ភាគទី 6

5.4K 351 1
                                    

               
ភាគទី 6
         @University
    ថេយ៉ុង រហ័សចុះពីលេីឡារួចរត់ទៅថ្នាក់ដែល
ត្រូវរៀនពេលនេះសិស្សនៅក្នុងសកលវិទ្យាល័យចូល
រៀនអស់ហេីយ ជំហានជេីងរត់ទៅឈប់មុខថ្នាក់រួចដកដង្ហេីមវែងៗឲ្យស្រួល មុននឹងប្រមូលផ្តុំភាពក្លាហានដែលខ្លួនមានឈានចូលទៅក្នុងថ្នាក់ធ្វេីឲ្យគ្រូនឹងសិស្សក្នុងនោះសម្លឹងមកគេគ្រប់គ្នាព្រោះតែវត្តមានរបស់គេដែលមកយឺតក្នុងថ្ងៃដំបូង ចំ!!ជាស៊យមែន..!!!។
    «សុំទោសៗ...សុំទោសដែលខ្ញុុំមកយឺតអ្នកគ្រូព្រោះ..ខ្ញុំរវល់»ថេយ៉ុង និយាយហេីយក៏អោនក្បាល
សុំទោសគ្រូយ៉ាងញាប់ស្អេក
   «មិនអីទេប្អូនចូលទៅអង្គុយនៅទីនោះទៅ» គាត់ចង្អុលទៅតុមួយដែលនៅជាប់ជិតបង្អួចឲ្យរាងតូចទៅអង្គុយ ។ ជំហានជេីងស្រាលៗរបស់ថេយ៉ុងដេីរទៅអង្គុយរួចដាក់កាតាបនៅកៅអីម្ខាងទៀត មុននឹងងេីប
មុខសម្លឹងមេីលបរិវេណបន្ទប់ដែលមានភ្នែកជាច្រេីនគូរសម្លឹងមករកគេ ឯខ្លួនក៏រហ័សលេីកសៀវភៅនឹងប៊ិចផ្តោតលេីការរៀនវិញ។
   «អេ៎!!....ថេយ៍ឯងមកជាមួយអ្នកណា»ជីមីន ដែល អង្គុយនៅជួរជិតគេ តែតុនៅខាងក្រោយគេមួយតុក៏
កេះខ្មងគេសួរ
   «ជាមួយជុងហ្គុក...»ថេយ៉ុង ងាកទៅនិយាយជាមួយជីមីនតិចៗព្រោះខ្លាចរំខានអ្នកនៅជិតនោះ។
   «ប្តីជូនមកហេស....»ជីមីម ញញឹមបង្អាប់ឲ្យទៅមិត្តរបស់ខ្លួន ព្រោះថាគេពូកែអៀនគួរសម
   «ស្ងាត់មាត់ទៅជីមីន»រាងតូចឈប់និយាយជាមួយជីមីនរួចចាប់ប៊ិចមកកាន់ភ្នែកសម្លឹងទៅមេីលគ្រូពន្យល់វិញ។
     បន្ទាប់ពីចប់ម៉ោងរៀន គ្រប់គ្នាក៏ចេញទៅ Cafeteria ដេីម្បីទៅញុាំបាយឯអ្នកខ្លះទៀតញុាំបាយនៅផ្ទះរួចហេីយក៏សម្ងំនៅក្នុងថ្នាក់ អ្នកខ្លះលេងទូរស័ព្ទតាមតែចិត្តរបស់ពួកគេ។
   «ថេយ៍..ទៅញុាំបាយទេ?» រាងសង្ហារដេីរមក
រកមិត្តខ្លួនដែលកំពុងរៀបសៀវភៅដាក់ក្នុងកាតាប
   «អត់ទេញុាំរួចហេីយ»ថេយ៉ុង
   «គិតយ៉ាងនៀក៎?រៀបការហេីយភ្លាម ឯងក៏ស្រាប់
តែភ្លេចថាថ្ងៃនេះត្រូវចូលសកលវិទ្យាល័យហេីយនៅមកយឺតទៀត បេីកុំតែយេីងខំតេទៅរកស្មានមិនខុសទេថាឥឡូវនេះឯងអាចមកសាលាឬក៏អត់?»ជីមីន
   «ឈប់រំលឹកទៅជីមីន ក្រែងថាឃ្លានបាយមែនទេ ? ឆាប់មក»ថេយ៉ុង ក្រោកឈរអស់កម្ពស់ទាញដៃជីមីនទៅ Cafeteria បេីមិនទៅកំដរអាមិត្តម្នាក់នេះទេកុំសង្ឈឹមថាគេឈប់បង្អាប់ពីរឿងរៀបការជាមួយ
