ភាគទី 54

4.3K 300 15
                                    

               
   @ROOM ~~
     ក្រោយពេលពិនិត្យថេយ៉ុងរួចលោកគ្រូពេទ្យលី ក៏បេីកភ្នែកធំៗពីអាការៈរបស់រាងតូចមុននឹងលេីកដៃចាក់ថ្នាំនៅលេីសារ៉ូមវិញ ថ្ងៃនេះជីនជាប់នៅក្នុងបន្ទប់វះកាត់ជំងឺទេីបប្តូរជំនួសគ្រូពេទ្យកម្លោះម្នាក់នេះវិញ ។
   «តេីប្រពន្ធខ្ញុំកេីតអីគ្រូពេទ្យ?»ជុងហ្គុក យកអណ្តាតទល់ថ្ពាល់ព្រោះតែតានតឹង គេចង់ដឹងពីអាការៈរបស់រាងតូចជាបន្ទាន់
  «គឺ……គេគ្រាន់តែខ្សោយ ក្រពះធ្វេីទុកមិនបានសូវញុាំអ្វីច្រេីនថ្ងៃពេលនេះគ្រាន់តែសម្រាកឲ្យបានច្រេីន នឹងញុាំឲ្យបានទៀងទាត់ជាពិសេសអាហារប៉ូវដែលជំនួយដល់រាងកាយទៅបានហេីយ នេះជាថ្នាំរបស់ប្រពន្ធលោកចន»លោកគ្រូពេទ្យវ័យក្មេងនិយាយទាំងស្ទាក់ស្ទេីរមុននឹងហុចថ្នាំឲ្យជុងហ្គុក
  «អរគុណហេីយ!»ថាហេីយ ជុងហ្គុកក៏ទទួលយកថ្នាំ
  «អញ្ចឹងខ្ញុំសុំលាសិនហេីយ»លោកគ្រូពេទ្យលី អោនលាជុងហ្គុកនឹងលោកស្រីចនបន្តិចទេីបដេីរចេញទៅទាំងគ្រវីក្បាល រឿងអាការៈរាងតូចនេះគេត្រូវប្រាប់ លោកគ្រូពេទ្យជីនទេីបបានមិនអាចបណ្តោយបានទេ រឹតតែមិនហ៊ាននិយាយប្រាប់ដល់ជុងហ្គុកឲ្យដឹង
នោះទេ យល់ល្អគួរតែឲ្យជីនអ្នកនិយាយវិញ ។
   «ជេឃេម៉ាក់សួរឯង តេីប្រពន្ធឯងកេីតអី? គេមិនបានអីច្រេីនថ្ងៃហេស៎?»
  «លោកពូនឹងអាយមីស្លាប់ហេីយ»
«ថាម៉េច? ឯងយកអីមកនិយាយ ពួកគេស្លាប់ទាក់ទងនឹងឯងហេស៎ជុងហ្គុក»
  «វាគួរតែដល់ពេលពួកគេស្លាប់ គាត់ជាអ្នកសម្លាប់ប៉ាខ្ញុំ ខ្ញុំត្រូវតែសងសឹកគាត់វិញ អ្នកម៉ាក់មិនចង់សងសឹកឲ្យលោកប៉ាបានបិទភ្នែកជិតទេរឺ?»
   «ចុះអាយមីនាងនៅក្មេងណាស់មិចក៏ឯងសម្លាប់នាង?»
  «នាងនឹងដុងហ្យុនរួមគំនិតគ្នាដាក់ថ្នាំពុលថេយ៍
ម៉ាក់ឃេីញទេប្រពន្ធខ្ញុំក្លាយជាបែបនេះក៏ដោយសារពួកគេ ថេយ៉ុត្រូវថ្នាំពុល គេខ្យោយវិះនឹងស្លាប់!អាយមីបញ្ជាមនុស្សឲ្យទៅសម្លាប់ថេយ៍ទៀតផងប៉ុន្តែត្រូវមិត្តភក្តិគេរងគ្រាប់ជំនួស គេក៏ស្ទេីរតែបាត់បង់ស្មារតីទៅហេីយ ម៉ាក់ដឹងទេ? ម៉ាក់ថាទៅនាងគួរស្លាប់រឺអត់?»ជុងហ្គុក
   «ពុទ្ធោរថេយ៍!»ស្រ្តីចំណាស់ខ្ទប់មាត់សឹងមិនជឿគាត់ចាត់ទុកអាយមីជាក្មួយសម្លាញ់ ឃេីញនៅតាំងពីតូចស្រឡាញ់ចូលចិត្តលេងជាមួយជុងហ្គុកណាស់ មិននឹកស្មានថានាងធំឡេីងត្រឡប់មកពីបរទេសវិញក៏ពិលពុលដល់ថ្នាក់នេះទេនាងសមតែស្លាប់ដែលធ្វេីឲ្យកូនស្រសារគាត់បែបនេះ!!
