ភាគទី 51

3.7K 249 0
                                    

             
       យ៉ុនគីនឹងជីមីនមិនបាននៅលេងជាមួយរាងតូចយូរនោះទេព្រោះពេលនេះគេខ្សោយគេងលក់បាត់ទៅហេីយទេីបពួកគេទាំងពីរនាក់សម្រេចចិត្ត្រឡប់
ទៅវិញ ។
  «លោកម្ចាស់!!»ជីមីន និយាយរួចខ្ជិបមាត់ណែនអោនមេីលដៃរបស់រាងសង្ហារដែលកាន់ដៃខ្លួនជាប់អូសទៅឡានខាងមុខ
   «ហុឹមម?»យ៉ុនគី គ្រហឹមសួរ រួចប្រលែងដៃ
រាងតូចចេញ
   «តេីថេយ៍កេីតអី? ខ្ញុំ….ខ្ញុំឮលោកនឹងជុងហ្គុកនិយាយជាមួយគ្នា»ជីមីន អោនមុខចុះ ច្បាស់ណាស់គេសួរបែបនេះយ៉ុនគីនឹងដឹងថាខ្លួនលបលួចស្តាប់គេនិយាយជាមួយជេឃេអំពីរឿងថេយ៉ុង
   «ថេយ៍ត្រូវថ្នាំពុល»យ៉ុនគី
   «ថាម៉េច?»ជីមីន
   «ដូចឮអញ្ចឹង!!»
  «ធ្វេីយ៉ាងមិច? ធ្វេីយ៉ាងមិចទេីបថេយ៍ជាទៅ?
ហុឹក..ខ្ញុំមិនចង់ឲ្យគេបែបនេះទេ»
   «ជីមីន!! ពួកយេីងកំពុងរកវិធី ថ្ងៃនេះដុងហ្យុនផ្ញេីរ
សារមកជុងហ្គុកដេីម្បីដោះដូរគ្នា បែបនេះឯងនៅទីនេះជាមួយថេយ៉ុងហេីយ»រាងសង្ហារពន្យល់ប្រាប់ ប្រអប់
ដៃទាំងគូលេីកក្រសោបមុខប៉ោងៗឡេីង!!ពិតណាស់
អម្បិញមិញពេលកំពុងនិយាយគ្នាដុងហ្យុនបានផ្ញេីរ
សារមកជេឃេដេីម្បីឲ្យយកអាយមីទៅដោះដូរនឹងថ្នាំបន្សាបនៅថ្ងៃស្អែក ប៉ុន្តែធ្វេីបែបនេះមិនបានទេ !! ស្ងានភាពថេយ៍កាន់តែពិបាក មិនអាចពន្យាពេលបានទេពួកគេដូចមានបំណងពន្យាជំងឺរបស់មាឌតូចចឹង
   «ខ្ញុំ..ចង់ទៅដែល..ឲ្យខ្ញុំទៅជាមួយលោកម្ចាស់ដែលទៅណា៎»ជីមីននិយាយតិចៗ គ្រវីក្បាលមិនស្តាប់គេចង់ទៅជាមួយយ៉ុនគីដែល
  «មិនបាន !! លេីកនេះគ្រោះថ្នាក់ខ្លាំងណាស់! ឯងនៅទីនេះហេីយ មេីលថែថេយ៍ទម្រាំពួកយេីងមកវិញ»
   «យ៉ុន..ហុឹមម»រាងតូថ ខ្ជិបមាត់ណែនពេលរាងសង្ហារប្រថាប់មាត់បឺតជញ្ជក់មាត់របស់ខ្លួនទាំងមិនបានដឹងមុន
   «អុឹមម…»ជីមីន បេីកមាត់ឲ្យអណ្តាតរបស់យ៉ុនគី
ចូលទៅបាន ព្រោះតែគេខាំបបូរមាត់ក្រោមរបស់ខ្លួន
វិះនឹងបែកឈាមទៅហេីយ រាងសង្ហារញាក់ញីបបូរ
ហេីមយ៉ាងយូរទេីបដកមាត់ចេញ
   «ស្តាប់បង្គាប់ជីមីន»យ៉ុនគី អោនទៅខាំប្រលោះ.ក.សខ្ចីខាំបន្សល់ទុកស្នាំជាំយ៉ាងខ្លាំង ចំណែករាងតូចក៏ងក់ក្បាលតិចៗ ឈរស្ងៀមទ្រឹងឲ្យរាងសង្ហារខាំក្រញិចតាមចិត្ត
   «ហុឹមម…..»
