ភាគទី 49

3.6K 255 1
                                    

             
      កន្លងមក2ថ្ងៃមកនេះថេយ៉ុងកាន់តែខ្សោយៗ
ទៅគេលែងមានភាពភ័យខ្លាចដូចមុនដោយសារតែមានជុងហ្គុកនៅក្បែរកំដររាល់ថ្ងៃ ប៉ុន្តែថ្នាំដែលអាយមីចាប់បញ្រ្ចកគេតាំងពីថ្ងៃឡេីងទៅអគារខាងលិចមកវាបានបញ្ចេញប្រតិកម្មធ្វេីឲ្យរាងតូចញុាំអ្វីមិនបានល្ហិតល្ហៃ អស់កម្លាំងជារឿយៗ សូម្បីតែនិយាយក៏មិនចង់បាន ថ្នាំនោះជាប្រភេទថ្នាំពុលម៉្យាងដែលផឹកទៅគឺឈឺត្រង់ចំណុចបំពង់.ក.ខ្លាំងរបៀបដូចជាស្អក.ក.
និយាយឬលេបទឹកមាត់ក៏ឈឺ សូម្បីតែញុាំអាហារក៏មិនបានចំណែកឯរាងក្រាស់ក៏កាន់តែបារម្មណ៍
សួរអ្វីក៏រាងតូចមិនឆ្លេីយ ឯអាយមីត្រូវរាងក្រាស់ឃុំអស់រយៈ2ថ្ងៃហេីយនាងនៅមិននិយាយអ្វីទាំងអស់ រឿងនេះបានដឹងដល់លោកលោកដាងហូហេីយ គាត់មិនហ៊ានក្អកឬចេញសកម្មភាពអ្វីនោះទេព្រោះអាយមី
នៅក្នុងដៃជុងហ្គុក។
     «ថេយ៍…អូនញុាំបន្តិចទៅណា៎ សូមអង្វរ»ជុងហ្គុកអង្អែលសក់រាងតូចថ្នមៗ អោនមេីលមុខស្លេកស្លាំងទាំងបារម្ភ2ថ្ងៃនេះថេយ៍ស្ទេីរតែគ្មានអ្វីចូលពោះសូម្បីបន្តិច ផឹកតែទឹក ទោះឲ្យជីនឲ្យមកពិនិត្យក៏គ្មានលទ្ធផល
   «ហុឹមម….»រាងតូចគ្រហឹមតិចៗក្នុងដេីម.ក. ជ្រុបមុខនឹងទ្រូងហាំមាំ ចំណែកឯអុីវ៉ាន ភីល នឹងយូយីងឃេីញហេីយក៏តឹងទ្រូងជំនួស ពួកគេក៏បារម្ភពីរាងតូចមិនតិចដែល
  «អូនសម្លាញ់ !! បងអង្វរ កុំបែបនេះអី»រាងក្រាស់ក្រសោបមុខរាងតូចឡេីង ថេយ៍បិទភ្នែកព្រឹចៗសម្លឹង
មេីលមុខអ្នកជាប្តីមុននឹងហេីបមាត់និយាយទាំងពិបាក
  «ជុង…អូនល្វេីយ ហត់ណាស់»មាឌតូចនិយាយ
ខ្សាវៗ មុននឹងទន់.ក.អោននឹងជ្រុបមុខលេីស្មារបស់រាងក្រាស់វិញ
   «ថេយ៉ុង…»ជុងហ្គុក ជ្រួលចិញ្ចេីមចូលគ្នា ក្នុងចិត្តកាន់តែភ័យពេលរាងតូចកាន់តែខ្សោយជាងម្សិលមិញទៅទៀត ទោះលេបថ្នាំក៏មិនជាេះីនបាននិយាយថារាងតូចដូចជាត្រូវថ្នាំអ្វីម៉្យាង
  «ចៅហ្វាយឲ្យខ្ញុំហៅអ្នកប្រុសជីនមកទេ?»អុីវ៉ាន
  «ឆាប់ហៅគាត់មក!! ឯងភីលទៅមេីលកាសុីណូទៅ ត្រូវមេីលអាយមីឲ្យស្រួលកុំឲ្យរត់រួចឲ្យសោះ»រាងក្រាស់ផ្តែផ្តាំមនុស្សជំនិតរួចមុននឹងលេីកបីរាងកាយខ្សោយឡេីង រាងតូចស្គមឡេីងផុសដងកាំបិតខ្លាំងជាមុនធ្វេីឲ្យគេបារម្ភទ្វេរដង
