ភាគទី 29

4.6K 316 0
                                    

            
      @ University
   «ថេយ៉ុងប្អូនកេីតអីឬអត់??»អ្នកគ្រូ ងាកទៅសួរាងតូចស្របពេលឃេីញគេទឹកមុខស្លេកស្លាំងថែមទាំងអង្គុយងក់ក្នុងថ្នាក់ថែមទៀតផង
  «ខ្ញុំមិនអីទេអ្នកគ្រូ» រាងតូចឆ្លេីយតបទៅអ្នកគ្រូវិញ ទាំងមិនប្រាកដថាក្នុងចិត្តអាចទ្រាំដល់ម៉ោងទៅផ្ទះវិញរឺអត់ទេ? គេងងុយ ថែមទាំងឈឺក្បាលសឹងតែផ្ទុះទៅហេីយ
  «បេីមិនស្រួលខ្លួនទៅផ្ទះមុនក៏បាន»អ្នកគ្រូ បែរទៅសរសេរអក្សរនៅលេីក្តាខៀនវិញ រាងតូចងក់ក្បាលរួចអោនសរសេរអក្សរលេីក្តាខៀនតាមគ្រូបន្តទៀត។
    After school~~
     ងុឺត~~
  «ទៅផ្ទះវិញ»រាងតូច ទាញទ្វារចូលក្នុងឡានរួចនិយាយទៅកាន់ភីលមុននឹងបិទភ្នែកសម្ងំគេង
  «បាទ»
      ៚ភូមិគ្រឹះJeon
  «ដល់ហេីយចៅហ្វាយតូច»ភីល បញ្ឈប់ម៉ាសុីនឡានរួចងាកទៅប្រាប់រាងតូចដែលបិទភ្នែកគេងនៅឡេីយ មូលហេតុដែលគេបេីកឡានមកភូមិគ្រឹះចនព្រោះតែលោកស្រីចន ប្រាប់គេឲ្យយករាងតូច
មកដោយសារតែគាត់ចង់ញុាំបាយនឹងនិយាយលេងជាមួយរាងតូចស្របពេលជុងហ្គុកមិនទាន់មកពីអុីតាលីវិញ ។
  «មិចក៏មកផ្ទះម៉ាក់ក្មេក?»រាងតូចងេីបបេីកភ្នែករួចទាញកាតាបមកស្ពាយ
  «គឺលោកស្រីចង់ជួបចៅហ្វាយតូច»ថេយ៍ មិនមាត់ទាញទ្វារឡានចេញ ដេីរចូលទៅក្នុងផ្ទះវិញ។
   «ថេយ៉ុង»លោកស្រីចន ញញឹមឡេីងមុននឹងដេីរទៅអោបរាង តូចគាត់ខានឃេីញគេកន្លះខែហេីយ ។
  «កូនកេីតអីរឺអត់ ? មិចក៏មុខស្លេកស្លាំងខ្លាំងម៉្លេះ?»រាងចំណាស់ប្រលែងពីការអោបរួចលេីកដៃស្ទាបថ្ងាសកូនប្រសារ ខណៈឃេីញគេមិនមាត់.ក.
មុខស្លេកខុសធម្មតាឯកម្តៅក្នុងខ្លួនក៏ក្តៅខ្លាំងទៀត។
  «ក្តៅខ្លាំងណាស់ថេយ៍»គាត់ថាហេីយក៏ទាញរាងតូចឲ្យអង្គុយនៅលេីសាឡុង
  «ខ្ញុំមិនអីទេអ្នកម៉ាក់»ថេយ៉ុង
  «កុំកុហក កូនមិនស្រួលខ្លួនម៉ាក់ដឹង ! អ៊ុំជីជួយតេទៅជីនឲ្យមកពិនិត្យថេយ៍បន្តិច»
  «ចាស ! លោកស្រី»
«ខ្ញុំមិនអីទេម៉ាក់ក្មេក គេងមួយភ្លែតលែងអីហេីយ»
  «អង្គុយនៅទីនេះហេីយម៉ាក់ឲ្យគេរៀបចំបាយឲ្យកូនញុាំ» រាងចំណាស់និយាយទាំងបារម្ភរួចក្រោកចេញទៅផ្ទះបាយបញ្ជាឲ្យអ្នកបម្រេីរៀបចំបាយម្ហូបឲ្យរាងតូចញុាំ!!
