Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!

3.8K 370 0
                                    

   នៅពេលដើរចេញមករាងតូចឆេវី មិនបានទៅថ្នាក់រៀនទេ តែកំពុងអង្គុយនៅមាត់ស្រះខាងក្រោយដោយមានជីមីនមកជាមួយ ។

" ហុឹក..ហុឹក...ហេតុអីគាត់ស្អប់ខ្ពើមយើងដល់ថ្នាក់នឹងយើងបានទៅធ្វើស្អីគាត់ " ឆេវីយំអោបជីមីន និយាយរៀបរាប់ពីរឿងនាយក្រាស់និយាយមិញ ។

" កុំខ្វល់ពីសម្តីរបស់គេអីឆេវី ឯងក៍ជាមនុស្សដូចពួកគេដែរណា បើឯងចង់យំយំអោយអស់ទៅណាចាំយើងនៅកំដរឯង " ជីមីនអង្អែលខ្នងរាងតូចតិចៗ ដើម្បីលួងលោមគេអោយបានសប្បាយចិត្ត ។

" ហុឹក..ហុឹក.. យើងដឹង..ហុឹក..ហុឹក " ឆេវីយំអោបជីមីនជាប់ ។ ជីមីនមិនអាចធ្វើអីបានក្រៅពីកំដរមិត្តលួងលោមគេអោយបានធូរប៉ុណ្ណោះ ។

" ជីមីន យើងសួរមួយបានទេ " ឆេវីងាកមកមើលមុខជីមីនទាំងទឹកភ្នែកពេញរង្វង់ភ្នែក ។

" សួរមកចាំយើងឆ្លើយ" ជីមីនញញឹមដាក់មិត្តបន្តិច ទើបប្រាប់អោយគេសួរអ្វីដែលចង់សួរមក។

" ហេតុអី ក៍ឯងរាប់អានយើង ទាំងសិស្សនៅក្នុងសាលានេះ គ្មានអ្នកចូលចិត្តយើងអីម្នាក់ទេ " ឆេវីសួរទៅរាងតូចទាំងចង់ដឹង។ ពិតណាស់សិស្សគ្រប់គ្នានៅទីនេះមិនថាប្រុសឬស្រីទេ គ្មានម្នាក់ណាដែលមិនមើលងាយដិះដៀលគេនោះទេ ។

" យើងក៍មិនដឹង តែយើងចូលចិត្តឯង នេះឯងកំពុងគិតអីហឹម ? " នៅពេលឮសំណួររបស់គេ រាងតូចជីមីនសួរទៅវិញដោយបារម្ភ ខ្លាចគេអន់ចិត្តនឹងមុខគេទៀត។

" គឺ គ្មានអីទេ មីនៗយើងស្រេកទឹកណាស់ ទិញទឹកយើងបន្តិចមកណា " ឆេវីជូតទឹកភ្នែកចេញ និយាយធ្វើមុខគួរអោយស្រលាញ់ដាក់មិត្ត ។

" អឹម អង្គុយទីនេះហើយ ចាំយើងទៅទិញទឹកមកអោយ " ជីមីនរាងធូរចិត្តបន្តិចនៅពេលឃើញរាងតូចញញឹមមកគេ ។ ឮថាគេស្រេកទឹក ជីមីនក៍ដើរចេញទៅទិញយកមកអោយគេ។

" តើមុខខ្ញុំបែបនេះ ខុសណាស់មែនទេ? បានគេស្អប់ខ្ញុុំបែបនេះ ? " ឆេវីអង្គុយនិយាយម្នាក់ឯងទាំងទឹកមុខស្រពោន ហើយមើលមុខដែលមានស្នាមមួយចំហៀងរបស់ខ្លួននៅក្នុងទឹកថ្លាឈ្វេងនេះ ។

" ត្រូវហើយ វាខុស " សម្លេងបន្លឺឡើងនៅក្រោយខ្នងរបស់រាងតូច ទើបនាំឲរាងតូចងាកទៅមើល ក៍ឃើញមុខមនុស្សដែលទើបហៅគេថាក្មេងសម្រាមមុននេះឯង។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now