     Ring~~Ring
        យ៉ុនគីជ្របមុខនឹង.ក.របស់ជីមីនអណ្តាតទល់ថ្ពាល់ពេលអ្នកណាមិនដឹងតេមករំខាន ដាច់ការបឺតថេីបជញ្ជក់សាច់ផ្អែមសខ្ចីរបស់រាងតូចបាត់។
      «Hello»យ៉ុនគីទាញទូរស័ព្ទមកនិយាយរួចបែរខ្នងដេីរទៅនិយាយកន្លែងឆ្ងាយពីរាងតូច រាងតូច
ឃេីញហេីយក៏ដេីរទៅបេីកទ្វារចូលក្នុងឡានចាំមុន ស្រាប់តែមានអ្នកមកពីក្រោយចាប់ទាញដៃគេមកវិញអុកពោះមួយទំហឹង រមួល ចុកក្នុងពេលតែមួយ
   «អ៊ូយយយ…..ហុឹកក..»ជីមីនដួលនឹងថ្នល់ ភ្នែកមូលក្រឡង់ដកដោយទឹកភ្នែកខំសម្លឹងមេីលរាងក្រាស់ដែលឈរនិយាយទូរស័ព្ទ ចិត្តចង់ហៅប៉ុន្តែឆ្អល់បុកដល់មាត់និយាយមិនចេញទៅហេីយ
   «លេីកវាដាក់ឡានមក!!»បុរសឈុតខ្មៅដែលនៅក្នុង ឡានហៅឲ្យគ្នាពួកគេលេីករាងតូចដែលដួលឲ្យឡេីងទៅលេីឡានដែលចាំ
   «បាទលោកល្បង…»ពួកគេទាំងពីរងក់ក្បាលរួចរហ័សលេីកជីមីនដាក់លេីឡាន
  «អ្ហាយយ…លែងខ្ញុំ..យ៉ុនគី..ហុឺ»ជីមីន ស្រែកយំហៅរាងក្រាស់មួយអស់សំឡេងទាំងអស់ដែលក្នុងខ្លួន
  «ជីមីន….!!»យ៉ុនគី ភ្ញាក់ព្រេីតរហ័សបែរខ្នងទៅ មេីលរាងតូចដែលគេចាប់ដាក់ឡាន មុននឹងរហ័សរត់
ទៅយ៉ាងលឿន
  «ចេញឡានទៅ!!»ម្នាក់ក្នុងចំណោមនោះបញ្ជារួចចេញឡានទៅយ៉ាងលឿន
    ង៉ោង~~
  «ចង្រៃយ៎!!»យ៉ុនគីជេរប្រទិច គប់ទូរស័ព្ទចោលទៅលេីថ្លូវមួយទំហឹង សម្លឹងមេីលឡានដែលចាប់មនុស្សរបស់គេចេញទៅទាំងកំហឹង មិនដឹងអាចង្រៃ៎ណាចាប់ទេ បេីដឹងត្រៀមងាប់ឲ្យហេីយទៅ!!
       យ៉ុនគីបោះសម្តៅចូលទៅក្នុងផ្ទះរបស់ជុងហ្គុកយ៉ាងលឿនរួចចាប់មូលដៃអាវខ្លួនឡេីង ជ្រូងសក់ទៅក្រោយទាំងតានតឹង ។
   «ជុងហ្គុក….»