   «ដុងហ្យុន គេនៅរស់មែនទេ?»លោកស្រីចន
  «វារត់គេចហេីយ ខ្លាចតែថ្ងៃណាមួយវានឹងមកសង
សឹក វិញ  បែបនេះខ្ញុំរឹតតែមិនអាចថេយ៍គ្រោះថ្នាក់ម្តងទៀត»រាងក្រាស់ទម្លាក់ខ្លួនអង្គុយលេីពូកមុននឹងដៃអង្អែលក្បាលរាងតូចថ្នមៗ
  «រឿងនេះឯងប្រាប់លោកស្រីគីមទេ?»លោកស្រីគីម
  «ខ្ញុំមិនប្រាប់ទេ ម៉ាក់កុំបារម្ភ»
  «មេីលថែថេយ៍ឲ្យបានល្អ ល្ងាចនេះប្រហែលជា
លោកស្រីគីមអញ្ជេីញពួកយេីងទៅញុាំអាហារនៅទីនោះគាត់ថាចង់ជួបប្រពន្ធឯង គេខ្សោយបែបនេះ គាត់ប្រាកដជាគិតថាឯងមេីលថែលគេមិនបានល្អនោះទេ»លោកស្រីចន
  «ថេយ៍មិនស្រួលខ្លួនខ្ញុំអាចនឹងមិនបានទៅទេ!!»
  «ចាំម៉ាក់ប្រាប់គាត់ឲ្យ!!»លោកស្រី និយាយរួចក៏
បេីកទ្វារចេញទៅវិញ ទុកឲ្យរាងក្រាស់នៅជាមួយប្រពន្ធតែ2នាក់។
          ៚ល្ងាច
      ល្ងាចបន្តិចថេយ៉ុងបានដឹងខ្លួន រាងតូចបេីកភ្នែកភ្លឹសៗលេីកដៃចាប់ក្បាលខ្លួនឯងមុននឹងចាប់
អារម្មណ៍ថាដៃរបស់ដូចឈឺៗទេីបលេីកមកមេីលក៏ឃេីញមានសំឡីបិទជាប់ខ្ទប់ឈាមហេីយងាកទៅម្ខាងទៀតក៏ឃេីញសេរ៉ូម អញ្ចឹងមានន័យថាគេទេីបតែដោះសេរ៉ូមថ្មីៗទេ។ ព្រះអេីយ!!គេឃ្លានទៀតហេីយ ព្រឹកមិញគេបានញុាំនៅផ្ទះតាំងពីព្រឹក ដល់ពេលម៉ាក់ក្មេកតេមកប្រាប់ថានឹកចង់ជួបគាត់មានរបស់ផ្ញេីរគេក៏សប្បាយចិត្តគិតថាជារបស់ញុាំ មានឯណា..តាមពិតជាខ្សែដៃ នៅមានឲ្យនៅញុាំអាហារជុំគ្នាទៀត!!ហុឹក ហុឹក…អាហារស្អីមិនដឹង មិនទាន់ដាក់ចូលមាត់ផងក៏ធុំក្លិនស្អុយទៅហេីយ ក្អួតឡេីងអស់ពីពោះ!! ឥឡូវនេះក៏ល្ងាចទៀត ពោះគេចាប់ផ្តេីមឃ្លានទៀតហេីយ។
   «ជុងហ្គុក….នៅឯណាទៅ? ហុឹក~»ថេយ៉ុង ក្រោក
ឡេីងយកដៃញីភ្នែកតិចៗទាំងមិនស្វាងងងុយគេង
រាងតូចក៏ទម្លាក់ជេីងចុះពីលេីពូកយឺតៗ ដេីរយោងខ្លួន
បេីកទ្វារចេញពីបន្ទប់ គេចំណាំបាន!!នេះមិនមែនជា
បន្ទប់របស់គេជាមួយប្តីទេ