        ប្រទេសអុីតាលី
  «ចៅហ្វាយខ្ញុំសុំទោសដែលធ្វេីការមិនបានល្អ»មនុស្សជំនិតរបស់យ៉ុនគីអោនក្បាលសុំទោស
អ្នកកម្លោះដែលអង្គុយនៅក្នុងបន្ទប់ធំជាមួយជុងហ្គុក
  «យ៉ាងណាយេីងក៏សួរចម្លេីយវារួចហេីយ យេីងមិនបន្ទោសឯងទេឌី»យ៉ុនគី
  «ហ៊ានឲ្យមនុស្សមកសុេីបរឿងផ្ទៃក្នុងរបស់យេីងផង ងាប់បែបនេះហេីយ ! ដាងហូពូរបស់ឯងពិតជាខ្លាំងមែនហ៊ានបញ្ជូនមនុស្សមកដល់អុីតាលីដេីម្បីសេុីបពី
ពួកយេីង»យ៉ុនគី
  «ត្រៀមយន្តហោះផ្ទាល់ខ្លួនទៅកូរ៉េវិញ ឥឡូវ
នេះ»ជុងហ្គុក
  «ឌី ឆាប់ទៅ»យ៉ុនគី
  «បាទចៅហ្វាយខ្ញុំនឹងរៀបចំឥឡូវនេះ»ឌី
  «នឹកប្រពន្ធមែនទេ?»យ៉ុនគី
  «ប្រពន្ធយេីងមិនឲ្យយេីងនឹកទេរឺ??»ជុងហ្គុក
  «បេីគេដឹងថាឯងដេីរបានវិញប្រាកដជាសប្បាយចិត្តណាស់ហេីយ»យ៉ុនគី
  «……………»ស្ងាត់
       - SKIP -
  «គេសន្លប់មិញនេះហេស៎?»ជីន រហ័សចូលទៅក្នុងបន្ទប់ដេីម្បីពិនិត្យជំងឺរាងតូច ព្រោះឮលោកា្រីចនប្រាប់
ថាគេសន្លប់
  «គេអង្គុយញុាំបាយសុខៗ ក៏សន្លប់តែម្តង»រាង
ចំណាស់ដេីរតាមក្មួយប្រុសចូលទៅក្នុងបន្ទប់ចាស់របស់ជុងហ្គុកព្រោះរាងតូចនៅទីនោះ ។ មិញនេះគាត់ឲ្យគេញុាំបាយ ! ញុាំបាយសុខៗក៏សន្លប់តែម្តងទេីបហៅភីលមកបីរាងតូចចូលក្នុងបន្ទប់របស់ជុងហ្គុក ដែលនៅពីមុន។
   «…..…………..»លោកស្រី ក៏ឈរសម្លឹងមេីលរាងតូចនៅម្ខាងទុកឲ្យជីនជាអ្នកពិនិត្យ
  «គេយ៉ាងមិចហេីយជីន?»
  «គឺគេគ្រាន់តែគេងមិនបានឆ្អែត ញុាំអាហារមិនគ្រប់គ្រាន់តែប៉ុណ្ណោះប្រហែលមកគេគិតច្រេីនទេីបឈឺក្បាលសន្លប់បែបនេះ»ជីន
  «ជួយដាក់ថ្នាំឲ្យគេផង»
  «បាទអ៊ុំស្រី ! ខ្ញុំនឹងដាក់សេរ៉ូមឲ្យគេ»
  «អុឹមម..ឆាប់ដាក់ទៅ»
      បន្ទាប់ពីដាក់សារ៉ូមនឹងផ្សំថ្នាំឲ្យថេយ៉ុងរួចហេីយ
ជីនក៏លារាងចំណាស់ត្រឡប់ទៅមន្ទីរពេទ្យវិញ។ លោកស្រីអង្គុយពូតកន្សែងដែលមានទឹកជិតកូន
ប្រសារ រួចក៏ដាក់កន្សែងដែលសេីមទឹកនោះលេីក្បាលរាងតូចដេីម្បីឲ្យវាកម្តៅក្នុងខ្លួនគេអន់ថយបន្តិច។
  «អ៊ុំជីជួយដាំបបរផង ថេយ៍ភ្ញាក់ពេលណានឹងឲ្យគេញុាំភ្លាម»លោកស្រីចន
  «ចាសលោកស្រី ! ខ្ញុំទៅឥឡូវនេះ»
  «……………..»លោកស្រី អង្គុយសម្លឹងមេីលថេយ៍
មួយសន្ទុះធំ គាត់ក៏មិននឹកស្មានថាថេយ៉ុងមកក្លាយជាកូនប្រសារគាត់ដោយរបៀបណាទេ គឺដោយ
សារតែលោកស្រីគីមក្រឡាស់សម្តីបែរជានាំកូនប្រុសខ្លួនឯងមករៀបការជាមួយជុងហ្គុកដែលជាមនុស្សពិការទៅវិញ ប្រហែលថេស៊ូនាងមិនពេញចិត្តនឹងមិនចង់នៅជាមួយជុងហ្គុកដែលពិការហេីយ តែក្មេងប្រុសម្នាក់នេះហ៊ានសុខចិត្តរៀបការជំនួសបងស្រីខ្លួនដោយមិនគិតថាជុងហ្គុកពិការឡេីយ ពេលឃេីញពួកគេរស់នៅចុះសម្រុងគ្នាគាត់ក៏មិនហាមឃាត់អ្វីឡេីយ ទោះដឹងថាអាពាពិពាហ៍មួយនេះខុសធម្មជាតិក៏ដោយ។
  «ហុឹមម…..»
