ភាគទី 28

4.5K 316 1
                                    

           
          ថ្ងៃថ្មី៚
   «ថេយ៍! ភ្ញាក់ហេីយហេស៎កូន??»រាងចំណាស់ញញឹមឡេីងខណៈឃេីញកូនប្រុសចុះពីខាងលេីមកទាំងញីភ្នែកស្ងាបមាត់ម្ហបៗដូចមនុស្សមិនបានគេង
ឆ្អែត
  «បាទ»ថេយ៉ុង ញញឹមរួចដេីរទៅទាញកៅអីអង្គុយជាមួយគ្រួសារ
  «គេងមិនបានឆ្អែតរឺលោកកូន??»លោកគីម សួរទៅកាន់កូនប្រុសខណៈដៃកំពុងកាន់កាសែតមេីល
ហេីយក្រេបកាហ្វេបន្ត
  «មិនមែនទេប៉ា » រាងតូចល្អិតឆ្លេីយតបរួចចាប់កាន់ស្លាបព្រាដួសបាយញុាំ
  «ឬក៏មិនមែននឹកប្តីដល់គេងមិនលក់ទេហេស៎?»ថេស៊ូ
  «ខិ..ខិ ទឹក …» គ្រាន់តែបងស្រីនិយាយចំចំណុចភ្លាមរាងតូចក៏ឈ្លក់បាយភ្លែត មិចក៏ដឹងថាគេនឹកប្តី
នៀក៎ ?
  «បងនិយាយត្រូវមែនទេ?»ថេស៊ូ សេីចរួចកាន់ផ្លែប៉ោមញុាំបណ្តេីរមេីលទៅប្អូនប្រុសបណ្តេីរ
  «ថេស៊ូ!!»លោកស្រីគីម ញញឹមគ្រវីក្បាលអស់សំណេីច
  «រឺមួយមិនមែនទេ?»ថេស៊ូ
  «ឈប់និយាយជាមួយបងស្រីហេីយ ! លោកប៉ារឿងជីមីនយ៉ាងមេចហេីយ?»ថេយ៉ុង
  «ក្រុុមហ៊ុនរបស់លោកផាកត្រូវបានគេទិញដាច់ទៅហេីយ ពេលនេះគ្មានទៀតទេ»លោកគីម
  «ប៉ាជួយជីមីនផងទៅ»រាងតូច អង្រួនដៃអ្នកជាឪពុកសុំឲ្យជួយមិត្តសម្លាញ់ យ៉ាងណាគេត្រូវតែជួយជីមីន
ឲ្យបាន
  «ជួយគឺប៉ាជួយនឹងហេីយ ! តែពេលនេះក្រុមហ៊ុន
ផាកត្រូវគេទិញដាច់ទៅហេីយឲ្យប៉ាជួយយ៉ាងម៉េច?»
លោកគីម
  «តែលោកប៉ា ! ជីមីន….»
  «ថេយ៍ ទៅរៀនទៅ»លោកគីម
  «លោកប៉ា !! អ្នកម៉ាក់ …អ្នកម៉ាក់ជួយនិយាយឲ្យកូនបន្តិចទៅ ជួយនិយាយបន្តិចទៅ»ថេយ៉ុង
  «ថេយ៍ ស្តាប់បង្គាប់មិនមែនម៉ាក់មិនចង់ជួយជីមីន
ទេ ប៉ុន្តែក្រុមហ៊ុនត្រូវគេទិញយកបាត់ទៅហេីយឲ្យលោកប៉ាឯងជួយយ៉ាងមិច? ម៉ាក់ក៏មិនដឹងថា
លោកផាកជំពាក់បំណុលអ្នកណាខ្លះដែល»
   «ឬមួយម៉ាក់ឲ្យខ្ញុំឈរមេីលអ៊ុំផាកយកជីមីនទៅលក់មែនទេ?»ថេយ៉ុង
  «ថេយ៍..»ថេស៊ូ
