ភាគទី 12

5.7K 385 10
                                    


     ៚ វីឡា ចន
   ពេលត្រឡប់មកផ្ទះវិញថេយ៉ុងបានគេងលក់នៅតាមផ្លូវ ទេីបតម្រូវឲ្យអុីវ៉ាន់ជំនិតរាងក្រាស់បីចូលក្នុងបន្ទប់។
   «ឯងទៅសម្រាក..»ជុងហ្គុក ប្រាប់ឲ្យមនុស្សជំនិតទៅសម្រាកក្រោយពេលគេចេញពីបន្ទប់មាឌតូច។
   «បាទអ្នកប្រុស..!!»អុីវ៉ាន់ ក៏ដេីរចេញទៅទុកឲ្យប្តីប្រពន្ធ1គូនេះនៅក្នុងផ្ទះតែ2នាក់ ប៉ុន្តែមាឌតូចបានគេងលក់ហេីយពេលនេះនៅសល់តែជុងហ្គុក។
    «..................»នាយបង្វិលរទេះដោយខ្លួនឯងចូលក្នុងបន្ទប់ប្រពន្ធហេីយរង្វិលទៅជិតគ្រែ ភ្នែក
សម្លឹងមេីលប្រពន្ធដែលកំពុងគេងមុននឹងលេីកដៃអង្អែលក្បាលមាឌតូច
   «ហុឹមម.......»ថេយ៉ុង គ្រហឹមតិចៗមុននឹងរុញភួយចេញពីខ្លួនរួចយកដៃអោបខ្លួន
   «អូនរងាមែនទេ??»ជុងហ្គុក សួរមាឌតូចរួចទាញភួយមកដណ្តប់ឲ្យ
   «រងា....ហុឹមមមម......»
   «អូនយ៉ាងមិចនឹង ?? រងាខ្លាំងមែនទេ?» រាងក្រាស់យកដៃអង្អែលក្បាលរាងតូច ស្រាប់តែត្រូវរាងតូចយកទៅអោប
   «កុំទៅអី !!»ថេយ៉ុង នៅតែសម្ងំគេងអោបដៃប្តីរបស់ខ្លួន
   «ហុឹមម ??..»ជុងហ្គុក ជ្រួលចិញ្ចឹមចូលគ្នាបន្តិច
មុននឹងក្រោកពីរទេះហេីយឡេីងទៅលេីពូកមុននឹង
ទាញកាយតូចមកអោបជាប់ទ្រូង
   «ឈប់រងាហេីយរឺនៅ??»រាងក្រាស់ អោនសួរ
អ្នកដែលគេក្នុងរង្វង់ទ្រូងតិចៗព្រមទាំងអង្អែលក្បាល
ថ្នមៗមុននឹងអោនសរសៃរសក់ទន់រលោងយ៉ាងយូរ
    «ហុឹមម.....ឈប់ហេីយ»ថេយ៉ុង ងក់ក្បាលពេលមនុស្សមាឌធំគេងអោបប្រៀបដូចឡកម្តៅឲ្យកក់ក្តៅ  ឯរាងក្រាស់ក៏សេីចនឹងចរិករបស់ប្រពន្ធហេីយក៏សម្ងំគេងជាមួយមាឌតូចរហូតលង់លក់ដល់ព្រឹក។
       ថ្ងៃថ្មី៚
     ពន្លឺព្រះអាទិត្យចាប់ផ្តេីមបញ្ចេញរស្មី ឆ្លុះចូលដល់ក្នុងបន្ទប់ប្តីប្រពន្ធមួយគូរកំពុងគេងអោបគ្នាត្របកភ្នែកស្អាតចាប់ផ្តេីមបេីកឡេីងពេលមានអារម្មណ៍ថាហប់ៗត្រូវគេអោបបូករួមនឹងពន្លឺព្រះអាទិតបញ្ចាំងទៀតនោះ មាឌតូចក៏ត្រូវបេីកភ្នែកធំៗព្រោះតែឃេីញរាងក្រាស់កំពុងគេងទល់មុខខ្លួន ។
    «ជុង..ហ្គុក..»ថេយ៉ុង សម្ងំនៅក្នុងរង្វង់ដៃមនុស្សមាឌធំមិនទាន់ក្រោកនៅឡេីយ ព្រោះតែថ្ងៃនេះជាថ្ងៃសម្រាកមិនចាំបាច់ទៅរៀននោះទេ ចំណែក
