Part 32 : ឯងជាអ្នកណា ?

3.3K 240 0
                                    

∆ថ្ងៃថ្មី ___ពេលព្រឹក___
# ភូមិគ្រឹះគីម

" ហ្ហឹម...ជុង!! " ថេយ៉ុងបើកភ្នែកឡើងមិនទាន់ស្រែកហៅរកឈ្មោះនាយកម្លោះភ្លាម ។

" កូនថេយ៍!! នេះកូនភ្ញាក់ហើយហេស៎? កូនសន្លប់ឡើងមួយយប់ទៅហើយម៉ាក់បារម្ភខ្លាំងណាស់ " គ្រាន់តែឮសំឡេងកូនភ្លាម អ្នកស្រីគីមប្រញាប់ងើបមកមើលកូនភ្លាម ។

" ម៉ាក់...ជុងហ្គុកគេមកវិញហើយឬនៅម៉ាក់?...ពិតមែនហើយស្មើនេះគេប្រហែលជាមកវិញហើយ " ថេយ៉ុងងើបឡើងរត់ចុះទៅខាងក្រោម រកតែអ្នកជាម្តាយឃាត់អីមិនទាន់។

" ជុង!!!....ជុង...ម៉ែដោះឃើញជុងទេ?...គេមកវិញហើយត្រូវទេ ? " ថេយ៍រត់ចុះមកសួរម៉ែដោះ ចំណែកម៉ែដោះមិនដឹងត្រូវឆ្លើយបែបណា ពេលគេនៅមិនឃើញសូវអើពើនឹងគេទេ ពេលគេមិននៅទើបនឹកនាដល់គេ។

" អ្នកប្រុស !! ម៉ែដោះថាអ្នកប្រុសទៅអង្គុយញុាំបាយវិញទៅណាល្អជាងណាទាន ព្រោះអ្នកប្រុសមិនបានញុាំអីតាំងពីយប់ " គាត់មិនដឹងឆ្លើយយ៉ាងមិច មានតែប្រាប់អោយគេទៅញុាំអាហារ ។

" អត់ទេ ខ្ញុំចាំជុងមកវិញ...ម៉ែដោះកុំភ្លេចទុកម្ហូបខ្លះអោយគេផងណា ...គេប្រាកដជាឃ្លានមិនខាន " ថេយ៉ុងញញឹមខ្សោះដើរទៅខាងលើវិញ នៅពេលមិនបានជួបនាយកម្លោះដូចបំណង ។

" កូនថេយ៍!! " លោកគីមបន្លឺហៅសព្វនាមកូនប្រុសរបស់ខ្លួន

" លោកប៉ា !! លោកប៉ាហៅកូនមានការអីមែនទេ? " ថេយ៉ុងដើរមកជិតលោកគីមដែលជាឪពុក មុននឹងសួរទៅគាត់ ។

" កូនកំពុងគិតដល់ជុងហ្គុកហេស៎? " លោកគីមសួរទៅកូនប្រុសដោយក្តីបារម្ភ គាត់ក៍មិនចង់ឃើញកូនបែបនេះដែរ ។

" បាទ លោកប៉ា!!! លោកប៉ានឹងនាំគេមកជួបកូនវិញត្រូវទេ? " ថេយ៉ុងចូលទៅចាប់ដៃអ្នកជាឪពុក មុននឹងនិយាយសួរទៅគាត់ ដោយកែវភ្នែកអង្វរករ ។

" ថេយ៍កូន..." លោកគីមរៀបនឹងឆ្លើយវិញទៅហើយ តែសុកជីនដើរចូលមកនិយាយកាត់ ។

" កុំភ័យអីណា បងនឹងនាំគេមកជួបឯងវិញ បងសន្យា " សុកជីនដើរចូលមកអង្អែលក្បាលអ្នកជាប្អូន ដោយក្តីស្រឡាញ់ មិនថាប្អូនគេចង់បានអ្វី គេនឹងធ្វើអោយទាំងអស់ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now