ជុងហ្គុក
    «ជីមីនយេីងមានអារម្មណ៍មិនស្រួលទេ» រាងតូចដេីរទៅ Cafeteria ធ្វេីធម្មតាតែអ្នកណាទៅដឹងនៅក្នុងចិត្តគេកំពុងគិតមកលេីខ្លួនឯងថាមានអីចម្លែកឬអត់? ទេីបបានជាសិស្សនៅក្នុងសកលវិទ្យាល័យនេះទាំងស្រីទាំងប្រុសសម្លឹងមករកគេមិនដាក់ភ្នែកបែបនេះ...មិនគិតមិនបានពិតមែន។
   «យ៉ាងម៉េចមករដូវមែនទេ?»ជីមីន ដកភ្នែកពីអេក្រង់ទូរស័ព្ទមកសួរថេយ៉ុងបែបលេងសេីច ចំណែករាងតូចឮហេីយក៏សម្លក់ទៅគេ
   «យេីងចម្លែកមែនទេ ទេីបបានជាមានអ្នកសម្លឹងមកមិនដាក់ភ្នែកបែបនេះ ?»ថេយ៉ុង
   «មិនឲ្យចម្លែកយ៉ាងមិច !!! បេីពត៌មានឯងនឹងលោកចន ល្បីឡេីងពេញ New feed ល្បីជាងតារា
ទេីបរះទៀតផង»ជីមីន ហុចទូរស័ព្ទឲ្យថេយ៉ុងមេីល រាងតូចឃេីញហេីយក៏ទទួលទូរស័ព្ទពីជីមីនយកមកមេីល។
   «ស្លាប់ហេីយ...»ក្រោយពីអានពត៍មានហេីយ
ថេយ៉ុង ក៏ខ្ទប់មាត់ភ្ញាក់ផ្អេីលជាខ្លាំង
   «ស្លាប់អី...នេះណា៎!!តាមយេីងគិតគេមិនបញ្ចេញ ឈ្មោះឯងនឹងបាំងមិនឲ្យឃេីញមុខសំណាងហេីយ តែបេីអ្នកស្គាល់ឯងប្រាកដជាមានអារម្មណ៍ថាស្រដៀង
គ្នា យេីងគិតថាលោកប្តីរបស់ឯងចាត់ចែងរឿងនេះអស់ហេីយ ព្រោះខ្លាចឯងមិនអាចប្រឈមមុខនៅក្នុងសកលវិទ្យាល័យបាន»ជីមីន
   «គេធ្វេីបានយ៉ាងមេច?» រាងតូចហុចទូរស័ព្ទឲ្យ
ជីមីនវិញ
   «មិនស្គាល់ ចន ជុងហ្គុក ទេហេស៎..ជាប្តីឯងណាស្គាល់គេឲ្យច្បាស់ទៅ មានអំណាចសឹងអីសូម្បី
គ្រួសារយេីងក៏នៅក្រោមគេដែល»Jimin
    «នេះយេីងមានប្តីហេស...អាយុ18ឆ្នាំមានប្តីឬ??» Teahyung បញ្ឈប់ដំណេីរយកដៃទាំងពីរក្រសោបមុខខ្លួនជាប់នេះមានប្តីហេីយណា៎... នេះការហេីយភ្លាមខូចខួរក្បាលតែម្តង !! មិនដឹងថាខ្លួនឯងមានប្តីត្រូវបំពេញតួនាទីជាប្រពន្ធ...ដូចជីមីននិយាយមែន
ការហេីយភ្លាមខួរក្បាលរបស់គេចូលទឹកអស់ហេីយ។
   «ចំជាឆ្គួតមែន...គីម ថេយ៉ុង!! ឆាប់មក»ជីមីន រហ័សទាញដៃមិត្តទៅ Cafeteria ដេីម្បីញុាំបាយបេីមិនចឹងទេគេប្រាកដជាឈរនៅឆ្កឹងដូចរូបចម្លាក់មិនខាន ។
         SKIP
    «របាយការណ៍លោកអគ្គនាយក»ហ្សែនឌី លេខារបស់ជុងហ្គុក យកឯកសារទុកនៅលេីតុរបស់នាយក្រោយពីគេចេញពីប្រជុំមិញនេះ។
    «អុីវ៉ាន់ ចាត់ការរួចហេីយមែនទេ?»រាងសង្ហារយកដៃទាញឯកសារមកសុីញ៉េ រួចសួរទៅនាយជំនិតដែលឈរនៅម្ខាង