   «អាយ៉ុនឯងមិនទាន់ទៅផ្ទះហេស៎?»ជុងហ្គុក
  «មានមនុស្សចាប់ជីមីនទៅបាត់ហេីយ!!»រាងសង្ហារ
ខំនិយាយសម្រួលអារម្មណ៍ កុំឲ្យមិត្តសម្លាញ់ចាប់បានថាគេកំពុងតែចិត្តមិននឹងនរចង់បានជីមីនមកវិញ តែលាក់យ៉ាងមិចបាន?ជាមិត្តនឹងគ្នាជុងហ្គុកអាចដឹងយ៉ាងលឿន!!
    «ថាម៉េច??»
  «សឺត….ប្រាកដអាកញ្ចាស់ដាងហូជាមិនខាន ពួកយេីងចាត់ការថ្ងៃនេះតែម្តងទៅ ចាំថ្ងៃស្អែកមិនបានទេពួកវាថាថ្ងៃស្អែកព្រោះដេីម្បីចង់ពន្យារជំងឺថេយ៍ ពេលនេះចាប់ជីមីនទៅ ប្រាកដថាយេីងមិននៅស្ងៀម!!»យ៉ុនគី
  «ក្មេងនោះជាចំណុចខ្សោយឯង?»ជុងហ្គុក សួរ
ហេីយបេីកកាំភ្លេីងចេញពីថតតុចេញមក
   «……….»យ៉ុនគី ស្ងាត់ គេងាកមុខចេញពីមិត្តសម្លាញ់ប្រាប់យ៉ាងមិច? ប្រាប់ថាមនុស្សសំខាន់ខ្វះមិនបានស្រឡាញ់ដូចឯងស្រឡាញ់ថេយ៉ុងបែបនេះល្អទេ?
   «វាផ្ញេីរសារមក ប្រាប់ថាប្តូរមកជាថ្ងៃនេះ ប៉ុន្ត....»
ជុងហ្គុក អោនអានសារដែលផ្ញេីរមកមិញនេះទាំងញោចមាត់ញញឹម ពិតដូចយ៉ុនគីនិយាយមែន!!
  «ល្អណាស់.…ប៉ុន្តែយ៉ាងមិច?»យ៉ុនគី
  «វាថាឲ្យឯងប្រគល់ដំណែងមេម៉ាហ្វៀរទៅឲ្យជីមីន
ក្មេងរបស់ឯងនៅក្នុងដៃវា»ជុងហ្គុក
  «ល្អ...!! ចង់លេងជាមួយយេីងហេស៎?»យ៉ុនគី
  «រៀបចំខ្លួនទៅ»
«យេីងទៅសិនហេីយ»Yoongiបោះជំហានទៅវិញយ៉ាងលឿន ចាប់មនុស្សរបស់គេហេីយ !! ហេីយឲ្យគេប្រគល់ដំណែងម៉ាហ្វៀរឲ្យហេស៎? ចាំតែភ្លេីរតេី
  «ឯងមិនទាន់ឆ្លេីយនឹងយេីងទេអាយ៉ុន»ជុងហ្គុកស្រែកសួរមិត្តសម្លាញ់ យ៉ុនគីមិនខ្ចីងាកក្រោយថែមទាំងមិនភ្លេចលេីកម្រាមដៃកណ្តាលដាក់នោះទេ។
       បន្ទាប់ពីយ៉ុនគីចេញទៅបាត់រាងក្រាស់ក៏ឡេីងទៅបន្ទប់របស់ខ្លួនដេីម្បីមេីលរាងតូច ថ្ងៃនេះគេត្រូវតែយកថ្នាំបន្សាបមកឲ្យរាងតូចទាល់តែបាន។
  «ចាំបងបន្តិចណា៎ បងនឹងយកថ្នាំបន្សាបមកឲ្យបាន»ជុងហ្គុក ដាក់ខ្លួនអង្គុយចុះ អង្អែលបបូរ
មាត់ស្លេកៗរបស់រាងតូចថ្នមៗ ហេីយក៏មិនភ្លេចតេទៅថេស៊ូដេីម្បីឲ្យមកមេីលគេនោះដែល។
[…………………………….]
