ភាគទី 8

5.3K 368 0
                                    


     មនុស្សមាឌធំសម្ងំឲ្យប្រពន្ធគេងលេីទ្រូងរបស់ខ្លួនយ៉ាងយូរ មួយសន្ទុះក្រោយមកក៏គេងលង់លក់ជាមួយអ្នកជាប្រពន្ធនៅលើសាឡុង។
     #ល្ងាច
    ពេលល្ងាចឈានចូលមកដល់មាឌតូចគេងលើមនុស្សមាឌធំមិនទាន់ភ្ញាក់ទៀត ជុងហ្គុក ភ្ញាក់ពីគេងអង្គុយអង្អែលក្បាលប្រពន្ធតិចៗត្របកភ្នែកស្អាតចាប់ផ្ដើមកម្រើកបើកឡេីងសម្លឹងមុខប្ដីភ្លឹសៗ។
   «ភ្ញាក់ហើយឬ??»រាងសង្ហារ ញញឹមហេីយសួរទៅរាងតូចដែលគេងនៅលើដៃខ្លួនយ៉ាងយូរ
   «ហុឹម....»ថេយ៍ យកដៃញីភ្នែករួចក៏រហ័សក្រោកពីទ្រូងរាងក្រាស់ តើខ្លួនគេងយូរប៉ុណ្ណាហើយ?
    «ទៅងូតទឹកទៅបងបានអោយគេត្រៀមអាហាររួចហើយ»
    «ខ្ញុំគេងយូរប៉ុណ្ណាហើយ?» មាឌតូចសួររួចងាកភ្នែកឆ្វេងស្ដាំសម្លឹងរកមើលយ៉ុនតានដែលជាឆ្កែសំណព្វ
    «អូនគេងយូរហើយ!!!» រាងក្រាស់ព្យាយាមក្រោក ដៃទាញរទេះរុញមកជិតខ្លួនរួចក៏ឡើងទៅអង្គុយលើរទេះរុញ មាឌតូចឃើញហើយពិបាកភ្នែកក៏ជួយឱ្យរាងក្រាស់អង្គុយឲ្យស្រួល។
   «ឯណាឆ្កែរបស់ខ្ញុំ??»
   «ប្រហែលជានៅខាងក្រៅហើយ!!!»
   «ចូលទៅងូតទឹកទៅ!!»ជុងហ្គុក ប្រាប់ឲ្យមាឌតូចចូលទៅក្នុងបន្ទប់ងូតទឹកម្ដងទៀតព្រោះនឹងបានញ៉ាំបាយ
   «អត់ទេ»ថេយ៉ុង មិនខ្វល់ហើយរុញរទេះប្ដីចូលក្នុងបន្ទប់របស់គេដែលនៅទល់មុខបន្ទប់របស់ខ្លួន។
   «អរគុណ!!!»រាងក្រាស់ ងាកមកអរគុណរាងតូចដែលបានរុញគេចូលក្នុងបន្ទប់ ឯថេយ៉ុងបានត្រឹម
ខ្ជិបមាត់ ភ្នែកឡេឡង់ៗ ។
    «លោកអង្គុយនៅទីនេះសិនហើយចាំខ្ញុំទៅត្រៀមទឹកឱ្យ» មាឌតូចរហ័សចូលទៅក្នុងបន្ទប់ទឹកប្ដីរួចត្រៀមទឹកសម្រាប់ឱ្យរាងក្រាស់បានងូតទឹក គេធ្វើបែបនោះព្រោះមិនចង់ឱ្យជុងហ្គុកពិបាក ព្រោះថាជុងហ្គុក
ដេីរមិនបានទេទាំងស្លៀកពាក់ ទាំងងូតទឹកគឺពិបាកខ្លាំងណាស់ ទើបខ្លួនចង់បំពេញតួនាទីជាប្រពន្ធឱ្យសមតែប៉ុណ្ណោះ។
    «ទឹកត្រៀមរួចហើយខ្ញុំចេញទៅវិញហើយ»រាងតូច
ចេញពីបន្ទប់ទឹកហើយប្រាប់ក្រាស់ឲ្យដឹងមុននឹងទៅហួសទៅទ្វារបេីកចេញទៅបន្ទប់របស់ខ្លួន នៅទល់មុខបន្ទប់របស់រាងក្រាស់។ 
     ជុងហ្គុក តាមមើលដំណើររបស់ប្រពន្ធរួច
