ភាគទី 15

5.3K 333 3
                                    


      ៚វីឡា ចន
   ថេយ៍ ចុះពីលេីឡានកាន់ការ៉េមប្រអប់នៅក្នុងដៃរត់ចូលផ្ទះយ៉ាងលឿន ជុងហ្គុកតាមមេីលដំណេីរប្រពន្ធរួចគ្រវីក្បាលអស់សំណេីច។
   «អុឹមម...ឆ្ងាញ់ណាស់»រាងតូចដាក់ការ៉េមចូលក្នុងមាត់រួចលាន់សរសេីររសជាតិការ៉េម
   «ញុាំតែបន្តិចបានហេីយ»ជុងហ្គុក ប្រាប់ហេីយក៏លេីកដៃជូតមាត់អោយប្រពន្ធបន្តិច
   «ការ៉េមឆ្ងាញ់ ញុាំបន្តិចមិនបានទេត្រូវតែញុាំឲ្យអស់»
   «ចឹងញុាំហេីយត្រូវញុាំបាយឮទេ?»
   «ដឹងហេីយ» រាងតូចមិនខ្វល់គិតតែចូកការ៉េមដាក់ក្នុងមាត់ឥតឈប់។
   «បងទៅងូតទឹកសិន»ថេយ៍ ងក់ក្បាល ជុងហ្គុកក៏បង្វិលរទេះទៅបន្ទប់ខ្លួនឯង....ចាប់ផ្តេីមដោះសម្លៀក
បំពាក់ចេញពីខ្លួនរួចរាល់មុននឹងក្រោកទម្លាក់ខ្លួនចូលអាងងូតទឹកហេីយបិទភ្នែកសម្ងំសម្រាកបន្តិច។
     20 នាទីក្រោយមក //
     ជុងហ្គ្ក ស្លៀកពាក់ខោអាវដេកយប់បបង្វិលរទេះចេញមកក្រៅឃេីញប្រពន្ធអង្គុយមេីលទូរទស្សន៍ធ្វើព្រងើយ ។
   «ថេយ៍....អូនកំពុងធ្វេីអីនឹង?»ជុងហ្គុក
    «មេីលទូរស្សន៍...»ថេយ៉ុង
   «មិនទាន់ងូតទឹកទេរឺ??»
   «អូ !! នៅទេខ្ញុំទៅងូតទឹកសិន» រាងតូចទម្លាក់តេឡេបញ្ជាទូរទស្សន៍រួចរត់ចូលក្នុងបន្ទប់បាត់។
   - SKIP -
    នៅក្នុងក្លឹបរាត្រីមួយពោរពេញទៅដោយមនុស្ស ភ្លេីងពណ៍ចម្រុះបញ្ចាំងពេញទាំងក្លឹប បទចម្រៀងញាក់បុកភ្លេងគ្តាំងៗឮហេីយទប់ចលនារាំរបស់ខ្លួនមិនបាន នៅតុតូចល្មមមានរាងតូចសង្ហារម្នាក់សក់ពណ៍ Blonde អង្គុយអកស្រាយកៗមិនគិតពីស្រានោះខ្លាំងឬស្រាលដែលធ្វេីឲ្យគេអស់សតិនោះឡេីយ។
   «បញ្ឈឺយេីងហេស៎ ? ហុឹស..យេីងមិនទៅខ្វល់ជាមួយទេ»ជីមីន អកស្រាដាច់មួយកែវដាច់ ផាំង !! ទម្លាក់កែវចុះវិញស្ទេីរបែក ឈឺចិត្តស្អិតទ្រូងដែលទៅឃេីញសង្សារចាស់របស់ខ្លួនអោបថេីបអ្នកថ្មីនៅចំពោះ
មុខខ្លួន។
    «ថ្ងៃនេះផឹកឲ្យឆ្អែត~~» គេលេីកកែវស្រាមួយកែវទៀតមកផឹក
   «គេជាអ្នកណា??»កម្លោះសង្ហារ ម្នាក់ដែលអង្គុយនៅកន្លែងVIPសម្លឹងមេីលក្មេងដែលទេីបតែគ្រប់អាយុអកស្រាដាច់អស់ពីកែវយ៉ាងច្រេីនអ្នកផឹកល្មមៗសុំចាញ់ហេីយ។
   «ក្មេងប្រុសម្នាក់នោះមែនទេចៅហ្វាយ»ឌី ចង្អុល ទៅជីមីន
   «..............» ស្ងាត់
  «ដូចជាកូនប្រុសលោកផាកដែលមករកចៅហ្វាយថ្ងៃមុន»ឌី
   «កូនប្រុសលោកផាក?»យ៉ុនជី លេីកចិញ្ចេីម
កូនប្រុសលោកផាកដែលថ្ងៃមុនមកខ្ចីលុយគេធ្វេីលេងល្បែងមែនទេ?
