ភាគទី 27

4.4K 301 0
                                    

             
        @មន្ទីរពឹទ្យ
        ជីមីន ត្រូវបានថេយ៉ុងនឹងថេស៊ូបញ្ជូនមកពេទ្យទាន់ពេលវេលាពេលនេះកំពុងនៅក្នុងបន្ទប់ជំងឺ205 រាងតូចអង្គុយនៅលេីកៅអីមុខបន្ទប់ជំងឺមួយនោះរង់ចាំគ្រូពេទ្យចេញមក ឯថេស៊ូមានការបន្ទាន់នៅហាងទេីបបានជាចេញទៅមុន។
    _ក្រាក ទ្វារបន្ទប់ជំងឺត្រូវបានបេីកឡេីងដោយគ្រូពេទ្យកម្លោះសង្ហារម្នាក់ ជំហានជេីងវែងៗដេីរតម្រង់ទៅរករាងតូចដែលក្រោកឈររង់ចាំចម្លេីយពីគេ
   «ជីមីនយ៉ាងមិចហេីយហ្យុង?»ថេយ៉ុង
  «គេខ្សោយខ្លាំងណាស់ដោយសារតែមិនបានសម្រាកនឹងញុាំអាហារឲ្យបានគ្រប់គ្រាន់ របួសនៅលេីដៃគេទុកនៅយូរមានសភាពហេីមខ្លាំងព្រោះត្រូវទឹក ត្រូវឲ្យគេសម្រាកញុាំអាហារនឹងលេបថ្នាំតាមវេជ្ជាបញ្ជានឹងបានធូរស្បេីយហេីយ»ជីន
  «អរគុណហេីយហ្យុង»
  «គេជាអ្នកណាថេយ៍?»
  «គេគឺជីមីនមិត្តភក្តិរបស់ខ្ញុំ»
  «ទៅមេីលគេទៅ ! ហ្យុងទៅមេីលអ្នកជំងឺផ្សេងទៀតសិន»អ្នកកម្លោះទះស្មារាងតូចតិចៗមុននឹងដាក់ដៃចូលក្នុងអាវគ្រូពេទ្យដេីរចេញទៅបាត់ឯថេយ៍ក៏បេីកទ្វារចូលទៅមេីលមិត្តសម្លាញ់ដែលគេងនៅលេីគ្រែអ្នកជំងឺមានបញ្យួរសារ៉ូមជាប់ ដៃរុុំបង់របួសត្រង់ចំណុចដែលមុតនោះ។
   «……………………»ថេយ៍ ដាក់ខ្លួនអង្គុយចុះក្បែរជីមីនរួចសម្លឹងមេីលមុខដែលមានសភាពស្លេកស្លាំងសន្លប់មិនទាន់ដឹងខ្លួន គេមិនគួរធ្លាក់ដល់បែបនេះទេ។
     Ring~Ring !!
      សំឡេងរោទ៍ទូរស័ព្ទបានបន្លឺឡេីង ថេយ៍លូកដៃចូលទៅយកទូរស័ព្ទនៅក្នុងហោប៉ៅខោមកចុចទទួល វាជាលេខម៉ាក់ក្មេករបស់គេ ។
    «ថេយ៍ កូននៅឯណាមិចក៏មិននៅផ្ទះ?»លោកស្រីចន
   «ខ្ញុំនៅមន្ទីរពេទ្យអ្នកម៉ាក់»ថេយ៉ុង
  «កូនកេីតអីឬ? មិចក៏នៅមន្ទីរពេទ្យ ម៉ាក់ទៅរកកូនឥឡូវនេះ» អ្នកជាម្តាយក្មេកនិយាយឡេីង គ្រាន់តែឮថាកូនប្រសារនៅមន្ទីរពេទ្យគាត់ក៏មានចិត្តបារម្ភភ្លាមអាចស្មានថាគាត់ស្រឡាញ់នឹងចាត់ទុករាងតូចជាកូន
ប្រសារប៉ុណ្ណា !!