  «យូយីងដាំបបរឲ្យថេយ៍ទៅ យកឲ្យយេីងក្នុងបន្ទប់»
  «ចាសចៅហ្វាយ!!»Yuying
   @Room
         មនុស្សមាឌធំបីមាឌតូចជាប្រពន្ធចូលក្នុងបន្ទប់យឺតៗ មុននឹងដាក់មាឌតូចនៅលេីពូកថ្នមៗ។
  «ជុងហ្គុក…កុំទៅអី កុំ..កុំទៅចោលអូន»ថេយ៉ុង ងេីបអង្គុយឡេីងរួចតោង.ក រាងក្រាស់ជាប់
  «បងមិនទៅណាចោលអូនទេ»ជុងហ្គុក អង្គុយចុះរួចអោបរាងតូចវិញ
  «អូនកាន់តែខ្សោយហេីយ ញុាំអីបន្តិចទៅណា៎បងសុំអង្វរ តែបន្តិចក៏បានដែល»
  «ខិខិ…ឈឺ.ក.ណាស់»រាងតូចក្អកខេះៗ ប្រឹងនិយាយចេញមកទាំងស្អក.ក.ចង់បាត់សំឡេង
  «ថេយ៍…កុំនិយាយអី»
  «ខិខិ….»រាងក្រាស់បីរាងតូចចេញពីលេីគ្រែរួចតម្រង់ទៅសាឡុងដាក់រាងតូចឲ្យអង្គុយលេីភ្លៅ
  «បន្តិចទៀតជីន ហ្យុងនឹងមក កុំបែបនេះអីត្រឡប់មកជាថេយ៍របស់បងមកវិញមក»រាងក្រាស់ថេីបសក់រាងតូចថេីរៗ ប្រអប់ដៃក្រាស់ខ្មឹកក៏លេីកអោបចង្កេះប្រពន្ធជាប់
  «អុឹមម..»
[...........]
   «ឯងប្រាកដទេថាគេមិនបានផឹកថ្នាំអ្វី?»រាងសង្ហារអង្គុយទាំងជ្រួលចិញ្ចេីមសម្លឹងមេីលរាងតូចដែលគេងលក់លេីជុងហ្គុក មុនប្រាប់ពីអាការៈរបស់រាងតូចដល់រាងក្រាស់
    «ខ្ញុំ..នៅក្បែរថេយ៍រហូតគេមិនបានផឹកអ្វីក្រៅថ្នាំដែលហ្យុងឲ្យនោះទេ តែមានអ្វីមែនទេ?»ជុងហ្គុក
   «ហ្យុងថាគេដូចជាត្រូវថ្នាំពុលម៉្យាងដក់នៅត្រង់បំពង់.ក.»ជីន
  «ប៉ុន្មានថ្ងៃនេះថេយ៍ខ្សោយណាស់ គេញុាំអ្វីមិនបានទេថ្មរបស់បងមានប្រសិទ្ធិភាពទេជីន ហ្យុង បេីបែបនេះតទៀត ខ្ញុំនឹងនាំគេទៅព្យាបាលនៅប្រទេសក្រៅជាមិនខាន»រាងក្រាស់និយាយរួចអង្អែលសក់រាងតូចថ្នមៗគេមិនអាចឃេីញរាងតូចបែបនេះតទៀតទេ វិធីម៉្យាងគឺត្រូវតែឲ្យថេយ៉ុងត្រឡប់មកដូចដេីមវិញ ទោះជាធ្វេីអ្វីក៏ដោយ
  «កុំអាល!!ថេយ៍មិនមែនឈឺធម្មតាទេ គេក៏មិនបានមានជំងឺអ្វីជាប់ខ្លួនដែល គឺដូចជាត្រូវថ្នាំពុលច្រេីនជាង បេីបែបនេះទាល់តែមានថ្នាំបន្សាប បេីមានជំងឺមែនមិន
មែនថ្នាំពេទ្យក៏ជួយមិនបានបែបនេះដែលជុងហ្គុក»
   «ថ្នាំពុលហេស៎?»