  «ជុងហ្គុក!!»គ្រាន់តែឮសម្តីសំឡេងល្វេីយៗរបស់
ប្រពន្ធសំណព្វចិត្តភ្លាម រាងសង្ហារក៏រហ័សបែរខ្លួន
មករករាងតូចភ្លែត
  «ថេយ៍!អូនភ្ញាក់ហេីយរឺ?»ជុងហ្គុក បិទទូរស័ព្ទរួចដេីរទៅជិតរាងតូចជាប្រពន្ធអោបគេណែននៅក្នុងដៃ យ៉ាងណែនរួចថេីបសក់ក្រអូបយ៉ាងយូរ
  «កុំអោបអូនពេក..ហប់..ហប់ណាស់ជេឃេ»ថេយ៍និយាយតិចៗមុននឹងរុញរាងកាយរឹងមាំចេញពីខ្លួន
បន្តិច ព្រោះមានអារម្មណ៍ថាហប់ដកដង្ហេីមមិនចង់ចេញ
  «បងសុំទោស!!»ជុងហ្គុក ប្រលែងមាឌតូចចេញបន្តិចមុននឹងសួរឡេីង
  «អូនឃ្លានទេ?»
«ឃ្លានៗ…ឃ្លានខ្លាំងណាស់ប្តី!!»ថេយ៉ុង ពេបមាត់ លេីកដៃទាំងគូរទៅតោងប្រលោះ.ក.រួចជ្រុបមុខនៅទៅលេីប្តីរបស់ខ្លួនទាំងញិកញក់ចរិកបែបនេះហេីយ ទេីបធ្វេីប្តីអត់ខ្នាញ់មិនបាន
  «ចង់ញុាំអី?»ជុងហ្គុក សេីច រួចលេីកបីរាងកាយតូច
ឡេីងនៅក្នុងដៃសម្តៅទៅតុអាហារ ពេលនេះពួកគេកំពុងនៅភូមិគ្រឹះចននៅឡេីយទេ ចំណែកម៉ាក់របស់
គេទៅភូមិគ្រឹះគីមបាត់ហេីយ
  «ចង់ញុាំភ្លៅមាន់ ហុឹមម…ចង់ញុាំ……»រាងតូច
លេីកដៃឡេីងអង្គុយរាប់ចំណីអាហារដែលគេចង់ញុាំស្របពេលដែលរាងក្រាស់ដាក់ឲ្យអង្គុយនៅលេីភ្លៅ ជុងហ្គុក ធ្វេីភ្នែកស្លឺពេលរាងតូចហៅរបស់ដែលគេចង់ញុាំមកសុទ្ធតែចំណីទាំងអស់ វាមិនមែនជាបាយឬម្ហូបណាមួយនោះទេ!! លោកគ្រូពេទ្យលីបានប្រាប់
ហេីយថារាងតូចខ្សោយព្រោះមិនបានញុាំបាយច្រេីនថ្ងៃ ត្រូវតែឲ្យគេញុាំអាហារឬស៊ុបដេីម្បីប៉ូវកម្លាំង តែនេះរាងតូចហៅសុទ្ធតែចំណី!!
  «មិនបាន---»សម្លេងធំអារកាត់ឡេីង ថេយ៉ុងភ្ញាក់ព្រេីតធ្វេីមុខម៉ក់ៗដាក់ប្តីខណៈដៃក៏នៅរាប់ចំណីចេញមកខ្សឹបៗ
  «ហេតុអី»សម្លេងតូចឆ្មាបន្លឺឡេីង មាឌតូចអោនមុខចុះរួចខាំបបូរមាត់ក្រោមរបស់ខ្លួន គេឃ្លាន គេចង់ញុាំចំណីអាហារ ប៉ុន្តែមេីលលោកប្តីនិយាយចុះ!! និយាយអារកាត់មកមិនឲ្យគេញុាំអីទេរឺ?