ជុងហ្គុកក៏មិនបានទៅធ្វេីការដែល ពិតជាចម្លែករាល់ដងគេតែងតែភ្ញាក់ក្រោយនាយ តែពេលនេះជុងហ្គុកមិនទាន់ភ្ញាក់នៅឡេីយទេប្រហែលជាធ្វេីការហត់ហេីយ តែក៏ចម្លែកចិត្តពេលក្រោកមកក៏ឃេីញរាងក្រាស់គេងនៅលេីគ្រែជាមួយហេីយទាំងអោបខ្លួនទៀត។
    «..............» រាងក្រាស់ចាប់ផ្តេីមកម្រេីកភ្នែកបេីកឡេីងមេីលទៅរាងតូចដែលសម្ងំនៅក្នុងរង្វង់ដៃមិនព្រមទៅណាសោះ ថេយ៉ុងចាប់ផ្តេីមមិនស្រួលចិត្តពេលមានអារម្មណ៍ថាត្រូវគេចាប់បានដែលសម្លឹងមេីលមុខរបស់រាងក្រាស់។
    «អូនភ្ញាក់យូរហេីយហេីយមែនទេ ?? » មនុស្សមាឌធំញញឹមស្រាលៗសួរទៅប្រពន្ធ
   «អឺ....ទេៗ ទេីបតែភ្ញាក់ទេ» រាងតូចរេីលខ្លួនចេញពីរាងក្រាស់ ជុងហ្គុកឃេីញហេីយក៏រហ័សដកដៃចេញរាងតូចដេីម្បីឲ្យគេចេញពីខ្លួនបាន ។
    «ខ្ញុំទៅចូលទៅងូតទឹកសិន !! » រាងតូចចុះពីលេីគ្រែនិយាយរួចខ្ជិបមាត់ជិតពេលមនុស្សមាឌធំក្រោកអង្គុយនៅលេីពូកសម្លឹងមកគេឥតព្រឹច ...
   ក្រឹប~~//
     ថេយ៉ុង ចូលក្នុងបន្ទប់ទឹកបាត់ ឃេីញថារាងតូចចូលបន្ទប់ទឹកបាត់ដូចច្នេះជុងហ្គុកក៏ចុះពីលេីគ្រែហេីយដេីរទៅអង្គុយលេីរទេះបង្វិលចេញពីបន្ទប់រាងតូចទៅបន្ទប់របស់ខ្លួនវិញ។ 20 នាទីក្រោយមករាងតូចចេញមកវិញនូវអាវ hoodie ធំជាងខ្លួនជាមួយខោខ្លីលេីជង្គង់ ជូតសក់សេីមរបស់ខ្លួន ភ្នែកមូលក្រឡង់សម្លឹងមេីលបរិវេណបន្ទប់ពេលមិនឃេីញរាងក្រាស់នៅ។
    «ទៅបាត់ហេីយ ??»ថេយ៉ុង ដេីរទៅជិតគ្រែវិញពេលឃេីញរបស់អ្វីម្យ៉ាងនៅលេីពូក
       គឺទូរស័ព្ទ !!
   «របស់អ្នកណា ?? ជុង..មែនទេ??»ថេយ៍
លេីកទូរស័ព្ទមកមេីលចុះឡេីង ប្រហែលជាទូរស័ព្ទរបស់រាងក្រាស់ពេលគេគេងនៅលេីគ្រែជាមួយខ្លួន ។
        តុក~តុក
   «ចូលមក !! » សំឡេងអនុញ្ញាតចេញពីក្នុងបន្ទប់របស់រាងក្រាស់ មាឌតូចផ្លុំខ្យល់ចេញពីមាត់ហ្វូ ~~ រួចបេីកចូលទៅក្នុងបន្ទប់តែក៏ត្រូវបេីកភ្នែកធំៗពេល
ឃេីញប្តីរបស់ខ្លួនមានតែខោពណ៍ខ្មៅជេីងវែងជាប់នឹងខ្លួន ចំហរល្វែងខាងលេីចោលអង្គុយលេីរទេះរុញជូតសក់ប្រហែលទេីបតែចេញពីបន្ទប់ទឹកនោះទេ ។
   «ហុឹមម.....?? » រាងក្រាស់លេីកចិញ្ចឹមចង់សួរពេលប្រពន្ធរបស់ខ្លួនធ្វេីខ្លួនភ្លឹកៗ មិនព្រមដេីរមកជិតខ្លួន សុខចិត្តឈរនៅជិតទ្វារ.....