  «អុឹមម..មែន!! តែហ្យុងមិនសូវប្រាកដទេ»
  «ប្រាបមកថាធ្វេីយ៉ាងមិចទេីបយកថ្នាំបន្សាបបាន?»រាងក្រាស់បកទៅវិញយ៉ាងលឿនក្នុងន័យដាក់សម្ពាធ ធ្វេីយ៉ាងណាក៏ដោយក៏ត្រូវតែបានថ្នាំបន្សាបមកដែល
   «ជេឃេឯងកុំទាន់ច្រឡោត បេីថេយ៍ត្រូវថ្នាំពុលមែនគឺត្រូវតែយកថ្នាំបន្សាបពីអ្នកដែលដាក់ថ្នាំថេយ៉ុងហេីយ ប៉ុន្តែអ្នកណាទៅ?»
  «អ្នកណាក៏ដោយធ្វេីឲ្យមនុស្សរបស់ខ្ញុំបែបនេះ កុំសង្ឃឹមថាខ្ញុំឲ្យរស់ស្រួល»ជុងហ្គុក អោនមេីលមុខរាងតូច រួចក្តាប់ដៃណែន រាងសង្ហារបានត្រឹមសម្លឹងមេីល
ក្រសែភ្នែកខ្មៅក្រឹបរបស់អ្នកជាប្អូន គេមិនអាចប៉ាន់ស្មានមេលថាជេឃេនឹងធ្វេីអ្វីនោះទេ។
        បន្ទាប់ពីជីនចេញទៅបាត់ រាងក្រាស់ក៏សម្ងំឲ្យរាងតូចគេងលក់យ៉ាងយូរមុននឹងលេីកបីគេដាក់ឲ្យគេងនៅលេីពូកវិញ។
   «បងមិនឲ្យវារួចខ្លួនទេ វាធ្វេីឲ្យអូនបែបនេះ!! ត្រូវតែងាប់»
   Ring~~Ring
  «អ្នកណា?»ជុងហ្គុក
  «សឺត...ឯងសុីស្អីច្រលំហេស៎? មិចក៏គំហកឲ្យយេីងខ្លាំងម្លេ៉ះ យេីងមីន យ៉ុនគីណា៎»Yoongi
  «មានការស្អី?»
  «ឯងម៉ួម៉ៅរឿងអី?»
  «ថេយ៍ មិនស្រួលទេ ឯងជួយមេីលកន្លែងឲ្យយេីងផង!!»Jk
  «ទៅលេងអ្វីសប្បាយៗទេ? ទៅរកមនុស្សដែលធ្វេីឲ្យប្រពន្ធឯងក្លាយជាបែបនេះនោះអី»
  «ល្អ !! 1 ម៉ោងគ្រប់គ្រាន់ហេីយ»
  «ល្អ !! យេីងចាំឯងនៅទីនោះ»
  «kk…យេីងនឹងទៅដល់ឥឡូវនេះ»ជុងហ្គុក ដាក់ទូរស័ព្ទចុះរួចបង្វែរខ្លួនទៅរករាងតូចវិញមុននឹងអោនថេីបថ្ងាសរាងតូចយ៉ាងយូរ។
  «មិនខឹងបងមែនទេបេីបងសម្លាប់មនុស្ស? បងនឹងឆាប់ត្រឡប់មកវិញមុនពេលអូនភ្ញាក់»ជុងហ្គុក
         រាងក្រាស់ដេីរទៅយកកាំភ្លេីងចេញពីថតតុធ្វេីការស៊កនឹងចង្កេះមុននឹងបោះជំហានចេញពីបន្ទប់ទៅរកអុីវ៉ាន។
   «អ្នកប្រុស!!»អុីវ៉ាន
  «ទៅកាសុីណូលោកពូដហូ ហេីយបញ្ជាកូនចៅទៅជាមួយប៉ុន្មាននាក់ផង»ជុងហ្គុក
  «ទៅធ្វេីអីចៅហ្វាយ?»អុីវ៉ាន
   «ទៅKillមនុស្ស!!»រាងក្រាស់អោនទៅជិតត្រចៀក មនុស្សជំនិតតិចៗ មុននឹងញោចមាត់ញញឹមរួចដេីរចេញទៅមុនអុីវ៉ាន
  «ហាក៎?….អ្នកប្រុស !! អ្នកប្រុសចាំផង»អុីវ៉ានស្រែកពីក្រោយរាងក្រាស់មុននឹងរហ័សរត់ទៅតាមពីក្រោយ។
        - SKIP -