  «ខ្ញុំមិនខ្វល់បេីលោកប៉ាអ្នកម៉ាក់មិនជួយជីមីន ខ្ញុំតែម្នាក់ឯងជួយជីមីនក៏បាន ! ហុឺ….» រាងតូចក្រោកចេញពីកៅអីរួចទាញទឹកដោះគោផឹកអស់មួយកែវមុន
នឹងដេីរចេញទៅបាត់ ។
    «ថេយ៉ុង»លោកគីម
       ថេយ៍ ខាំមាត់ហេីយក្រោកចេញទៅខាងក្រៅផ្ទះទាំងអន់ចិត្តនៅពេលដែលអ្នកម៉ាក់នឹងលោកប៉ាមិនព្រមជួយ  តែថ្ងៃមុនពួកគាត់និយាយច្បាស់ណាស់ថានឹងជួយជីមីន តែថ្ងៃនេះបែរក្រឡាសពាក្យសម្តីទៅវិញ ។
  «ជូនខ្ញុំទៅសាលា»រាងតូចល្អិត ទាញទ្វារបេីកចូលទៅក្នុងឡានមុននឹងបញ្ជាមនុស្សជំនិតរាងក្រាស់
  «បាទចៅហ្វាយតូច»ភីល
         ប្រទេសអុីតាលី//
     ក្រោយពីចាក់ថ្នាំអម្បិញនេះរួចជុងហ្គុក ក៏ត្រូវលោកមីនហៅចូលបន្ទប់សិក្សាព្រមទាំងយ៉ុនគី
ផងដែល។
   «អង្គុយទៅយ៉ុនគី!»លោកមីន
  «លោកពូមានការអីហេស៎?»ជុងហ្គុក
  «ពូមកនេះគ្រាន់តែចង់និយាយរឿងកាលពីឆ្នាំមុនតែប៉ុណ្ណោះ»លោកមីន
  «ខ្ញុំដឹងថាវាមិនមែនឧបវហេតុនោះទេ រឿងនេះប្រាកដជាមានអ្នកនៅពីក្រោយខ្នង»លោកមីន
  «ឆ្នាំនោះពេលចន ជាមេហ្វៀរគាត់មិនដែលសម្លាប់នរណាដោយមិនបានធ្វេីអ្វីរឺព្យាបាទគាត់មុននោះទេ
ដាងហូពូរបស់ឯងតែងតែទាស់សម្តីជាមួយចន ជានិច្ច អ៊ុំគឺស្គាល់ចរិករបស់ចនច្បាស់ជាងគេ ថ្ងៃមួយម៉ាក់របស់ឯងខឹងចនដែលសម្លាប់មនុស្សឥតលោះថ្ងៃគាត់ភ័យខ្លាចនៅពេលឃេីញចនធ្វេីទារុណកម្មស្រីបម្រេីម្នាក់ដែលចង់សម្លាប់ម៉ាក់របស់ឯង ទេីបគាត់រត់ទៅប៊ូសានអស់រយៈពេល1ខែទោះជាចនខំអង្វរឲ្យត្រឡប់មកផ្ទះវិញក៏ដោយតែម៉ាក់របស់ឯងមិនមកវិញនោះទេ..»
  «លោកប៉ាហេតុអីក៏លោកអ៊ុំចនលែងធ្វេីជា
ម៉ាហ្វៀរ?»យ៉ុនគី
   «នៅពេលដែលចនទៅតាមអង្វរម៉ាក់ឯង គាត់តែងតែបដិសេធហេីយលេីកយកសំណេីរ1 គឺឲ្យចន
ឈប់ធ្វេីជាម៉ាហ្វៀរទេីបគាត់ព្រមមកវិញ ចន ទទួល
យកសំណេីរទេីបប្រគល់ដំណែងម៉ាហ្វៀរមកឲ្យអ៊ុំ ឯដាងហូពេលបានដឹងហេីយក៏ឈ្លោះប្រកែកជាមួយចន»
  «មុនពេលខ្ញុំយកឡានដែលប៉ាឧស្សាហ៍ប្រេី បេីកចេញទៅយកអ្នកម៉ាក់តេីលោកពូវ៉ាងនៅឯណា?»