   «បាទមិនខុសទេ!!»
   «ថ្ងៃស្អែកយកលុយឲ្យលោកផាកទៅ យេីងព្រមឲ្យលុយខ្ចីហេីយ» រាងក្រាស់ញញឹមចុងមាត់លេីកស្រា
មកក្រេបតិចៗសម្លឹងមេីលទៅជីមីន
  «បាទ !!» មនុស្សជំនិតរាងប្លែកចិត្តពេលឃេីញចៅហ្វាយរបស់ខ្លួនព្រមឲ្យលោកផាកខ្ចីលុយ ថ្ងៃមុនឃេីញថាបដិសេធច្បាស់ណាស់ថ្ងៃនេះក៏ស្រាប់តែប្តូរ
ចិត្តភ្លាមៗ
     @យប់កណ្តាលអាធ្រាត///ផាំង~~~ (ផ្គរលាន់)
   «អ្ហាយ....ព្រះជួយ!!»ថេយ៍ រហ័សក្រោកអង្គុយគេខ្លាចពេលមេឃភ្លៀងខ្លាំងណាស់ជាពិសេសនូវពេលផ្គររន្ទះបាញ់ឆ្វាច់ៗ។
   «អ៊ូយ....ហុឹកៗ...»ជេីងស្រឡូនចុះពីលេីគ្រែអោបខ្នេីយដេីរចេញពីបន្ទប់បោះជំហានស្រាលៗទៅបន្ទប់ប្តីរបស់គេយប់កណ្តាលអាធាត្រនៅក្នុងផ្ទះងងឹតឈឹងបង្ហាញឲ្យឃេីញផ្លេកបន្ទោរបាញ់ឆ្វាច់ៗចាំងពន្លឺវាធ្វេីឲ្យរាងតូចភ័យមួយកម្រិតទៀត...
   «ហឹុក...ជុង» រាងតូចពេបមាត់ចង់យំរហ័សរត់ទៅបេីកទ្វារបន្ទប់របស់រាងក្រាស់ចូលទៅ...
    ក្រាក~~
   «ថេយ៍?»ជុងហ្គុក ក្រោកអង្គុយច្រត់ដៃនៅលេីពូកពេលឮសំឡេងបេីកទ្វារដោយសារស្នាដៃរាងតូចរួចចុចបេីកភ្លេីងរាត្រីដែលនៅលេីតុជិតគ្រែរបស់គេ
   «ជុងហ្គុក...ហុឹកៗ»ថេយ៍ រត់ឡេីងទៅលេីគ្រែហេីយ
អោបប្តីយ៉ាងណែនជាប់ យកមុខឈ្ងប់នឹងទ្រូងហាំមាំ
យំសស្រាក់
   «អូនកេីតអី ?? គេងយល់សប្តិអាក្រក់ឬ?»រាងក្រាស់អង្អែលខ្នងដេីម្បីលួងរាងតូចដែលកំពុងយំខ្ញាំអាវគេខ្លាំងៗ
     ផាំង~~~//
     លេីកនេះផ្គរលាន់យ៉ាងខ្លាំងមេឃក៏ចាប់ផ្តេីមភ្លៀងមក ថ្ងៃនេះគេមិនបានមេីលពត៍មានប្រហែលជាភ្លៀងខ្លាំងហេីយខ្យល់បក់ខ្លាំងៗ វាំងនននៅក្នុងបន្ទប់ក៏បក់ទៅតាមកម្លាំងខ្យល់ដែលផាត់មក ភ្លេីងនៅក្នុងបន្ទប់ក៏ចាប់ផ្តេីមដាច់រលត់ឮតែសំឡេងភ្លៀងនៅខាងក្រៅ។
   «ហុឹកៗ.......»រាងតូចនៅតែសម្ងំនៅក្នុងទ្រូងប្តីមិនងេីបមុខឡេីងនោះទេ គេនៅតែយំព្រោះគេខ្លាចនៅពេលមេឃភ្លៀងជាប្រុសនឹងគេដែលតែមិនបានយកភាពក្លាហាននឹងរាងកាយជាមនុស្សប្រុសមកនោះទេ មានហេតុការណ៍រន្ធត់អ្វីបន្តិចក៏យំគទន់ជ្រាយតាំងពីតូចមក។
   «អូនខ្លាចភ្លៀង? អស់អីហេីយបងនៅទីនេះហេីយ»  ជុងហ្គុក អង្អែលសក់មាឌតូចថ្នមៗរួចថេីបបន្តិចៗ
ដេីម្បីលួងគេ មេឃនៅតែភ្លៀងឥតឈប់...