    «រួចហេីយអ្នកប្រុស~~ គ្មានអ្នកណាស្គាល់មុខអ្នកប្រុសថេយ៉ុងទេ!! »អុីវ៉ាន់
   «ល្អណាស់!!»ជុងហ្គុក
   «ហេតុអីមិនបញ្ចេញឲ្យគេស្គាល់អ្នកប្រុស»
   «បន្តិចទៀតកុំតែមានអ្នកស្គាល់ទេ»ជុងហ្គុក
   «ពិធីសម្ពោទសណ្ឋារគារថ្មីរបស់លោក ដាងហូ ក៏មានសំបុត្រអញ្ជេីញអ្នកប្រុសឲ្យចូលរួមដែល»អុីវ៉ាន់ ប្រគល់សំបុត្រមួយច្បាប់ឲ្យចៅហ្វាយនាយ
    «លោកពូ ដាងហូ ឬ? » រាងក្រាស់យកសំបុត្រនោះមកមេីល
    «បាទ»ជុងហ្គុក
    ចន ដាងហូ ជាប្អូនបង្កេីតរបស់ប៉ាជុងហ្គុកគាត់ជាម្ចាស់សណ្ឋាគារលំដាប់ធំៗជាច្រេីនកន្លែង ក្រោយពេលប៉ាជុងហ្គុកស្លាប់បាត់កាលពី6ឆ្នាំមុន ដំណែងក្រុមហ៊ុនមួយនេះស្ទេីរតែបានទៅដាងហូទៅហេីយ តែដោយសារលោកប៉ាជុងហ្គុកបានធ្វេីបណ្តាំមរតកទេីបបានជាជុងហ្គុកអាចកាន់ដំណែងក្នុងក្រុមហ៊ុនបាន តែនៅក្នុងក្រុមហ៊ុនចន គាត់ក៏មានភាគហ៊ុនធំមួយចំណែកដែល។ 
    «យេីងនឹងទៅចូលរួម»និយាយរួច ជុងហ្គុក ក៏ផ្កាប់សំបុត្រទុកនៅលេីតុ
       Ring~~Ring
    សម្លេងទូរស័ព្ទរោទ៍នៅលេីតុ រាងក្រាស់ងាកភ្នែកមេីលទូរស័ព្ទរួចក៏ចុចទទួលក្រោយពេលឃេីញលេខអ្នកដែលខ្លួនស្គាល់។
     «អាឡូ!!» រាងក្រាស់យកទូរស័ព្ទមកដាក់នឹងត្រចៀកចាំស្តាប់អ្នកខាងនោះនិយាយ
    «ជុងហ្គុក ថ្ងៃនេះឯងត្រូវមកមន្ទីរពេទ្យដេីម្បីពិនិត្យជេីង ឯងខានមក2អាទិត្យហេីយ»
    «ក្រែង1អាទិត្យឲ្យទៅពិនិត្យតែម្តង !! ចឹងខាន
ទៅ2អាទិត្យ មានន័យថាខាន2ដង»
   «មិនចង់ដេីរវិញបានទេឬ?ជេីងឯងមិនមែន
ដេីរមិនបានរហូតឯណា»
    «ចេញពីក្រុមហ៊ុនចាំខ្ញុំទៅ!!ប៉ុណ្ណឹងសិនហេីយ
ហ្យុង»រាងក្រាស់ចុចបិទរួចដាក់ទូរស័ព្ទនៅលេីតុ រកតែអ្នកខាងនោះនិយាយឲ្យអស់មិនបាន ។
   «អ្នកណាគេអ្នកប្រុស?»អុីវ៉ាន
   «ជីន ហ្យុង»
    ជីន ជាកូនប្អូនស្រីរបស់ម៉ាក់ជុងហ្គុក សព្វថ្ងៃគេជាគ្រូពេទ្យមូលហេតុដែលជ្រេីសរេីសយកជំនាញគ្រូពេទ្យ ព្រោះឆ្នាំនោះម៉ាក់របស់ជីនបានស្លាប់ដោយសារពេទ្យព្យាបាលមិនបាន ទេីបគេចង់ក្លាយជាគ្រូពេទ្យដេីម្បីព្យាបាលមនុស្ស ។
   «អ្នកប្រុសខានទៅមន្ទីរពេទ្យ2អាទិត្យហេីយ»
   «កុំនិយាយច្រេីនអុីវ៉ាន់ចេញពីធ្វេីការចាំទៅក៏បាន»
   «អ្នកប្រុសរេីទៅផ្ទះថ្មីទេម្តងឬ?»