  «បងមិនឲ្យអូនញុាំចំណីទេ អូនត្រូវញុាំបាយ!!ពេលនេះអូនខ្សោយ មេីលចុះស្រាលឡេីងដូចសំឡី!!គ្រូពេទ្យផ្តាំហេីយមិនឲ្យអូនញុាំអីផ្តេសផ្តាសទេ»
ជុងហ្គុក អោបចង្កេះប្រពន្ធណែនចៀសវាងប្រពន្ធឆ្នាស់របស់គេ ងរងក់ ចុះពីលេីភ្លៅមិនញុាំបាយទៀត
  «ហុឹកៗ…តែអូនចង់ញុាំ!!ពួកយេីង..ពួកយេីងចេញទៅក្រៅញុាំអីទៅណាជុងហ្គុក»ថេយ៍ ពេបមាត់ចង់យំនិយាយតិចៗក្បែរត្រចៀករាងក្រាស់
  «យប់ហេីយ!!មិនទៅទេ»នាយគ្រវីក្បាល
  «ហុឹក….ហុឺៗ»ថេយ៉ុង ធ្វេីជាយំជ្រុបមុខនឹងស្មារាងក្រាស់ ចាប់ផ្តេីមយកទឹកភ្នែកទៅដាក់មុខប្តីដេីម្បីឲ្យគេចិត្តទន់ជាមួយ!!
  «អូនសម្លាញ់....»ជុងហ្គុក ហៅរាងតូចតិចៗ ព្រោះអ្នកបម្រេីកំពុងមេីលមក គេមិនចង់ចិត្តទន់ជាមួយក្មេងម្នាក់នេះឡេីយ!! ព្រះអេីយៗ ធ្វេីយ៉ាងមិចទេីបគេបាត់យំ???
  «Daddy~~ទៅៗណា៎!!»សំឡេង Sexy បន្លឺក្បែរត្រចៀកថែមទាំងមិនភ្លេចភ្លុំខ្សល់ឲ្យចេញតិចៗនោះទេ ម្រាមដៃស្រឡូនវែងៗក៏បន្តអូសលេីទ្រូងប្តីជារឿយៗ
ជុងហ្គុក លេបទឹកមាត់ក្អឹក..ក្តៅមុខភាយៗ យ៉ាៗ~
ប្រពន្ធគេចេះបែបនេះពីពេលណា៎??
  «Okay!!ទៅក៏បាន~ចាំបន្តិចណា៎»រាងក្រាស់លេីរាងកាយតូចល្អិតចេញពីលេីភ្លៅឲ្យអង្គុយលេីកៅអីវិញ មុននឹងរហ័សដេីរចូលបន្ទប់ទឹកយ៉ាងប្រញាប់~
  «Yess…ធ្វេីបានល្អណាស់»ថេយ៉ុង សេីចមានមោទនភាពលេីខ្លួនឯង មុននឹងលេីកដៃខ្ទប់មាត់សេីចតាមសម្លឹងមេីលរាងក្រាស់ដែលចូលបន្ទប់ទឹកមិញនេះ ទៅនោមចោលទៅប្តី-,-
      @បន្ទប់ទឹក//
     ឈូៗ~~~
     ជុងហ្គុក លេីកដៃបិទទឹកវិញ ក្រោយពេលលុប
លាងមុខចេញរួច!!គេចាប់ផ្តេីមក្តៅមុខ ចំណងក៏កេីនឡេីងភ្លាមៗពេលមាឌតូចចេញចរិកមកបែបនេះ ប្រាប់
ហេីយថាពេលនេះថេយ៉ុងកំពុងមិនស្រួលខ្លួន គេនៅខ្សោយនៅឡេីយ ចាំមេីលតែលែងអី គេនឹងលេងឲ្យ
អស់ដៃជាមិនខានទេ។
  «គេចេះបែបនេះពីពេលណាមក?»ជុងហ្គុក សេីច
តិចៗ មុននឹងលេីកយកកូនកន្សែងមកជូតមុខចេញរួចទេីបចេញពីបន្ទប់ទឹក។
  «តោះយេីង!!»ជុងហ្គុក ដេីរទៅចាប់ដៃរាងតូចចេញទៅ ថេយ៉ុងញញឹមខ្ជិបមាត់មិនជិតពេល
រាងក្រាស់គេចពីភ្នែករបស់គេ។
    ឡានចាប់ផ្តេីមបេីកចេញទៅ ជុងហ្គុកមិនបាននិយាយអ្វីទាំងអស់គេផ្តោតលេីការបេីកឡានរបស់គេ ចំណែកឯក៏អង្គុយមេីលទិដ្ឋភាពតាមដងផ្លូវដែលមានមនុស្សច្រេីនកុះករនឹងភ្លេីងពណ៍ចម្រុះ។
   «ទៅStreet foodទៅលោកប្តី!!»បន្ទាប់ពីស្ងាត់អស់រយៈពេលយូរគ្រាន់រាងតូចក៏ចាប់ផ្តេីមនិយាយមុន គេចង់ទៅផ្សារដែលមានលក់អាហាររបស់ឆ្ងាញ់ៗ នៅតាមផ្លូវដែលគេបេីកពេលយប់វិញ ប្តូរបរិយាកាសទេីបល្អ!!