  «ដឹងខ្លួនហេីយហេស៎ថេយ៍?»
  «អ្នកម៉ាក់»ថេយ៍ លេីកដៃស្តាំដែលព្យួរសារ៉ូមស្ទាបក្បាលខ្លួនឯងពេលនេះគេនៅតែឈឺក្បាលដដែល
  «កូនសន្លប់ទេីបម៉ាក់ឲ្យគេនាំកូនមកបន្ទប់ ជីនបានដាក់សេរ៉ូមឲ្យកូនហេីយ ! ញុាំបបរសិនទៅនឹងបានលេបថ្នាំ»លោកស្រីចន
  «បាទ..!!» រាងតូចងក់ក្បាលតិចៗ អ៊ុំជីក៏លេីកចានបបរចូលមកក្នុងបន្ទប់ឲ្យថេយ៍ញុាំ
  «ញុាំទៅ~~»ថេយ៍ ងក់ក្បាលរួចដួសបបរញុាំ
គេញុាំបានតែបន្តិចក៏ឆ្អែត លោកស្រីចនក៏យកថ្នាំឲ្យគេលេបរួចហេីយថឹយ៍ក៏គេងបន្តទៀត ។
  «ម៉ាក់ទៅក្រៅហេីយ»រាងចំណាស់ ក្រោកពីកៅអីរួចដេីរចេញទៅក្រៅបិទទ្វារសន្សឹមៗ ព្រោះមិនចង់រំខានមាឌតូចដែលគេងឈឺ។
       ជុងហ្គុក កំពុងនៅលេីយន្តហោះត្រឡប់មក
សេអ៊ូលវិញ គេបន់ឲ្យតែដល់ឆាប់ៗនឹងត្រឡប់
ទៅរកថេយ៉ុងនោះទេ ពេលនេះរាងតូចប្រាកដជាខឹងដែលនាយក្បត់សន្យាមិនបានមកឲ្យទាន់ថ្ងៃកំណេីតរបស់គេមិនខាន។
               យប់៚
      ប្រហែលម៉ោង9យប់សភាពនៅក្នុងភូមិគ្រឹះចាប់ផ្តេីមស្ងប់ស្ងាត់ព្រោះតែអ្នកបម្រេីចូលសម្រាកអស់ទៅហេីយ នៅតែអ្នកយាមទ្វាររបងផ្ទះប៉ុណ្ណោះព្រោះពួកគេដាក់វេនគ្នា លោកស្រីចនឈរនិយាយទូរស័ព្ទជាមួយលោកស្រីគីមនៅក្នុងបន្ទប់ទទួលភ្ញៀវអំពីរឿងរបស់ថេយ៉ុងឈឺ។
  «ចាសលោកស្រីកុំបារម្ភថេយ៍ធូរស្បេីយហេីយ»
  «ជួយមេីលថែជំនួសខ្ញុំផង»
  «មិនអីទេគេជាកូនប្រសារខ្ញុំ ខ្ញុំនឹងមេីលថែគេឲ្យបានល្អ»
  «គេយ៉ាងមិចហេីយពេលនេះ?»
  «គេលេបថ្នាំរួចហេីយ គេងលក់មិញនេះទេ»
  «យប់ហេីយ ! ខ្ញុំមិនរំខានលោកស្រីទេ ជម្រាបលា»
  «ចាសជម្រាបលា»លោកស្រីចន ដាក់ទូរស័ព្ទចុះរួច
ដេីរបម្រុងទៅចូលគេងក្នុងបន្ទប់តែក៏ត្រូវទុចដំណេីរពេលឃេីញកូនប្រុសរបស់គាត់ដេីរចូលផ្ទះវិញទាំងមានមនុស្សជំនិងទាំង2ដេីរតាមក្រោយ ។
  «ជុង..ជុងហ្គុក?» រាងចំណាស់បេីកភ្នែកធំៗ ទូរស័ព្ទនៅក្នុងដៃស្ទេីរតែធ្លាក់ទៅហេីយស្របពេលឃេីញជុងហ្គុកដេីរបានវិញ គេមិនជិះរទេះដូចមុនទេ តេីនេះវាជារឿងស្អីទៅវិញ ? គេទៅអុីតាលីដេីម្បីធ្វេីការមែនទេ មិចក៏មកវិញដេីរបានបែបនេះ?