   «ហុឹមម....ចាំប្រាប់អ្នកម៉ាក់ក្រោយ»
        SKIP
    ថេយ៉ុងចេញពីសាលារៀនជាមួយជីមីនដៃកាន់ខ្សែកាតាបកំពុងតែនិយាយរឿងហូរហែរប្រាប់ទៅមិត្ត
សម្លាញ់ដឹង តាមតែនិស្ស័យមាត់មិនចេះហត់។
   «ទៅជាមួយយេីង ? ឬមួយចាំប្តីមកយក»ជីមីន បង្អាក់ដំណេីររាងតូចព្រោះពួកគេបានដេីរមកដល់
កន្លែងសម្រាប់ដាក់ឡានហេីយ
   «អឺ....ទៅជាមួយឯងក៏បាន នឹកម៉ាក់ខ្លាំងណាស់» ថេយ៉ុង យកជេីងឈូសដីតិចៗបំណងឲ្យជីមីនជូនទៅផ្ទះរបស់គេសិនចាំទៅផ្ទះថ្មីដែលនៅជាមួយរាងក្រាស់ គេនៅមិនទាន់យករបស់សំណព្វចិត្តមកផង។
   «អឺ...ឆាប់ឡេីងមក»ជីមីន បេីកទ្វារឡានចូលមុន ឯរាងតូចក៏ចូលតាមក្រោយជីមីនក៏ចេញឡានទៅផ្ទះរបស់ថេយ៉ុងព្រោះមេីលទៅមុខមិត្តឃេីញថាគេប្រាកដជានឹកម៉ាក់ពិតមែន។ 
      SKIP
   «ដល់ម៉ោងចេញហេីយ!!ហេតុក៏អត់ឃេីញ អ្នកប្រុសថេយ៉ុង ចេញមកទៀត?» នាយជំនិត
លេីកនាឡិកាដៃមកមេីល ខ្លាចថាខួរក្បាលវង្វេង
មេីលម៉ោងច្រលំដែលមកយកប្រពន្ធរបស់អ្នកប្រុសរបស់គេខុស។
    «.................»ជុងហ្គុក អង្គុយនៅដោយទឹកមុខរាបស្មេីនៅបាំងខាងក្រោយចាំប្រពន្ធចេញពីសាលា មុននឹងយកដៃចុចបេីកកញ្ចក់មេីលបរិវេណសកលវិទ្យាល័យឃេីញថាស្ងាត់សិស្សបញ្ជាក់ថាគ្រប់គ្នាទៅផ្ទះអស់ហេីយ គេមកយឺតមួយជំហានរាងតូចទៅជាមួយជីមីនបាត់ទៅហេីយទេដឹង?
    «ទៅភូមិគ្រឹះគីម»
    «ហេតុអីអ្នកប្រុស?? អ្នកប្រុសថេយ៉ុងនៅមិនទាន់ចេញមកនោះទេ»
    «យេីងមិននិយាយ2ដងទេ»
    «បាទៗ»បាទ ងក់ក្បាលញាប់ស្អេកមុននសងចេញឡានទៅភូមិគ្រឹគីមតាមដែលរាងក្រាស់បញ្ជា។

      To be continued................................


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now