  «ទៅទីនោះធ្វេីអី?»
  «ទៅៗណា អូនចង់កន្លែងនោះ»
  «ក៏បាន!!»រាងក្រាស់ ងក់ក្បាល គេក៏បេីកឡានសម្តៅទៅកន្លែងដែលរាងតូចនិយាយ។
[..............]
  «អា៎…មនុស្សច្រេីនណាស់»ថេយ៉ុង និយាយទាំងញញឹមមុននឹងតោងដេីមដៃរបស់ជុងហ្គុកជាប់
  «កាន់ដៃបងឲ្យជាប់ ប្រយ័ត្នវង្វេង»ជុងហ្គុក
  «អ៎..អូនក្មេង8ឆ្នាំមែនទេ?»
  «ជាងនឹងទៅទៀត!!»
  «ជុង..»ថេយ៍ ពេបមាត់រួចហៅឈ្មោះរាងក្រាស់បង្អូសឡេីងវែងព្រមទាំងសម្លក់ដាក់រាងក្រាស់ធ្វេីអោយនាយសេីចចរិករបស់បន្តិច
«បងនិយាយលេងទេ!!»ជុងហ្គុក លេីកដៃអោបស្មារាងតូចរួចថេីបសក់មួយបន្តិចៗ
«ការ៉េមៗ..អូនចង់ញុាំការ៉េមជុងហ្គុក»រាងតូចភ្ញាក់
ព្រេីតទឹកមុខប្រែជាញញឹមស្រស់ពេលឃេីញតូបការ៉េមមុននឹងលោតៗតិចអង្រួនដេីមដៃមនុស្សមាឌធំសុំទិញការ៉េម~~
  «អត់ទេ!!ញុាំអីផ្សេងទៅ»ជុងហ្គុក
  «ហា៎ៗ…ទេ..ចង់ញុាំៗ»ថេយ៉ុង គ្រវីដៃរាងក្រាស់ទៅវិញទៅមក ជុងហ្គុកមិនដាច់ចិត្តក៏ជូនមាឌតូចទៅទិញទាល់តែបាន~
  «សុំការ៉េមមួយចានមក យករសជាតិ…រសជាតិស្ត្រប់ប៊ឺរីខ្ញុំចង់ញុាំរបស់ជូ»ថេយ៍ លេីកដៃប៉ះមាត់ខ្លួនតិចៗ មុននឹងប្រាប់រសជាតិការ៉េមដែលខ្លួនចង់ញុាំទៅអ្នកលក់
  «អ៎..បាទចាំបន្តិច»
  «ក្រែងអូនចូលចិត្តញុាំរសជាតិ សូកូឡាហេស៎?
មិចក៏ស្រាប់តែប្តូររសជាតិទៅវិញ»ជុងហ្គុក សួរទៅប្រពន្ធគេចាំបានមាឌតូចមិនមែនញុាំរសជាតិស្រ្តប់ប៊ឺរីនោះទេ គឺរសជាតិសូកូឡា
  «មិនដឹងទេ..អូនស្រាប់តែចង់ញុាំរសជាតិជូរៗបែបនោះមកតែម្តង!! អរគុណ»ថេយ៉ុង តបរួចក៏ទទួលការ៉េមពីដៃអ្នកលក់ រាងក្រាស់មិនមាត់ក៏ហុចលុយឲ្យអ្នកលក់ការ៉េម មុននឹងបន្តអោបស្មារាងតូចដេីរទៅមុខទៀត
  «ចង់ញុាំស្ករសំឡី!!»Teaចង្អុលទៅស្ករសំឡីខណៈមាត់របស់គេពោរពេញទៅដោយការ៉េម
  «ទេ--ញុាំរបស់ផ្អែមច្រេីនពេក ធ្វេីឲ្យអូនក្តៅខ្លួន»
  «គំរិះ…លេីកក្រោយលុយអូនអ្នកកាន់ម្តង»
  «មិនមែនចឹងទេ!!បងគិតដល់សុខភាពអូន»
  «សុខភាពអូន? ទុកឲ្យអូនឃ្លានស្លាប់មែនទេ
ជុងហ្គុក?»