  «អ្នកម៉ាក់គឺមិត្តភក្តិរបស់ខ្ញុំគេឈឺ ខ្ញុំនៅកំដរគេ»
  «អ៎ ..!! ម៉ាក់ស្មានថាកូនកេីតរឿងធុំដុំ ជុងហ្គុកទៅអុីតាលីហេីយកូនយកឥវ៉ាន់មកនៅផ្ទះម៉ាក់ប៉ុន្មានថ្ងៃមក»
  «មិនអីទេអ្នកម៉ាក់ក្មេក ខ្ញុំបានយកឥវ៉ាន់ទៅនៅផ្ទះអ្នកម៉ាក់ខ្ញុំរួចរាល់ហេីយម៉ាក់កុំបារម្ភអី»
   «ហុឹមម….បេីបែបនោះទៅហេីយម៉ាក់មិនបារម្ភទៀតទេ ម៉ាក់ដាក់ចុះហេីយណា៎»
  «បាទម៉ាក់..!!»ថេយ៍ តបហេីយក៏បិទទូរស័ព្ទហេីយ
ងាកមកសម្លឹងមេីលជីមីនវិញ
  «មីន ដឹងខ្លួនវិញមក»ថេយ៍ ប៉ះដៃដែលមានរបួសរបស់ជីមីនថ្នមៗ គេស្រឡាញ់នឹងចាត់ទុកជីមីនដូចបងប្អូនបង្កេីតយ៉ាងអញ្ចឹង ជីមីនបែបនេះគេពិតជាបារម្ភណាស់។
           #ថ្ងៃថ្មី
        ប្រទេស អុីតាលី//
   បន្ទាប់ពីធ្វេីដំណេីរពីកូរ៉េទៅអុីតាលីអស់រយៈពេល11
ម៉ោងជាងមកនេះជុងហ្គុកនឹងយ៉ុនគីក៏បានមកដល់អុីតាលីដោយសុវត្ថិភាព ពេលនេះពួកគេកំពុងនៅវិមានលោកមីន សុងជីដែលជាប៉ារបស់ហេីយក៏ជាមិត្តប៉ារបស់ជេឃេផងដែល។
  «ជុងហ្គុកខានជួបគ្នាយូរហេីយ ! ឯងសុខសប្បាយទេ?»លោកមីន ចេញមករាក់ទាក់ខណៈបានឃេីញ
ជុងហ្គុកនឹងកូនប្រុសចូលមកដល់
  «ធម្មតាលោកពូ»ជុងហ្គុក
  «ធម្មតាទេ ! យូយ៉ុន យកឥវ៉ាន់អ្នកប្រុសជេឃេទៅបន្ទប់សម្រាកសិនទៅ មកពីឆ្ងាយប្រាកដជាហត់ណាស់ហេីយ»លោកមីន
  «ចាស៎ ! លោកម្ចាស់»យូយីន ចេញទៅយកឥវ៉ាន់របស់រាងក្រាស់ចូលទៅក្នុងបន្ទប់ដែលបានរៀបចំរួចជាស្រេច ឯអុីវ៉ានក៏រុញម្ចាស់របស់ខ្លួនទៅតាម។
  «យ៉ុន!!មកតាមប៉ា»យ៉ុនគី ងក់ក្បាលតិចៗរួចដេីរទៅតាមរាងចំណាស់សម្តៅទៅបន្ទប់ធ្វេីការរបស់គាត់។
   «រឿងដែលប៉ាឲ្យចាត់ការបានសម្រេចហេីយមែនទេ?»រាងចំណាស់ អង្គុយលេីកៅអីសួរទៅកូនប្រុសដែលឈរនៅពីមុខគាត់
   «រឿងថ្នាំរបស់ជេឃេរួចរាល់ហេីយ នឹងអាចចាក់នៅថ្ងៃស្អែកលទ្ធផលយ៉ាងណាគង់តែដឹងទេ»
  «មនុស្សទាំងអស់នោះស្តាប់បញ្ជាឯងទេ?»លោកមីន សម្តៅលេីរឿងមនុស្សនៅក្នុងបក្សពេលនេះយ៉ុនគី
ឡេីងដំណែងជាមេម៉ាហ្វៀរបន្តពីគាត់ហេីយដូច្នេះរឿងគ្រប់គ្រងមនុស្សក៏ប្រគល់ឲ្យគេដែល។
  «ពួកគេស្តាប់តាមខ្ញុំទាំងអស់ ! ប៉ាកុំបារម្ភ»
  «មិនឲ្យបារម្ភយ៉ាងមិច !! យេីងប្រគល់ដំណែងនេះឲ្យទៅឯងទាំងមូល ឯងធ្វេីមិនបានល្អយេីងនឹងប្រគល់ឲ្យម្ចាស់ដេីមវាវិញ»
  «ដំណែងនេះគួរតែបានទៅជុងហ្គុកត្រូវទេលោកប៉ា?»
   «មែន!»លោកមីន ងក់ក្បាលជាចម្លេីយ ប្រាកដណាស់បេីឆ្នាំនោះលោកចនមិនបានប្រគល់ដំណែង
មេម៉ាហ្វៀរឲ្យគាត់នោះទេ ម៉្លោះហេីយដំណែងនេះនឹងត្រូវជុងហ្គុកស្នងដំណែងបន្តមិនមែនជាយ៉ុនគីនោះទេ
ជុងហ្គុក ប្រាកដជាមាននិស្ស័យឈាមត្រជាក់ឃោឃៅ.ត.ពីឪពុករបស់ខ្លួនដែលជាម៉ាហ្វៀរ បេីគេគ្រាន់
តែនិយាយមួយម៉ាត់ថាចង់បានដំណែងនេះវិញនោះ គាត់ក៏អាចឲ្យគេវិញភ្លាមដោយមិនស្ទាក់ស្ទេីរ។
  «បេីចឹងនោះ..»