   «កុំទៅអី..ហុឹក...ងងឹតណាស់» រាងតូចងេីបមុខឡេីងក៏មិនឃេីញអ្វីទាំងអស់ព្រោះមេឃភ្លៀងខ្លាំងចរន្តអគ្គិសនីក៏បានផ្តាច់
   «បងមិនទៅណាចោលអូនទេ~~»
   «ជុង...ងងឹតណាស់មេីលមិនឃេីញទេ ហុឹកៗ..»
   «បងនៅទីនេះហេីយ អូនកុំភ័យ»រាងក្រាស់ ប្រាប់
ហេីយក៏ក្រសោបមុខរាងតូចថ្នមៗ
   «ហុឹមមម...»ថេយ៍ លេីកដៃប៉ះរកនាយក៏ត្រូវ
ជុងហ្គុកអោនទម្លាក់បបូរមាត់ថេីបគេស្រាលៗ ច្បូតបបូរមាត់ខាងក្រោមគេថ្នមៗ យ៉ាងផ្អែមល្ហែមជាទីបំផុត ពេលនេះគេលែងភ័យអ្វីទាំងអស់ដឹងត្រឹមថាបបូរមាត់ប្តីរបស់ខ្លួនកំពុងកម្រេីកច្បូតថេីបមាត់គេថ្នមៗស្របពេលនោះអណ្តាតសេីមក្តៅក៏លូនចូលក្រអូបមាត់រាងតូចគ្រលាស់គ្រលែងផ្តោះផ្តងទឹកមាត់គ្នាយ៉ាងពេញចិត្ត ជុងហ្គុកថេីបម្តងហេីយម្តងទៀតដោយមិនចង់ឈប់ បបូរមាត់រាងតូចដូចជាថ្នាំសណ្តំយ៉ាងអញ្ចឹង បន្តិចក្រោយមកមានសតិមកវិញទេីប
នាយប្រលែងប្រពន្ធវិញ មិញនេះវិះនឹងត្រូវតណ្ហាគ្របដណ្តប់ហេីយ កាលណាថេយ៉ុងមិនទាន់និយាយពាក្យថាស្រឡាញ់ខ្លួនចេញពីចិត្តទេ គេក៏មិនហ៊ានធ្វេីអ្វីលេីសលុបដែល
   «ហុឹមម....»
   «គេងទៅណា៎......»ជុងហ្គុក យកមេដៃជូតទឹកភ្នែកឲ្យប្រពន្អរួចទាញរាងកាយតូចនោះដាក់ឲ្យគេងឲ្យស្រួល
  «ទៅណា??»ថេយ៉ុង ចាប់ដេីមដៃមនុស្សមាឌធំជាប់ពេលឃេីញស្រមោលនាយទាញភួយដណ្តប់ឲ្យខ្លួន
   «បងមិនទៅណាទេ!!»និយាយហេីយ នាយក៏
ដម្រេតខ្លួនគេងជិតប្រពន្ធ ឯរាងតូចក៏លូនទៅអោបគេកាលបេីឃេីញថេយ៍គេងមកអោបបែបនេះហេីយ ជុងហ្គុកក៏ប្រែខ្លួនទៅរកមាឌតូចគេងអោបរាងកាយតូចនោះវិញ។
   «សុបិន្តល្អ» រាងក្រាស់អោនថេីបសក់ទន់រលោងរួចបិទភ្នែកគេងស្របពេលមេឃក៏នៅបន្តភ្លៀងដដែល។
      ពេលព្រឹក៚
     ថ្ងៃនេះជាថ្ងៃចន្ទរាងតូចគេងខកម៉ោងភ្លេចថាត្រូវទៅរៀន ឯលោកប្តីរបស់គេ ល្អអេីយសែនល្អ!!ភ្ញាក់មុនក៏មិនខ្ចីដាស់គេសូម្បីបន្តិចទុកឲ្យគេគេងឡេីងជ្រុលម៉ោងទៅរៀន។
   «យឺតហេីយៗខ្ញុំ ..!!»ថេយ៉ុង ប្រញាប់ប្រមូលសៀវភៅដាក់កាតាបរួចរត់ទៅឡានដែលកំពុងចាំខ្លួននៅខាងក្រៅ
   «សុំទោសចាំយូរទេ?» រាងតូចទាញទ្វារបេីកចូលឡានរួចរេលភ្នែកមកសម្លឹងប្តីខ្លាចថាខ្លួនយឺតធ្វេីឲ្យរាងក្រាស់ចាំយូរ
   «អត់ទេ..អុីវ៉ាន់ឆាប់ចេញឡានទៅ» Jungguk
   «បាទអ្នកប្រុស» មនុស្សជំនិតចាប់ផ្តេីមបេីកឡានចេញទៅសកលវិទ្យាល័យដែលរាងតូចត្រូវទៅសិនទេីបបន្តទៅក្រុមហ៊ុន។
      @ University
   «ដល់ហេីយអ្នកប្រុស!!»