  «ស្លាប់ហេីយអូនសម្លាញ់!!បងមិនមែនមានន័យចឹងទេ»
  «ជឿម្តងចុះ!!»
  «អា៎…ប្រហិត!!សាច់អាំង»ថេយ៉ុង និយាយទាំងសប្បាយចិត្តដេីរទៅជិតហាងនោះ ស្រាប់តែចាប់ផ្តេីមវិលមុខខ្ងាល់ ក្រពះពោះវៀនច្របល់ចូលគ្នា ទឹកមាត់ចាប់ផ្តេីមចេញមកជ្រោចៗ ដល់ថ្នាក់ទន់ជង្គង់អង្គុយចុះនៅទីនោះ
   «ថេយ៍អូនកេីតអី?»ជុងហ្គុក បន្ទន់ជង្គង់ចុះ ក្រសោបមុខប្រពន្ធមេីល ឃេីញថាគេបែកញេីសជោកថ្ងាស
  «ស្អុយ..ក្លិនអាក្រក់ណាស់!!ហុឹកកៗ..ចង់ក្អួត»
រាងតូចងេីយសម្លឹងមេីលទៅតូបហាងមួយនោះ ហាងដែលលក់ប្រហិត សាច់អាំងចង្កាក់ នឹងអ្នកក្លែមសាច់នោះនាំគ្នាផឹកស្រា បង្ហុយផ្សែងបារីមកជារឿយៗ វាឆួលពេញច្រមុះរបស់គេ ឡេីងចង់ក្អួតចេញមកហេីយ
  «ជុង..អ៊ួកក~ហុឹមម..»ថេយ៍ ក្តោបពោះក្អួតចេញមក
ទាំងពិបាកព្រោះចាញ់ក្លិនអស់ទាំងនោះ
  «យកប្រហិតទាំងអស់នោះចោលទៅ»រាងក្រាស់រឺតខ្នងរបស់ប្រពន្ធ រួចស្រែកប្រាប់ទៅទៅម្ចាស់ហាងឲ្យបោះចោលរបស់ទាំងអស់នោះ របស់ដែលធ្វេីឲ្យរាងតូចក្អួត
  «អ្នកប្រុសខាងនេះ និយាយស្អី? ជារបស់ខ្ញុំលក់ណា៎ចោលយ៉ាងមិចនឹងកេីត?»ម្ចាស់ហាង
  «ចាំខ្ញុំឲ្យលុយត្រូវការប៉ុន្មានក៏បានដែល»ជុងហ្គុកមិនខ្វល់ពីការទារថ្លៃតម្លៃដែលម្ចាស់ហាងទា ការសំខាន់គឺប្រពន្ធក្អួតដោយសាររបស់ទាំងនោះ
  «អ៊ួកកៗ~~ហុឹក..អ៊ួក~~»មាឌតូចខ្ញាំជាយអាវយ៉ាងខ្លាំង គេប្រឹងក្អួតឡេីងចេញទឹកភ្នែកជ្រោកៗប៉ុន្តែក្អួតមិនចេញ!! រាងក្រាស់ឃេីញហេីយក៏ទិញទឹកសុទ្ធនឹងកូនកន្សែងមួយនៅជិតនោះឲ្យរាងតូច
  «ហុឹមម…»ថេយ៉ុងងេីបមុខឡេីងយឺតៗទាំងទន់ភ្នែកឃេីញហេីយជុងហ្គុកក៏ចាក់ទឹកដាក់លេីកន្សែងនោះជូតមុខឲ្យរាងតូចដេីម្បីគេរាងស្រឡះមុខមាត់បន្តិច
  «ធូរខ្លះទេ?»រាងក្រាស់យកកន្សែងជូតមុខបណ្តេីរ
សួររាងតូចបណ្តេីរពោរពេញដោយក្តីទាំងបារម្ភ
  «ជុង..ហុឹក!!»មាឌតូចហេីបមាត់និយាយខ្សាវៗ មុននឹងទន់.ក.ជ្រប់មុខនឹងទ្រូងហាំមាំរបស់ប្តី
  «យេីងទៅផ្ទះវិញ!! នេះយកទៅ»ជុងហ្គុក លេីកបីរាងកាយខ្សោយឡេីង មុននឹងហុចកាតដែលមានលុយនៅក្នុងបោះឲ្យម្ចាស់ហាង
  «អរគុណហេីយអ្នកប្រុស!!»ម្ចាស់ហាង
      រាងក្រាស់បីរាងតូចជាប្រពន្ធសម្តៅទៅឡានរួច
បេីកទ្វារដាក់គេឲ្យអង្គុយរួចមុននឹងបន្ទន់ជង្គង់ម្ខាងជូតញេីសចេញពីថ្ងាសរាងតូច។
  «អូនយ៉ាងមិចហេីយ?ទៅពេទ្យទេបងជូនទៅ?»