        សម្លេងបោកប្រាស់របស់របរ តុល្បែង សម្លេងវ៉ៃប្រតៃប្រតប់គ្នារួមជាមួយសម្លេងកាំភ្លេីងក្នុងកាសុីណូរបស់លោកដាងហូបន្លឺឡេីងយ៉ាងពេញចិត្តសម្រាប់រាងសង្ហារទាំងពីរដែលឈរអោបដៃមេីលសកម្មភាពរបស់មនុស្សទាំងហ្វូងវ៉ៃបាញ់សម្លាប់គ្នាទាំងញោចមាត់ញញឹមយ៉ាងពេញចិត្ត។
     ផាំងៗៗៗ~~~~
    សម្លេងកាំភ្លេីងបន្ល្លឺឡេីងជាប់គ្នាៗមិនមែបាញ់សម្លាប់មនុស្សនោះទេ ប៉ុន្តែវាជាសំឡេងបាញ់គម្រាមឡេីងទៅលេី ។
    «បានហេីយ!!»ជុងហ្គុក
   កូនចៅរបស់ជុងហ្គុកនឹងយ៉ុនគីឈប់សកម្មភាព
គ្នារបស់ពួកគេមិនតិចជាង40នាក់នោះទេ ចំណែកឯកូនចៅរបស់លោកដាងហូវិញដេកដួលត្រៀបត្រានៅលេីឥដ្ឋ គ្មានអ្នកណាដែលថាមិនត្រូវរបួសខ្លាំងទេ។
   «តេីឯងចង់បានស្អីហាស៎ ចន ជុងហ្គុក?»រាងចំណាស់ ដេីរទៅក្របួច.ក.អាវរបស់រាងក្រាស់ឡេីងតែក៏ត្រូវរាងក្រាស់រុញឲ្យដួល
  «កុំមកប៉ះខ្ញុំ…!!»ជុងហ្គុក តបទាំងមុខក្រម៉ូវរួចយកដៃជូតអាវរបស់ខ្លួនចេញ មុននឹងសម្លឹងមេីលទៅរាងចំណាស់ដែលមាននាមជាពូដែលមានមុខមាត់បែកឈាម
  «ឯងចង់បានស្អី? មិចក៏យកមនុស្សមកបង្ករឿងនៅកាសុីណូរបស់យេីង?»លោកដាងហូ
  «ខ្ញុំបានប្រាប់ពូហេីយមែនទេ ថាកុំឲ្យក្អកជាមួយខ្ញុំឲ្យសោះ តែពូមិនស្តាប់!!»ជុងហ្គុក
  «យេីងមិនបានធ្វេីស្អីទេ!! ឯងចង់បានស្អី? ដោះលែងកូនស្រីយេីងភ្លាម»
  «កុំសង្ឃឹម!! វាមិនទាន់សមតម្លៃដែលនាងធ្វេីមកលេីមនុស្សរបស់ខ្ញុំទេ»ជុងហ្គុក
  «អាចង្រៃ៎…!! ឯង..»ដុងហ្យុន
    ឌឹប~~~
        ដុងហ្យុនរត់មករកជុងហ្គុកបម្រុងនឹងដាល់រាងក្រាស់ ប៉ុន្តែត្រូវយ៉ុនគីដាល់មួយដៃមួយទំហឹងវិញ។
   «ដុងហ្យុន»
  «ឯង…!!»ដុងហ្យុន ក្រោកឈរហេីយជូតឈាមចេញពីមាត់ហេីយចង្អុលទៅកាន់ជុងហ្គុកនឹងយ៉ុនគី
ទាំងការខឹងសម្បារ
  «ឯងស្អី?ចង់ងាប់លឿនហេស៎?»យ៉ុនគី
  «អាចង្រៃ៎!!ឯងនេះ»ដុងហ្យុន ក្រោកឈររួចបម្រុងនឹងវ៉ៃយ៉ុនគីប៉ុន្តែត្រូវជុងហ្គុកដាល់មួយទំហឹងទៅវិញ ត្រូវលេីរបួសចាស់បន្ថែមទៀត
  «ហាហា៎…!! វ៉ៃទៀតមកៗ..បេីឯងខ្លាំង»ដុងហ្យុន
  «ផ្គេីនហេស៎??»យ៉ុនគីលេីកកាំភ្លេីងតម្រង់ទៅ
ដុងហ្យុនប៉ុន្តែជុងហ្គុកចាប់ដៃហាមមិនឲ្យបាញ់
  «កុំ….!!»