   «អូនកេីតអីនឹង ?? »ថេយ៍ លេបទឹកមាត់ផ្សេីមបំពង់ ក ដេីរជិតរាងក្រាស់លេីកទី1ឃេីញប្តីដោះអាវបញ្ចេញសាច់ដុំអា6កង់ដាក់មុខខ្លួន តេីគេហាត់
ប្រាណពីមុនមកមែនទេ ?
    «គឺខ្ញុំឃេីញទូរស័ព្ទរបស់លោកនៅលេីពូកទេីបយកមក !! »រាងក្រាស់ ទទួលទូរស័ព្ទពីរាងតូចរួចទុកនៅលេីតុម្ខាង ភ្នែករបស់គេចេះតែសម្លឹងមេីលមុខប្រពន្ធរហូតព្រោះមុខមាឌតូចឡេីងក្រហម ......
   «អូនកេីតអី ?? មុខក្រហមម្លេ៉ះ?»ជុងហ្គុក ចាប់ដៃមាឌតូច កុំតែគេក្រោកមិនអាចក្រោកពេលនេះទេខំអីនឹងក្រសោបមុខមាឌតូចសួរជាក់ជាមិនខាន។
   «គ្មានអីទេ !! »ថេយ៍ ធ្វេីជាកុហកដេីរទៅយកអាវពីទូររបស់រាងក្រាស់ហុចឲ្យគេ ជុងហ្គុកទទួលយកអាវរួចសម្លឹងមេីលប្រពន្ធម្តងទៀត លេីកនេះរឹតតែប្លែក ។
    «ពាក់អាវទៅ..ខ្ញុំចាំប្រយ័ត្នអាហារពេលព្រឹកត្រជាក់អស់ទៅ !! »រាងតូច និយាយរួចប្រញាប់រត់ទៅទ្វារ
បេីកចេញទៅ
    «ហ្វូ~~ មិចក៏ខ្លួនគេល្អឥតខ្ចោះយ៉ាងនេះមានសុទ្ធតែសាច់ដុំ ឯខ្ញុំ....ហុឺយកុំនិយាយ»ថេយ៍ ចេញពីបន្ទប់រាងក្រាស់រួចឈរផ្អែកនឹងទ្វារបន្ទប់និយាយ
ហេីយសេីយអាវមេីលពោះរបស់ខ្លួនឡេីងរាបស្មេី កេីតជាប្រុសនឹងគេដែលតែកុំមេីលដៃជេីងដូចមនុស្សស្រីបេះដាក់។
    អាហារពេលព្រឹកកេីតឡេីងរវាងរាងក្រាស់នឹងរាងតូចបរិយាកាសកាន់តែស្ងប់ស្ងាត់ ឯអ្នកបម្រេីក៏ចេញទៅខាងក្រៅសម្អាតអាងហែលទឹកបាត់។
   «អូនញុាំឲ្យច្រេីនទៅ !!»ជុងហ្គុក ចាប់សាច់ដាក់ចានរាងតូច គេគិតតែអង្គុយឈ្ងោកញុាំបាយមួយៗធ្វេីដូចមិនចង់ញុាំយ៉ាងចឹង។
    «............» ស្ងាត់
    «អូនកេីតអី??» អ្នកជាប្តីចាប់ផ្តេីមសួរប្រពន្ធ ពេលឃេីញគេអង្គុយមិនមាត់ខុសធម្មតាដែលតែងតែនិយាយរហូត នៅក្នុងបន្ទប់មិញដូចជាធម្មតាទេ ចុះពេលនេះកេីតអីទៀតហេីយ ?