  «ហុឺ….មិនទៅទេ ហឹក»ថេយ៉ុង លេបទឹកមាត់ផ្សេីមបំពង់.ក.គ្រវីក្បាលនិយាយយឺតៗ..គេមិនចង់ទៅមន្ទីរពេទ្យទេ ឲ្យតែទៅគឺនឹកឃេីញដល់ជីងជីង រាងក្រាស់ឃេីញហេីយក៏ងក់ក្បាលយល់មុននឹងបេីកម៉ាសុីនត្រជាក់ឲ្យខ្លាំងបន្តិចឲ្យរាងតូច រួចបិទទ្វារឡានដេីរទៅកន្លែងបញ្ជាឡានទៅផ្ទះវិញ។
        ៚វិឡា ចន
       ជុងហ្គុកបីរាងតូចចេញពីឡាន រួចដេីរចូលទៅក្នុងផ្ទះ គ្រាន់តែឃេីញម្ចាស់របស់ខ្លួនចូលមក Evan
នឹងភីលក៏រហ័សទៅទទួល។
  «ចៅហ្វាយតូចកេីតអីចៅហ្វាយ?»ភីលសួរ
រាងក្រាស់មិនខ្វល់ក៏អោនមេីលរាងតូចបន្តិចមុននឹងសម្តៅទៅបន្ទប់គេងវិញ។
        @ROOM~~
  «ល្វេីយណាស់!!»រាងតូចបេីកភ្នែកព្រិចៗ ស្របពេលរាងក្រាស់ចាប់ផ្តេីមដោះខោអាវរបស់គេចេញពីខ្លួនអស់បំណងនាំរាងតូចទៅងូតទឹកដេីមកបីឲ្យរាងតូចស្រឡះខ្លួនជាងនេះ
  «បងងូតទឹកឲ្យអូន»ជុងហ្គុក អង្អែលមុខប្រពន្ធស្រាលៗ រួចលេីកបីគេទៅបន្ទប់ទឹកដេីម្បីជម្រះខ្លួន។
[……………………………]
       រាងក្រាស់ ដាក់រាងកាយតូចនៅលេីពូកថ្នមៗ មិនដល់1នាទីផងរាងតូចក៏បិទភ្នែកគេងលក់បាត់ នាយឃេីញហេីយគេក៏ទម្លាក់ខ្លួនគេងជិតរាងតូចទាញរាងកាយនោះមកអោបជាប់ទ្រូង។
         ៚ថ្ងៃថ្មី
       ព្រឹកមិនទាន់ផងសម្លេងក្អួតក៏ឮចេញពីបន្ទប់ទឹកល្វេីយៗ ផ្អេីលអស់មនុស្សជំនិតនឹងអ្នកបម្រេីឲ្យឈរអន្ទះអន្ទែងនៅបន្ទប់បារម្ភពីរាងតូច!!ចំណែករាងក្រាស់ក៏ជួយរឹតខ្នងប្រពន្ធ គេទ្រាំមេីលថេយ៉ុងបែបនេះមិនបានទេ ។
   «ជុង..!! ហុឹកៗ…»ថេយ៉ុង បែរមុខទៅរករាងក្រាស់ទាំងពិបាក គេក្អួតឡេីងទន់ខ្លួនល្អូក សូម្បីតែលេបទឹកមាត់ក៏ល្វេីយដែល ជុងហ្គុកឃេីញហេីយអត់អាណិតប្រពន្ធមិនបានក៏យកកន្សែងជូតមុខរបស់រាងតូច មុននឹងលេីកបីគេចេញពីបន្ទប់ទឹកដាក់នៅលេីពូកថ្នមៗរង់ចាំជីនមក!!