  «ទៅហេីយណា៎ ជុង»ថេយ៍ ទាញកាតាបមកស្ពាយ
ហេីយងាកទៅនិយាយប្រាប់លោកប្តី
    «ធ្វេីក្មេងល្អ ស្តាប់បង្គាប់ចេញពីរៀនបងមកទទួលឮទេ»
   «ដឹងហេីយជុង..ទៅហេីយណា» រាងតូចគ្រវីដៃលាប្តីរួចបេីកទ្វារឡានពីចេញទៅ ឯជុងហ្គុកក៏មេីល
ប្រពន្ធរហូតបាត់កន្ទុយភ្នែកទេីបបញ្ជាឲ្យមនុស្សចំណិតចេញឡានទៅ។
   «អេ!!ថេយ៉ុង....»ជីងជីង រត់មកញញឹមដាក់
រាងតូចហេីយរត់ទៅជិត
   «ជីងជីទេហេស?»ថេយ៉ុង ញញឹមដាក់នាងវិញ
   «ទេីបតែមកដល់ហេស៎??»
   «អឹមម មែនហេីយ»
   «ខ្ញុំដល់ថ្នាក់ហេីយ ទៅហេីយណា»ជីងជីង ដេីរចូលថ្នាក់របស់នាងដែលនៅជិតថ្នាក់របស់ថេយ៉ុង
   «bye..»ថេយ៍ ក៏ដេីរចូលថ្នាក់របស់គេក៏ត្រូវបេីកភ្នែកធំៗមេីលទៅជីមីនដែលកំពុងអង្គុយច្រត់ដៃនៅលេីតុរៀន ថ្ពាល់របស់គេឡេីងក្រហម ភ្នែករបសគេក៏លឹប
បាត់មេីលមិនចង់ឃេីញ..នេះគេស្រវឹងឬ?
   «wahh..ជីមីន ឯងយ៉ាងមិចនឹង?»រាងតូចដេីរទៅជិតមិត្តសម្លាញ់រួចក្រសោបមុខគេមេីល
   «អ៊ូយ...ងងុយគេងណាស់ ថេយ៍អេីយ»ជីមីន បិទភ្នែកហេីយនិយាយទាំងងុលៗ
  «អេ !! ឯងស្រវឹងឬ??»
  «Yeah...គ្រូអត់បានមកទេម៉ោងនេះ»សិស្សប្រុស
ម្នាក់ដេីរចូលមកប្រាប់មិត្តរួមថ្នាក់ឲ្យបានដឹងទាំងសប្បាយចិត្ត
  «ហ៊ូ...តោះទៅលេងហ្គេម»
  «ទៅញុាំបាយទេ ឆាប់មកយេីងឃ្លានបាយណាស់»
  «ឯងមេីលក្រុមមកនេះទេីបតែDebutទេ ~~»
   «Omg Oppa.....លោកប្តី»
   សិស្សនៅក្នុងថ្នាក់ក៏ចាប់ផ្តេីមជ្រួលច្របល់ អ្នកខ្លះក៏ទៅញុាំបាយ ខ្លះក៏ទៅលេងហ្គេម ខ្លះទៀតក៏អង្គុយ លេងទូរស័ព្ទតាមតែចិត្តរបស់ពួកគេព្រោះតែគ្រូមិនបានមកបង្រៀន សិស្សមួយណាក៏ដូចមួយណាដែលពេលគ្រូមិនមកតែងតែបែបនេះឯង។
   «ជីមីន»
   «យេីងងងុយ..ចង់គេងណាស់»
   «ហុឺយ..ស្លាប់ហេីយឆាប់មកទៅបន្សាបស្រាជាមួយយេីង»ថេយ៍ ប្រាប់ហេីយក៏ទាញជីមីនទៅក្រៅដេីម្បីទៅបន្សាបស្រា។
   «ទៅណា??»ជីមីន និយាយរង៉ូវៗច្បាស់ណាស់មកពីអាស្រាយប់មិញនេះឯង ផឹកយកៗមិនដឹងថាស្រានោះខ្លាំងបណ្ណានោះទេ។

       To be continued................


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now