ជុងហ្គុក
   «អាវ៉ាងគឺជាមនុស្សជំនិតរបស់ប៉ាឯងគេតែងតែ មេីលថែឡាន បេីកឡានជូនប៉ាឯងទៅគ្រប់កន្លែង  មែនហេីយ ! មានថ្ងៃមួយអ៊ុំឃេីញវាឈរនិយាយជាមួយដាងហូ តែក៏មិនបានចាប់អារម្មណ៍ទាល់តែ
សោះ»
  «ខ្ញុំចាំបានថាថ្ងៃដែលខ្ញុំសុំប៉ាជាអ្នកបេីកឡានគឺមិនឃេីញពូវ៉ាងនោះទេ ហ្វ្រាំងឡានពេលនោះចាប់មិនសុីនោះទេប៉ាបានស្លាប់ដោយសារតែថ្ងៃនោះ ខ្ញុំស្ទេីរ
តែត្រូវពិការអស់មួយជីវិត»ជុង
  «រឿងនេះត្រូវតែសេុីបឡេីងវិញ»លោកមីន
      តុក~~តុក
  «អ្នកណា??»យ៉ុនគី ស្រែកពីខាងក្នុង
   «គឺខ្ញុំអុីវ៉ាន»
  «ចូលមក!!»អុីវ៉ាន បេីកទ្វារសន្សឹមៗចូលមករួចដេីរអោនៗទៅខ្សឹបប្រាប់រឿងអ្វីម្យ៉ាងឲ្យរាងក្រាស់ដឹង មុន
នឹងដេីរចេញទៅវិញ ជុងហ្គុកញញឹមចុងមាត់បន្តិចមុននឹងនិយាយបន្ត
  «លោកពូដាងហូបានទិញយកក្រុមហ៊ុនផាក
ពេលនេះឡេីងភាគហ៊ុនមួយកម្រិតទៀតហេីយ»
  «ហុឹស.…មេីលទៅវាចង់បានក្រុមហ៊ុនខ្លាំងណាស់ ! ដាងហូគឺជាចំណុចចាប់ផ្តេីមសេុីបពីវាទៅ»
  «ខ្ញុំមិនឲ្យគាត់យកក្រុមហ៊ុនរបស់លោកប៉ាបានដាច់ខាត»ជុងហ្គុក
  «ជុងហ្គុក ឯងត្រូវតែសងសឹកឲ្យប៉ារបស់ឯងទៅ ហេីយឯងក្លាយជាបែបនេះក៏ដោយសារតែវាដែល»លោកមីន ទះស្មាជុងហ្គុកតិចៗផ្តល់កម្លាំងចិត្ត
អោយគេ
  «ខ្ញុំថាពួកយេីងគួរតែចាប់ពីផ្តេីមពីពូវ៉ាងដែលជា
អ្នកបេីកឡានឲ្យប៉ារបស់ឯងជេឃេ គាត់ប្រកដជាជាប់ទាក់ទងនឹងរឿងនេះ»យ៉ុនគី
   «ល្អ!!»ជុងហ្គុក
    3ថ្ងៃក្រោយមក~~~
      ថ្ងៃនេះជាថ្ងៃកំណេីតរបស់ថេយ៉ុងគ្រប់គ្នានៅក្នុងផ្អះក៏ចាប់ផ្តេីមរៀបចំតុបតែងផ្ទះឲ្យស្អាត មិនមែនធ្វេីធុំដុំនោះទេ គឺធ្វេីជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
           យប់៚
    «សួស្តីហ្យុងខានជួបគ្នាយូរហេីយ»ស៊ូប៊ីន ដេីរទៅអោបថេយ៉ុងដោយមានកាន់កាដូជាប់ គេជាបងប្អូនជីដូនមួយនឹងថេយ៍
  «ខានជួបគ្នាយូរហេីយអាល្អិត»ថេយ៉ុង ញញឹហេីយ
ញីសក់របស់ស៊ូប៊ីនបន្តិច
   «នេះគឺមេក្រុមរបស់ខ្ញុំឈ្មោះគីម ណាមជូន សង្ឈឹមថាហ្យុងមិនប្រកាន់ទេដែលខ្ញុំអញ្ញេីញគាត់មក»ស៊ូប៊ីន
   «នេះកាដូបាទ»ណាមជូន ហុចកាដូឲ្យទៅរាងតូច