  «ចាំបន្តិចណាជីន ហ្យុង នឹងមក!!អូនទ្រាំបន្តិចណា៎»រាងក្រាស់អង្អែលក្បាលគេថ្នមៗ ថេយ៍ឮហេីយក៏ងក់ក្បាលតិចៗបិទភ្នែកសម្ងប់គេង គេចង់គេចពីការក្អួតដោយវិធីគេង
    ក្រាក~~
    «ថេយ៍ នៅឯណា??»ជីនរហ័សបេីកទ្វារចូលមក
   «ឆាប់ពិនិត្យទៅថេយ៍កេីតអី?»ជុងហ្គុក ជ្រួល
ចិញ្ចេីមបន្តិចមុននឹងរុញជីនទៅជិតរាងតូចដេីម្បីពិនិត្យមេីល
   «Okay!!»ជីន ងក់ក្បាលទម្លាក់ខ្លួនអង្គុយជិតរាងតូច មុននឹងចាប់ផ្តេីមពិនិត្យអាការៈរបស់គេ។
[……………………………………]
   «សឺតត....បងពេលណាពិនិត្យរួច?»ជុងហ្គុក
ឈរផ្អែកខ្លួននឹងជញ្ជាំងក្នុងបន្ទប់ទាំងអន្ទះអន្ទែង
ខណៈដែលជីនម្នាក់នេះពិនិត្យប៉ះរាងកាយប្រពន្ធរបស់គេសុីម៉ោងយកតែមែនទែន ព្រះអេីយ!!ពិនិត្យម្តងហេីយម្តងទៀត-_-
  «ឈប់ ឈប់ៗ!ឯងនៅឲ្យស្ងៀមទៅចន»ជីន
ថាឲ្យ គេមិនមែនពិនិត្យយូរនោះទេ..ប៉ុន្តែគេត្រូវ
ប្រាកដចិត្តនូវអាការៈរបស់ថេយ៍សិន
  «ថេយ៍កេីតអីឲ្យប្រាកដ?»ជុងហ្គុក សួរម្តងទៀតម្សិលមិញក្រែងឲ្យគ្រូពេទ្យមកពិនិត្យម្តងហេីយ
គេប្រាប់ថារាងតូចមិនអីនោះទេ គ្រាន់តែក្រពះធ្វេីទុកប៉ុណ្ណោះ!!
   «ជុងហ្គុក..ប្រពន្ធឯង..គេៗ»ជីនបេីកភ្នែក
ធំៗក្រោកឈរឡេីងចង្អុលទៅរាងតូចទាំងភ្ញាកផ្អេីលជាខ្លាំង
   «ថេយ៉ុង!!គេឈឺអី?»
  «មិនអាចទេ...ថេយ៉ុត គេៗ...»
  «សុីម៉ោងច្រេីនណាស់!!និយាយមក!!»ជុងហ្គុក
ញីសៀតផ្កាខ្លាំងៗ ព្រះអេីយ !! ពេលណានិយាយចេញមកទៅ??
  «ថេយ៍គេមានBabyហេីយ!! គឺ Baby ណា៎ជេឃេ»
  «ស្អីគេ??»ជុងហ្គុក បេីកភ្នែកធំៗផ្ទៀងស្តាប់ម្តង
ទៀ
  «គឺគេមានBaby!!ហុឺយយ…គឺមានកូន ប្រពន្ធឯងមានកូនហេីយជុងហ្គុក»ជីន បែរខ្នងមកនិយាយ
ប្រាប់ជុងហ្គុកដោយសម្លេងឮៗ
  «ថាម៉េចចច???»
             To be continued………………………


















រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now