មុននឹងបង្វិលរទេះរុញចូលក្នុងបន្ទប់ទឹករួចចាប់ផ្ដើមដោះសំលៀកបំពាក់ចេញដោយខ្លួនឯង។ បន្ទាប់ពីដោះសំលៀកបំពាក់ចេញពីខ្លួនរួចនាយក៏សំអិលជើងចូលទៅក្នុងអាងងូតទឹក គេមិនមែនមិនអាចក្រោកឈរបាននោះទេ។ គ្រាន់តែក្រោកឈរបន្តិចក៏ដួលទាល់តែមានអីទប់ទើបអាចនៅឈរនឹងបាន បែបនេះហើយទើបគ្រូពេទ្យកំលោះជីនចង់ឲ្យគេរៀនដើរនៅផ្ទះឲ្យបានច្រើននិងបានឆាប់ដើរបាន។
    រាងក្រាស់បង្វិលរទេះចេញពីបន្ទប់រួចទៅផ្ទះបាយ
សម្លឹងមើលប្រពន្ធដួសបាយដាក់ចាននៅលើតុមានម្ហូបដែលអ្នកបម្រើបានចម្អិនរួចជាស្រេច។
    «លោកមកហើយហេស»ថេយ៍ ទម្លាក់ចានបាយចុះរួចដើរទៅរុញរទេះរាងក្រាស់ចូលទៅតុបាយ
    «ថេយ៍មិនបាច់រុញបងទេ បងអាចធ្វើខ្លួនឯងបាន»
ជុងហ្គុក
    «មិនអីទេ ខ្ញុំចង់ធ្វើ»ថាហេីយ រាងតូចក៏អោនទៅជិតមុខប្ដីរួចសម្លឹងមើលមុខប្ដីយ៉ាងជិតជាទីបំផុត រាងក្រាស់ចាប់ផ្ដើមធ្វើចិត្តមិនស្រួលពេលឃើញអាការៈរបស់ប្រពន្ធបែបនាេះ។
    «ថេយ៍..អូន..ធ្វើអីហ្នឹង»ជុងហ្គុក ខិតទៅក្រោយកុំឱ្យគេនៅជិតពេក
    «មានធ្វើអីឯណាគ្រាន់តែយករបស់នេះចេញពីភ្នែករបស់លោក»ថេយ៉ុង ថាចាប់សរសៃដូចជាអំបោះចេញពីក្រោមភ្នែករបស់រាងក្រាស់។
    «ហុឹម.......»រាងក្រាស់ក្រហឹមក្នុងបំពង់ក ស្មានថាប្រពន្ធរបស់គេនេះចង់ធ្វើអីប្លែកៗទៀតហើយ ថ្ងៃមិញដល់មកគេងលើទ្រូង ពេលល្ងាចរុញរទេះគេចូលទៅក្នុងបន្ទប់នៅមានត្រៀមទឹកឱ្យងូតទៀតផង។
   «ញ៉ាំបាយទៅ!!» មាឌតូចអង្គុយចុះជិតរាងក្រាស់រួចចាប់ម្ហូបឱ្យទៀតផង ជុងហ្គុកចម្លែកចិត្តមិនតិចទេត្រឹមតែថ្ងៃទី 1 នៃជីវិតអាពាពិពាហ៍រវាងពួកគេនេះមាឌតូចប្រែខ្លាំងមែនទែន។
      ថ្ងៃថ្មី៚
    ម៉ោងរោទិ៍នៅលើតុជិតពូករបស់រាងតូចបានបន្លឺឡើងនៅក្បែរខ្លួន ធ្វើឲ្យរាងកាយមនុស្សដូចស្រីពត់ខ្លួនក្រោកអង្គុយទទួលយកថ្ងៃថ្មី ជើងស្រឡូនចុះពីលើគ្រែដើរទៅបើកវាំងននមើលព្រះអាទិត្យរះថ្មីៗ ។ ថេយ៉ុងទាញកន្សែងរួចចូលបន្ទប់ទឹកបាត់ ក្រោយពីចូលបន្ទប់ទឹកអស់រយៈពេលយូរគួរសមមាឌតូចក៏ចេញមកវិញនៅខោអាវជាសិស្សរួចជាស្រេចមុននឹងចុះទៅក្រោមមើលថាតើប្តីរបស់ខ្លួនក្រោមឬនៅ។
    «អរុណសួស្តីអូនសម្លាញ់» រាងកាយមនុស្សមាឌធំអង្គុយលើរទេះរុញដូចសព្វដងនៅជិតតុអាហារកំពុងអង្គុយក្រេបកាហ្វេក្តៅៗ ។