  «ក៏….ដឹងថាចិត្តប៉ាគិតបែបណាមែនទេយ៉ុន?»
  «ខ្ញុំស្តាប់តាមប៉ាទាំងអស់ ! គ្រួសារយេីងឈានដល់ចំណុចនេះក៏ដោយសារតែលោកចនជាអ្នកជួយដែលជ្រុមជ្រែងដែល»
  «ល្អណាស់យ៉ុនគី»
          - SKIP -
    «ជីមីន»ថេយ៍ រហ័សដេីរទៅដាក់ថង់អាហារនៅក្បែរតុគ្រែអ្នកជំងឺ ខណៈពេលឃេីញមិត្តសម្លាញ់ក្រោកអង្គុយទេីបជួយទប់ខ្លួនគេឲ្យអង្គុយឲ្យស្រួលបួល
  «យេីងមិនអីទេថេយ៍»ពេលនេះជីមីនដឹងខ្លួនវិញហេីយ សុខភាពក៏គ្រាន់បេីវិញដែលដោយសោយសារតែមានថេយ៉ុងនៅមេីលថែ ថ្ងៃនេះថេយ៍មិនបានទៅសាលានោះទេព្រោះតែចង់នៅមេីលថែគេឲ្យជាវិញសិន ។
  «នេះញុាំបបរទៅ ! ម៉ាក់របស់យេីងឮថាឯងឈឺទេីបខំធ្វេីបបរឲ្យឯង ពេលនេះគាត់រវល់ជូនបងស្រីទៅប្រកួតម៉ូតសម្លៀកបំពាក់ប្រចាំឆ្នាំទេីបមិនបានមកមេីលឯង ពេលចប់ការប្រកួតពេលណាម៉ាក់នឹងបងស្រីនឹងឈៀងមកមេីលឯងហេីយ»ថេយ៍ និយាយបណ្តេីររៀបចំបបរដាក់ចាន់បណ្តេីរ
  «ម៉ាក់របស់ឯងល្អណាស់»ជីមីន អោនមុខចុះពេលនឹកឃេីញដល់ប៉ារបស់ខ្លួនវ៉ៃ នឹងរឿងគ្មានម៉ាក់នៅជាមួយគួបផ្សំថែមទាំងពេលឃេីញគ្រួសារថេយ៉ុងមានសុភមង្គលទៀតនោះគេអត់ច្រណែនមិនបានពិតមែន គេក៏ចង់បានគ្រួសារមួយដែលមានភាពកក់ក្តៅដែល។
  «ម៉ោះ ! ឆាប់ញុាំទៅ»ថេយ៍ ទាញតុអាហារសម្រាប់អ្នកជំងឺទៅក្បែរជីមីនរួចដាក់ចានបបរនៅលេីនោះហេីយដាក់ខ្លួនអង្គុយចុះក្បែរគេ
  «ហុឹមម…»ជីមីន គ្រហឹមក្នុងបំពង.ក.រួចចាប់ផ្តេីមញុាំបបរដែលរាងតូចយកមកឲ្យ។
[..........]
