Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!

3K 256 2
                                    

   ក្រោយពីរាងតូច Surprise ខួបកំណើតនាយកម្លោះហើយពួកគេក៍មកវិញ ដោយដើរកាន់ដៃគ្នាផ្អែមល្ហែមខ្លាំងណាស់

" គេមានស្នេហាភ្លេចមិត្តភក្តិអស់ហើយ ទៅតាស២នាកគ្មានឃើញហៅក្បាលពួកយើងផងទេ " យ៉ុនគីធ្វើមុខក្រញូវនិយាយទៅកាន់មួយគូដែលកំពុងដើរមកនោះ

" ទៅរំខានយើងស្វីតនឹងហី? " ជុងហ្គុកឆ្លើយជាមួយមិត្តយ៉ាងហំ ទាំងខ្លួនឯងមិនបានស្វីតអីសោះ

" យើងខ្ពើមទៅក៍បាន " យ៉ុនគីងាកមុខចេញ មិនបានចង់ទៅអីទេ តែមកពីមិត្តទុកចោលគ្រប់គ្នាតែម្តង

" សិស្សច្បង ចុះសិស្សច្បងហូសុកនឹងជីមីនទៅណាបាត់ហើយ " ឆេវីញញឹមសួរទៅកម្លោះសង្ហាយ៉ុនគី

" គេទៅជាមួយគ្នាបាត់ហើយ " យ៉ុនគីទម្លាក់ទឹកមុខចុះ ក៍ដឹងហើយថាជីមីនពេលនេះតែងតែទៅតាមហូសុកជានិច្ច

" មិនអីទេ តោះសិស្សច្បងញុាំបាយជាមួយពួកខ្ញុំទេ ?" ឆេវីញញឹមបន្តិចទើបសួរទៅកាន់គេ

" មិនទៅទេ ទៅតែ២នាក់ឯងចុះ " យ៉ុនគីនិយាយហើយក៍ដើរទៅថ្នាកវិញ ចំណែកមួយគូនេះក៍ដើរទៅកន្លែងញុាំបាយ

Skip _______
# ហាងអាហារ🍽️

" ឆេវី អូនអង្គុយទីនេះសិនហើយ បងទៅយកបាយមកអោយ " ជុងហ្គុកអង្អែលក្បាលគេបន្តិច ទើបដើរមកកុម្មងអាហារ ។

    ចំណែកឆេវីក៍អង្គុយចាំតាមសម្តីអ្នកជាសង្សារ។ តែអង្គុយសុខក៍មានសិស្សសាលាប្រុសៗប៉ុន្មានអ្នកដើរចូលមក

" នែ អ្នកណាអោយឯងមកអង្គុយទីនេះ? កន្លែងនេះជាកន្លែងប្រចាំរបស់ពួកយើង " សិស្សប្រុសម្នាក់ក្នុងចំណោមនោះក៍ស្រែកសម្លុតទៅកាន់រាងតូចឆេវី

" តែកន្លែងនេះ ជាហាងអាហារតាសបងប្រុស ចឹងខ្ញុំក៍អាចអង្គុយទីនេះបានដែរ " ឆេវីនិយាយសម្តីយ៉ាងត្រឹមត្រូវទៅពួកគេវិញ ព្រោះគេមិនចេះបង្ករឿងទេ

" យី អាក្មេងរហាមនេះ សម្តីបានណាស់ អង្គុយកន្លែងពួកអាញហើយនៅឡូយទៀត " ពួកសិស្សប្រុសប៉ុន្មាននោះក៍ស្តែកឡើងខ្លាំងៗ ធ្វើអោយរាងតូចឆេវីភ័យនឹងការសម្លុតរបស់ពួកគេ

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now