  «អ្នកម៉ាក់»ជុងហ្គុក
  «ឈប់ៗ…!!ឯងជាជុងហ្គុកមែនទេ?»លោកស្រីចន
«ប្រាកដហេីយខ្ញុំជាជុងហ្គុក! ម៉ាក់យ៉ាងមិចនឹង?»ជុងហ្គុក
  «កុំ….កុំកុហក!ជេឃេដេីរមិនបានទេ»
  «ខ្ញុំដេីរបានវិញហេីយ»រាងក្រាស់ដេីរទៅអោបម្តាយរបស់ខ្លួនជាប់
  «ជាជេឃេពិតមែនហេស??»លោកស្រី លេីកដៃទៅស្ទាបថ្ពាល់កូមប្រុសទាំងរំភេីបមិនចង់ជឿ
  «មែន ! ចាំខ្ញុំប្រាប់ម៉ាក់ពេលក្រោយ ពេលនេះថេយ៍
នៅឯណា??»
   «ព្រឹកមិញគេសន្លប់ពេលនេះឈឺហេីយ ម៉ាក់បានឲ្យជីនមកពិនិត្យរួចហេីយ ពេលនេះគេនៅក្នុងបន្ទប់របស់ឯង»
  «គេឈឺហេស?»
  «មែន !!»
  «ថេយ៉ុង……»រាងក្រាស់ ប្រញាប់ដេីរតម្រង់ទៅ បន្ទប់នោះ រួចបេីកទ្វារចូលទៅគេសម្លឹងមេីលរាងកាយតូចដែលគេងនៅលេីពូក នៅក្បែរនោះមានសេរ៉ូម
ដែលអស់ហេីយ ដៃខាងស្តាំរបស់គេមានសំឡីខ្ទប់ឈាមកុំឲ្យហូរ ប្រហែលជាទេីបដោះសារ៉ូមចេញមិញនេះទេ។
  «……………..»នាយដេីរទៅជិតរាងតូចយឺតៗ គេទៅតែ1អាទិត្យជាងសោះមាឌតូចក៏ឈឺទៅហេីយ ។
ដៃមាំក្រាស់ចូលទៅអង្អែលសក់សក់ទន់រលោងនោះស្រាលៗ
  «ហុឹមម….ជុង» រាងតូចគេងមមេីហៅឈ្មោះប្តី ជុងហ្គុកញញឹមបន្តិចមុននឹងលេីកបីគេថ្នមៗចេញទៅក្រៅ
   «នាំថេយ៍ទៅណាជុងហ្គុក??»លោកស្រូ សម្លឹង
មេីលកូនប្រុសរបស់ខ្លួនដែលកំពុងបីរាងតូចជាប់ក្នុងរង្វង់ដៃ
  «ខ្ញុំនាំប្រពន្ធទៅផ្ទះវិញហេីយអ្នកម៉ាក់»ជុងហ្គុក មិនចាំយូរក៏បីរាងតូចចេញទៅបាត់ ឯមនុស្សជំនិតទាំ2ក៏រហ័សចេញទៅតាម មកដល់ក្នុងឡាននាយក៏ដាក់កាយតូចល្អិតឲ្យគេងនៅក្នុងរង្វង់ដៃ ឯអុីវ៉ាននឹងភីលក៏អង្គុយនៅខាងមុខ ។
      ៚វីឡា ចន
       រាងសង្ហារបីរាងកាយអ្នកជាប្រពន្ធដែលគេងលង់លក់ដោយសារជាតិថ្នាំចូលទៅក្នុងផ្ទះរួចតម្រង់ទៅបន្ទប់គេង ជុងហ្គុកដាក់រាងតូចនៅលេីពូកថ្នមៗមុននឹងដេីរចូលបន្ទប់ទឹកដេីម្បីសម្អាតខ្លួន ។ ពេលងូតទឹកផ្លាស់សម្លៀកបំពាក់ហេីយគេក៏ឡេីងទៅគេងជិតរាងតូចទាញរាងកាយនោះមកឲ្យគេងនៅលេីដៃវិញ ឯដៃម្ខាងទៀតអោបចង្កេះរាងតូចជាប់មុខប៉ះសរសៃសក់ទន់រលោង ។
  «ហុឹមម………»
  «រាត្រីសួស្តីអូនសម្លាញ់!!»ជុងហ្គុក អោនថេីបសក់រាងតូចស្រូបយកក្លិនក្រអូបចូលទៅក្នុងសួតអស់មុននឹងរឹតដៃអោបកាយតូចបិទភ្នែកគេងជាមួយគ្នាដល់ព្រឹក។

            To be continued………………….







រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now