        ពេលនេះគឺជាពេលថ្ងៃត្រង់ទៅហេីយបន្ទាប់ពីញុាំអាហារជាមួយគ្នារួចរាល់ហេីយនោះ យ៉ុនគីក៏
បាននាំគ្រូពេទ្យមកចាក់ថ្នាំឲ្យជយងហ្គុក ដំបូងថាថ្ងៃស្អែកទេីបចាក់ប៉ុន្តែជុងហ្គុកចចេសចង់ចាក់ភ្លាមៗ ទេីបតម្រូវឲ្យចាក់ថ្ងៃនេះតែម្តង។
   «ជេីងរបស់លោករឹងមាំជាងខ្ញុំគិតឆ្ងាយណាស់»
   «ខ្ញុំមិនបានពិការទេ ! ខ្ញុំអាចដេីរបានតេី»ថាហេីយ
ជុងហ្គុក ក៏ក្រោកឈរពីរទេះហេីយដេីរបន្តិចអោយគ្រូពេទ្យមេីលធ្វេីគាត់ភ្ញាក់ផ្អេីលស្មានថាគេពិការចំណែក
លោកមីន ក៏ភ្ញាក់ដូចគ្នាខុសតែយ៉ុនគិនឹងអុីវ៉ានដែក
ដឹងរឿងនេះ
   «ខ្ញុំចាប់ផ្តេីមចាក់ថ្នាំជូនហេីយលោកអាចទ្រាំបានទេ ត្បិតថ្នាំនេះពេលចាក់គឺឈឺដល់ជេីងខ្លាំងលេីកដំបូង ប៉ុន្តែវាឈឺក្នុងរយៈដ៏ខ្លីប៉ុណ្ណោះ»
   «មិនអីទេ ! ខ្ញុំអាចទ្រាំបាន»ពេលឮសម្តី ជុងហ្គុក ក៏ដេីរទៅអង្គុយលេីរទេះរុញវិញមុននឹងងក់ក្បាលយល់ព្រមហេីយនោះ រំពេចនោះគ្រូពេទ្យក៏ចាប់ផ្តេីមចាក់ថ្នាំទៅលេីជេីងរបស់រាងក្រាស់ភ្លាម ឯលោកមីន យ៉ុនគី នឹងអុីវ៉ានក៏នៅទីនោះព្រមគ្នារង់ចាំមេីលស្ថានភាពបន្ត។
  «អ្អឹស………..» រាងក្រាស់ធ្មិចភ្នែកដៃចាប់បង្កាន់ដៃរទេះរុញយ៉ាងខ្លាំង ពិតជាដូចគ្រូពេទ្យនិយាយពិតមែន វាឈឺខ្លាំងណាស់ប៉ុន្តែដេីម្បីដេីរបានវិញគេមិនរាថយនោះទេ គឺថេយ៉ុង ជាកម្លាំងចិត្តដែលធ្វេីអោយនាយចង់ជាសះស្បេីយឡេីងវិញ
  «ឈឺចាប់បន្តិចហេីយ…!!»
  «ខ្ញុំមិនអីទេ …!!»នាយ តបហេីយក៏បិទភ្នែកសម្រួលអារម្មណ៍បន្តិច
  «តេីពេលណាទេីបដេីរបានវិញ??»លោកមីន
  «កុំបង្ខំអី..ណាមួយជេីងអ្នកប្រុសម្នាក់នេះក៏មិនបានពិការទេ គាត់ជាសះស្បេីយដាច់តែម្តង»
  «អរគុណហេីយលោកគ្រូពេទ្យ»លោកមីន
  «មិនអីទេលោកម្ចាស់ ! មែនហេីយរយៈពេល3
ថ្ងៃនេះមកខ្ញុំនឹងចាក់ថ្នាំឲ្យគាត់រៀងរាល់ថ្ងៃ»
  «ខ្ញុំលាទៅវិញហេីយ»គ្រូពេទ្យ និយាយហេីយទេីបអោនលាលោកមីនរួចដេីរចេញទៅបាត់
  «ជេឃេ ឯងមិនអីទេហេស៎?»យ៉ុនគីមដេីរទៅជិត
ហេីយបន្ទន់ជង្គង់សួររាងក្រាស់
  «យេីងមិនអីទេអាយ៉ុន»
  «អុីវ៉ាន នាំអ្នកប្រុសឯងទៅសម្រាកសិនទៅ»លោកមីន
  «បាទលោកម្ចាស់»អុីវ៉ាន ក៏ចាប់រុញររាងក្រាស់ទៅសម្រាកយកកម្លាំងបន្ទាប់ចាក់ថ្នាំរួចមិញនេះ គេអាច
មេីលដឹងថាមិញនេះចៅហ្វាយរបស់គេទ្រាំនឹងភាពឈឺចាប់របស់ថ្នាំធ្វេីទុកប៉ុណ្ណា ។
          យប់៚
        ប្រទេស កូរ៉េ
       រាងកាយតូចល្អិតរមួលរមិចចុះឡេីងៗ បម្រាសខ្លួនទៅវិញទៅមកនៅលេីពូកពេលនេះម៉ោង10យប់ជាងទៅហេីយ មាឌតូចមិនទាន់គេងលក់នៅឡេីយ។
   «មិចក៏គេងមិនលក់ ! អាខួរក្បាលចង្រៃ»រាងតូច ធាក់ភួយចេញពីជេីងក្រោកអង្គុយទះក្បាលខ្លួនឯង គេគេងមិនលក់ដោយសារមូលហេតុអីដឹងទេ? គឺលោកប្តីនឹងហេីយ -,- ត្រឹមតែ2ថ្ងៃសោះធ្វេីឲ្យមាឌតូចនេះនឹកគេស្ទេីរស្លាប់ !!
   «ហុឹក ! ពេលណាមកវិញជុង??»ថេយ៉ុង ពេបមាត់ទម្លាក់ខ្លួនគេងលេីពូកទន់ល្មេីយមួយទំហឹងទាញភួយមកគ្របជិតក្បាល ខំធ្មិចភ្នែកគេងយ៉ាងលឿននៅវិនាទីបន្ទាប់ ។

           To be continued………………….



រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now