         រាងក្រាស់បេីកទ្វារចេញពីក្នុងបន្ទប់ទឹកក្រោយផ្លាស់សម្លៀកជាពណ៍ខ្មៅរួចរាល់ នាយទាញអាវក្រៅមកពាក់ ភ្ញាក់ព្រេីតពេលឃេីញថេស៊ូនឹងហ៊ូសុកនៅក្នុងបន្ទប់របស់គេ អង្គុយជិតរាងតូចប្រហែលជាមកពេលគេតេមកដេីម្បីឲ្យមេីលថែថេយ៍ហេីយ ។
  «ខ្ញុំពឹងឲ្យជួយមេីលថេយ៍ផងណា៎!!»ជុងហ្គុកនិយាយរួចបោះ កាំភ្លេីងទៅឲ្យហ៊ូសុកដែលជាមិត្តនៅចំពោះមុខថេស៊ូ ចំណែកនាងឃេីញបែបនេះ
ហេីយក៏ភ្ញាក់ផ្អេីលមិនតិចទេពេលឃេីញហ៊៊ូសុកទទួលយកកាំភ្លេីងនោះមកកាន់
   «ហ៊ូសុកនេះបង…??»ថេស៊ូ ជ្រួលចិញ្ចេីមសម្លឹងមុខរាងក្រាស់ឆ្លាស់នឹងមុខសង្សាររបស់ខ្លួន
  «អូនគួរតែស្គាល់ពួកបងហេីយមែនទេ?»ហ៊ូសុកដេីរទៅជិតជុងហ្គុកលាត់ដៃអាវឡេីងលេីបង្ហាញសាក់នៅលេីដៃឡេីង
  «ឯងប្រាកដទេថាទៅជាមួយយេីង? មិនមែនធម្មតាដូចមុនទេណា៎!!»ជុងហ្គុក ប្រាប់ គេអាចដឹង..លេីកនេះប្រាកដជាមិនមែនទៅតែដោះដូរគ្នាដេីម្បីបានថ្នាំបន្សាបនឹងមនុស្ស ប៉ុន្តែរលោកពូរបស់គេនឹងលេងឲ្យធំជាងមុន ព្រោះគាត់ប្រាដកជាខឹងពេលបាត់បង់អ្វីទាំងអស់ពីខ្លួនសូម្បីតែកូនស្រីក៏នៅក្នុងកណ្តាប់ដៃគេ។
   «អេ៎….ឯងចង់បំភ្លេចយេីងហេស៎?»ហ៊ូសុកសេីច ជាមិត្តនឹងគ្នាមិចនឹងអាចមិនជួយ ពេលឃេីញគ្នាមានទុកអាសន្នបែបនេះនោះ!!
  «អ្ហឹស..»អ្នកកម្លោះភ្ញាក់ព្រេីតពេលថេស៊ូរត់មកអោបខ្លួនទាំងកម្រោលស្ទេីរតែដួលទៅហេីយ ចំណែកជុងហ្គុកឃេីញបែបនេះហេីយក៏ដេីរទៅមេីលប្រពន្ធដែលគេងលក់វិញ
  «កុំកេីតឲ្យសោះហ៊ូសុក!អូនចាំបង»
  «បងនឹងឆាប់ត្រឡប់មកវិញ អូនកុំបារម្ភ»
  «តែអូនមិនទុកចិត្តទេ!!»
  «ស៊ូ!! អូនធ្វេីមេីលតែបងទៅមិនមកវិញ»
  «ព្រោះអូនស្រឡាញ់បង អូនមិនចង់ឲ្យបងទៅទេ»
  «បងទៅដេីម្បីទៅយកថ្នាំបន្សាបជាមួយជុងហ្គុក
ដេីម្បីប្អូនអូននោះអីស៊ូ»
  «អុឹមម………»ថេស៊ូ ខាំមាត់ងក់ក្បាលបន្តិចទាំងបារម្ភ។
  «ឆាប់មកគ្មានពេលទេ!!»ជុងហ្គុក សម្លឹងមេីលរាងតូចបន្តិចមុននឹងបេីកទ្វារចេញទៅក្រៅ ចំណែកហ៊ូសុកក៏ថេីបមាត់ថេស៊ូបន្តិចទេីបចេញទៅតាមរាងក្រាស់។

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now