គេក៏ទទួលកាដូទាំងញញឹម
  «អរគុណហេីយ ! តាមសប្បាយណា៎ អាល្អិតនាំមេក្រុមឯងទៅញុាំអីទៅ»ថេយ៉ុង
  «អាល្អិតហេស៎? អ្នកណាធំអ្នកណាតូចមេីលឲ្យហេីយទៅ ហ្យុងតូចជាងខ្ញុំទៅទៀត»ស៊ូប៊ីន
  «មែនហេីយប៊ីន»ជីមីន ដេីរចូលមកនិយាយជាមួយ
ស៊ូប៊ីន ស្ថានភាពពេលនេះគឺលោកផាកមិនសូវដេីរផឹកនឹងលេងល្បែងទៀតទេទេីបគេអាចរស់នៅក្នុងផ្ទះស្រួលបន្តិច ប៉ុន្តែនៅរកលុយដដែលដេីម្បីដោះ
បំណុល
    «ជីមីនហ្យុងក៏ដូចគ្នាដែលតុញជាងគេ»ស៊ូប៊ីន
   «អាល្អិតចង្រៃ!!»ជីមីន
  «មែនហេីយ ! ឯណាបងថ្លៃទៅខ្ញុំមិនដែលឃេីញគាត់ទេ»ស៊ូប៊ីន
  «ជុងហ្គុក ទៅអុីតាលីមិនទាន់មកវិញទេ»ថេយ៉ុង
  «នេះថ្ងៃកំណេីតបងមិនទាន់មកវិញទេហេស៎?»
ឮសម្តីស៊ូប៊ីន ថេយ៍ក័ញញឹមស្ងួតគ្មានពាក្យតប រាងក្រាស់និយាយកុហក គេថានឹងមកឲ្យទាន់ថ្ងៃកំណេីតរបស់គេតែពេលនេះជាស្អី មិនឃេីញស្រមោលរាងក្រាស់នោះទេ
   «តោះៗ !! យេីងទៅញុាំអីវិញ»ជីមីន ហាក់យល់ពីថេយ៍ទេីបស្រាក់.ក ស៊ូប៊ីនទៅតុអាហារដែលរៀបចំវិញ ឯណាមជូនក៏ដេីរទៅតាម។
   «រីករាយថ្ងៃកំណេីតថេយ៍»ជីន ដេីរចូលមកជាមួយកាដូហុចឲ្យរាងតូចដែលឈរនៅធ្វេីមុខស្ងួត
  «អរគុណហ្យុង»ថេយ៍ ទទួលកាដូពីជីន
  «កុំធ្វេីមុខបែបនេះអីហ្យុងដឹងថាជេឃេមិនទាន់ត្រឡប់មកវិញទេកុំអន់ចិត្តអី»ជីន
   «តែគេកុហកខ្ញុំថានឹងមកវិញឲ្យទាន់ថ្ងៃកំណេីតខ្ញុំណាហ្យុង»ថេយ៉ុង
  «ហាៗ….កុំរលឹក យេីងទៅរកអីញុាំវិញម៉ោះ»អ្នក
កម្លោះដេីរទៅគៀក.ក.រាងតូទៅតុអាហារជាមួយគ្នា
   «ហឺយយ..អ្នកគ្រូពេទ្យ»ណាមជូន លាន់មាត់ពេលឃេីញជីនដេីរចូលមក
  «អេ៎ !! មិចក៏ពួកលោកនៅទីនេះ?»ជីន
  «ខ្ញុំជាបងប្អូនជាមួយថេយ៍ ហ្យុង យ៉ាងមិចមែនទេអ្នកគ្រូពេទ្យ?»ស៊ូប៊ីន
  «អ្នកគ្រូពេទ្យហេស៎??»ថេយ៉ុងនឹងជីមីន និយាយព្រមគ្នារួចមេីលមុខគ្នាទៅវិញទៅមក។
  «គឺគាត់ជាគ្រូពេទ្យជាប្រចាំពេលខ្ញុំមានរបួស ទៅមន្ទីរពេលណាជួបតែអ្នកគ្រូពេទ្យម្នាក់នឹង មានមន្តស្នេហ៍ដល់ហេីយ»ស៊ូប៊ីន
   «អាល្អិតយេីងមិនមែនស្រី ចេះតែឲ្យហៅអ្នក
គ្រូពេទ្យៗទេ»ជីន
  «កាចណាស់មេក្រុម»អាល្អិតស៊ូប៊ីនចូលទៅខ្សឹបដាក់ត្រចៀកណាមជូបតិចៗ