  «មិនដាច់ចិត្តបាញ់សម្លាប់យេីងហេស៎? ហាហា៎ ណ្ហេីយប្រពន្ធឯងក៏ជិតងាប់ហេីយ ចន ជុងហ្គុក»
  «ឯងនិយាយស្អីអាដុងហ្យុន?»រាងក្រាស់ចាប់ក្របួច.ក.អាវដុងហ្យុនហេីយស្រែកសួរគេដោយសម្លេងកាច
  «យ៉ាងមិច? យេីងនិយាយស្អីខុស»ដុងហ្យុន
  «ឯងដាក់ថ្នាំបំពុលគេហេស៎?អាចង្រៃ៎»ឌឹបៗ~
ជុងហ្គុកចាប់ក្របួចអាវដុងហ្យុនរួចដាល់យកៗ
  «ជុងហ្គុកបានហេីយៗ….ពូសុំ»លោកដាងហូ ស្លន់ស្លោរហ័សទាញដុងហ្យុនពីក្មួយប្រុស បេីមិនអញ្ចឹងទេប្រាកដជាត្រូវជុងហ្គុកវ៉ៃឲ្យស្លាប់ហេីយ
  «ឆាប់ឲ្យថ្នាំមកបន្សាបមកយេីងភ្លាម»ជុងហ្គុក
  «ហាហា៎….ទោះស្លាប់ក៏យេីងមិនឲ្យឯងដែល»
  «ឯងចង់ងាប់ហេស៎?»ជុងហ្គុក
  «ថ្នាំស្អីដុងហ្យុន?»លោកដាងហូ
  «លោកប៉ាខ្ញុំ….»
  «ល្អ!! លោកពូចាំតែទទួលសាកសពកូនស្រីតែ
មួយគត់ទៅ!! ទៅវិញ»ជុងហ្គុក ក្តាប់ដៃណែនបញ្ជាមនុស្សឲ្យទៅវិញ គេមកនេះត្រឹមតែមកគំរាមលោកដាងហូតែប៉ុណ្ណោះ ប៉ុន្តែបែរជាដឹងថាដុងហ្យុនជាអ្នកដាក់ថ្នាំរាងតូចទៅវិញរឿងនេះប្រាកដជាទាក់ទងនឹងអាយមីមិនខាន
   «មិនក៏មិនចាត់ការ?»យ៉ុនគី
  «ឯងថាទៅយេីងអាចសម្លាប់វាទេ?»ជុងហ្គុក
  «តាមកំហឹងឯងប្រាកដជាសម្លាប់វាបាន!!តែឯងមិនធ្វេីព្រោះវាមានថ្នាំបន្សាបក្នុងដៃ»
  «ជ្រុលដៃសម្លាប់វាតេីយេីងបានថ្នាំបន្សាបមកវិញទេ?យ៉ាងណាយេីងក៏មានហូ អាយមីនៅក្នុងដៃដែលពួកវាមិនហ៊ានទេ»
    «……….»
