Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!

4K 297 2
                                    

___3ឆ្នាំក្រោយមក___
#ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

" ថេយ៍ !! " សាងយូដើរចូលមករកអ្នកជាប្អូនជីដូនមួយ

" អ៎ បងសាងយូ ខ្យល់អីបក់បងមកទីនេះ " ថេយ៉ុងនិយាយតែមាត់មិនបានងាកទៅមើលមុខនាយទេ ចំណែកឯដៃកំពុងលើកទឹកអប់ម៉ាកល្បីមកបាញ់រាងកាយ

" និយាយជាមួយបង បែរមកមើលបងផងទៅមើល" សាងយូហួសចិត្តនឹងប្អូន និយាយតែមាត់តែភ្នែកមើលណាណីនោះ

" បងមានការអី? " ថេយ៉ុងងាកមុខមកមើលគេ តែមិនមែនញញឹមញញែមគឺស្មើធេងតែម្តង

" អឺ គឺបងឮថាឯងនឹងទៅកូរ៉េវិញ ហើយឯងនឹងទៅពេលណា " នៅពេលឃើញទឹកមុខប្អូន នាយកម្លោះខាងនេះចង់ខ្លាចដែល ព្រោះមុខស្មើមិនញញឹមក្រសែភ្នែកមើលមកគេឡើងមុតស្រួញតែម្តង បើអ្នកផ្សេងអាចនឹងខ្លាចគេហើយ

" ស្អែក " មួយម៉ាត់យ៉ាងខ្លីពីថេយ៉ុង ថាហើយក៍ងើបទៅទាញអាវធំប្រុងនឹងដើរចេញទៅ ធ្វើអោយសាងយូមិនដឹងនិយាយយ៉ាងមិច 

" ឯងប្រុងទៅណា ?"

" ទៅមើលកាក់សុីណូមួយថ្ងៃទៀត មុនទៅកូរ៉េ" និយាយហើយ ថេយ៉ុងក៍ដើរចេញទៅបាត់ដោយមានអង្គរក្សដើរតាមពីក្រោយ រកតែអ្នកកម្លោះខាងនេះឆ្លើយឆ្លងអ្វីមិនទាន់

" អញ្ជើញទាន "  អុីខេបើកទ្វារឡានអោយអ្នកជាចាហ្វាយ ហើយទើបប្រញាប់ឡើងមកបើកឡាន

   ឡានស៊េរីទំនើបបើកចេញទៅ ដោយមានឡានអង្គរក្សអមសងខាងផ្លូវ បង្ហាញពីអំណាចរបស់អ្នកនៅក្នុងឡាន។

    ចាប់តាំងពីថ្ងៃដែលថេយ៉ុងដឹងខ្លួនមកវិញ គេក៍បន្តការសិក្សានៅទីនេះរហូតដល់ចប់ ថែមទាំងបើកកាក់សុីណូនឹងក្លឹបប៉ុន្មានកន្លែងនៅទីនេះថែមទៀតផង ។ ថេយ៉ុងពេលនេះដូចមនុស្សផ្សេងម្នាក់ទៀតដាច់ ព្រោះពេលនេះគេមិនមែនមានចរឹកស្លូតបូតទៀតទេ គឺ មុឺងម៉ាត់ មិនសូវចេះញញឹមឬរុករាយដាក់អ្នកណាដូចមុនឡើយ សម្បីតែជាមួយបងប្រុសគេ ចរឹកគេពេលនេះអាចនឹងស្រដៀងទៅពពួកម៉ាហ្វៀដែលគ្រាន់តែគេមិនសម្លាប់មនុស្ស។

Skip
# ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
__ Jk Company 🏢__

" បិទការប្រជុំត្រឹមពិននេះចុះ អ្នកទាំងអស់គ្នាអាចសម្រាកបាន " លោកអគ្គនាយកវ័យក្មេងជាអ្នកគ្រប់គ្រងនៅទីនេះបន្តពីប៉ា គឺចន ជុងហ្គុក

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now