    «អរុណសួស្តីលោកប្តី»ថេយ៉ុត មិនឱ្យចាញ់ប្ដីរបស់ខ្លួនឡេីយ គេរត់ទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺតរួចដេីរទៅអង្គុយលើកៅអីដែលមានបបរ 1ចានប្រហែលសម្រាប់ឱ្យគេហើយ។ ជុងហ្គុក វិះព្រូសកាហ្វេចេញពីមាត់ពេលមាឌតូចនិយាយដាក់ខ្លួនវិញថែមទាំង
ថេីបថ្ពាល់គេទាំងព្រឹកទៀតផង។
   «ញុាំរួចបងជូនទៅសាលា»រាងសង្ហារពោលប្រាប់ស្របពេលភ្នែកក៏សម្លឹងមេីលប្រពន្ធកំពុងដួសបបរចូលមាត់
   «ហុឹមម....» រាងតូចមិនមាត់បានត្រឹមងក់ក្បាល។
     @ University
    «ចេញពីសាលាចាំបងមកទទួល ! ហាមដូចពីថ្ងៃមុន»ជុងហ្គុក
    «ខ្ញុំដឹងហេីយ» រាងតូចលេីកកាតាបមកស្ពាយរួចបម្រុងនឹងទាញទ្វារឡានចេញទៅតែរាងក្រាស់រហ័សចាប់ដៃគេជាប់រួចងេីយថេីបថ្ងាសរបស់គេមួយដង្ហេីម ថេយ៉ុង ប្រែជាភាំងនឹងរាងក្រាស់ដែលហ៊ានថេីបគេក្នុងឡានបែបនេះដែលមានមនុស្សជំនិតនៅក្នុងឡានជាមួយ។
   «យប់នេះត្រូវទៅកម្មវិធីមួយជាមួយបង»
   «ខ្ញុំត្រូវទៅដែលមែនទេ?»
   «ហុឹមម...ប្រាកដហេីយ»
   «ក៏បាន!!» រាងតូចញញឹមគួរឲ្យស្រឡាញ់ដាក់រាងក្រាស់រួចបេីកទ្វារចេញពីឡានចូលក្នុងសាលា។
[............]
  ថេយ៉ុងឡេីងទៅលេីអគារជាន់ទី2ព្រោះគេត្រូវយកសៀវភៅធ្វេីលំហាត់ដែលគ្រូដាក់ឲ្យនៅបណ្ណាល័យ។
     «គីម ថេយ៉ុង!!!»
     «......»ថេយ៉ុង ត្រូវបង្អាក់ដំណេីរភ្លាមនៅលេីកាំ
ជណ្តេីដែលត្រូវទៅ រួចងាកទៅរកប្រភពសំឡេងដែលហៅគេមិញនេះ
    «ឯងគឺ គីម ថេយ៉ុង មែនទេ?»ជីអូ នាងជាកូននាយកសកលវិទ្យាល័យមួយនេះ តែងតែរករឿងគេព្រោះសំអាងខ្លួនជាកូននាយក
   «មានការអី??»ថេយ៉ុង
   «គ្មានអីទេ ! ព្រឹកមិញយេីងដូចជាឃេីញឯងមក ជាមួយលោក ចន ជុងហ្គុក ដែលជា CEO ចន ដែលពិការជេីងមែនទេ?»នាងឈរនៅម្ខាងទៀតជាមួយមិត្តភក្តិនាង2-3នាក់ទៀត
   «បេីមែនវាយ៉ាងមិច??»ថេយ៉ុង
  «ជាប្រពន្ធរបស់គេមែនទេ?ឮថាគេរៀបការជាមួយមនុស្សប្រុសដូចគ្នាទៀតផងព្រោះតែគ្មានស្រីណាស្រឡាញ់មនុស្សពិការនោះទេ»ជីអូ
   «នាងគ្មានសិទ្ធថាឲ្យគេនោះទេ!!»ថេយ៉ុង ស្រែកដាក់ជីអូវិញទាំងខឹង គេជាប្រពន្ធរបស់ជុងហ្គុកមិចនឹងអាចឲ្យស្រីម្នាក់នេះមេីលងាយប្តីខ្លួនបាននោះ?