  «មេក្រុមចូលចិត្ត ហិហិ»ណាមជូន ញញឹមបែបខិលទៅរកជីនប៉ុន្តែក៏ត្រូវគេសម្លក់ជិតជ្រុះគ្រាប់ភ្នែក ។ 
      ប្រហែលជាយប់ម៉ោង11ពិធីខួបកំណេីតចូលអាយុ19ឆ្នាំរបស់ថេយ៉ុងបានចប់សព្វគ្រប់ គ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន។ ថេយ៉ុង ឈរនៅមាត់បង្អួចក្នុងបន្ទប់ គេអន់ចិត្តនៅពេលដែលរាងក្រាស់ធ្វេីតាមសន្យាមិនបាន ថ្ងៃនេះជាថ្ងៃដែលគេចូលអាយុ19
តែក៏គ្មានវត្តមានលោកប្តីនៅជាមួយ។
   «បងកុហកថានឹងមកវិញឲ្យទាន់ ! តែបងធ្វេីមិនបានទេជុង»រាងតូច និយាយទាំងទឹកមុខស្រពោនដៃអង្អែលចិញ្ចៀនជាប់ វាជាចិញ្ចៀនរៀបការរបស់គេជាមួយរាងក្រាស់។
            ថ្ងៃថ្មី៚
       ប្រទេសអុីតាលី
  «យ៉ាងមិចដែលកាសុីណូរបស់យេីង??»យ៉ុនគី ដេីរចូលក្នុងវិមានជាមួយជុងហ្គុកព្រោះពួកគេទេីបមកពីកាសុីណូមិញនេះឯង !!
  «ក៏ល្អ…!!»ជុងហ្គុក
  «ចាប់វាឲ្យបាន …មិចក៏ពួកឯងធ្វេសប្រហែសបែបនេះ»ឌី មនុស្សជំនិតបស់យ៉ុនគីបញ្ជាកូនចៅឲ្យតាមចាប់ប្រុសម្នាក់ដែលរត់ចេញពីគុកងងឹត
  «មានរឿងស្អីនឹង??»យ៉ុនគី ទាញកូនចៅសួរ
  «ចៅហ្វាយអាម្នាក់ដែលចៅហ្វាយចាប់សួរចម្លេីយថ្ងៃមុនរត់ទៅហេីយ!!»ឌី ចង្អុលទៅប្រុសនោះដែលកំពុងរត់ទៅទាំងមានរបួសតម្រង់ទៅទ្វារវិមានដេីម្បីចេញទៅក្រៅ
  «ជេឃេយេីងឲ្យឯង!!» អ្នកកម្លោះវ៉ៃចិញ្ចេីមដាក់មិត្តសម្លាញ់ ជុងហ្គុកញញឹមស្មេីៗមុននឹងដកកាំភ្លេីងចេញពីចង្កេះងាកតម្រង់ទៅបាញ់ប្រុសម្នាក់នោះយ៉ាងលឿន !!
   ផាំងៗៗ
   3ស្នូរគ្រាប់កាំភ្លេីងបាញ់ចំប្រុសម្នាក់គ្មានអីខុសបន្តិចធ្វេីឲ្យគេអស់ជំហរដួលស្លាប់ភ្លាមៗ។
  «ស្នាដៃល្អណាស់…!!»យ៉ុនគីទះដៃឲ្យជេឃេ រាងសង្ហារលែងញញឹមរួចស៊កកាំភ្លេីងនឹងចង្កេះវិញ អុីវ៉ានលេបទឹកមាត់ក្អឹកពេលឃេីញចៅហ្វាយរបស់ខ្លួនផ្លាស់ប្តូរសឹង180ដឺក្រេតាំងពីដេីរបានវិញអត់ខ្លាចមិនបានពិតមែន តេីថេយ៉ុងរបស់គេទទួលយកបានទេ?

       WTF !! Jk ដេីរបានវិញ?? 🤭
              To be continued….........







រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now