    «ហុឹមម..អត់កេីតអីទេ!!គ្រាន់តែ....»រាងតូច យកដៃម្ខាងច្រត់ចង្កា ឯដៃម្ខាងទៀតឆ្កឹះបាយលេង  ភ្នែកសម្លឹងមេីលបាយនោះ
    «គ្រាន់តែអ្វី ....??»
   «ពីម្សិលមិញពេលទៅទិញសៀវភៅជាមួយជីមីន ខ្ញុំក៏រេីសយកសៀវភៅស្នេហា1ក្បាល តែទិញរួចហេីយក៏មានឮអ្នកខ្លះនិយាយថាចុងក្រោយតួប្រុសត្រូវស្លាប់ដោយសារតែជួយតួស្រី បែបនេះទេីបមិនចង់អានខ្លាចយំ!!»
   «រឿងនឹងទេហ៎ ??..» ព្រះអេីយស្មានតែរឿងអីធំដុំ តាមពិតគ្រាន់តែជារឿងប្រឌិតមួយសោះប្រពន្ធគេចាំបាច់មកធ្វេីខ្លួនអង្គុយSadមិនព្រមញុាំបាយ។
    «អុឹមម....»ថេយ៍ ងក់ក្បាល
   «វាគ្រាន់តែជារឿងដែលអ្នកនិពន្ធប្រឌិតឡេីងមកទេ អូនគិតច្រេីនធ្វេីអី»ដៃរបស់រាងក្រាស់ចូលទៅអង្អែលក្បាលរាងតូចតិចៗ
    បន្ទាប់ពីញុាំបាយរួចហេីយថេយ៍ក៏ប្រមូលចានទៅលាងព្រោះអផ្សុកចង់ធ្វេីកិច្ចការខ្លះៗឯជុងហ្គុកក៏អង្គុយនៅលេីសាឡុងមេីលទូរស័ព្ទ។
    «ជុង...»
   «មានការអីរឺ?? »
    «ថ្ងៃនេះលោកសន្យាជាមួយខ្ញុំហេីយ ថានឹង
រៀនដេីរ»
   «តែវាធ្វេីថេយ៍..ពិបាក»
   «ថាមិនអីទេ ...ខ្ញុំចង់ឲ្យលោកដេីរបានវិញ»រាងតូចញញឹមកាន់ដៃប្តី នាយក៏សម្លឹងមេីលមុខប្រពន្ធវិញ។
   «បេីលោកមិនស្រឡាញ់ខ្ញុំ ក៏ស្រឡាញ់ម៉ាក់លោកក៏បានដែលឆាប់ដេីរបានវិញនឹងបានការពារមនុស្សដែលលោកស្រឡាញ់ទៅ»
   «ហុឹមម.....»ជុងហ្គុក ងក់ក្បាលយល់ព្រមទាំងរាងអស់សំណេីច ចាំបាច់អោយគេរៀនដេីរធ្វេីអី?បេីពេលនេះគេដេីរបានវិញហេីយនឹង ប៉ុន្តែពេលនេះមិនមែនជាប្រាប់រាងតូចទេ
    «តោះ...លោកក្រោកឈរបានទេ??» រាងតូចក្រោកឈរដោយកាន់ដៃរាងក្រាស់នៅដដែល
    «ក្រោកបាន...»ជុងហ្គុក ងក់ក្បាលហេីយចាប់
ផ្តេីមក្រោកឈរដោយមានមាឌតូចកាន់ដៃជាប់ សម្រាប់ឲ្យទប់
    «ហ៎......» រាងតូចចាប់ផ្តេីមងេីយមេីលមុខប្តីតាម
ពិតបេីគេក្រោកឈរបានគឺខ្ពស់ខ្លាំងមែនទែនដល់ថ្នាក់ខ្លួនឈរជិតដូចជាខ្លួនតូចដូចមនុស្សស្រីទៅវិញ។
   «អាចដេីរបានទេ??»ថេយ៉ុង កាន់ដៃរាងក្រាស់ពីមុខដេីរថយទៅក្រោយមួយជំហានយឺតៗដេីម្បីឲ្យ
ជុងហ្គុកដេីរតាម ។
   «យ៉ាងម៉េចដែល??»