   «ឆាប់ទៅ!!»ជុងហ្គុក
          យប់៚
       ជុងហ្គុក បេីកទ្វារបន្ទប់ចូលមកយឺតៗខ្លាចភ្ញាក់ដល់ប្រពន្ធ មុននឹងបិទទ្វារថ្នមៗដោះអាវធំចេញពាក់នឹងដៃដេីរទៅជិតរាងតូច។
   «មិនទាន់ភ្ញាក់ទេហេស៎?»ជុងហ្គុក ញញឹមបន្តិចពេលឃេីញរាងតូចមិនទាន់ភ្ញាក់ពីគេង ច្រមុះស្រួចក៏បង្អូសលេីសាច់ថ្ពាល់រាងតូចថ្នមៗស្រង់ក្លិនក្រអូបចេញមក។
          រាងសង្ហារ ដេីរចូលបន្ទប់ទឹកដេីម្បីងូតទឹក
ផ្លាស់សម្លៀកបំពាក់រួលរាល់ទេីបឡេីងទៅគេងជិត
ថេយ៉ុងមុននឹងទម្លាក់ដៃម្ខាងទៅលេីខ្នេីយរួចទាញមាឌតូចមកកេីយលេីដៃ កញ្ចុំសក់ប៉ះនឹងមុខរាងក្រាស់។
   «ហុឹមម…ជុងហ្គុក?»ថេយ៉ុង បេីកភ្នែកព្រឹចៗងេីយ
មេីលមុខរាងក្រាស់ម៉ក់ៗ
  «បងធ្វេីឲ្យអូនភ្ញាក់ហេស៎?»ជុងហ្គុកសួរ រាងតូចក៏គ្រវីក្បាល
  «គេងទៅចឹង!!»រាងក្រាស់ថេីបសក់រាងតូចយ៉ាងយូរ  រួចអោបរាងតូចណែនឯរាងតូចក៏លេីកដៃអោបរាងក្រាស់ទាំងញ័រៗ
   «ខិខិ….អូនឈប់ងងុយហេីយ»
   «ថេយ៍..»ជុងហ្គុក អង្អែលថ្ពាល់រាងតូចថ្នមៗទាំងបារម្ភ រាងតូចកាន់តែខ្សោយៗទៅ គេមិនអាចចាំទៀតទេ!!យ៉ាងណាក៏ត្រូវតែបានថ្នាំបន្សាបពីហ៊ូសុីនឲ្យបាន
   «មេីល Movie ជាមួយ..ខិខិ.ជាមួយអូនបានទេ?»ថាហេីយ ថេយ៉ុងក៏លេីកប្រអប់ដៃស្រឡូនអង្អែលថ្ពាល់រាងក្រាស់ថ្នមៗ
   «សម្រាប់អូនបានគ្រប់យ៉ាង»
        រាងក្រាស់បីរាងតូចឡេីងនៅក្នុងដៃដេីរសម្តៅទៅកាន់សាឡុងដាក់រាងកាយតូចឲ្យអង្គុយចុះរួចទេីប
ដេីរចុចបេីកTVឡេីង រួចដេីរទៅអង្គុយលេីសាឡុង
លេីករាងតូចឲ្យអង្គុយលេីភ្លៅវិញចំណែកឯថេយ៍ក៏
លេីកដៃតោង.ក.រាងក្រាស់មេីល Movie ដែលចាប់ផ្តេីមលេង។
[……………………………..]
          ថេយ៉ុង ចាប់ផ្តេីមខាំមាត់យំចេញមកតាមកន្ទុយភ្នែក ខណៈរឿងចុងបញ្ចប់ដែលពួកគេកំពុងមេីលគឺតួស្រីបានស្លាប់ ចំណែកឯតួប្រុសអង្គុយយំអោបសាកសពរបស់តួស្រី ។
   «សឺត….អូនឈប់មេីលវាទៅ!!»ជុងហ្គុក មានអារម្មណ៍មិនស្រួលពេលឃេីញរាងតូចយំដោយសារមេីលរឿងនោះ មុននឹងលេីកបករពន្ធឲ្យអង្គុយបែរមកទល់មុខខ្លួនវិញរួចលេីកមេដៃគ្រវាសទឹកភ្នែកឲ្យរាងតូច
    «ជុងហ្គុក…….»
  «ហុឹមមម…….»រាងក្រាស់ភ្ញាក់បន្តិចពេលរាងតូចផ្អឹបបបូរមាត់ថេីបមាត់គេឡេីង មុននឹងធ្វេីធម្មតាវិញ ថេីប
តបទៅកាន់រាងតូចវិញមុននឹងលេីកដៃអោបចង្កេះគេ
ជាប់ណែន
   «អូនខ្លាច…ថាអូនដូចជាម្នាក់ស្រីក្នុងរឿងនឹងណាស់»ថេយ៉ុង និយាយក្នុងចិត្តលេីកដៃទាំងគូរតោង
ក.ប្តីវិញ មុននឹងបង្ហូរទឹកភ្នែកចុះតាមផែនថ្ពាល់តក់ៗ
គេដឹងថាខ្លួនឯងខ្សោយខ្លាំងណាស់ ពីម្សិលគេក្អកចេញឈាមប៉ុន្តែមិនបានប្រាប់រាងក្រាស់ឲ្យដឹងនោះទេ
គេខ្លាចខ្លួនរស់មិនបានយូរ សុំត្រឹមតែថ្ងៃស្អែកអាច
បេីកភ្នែកមកឃេីញជុងហ្គុកទៅគឺបានហេីយ។

            To be continued……………………….


















រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now