   «ឯងចង់យ៉ាងមិច?»ជីអូ ដេីរទៅជិតថេយ៉ុងរួចសម្លឹងមេីលមុខគេ
  «នាងកុំអាងតែប៉ាជានាយកនោះ យេីងមិនខ្លាចនាងទេ»ថេយ៉ុង
  «យេីងចង់និយាយអ្វីស្រេចតែចិត្តយេីង ! ឯងចង់យ៉ាងម៉េចជាមួយយេីង?»ជីអូ ថាហេីយក៏ច្រាន
រាងតូច
   «អ្ហាយយ៎...»ថេយ៉ុង ទបលំនឹងលែងជាប់វិះនឹងធ្លាក់ពីកាំជណ្តេីរហេីយតែទប់បង្កាន់ដៃជាប់
  «នាងជ្រុលពេកហេីយ»ថេយ៉ុង រុញជីអូវិញរាងជ្រុលដៃបន្តិចធ្វេីឲ្យនាងវិះធ្លាក់ពីកាំជណ្តេីរតែបានមិត្តនាងជួយទប់ទាន់ តែដៃរបស់នាងក៏គ្រវាសចំសិស្សស្រីម្នាក់ដែលកំពុងឡេីងមកធ្វេីឲ្យធ្លាក់ពីកាំជណ្តេីរទៅវិញ។ ថេយ៉ុង ក៏បេីកភ្នែកធំៗស្លុតនឹងសិស្សស្រីម្នាក់នោះរមៀលពីកាំជណ្តេីរចុះទៅក្រោមវិញដោយ
សារជីអូ គ្រវាសដៃប៉ះចំ។
    «អ៊ូយ~ក្បាលខ្ញុំ» សិស្សស្រីនោះធ្លាក់ចុះមកក្រោមនៅជាន់ទីមួយរួចយកដៃស្ទាបក្បាលខ្លួនដែលមានឈាមរួចសន្លប់បាត់ទៅ សិស្សទាំងអស់ក៏ចោមរោមមេីលពេញទីនោះ
   «ថេយ៉ុង??»ជីមីន ឃេីញហេីយក៏ឡេីងទៅជិតមិត្តសម្លាញ់
   «ខ្ញុំ.......»ថេយ៉ុង
   «គីម ថេយ៉ុងគឺឯងជាអ្នកធ្វេី»ជីអូ
   «អត់ទេ!!ខ្ញុំមិនបានធ្វេីទេ......» រាងតូចចាប់ផ្តេីមភ័យ គេមិនបានធ្វេីនោះទេ គឺ ..គឺជីអូនាងជាអ្នកគ្រវាសដៃចំសិស្សស្រីម្នាក់នោះទេ។
     SKIP
   «បាទៗ~~ចាំបន្តិច»អុីវ៉ាន់ ដកទូរស័ព្ទចេញពីត្រចៀករួចដេីរទៅប្រាប់ដំណឹងរាងក្រាស់ឲ្យដឹង
   «អ្នកប្រុស ! ថេយ៉ុង មានរឿងនៅសាលាហេីយឮថាមានម្នាក់រងរបួសទៀតផង»អុីវ៉ាន់
   «ថាម៉េច??»ជុងហ្គុក ទម្លាក់ប៊ិចចុះក្រោយពេលមនុស្សជំនិតដេីរមកប្រាប់ ថេយ៉ុងបង្ករឿងជាមួយអ្នកណា?អ្នកណាមានរបួស?
   «គឺអ្នកប្រុសថេយ៉ុងបង្ករឿងនៅសាលា»អុីវ៉ាន់
   «យេីងទៅឥឡូវនេះ» រាងក្រាស់រង្វិលកង់រទេះចេញពីបន្ទប់ធ្វេីការស្របពេលលេខារបស់គេចូលមកដោយមានកាន់ឯកសារប្រហែលជាបន្ទាន់
   «លោកអគ្គនាយក!!មានប្រជុំសំខាន់លេីកនេះ»
ហ្សែនឌី
  «លេីកទៅថ្ងៃស្អែក»ជុងហ្គុក
  «មិនបានទេលោកអគ្គនាយក»ហ្សែនឌី
  «រំសាយចោល!!»ជុងហ្គុក

           To be continued.........................

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now