   «មិនអីទេ !! » មនុស្សមាឌធំអោនសម្លឹងមេីលរាងតូចពេលក្រោកឈរ ហេីយឈរជិតបែបនេះទេីបដឹងថារាងតូចគឺតូចជាងខ្លួនខ្លាំងណាស់។
   «ចឹងសាកដេីរតទៀត»ថេយ៉ុង នៅតែកាន់ដៃរាងក្រាស់រួចថយជំហានថយក្រោយយឺតៗ ឯរាងក្រាស់ក៏ដេីរតាមយឺតៗ....
   20នាទីក្រោយមក //
   «ល្អខ្លាំងណាស់...»ថេយ៍ ញញឹមតិចៗពេលឃេីញ
រាងក្រាស់ដូចជារឹងមាំអាចឈរឲ្យនឹងខ្លួនតិចៗហេីយ ក៏សាកប្រលែងដៃឲ្យគេឈរនៅម្នាក់ឯង ហេីយខ្លួនឈរឆ្ងាយពីនាយបន្តិច
   «ជុង..ដេីរមកខ្ញុំបានទេ??»
   «.........»ជុងហ្គុក ក៏ងក់ក្បាលរួចធ្វេីជាប្រឹងដេីរទៅរកមាឌតូចនៅដែលមិនឆ្ងាយពីខ្លួនប៉ុន្មានទេប្រហែល
2ជំហានជេីងប៉ុណ្ណោះ ទាំងដែលការពិតគេអាច
ដេីរហេីយថែមទាងរត់បានទៀតផង
    «Ah.....ល្អណាស់»រាងតូច ញញឹមខណៈរាងក្រាស់ដេីរមករកខ្លួនបានសម្រេច
   «បងធ្វេីបានល្អទេ??»ជុងហ្គុក សួរហេីយក៏ធ្វេី
ជាលេីកដៃទៅទប់ស្មាកាយតូចវិញដេីម្បីកុំអោយ
រាងតូចសង្ស័យ បេីគេមិនសម្តែងជាមិចនឹងអាចថេយ៍
ជឿថាគេពិតជាពិការដេីរមិនបាននោះ?
   «ធ្វេីបានល្អខ្លាំងណាស់....អ្ហាយយយ!!!»ថេយ៍ បម្រុងដេីរថយក្រោយឲ្យរាងក្រាស់ដេីរមកតាមខ្លួនម្តងទៀត តែមិនបានមេីលក្រោយក៏ក៏ទាក់ជេីងដួលទៅលេីសាឡុងបណ្តាលអោយជុងហ្គុកក៏ដួលទៅតាមដែលព្រោះតែខ្លួនគ្មានលំនឹងហេីយគេក៏មិនអាចទ្រដៃចាប់ចង្កេះរាងតូចធ្វេីគេដឹងបានឡេីយ ទេីបបណ្តោយខ្លួន
អោយដួលទៅតែម្តង
   «អូនយ៉ាងមេចហេីយ ...??»ជុងហ្គុក ទ្រោមពីលេីកាយតូចហេីយសួរគេ ថេយ៉ុងក៏ខ្ជិបមាត់ក្រវីក្បាលថាមិនអី ។ កែវភ្នែកទាំងគូរក៏ប្រសប់គ្នា មុខរបស់ពួកគេជិតគ្នាខ្លាំងណាស់រហូតអាចអោយដល់ខ្យល់ដង្ហេីមពីគ្នាទៀតផង ជុងហ្គុកយកដៃប៉ះថ្ពាល់រាងតូចរួចអោនទៅរកបបូរមាត់តូចស្តេីង ឯថេយ៍ធ្មិចភ្នែកជិតឈឹង
រាងក្រាស់រកនឹងបានថេីបមាត់ប្រពន្ធទៅហេីយ ស្រាប់
តែ...
    «អ'ហេមម.....» សម្លេងគ្រហឹមបង្វែរចំណាប់អារម្មណ៍ប្តីប្រពន្ធមួយគូដែលលេីពីលេីគ្នាបែរទៅរក...
   «អ្នកម៉ាក់??»

         To be continued.............................


























រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now