ជាប់មិន
អោយទៅ
«ថេយ៍...ញុាំបាយថ្ងៃត្រង់ជាមួយខ្ញុំសិនទៅ»ជុងហ្គុក
   «ខ្ញុំ.....»

             To be continued............................

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now