Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!

3.6K 229 4
                                    

   បន្ទាប់ពីធ្វើបាបនាយកម្លោះមិនអោយនោមអស់ចិត្តថេយ៉ុងក៍ដើរចេញមកវិញ ទាំងសើចឡើងកាខឹក សប្បាយអរខ្លាំងណាស់បានធ្វើបាបគេ ។

" ហិហិ ចឹងសោះអៀនដែរ ប្រុសចម្គួតនេះ " ថេយ៉ុងលើកដៃខ្ទប់មាត់សើច មើលចុះថានាយកម្លោះម្នាក់នេះឥលូវពូកែអៀនកម្រិតណា ទាំងរបស់នោះគេធ្លាប់ឃើញសោះនឹងហា៎ អៀននោះអៀន។


" សើចស្រស់ណាស់ន៎ ប្រពន្ធសម្លាញ់ ពេលបានធ្វើបាបប្តីបែបនឹង ? " ជុងហ្គុកដើរចេញមកទាំងមុខក្រញូរសួរទៅអ្នកដែលឈរសើចយ៉ាងទំនងនោះ កុំតែនាយទើបងើបពីឈឺទេកុំអីនឹងប្រដៅក្មេងខូចម្នាក់នេះមិនខាន ។


" របស់បងធំមែនតាស ហិហិ " ថេយ៉ុងមិនបានខ្វល់នឹងទឹកមុខក្រញូវរបស់រាងក្រាស់ គេនៅបន្តសើចឆ្លៀតនិយាយបែបលេងសើច អោយរាងក្រាស់ខាងនេះក្រឺតខ្នាញ់មិនស្ទើរទេ ។


" ចុះអូនចង់សាកទេ ? " ជុងហ្គុកដើរមកជិតរាងតូច ធ្វើអោយកម្លោះតូចខាងនេះប្រញាប់ក្រវីលញាប់ស្អេក ចង់ដាច់ក្បាល។


" ទេ!!! អូនគ្រាន់តែនិយាយមិនបានចង់សាកទេ...អូនធ្វើលេងតាស...ញុាំបាយវិញន៎...បងប្រាកដជាឃ្លានបាយហើយត្រូវទេ...គេងយូរបែបនឹង" ថេយ៉ុងញញឹមខ្ជឹបប្តូរប្រធានបទភ្លាម ចូលទៅដឹកដៃនាយទៅអង្គុយលើគ្រែវិញ គេមិនភ្លើអោយនាយសាកស្អីទេ ឈឺខ្លួនដើរមិនកើតឥលូវហើយ ។


" បើថាចង់សាកបងអោយសាកបានណា " ជុងហ្គុកញាក់ចិញ្ចើមបែបព្រានដាក់រាងតូច អ្នកខាងនេះមិនមាត់ទេ បានត្រឹមញឹមៗនឹកឃើញដល់រឿងនឹង ហួច ដាច់ខ្យល់ងាប់មិនខានទេ ។ ( ឆីថេយ៍រោគចិត្តមែនទែនហើយ 🌚)


" បានញុាំបាយវិញន៎....មោះចាំអូនបញ្ចុកណា " ថេយ៉ុងញញឹមកាន់ចានបាយមកអង្គុយជិតនាយ មុននឹងដួលបាយដាក់ក្បែរមាត់នាយកម្លោះ តែអ្នកខាងនេះមិនខ្ចីហើមមាត់ ។


" បងចង់ញុាំអីផ្សេងវិញ...ញុាំអូនល្អទេ? " ជុងហ្គុកខិតមុខមកជិតរាងតូចញាក់ភ្នែកដាក់គេឡើងច្រលើម មិញនេះហ៊ានកូរនាយចាំមើលនាយកូរអោយមើលវិញ ។ 


" អូនសួរបងម្តងទៀត ញុាំបាយឬអត់ទេ? អូនយកចាក់ចោលកុំស្រែកឃ្លានអោយសោះ " ថេយ៉ុងសម្លក់មុខជុងហ្គុកស្ទើរជ្រុះគ្រាប់ភ្នែក អត់មិនបានជះបាយចោលអស់ឥលូវ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now