Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!

3.7K 340 5
                                    

#ភូមិគ្រឹះគីម
ថេយ៉ុងដើរចូលមកក្នុងផ្ទះទាំងសម្លៀកបំពាប់សើមជោគដោយសារធ្លាក់ទឹកមិញនេះ អ្នកជាម្តាយប្រញាប់ចេញមកមើលកូន តែជាហេតុធ្វើឲគាត់ឆ្ងល់ជាខ្លាំងហេតុអីរាងតូចមកផ្ទះមុនម៉ោង ?

" កូនថេយ៍ ហេតុអីថ្ងៃនេះមកផ្ទះមុនម៉ោងបែបនេះ? កូនកើតអីមែនទេ? " លោកស្រីគីមចូលទៅសួរកូនប្រុសដោយក្តីបារម្ភនៅពេលឃើញទឹកមុខ និងសភាពរបស់គេ ។

" គឺកូនមិនស្រួលខ្លួនទើបសុំគ្រូមកផ្ទះមុន " ថេយ៉ុងប្រឹងញញឹមដាក់អ្នកជាម្តាយបន្តិចទាំងមិនសូវសម តាមពិតមិនមែនគេសុំគ្រូមកផ្ទះទេ តែលោកគ្រូដេញគេមិនអោយនៅរៀនដោយសារអាវចាស់ៗរបស់គេសើម គាត់ខ្ពើមរអើម។

" ចា៎ កូនទៅងូតទឹកផ្លាស់សម្លៀកបំពាក់ចេញទៅ ចាំម៉ាក់អោយម៉ែដោះលើកអាហារនឹងថ្នាំទៅអោយកូនណា " លោកស្រីគីមមិនចង់សួរនាំកូនច្រើន ទើបចូលទៅអង្អែលក្បាលកូនថ្នមៗ មុននឹងអោយគេឡើងទៅផ្លាស់ខោអាវដើម្បីបានសម្រាក។

" បាទ " ថេយ៉ុងញញឹមដាក់ម្តាយបន្តិចដើម្បីកុំអោយគាត់បារម្ភ ហើយគេក៍នាំខ្លួនដែលសើមជោគទន់ៗស្ទើរតែដួលនោះឡើងទៅបន្ទប់ទាំងល្វើយ ។

" ម៉ែដោះជួយរៀបអាហារនិងថ្នាំអោយកូនថេយ៍ផងណា មើលទៅគេដូចមិនស្រួលខ្លួនខ្លាំងហើយ " លោកស្រីគីមដើរមកប្រាប់ម៉ែដោះ ដោយក្នុងចិត្តគិតបារម្ភពីកូន។ ចាប់តាំងពីថ្ងៃរលាកទឹកក្តៅនោះមក ថេយ៉ុងក៍ក្លាយទៅជាក្មេងទន់ខ្សោយ មិនសូវចេះមាត់ករអីទេចេះតែញញឹម ចូលចិត្តទុករឿងនៅក្នុងចិត្តមិនដែលបញ្ចេញមកអោយអ្នកណាដឹងដោយងាយឡើយ។

គ្រាន់តែឡើងមកដល់បន្ទប់ភ្លាម ថេយ៉ុងទម្លាប់កាតាបចោលហើយសម្លឹងមុខនិងសភាពខ្លួនឯងនៅពេលនេះ នៅក្នុងកញ្ចក់ គេលើកដៃមកស្ទាបមុខខ្លួនឯងកន្លែងស្នាមរលាកដល់ធំនោះ តិចៗ ។

" គ្រាន់តែមុខខ្ញុំមិនស្អាត ចាំបាច់មើលងាយខ្ញុំបែបនេះដែលហេស៎ ? ហុឹក...ហុឹក...គិតថាខ្ញុំមិនចេះឈឺចាប់និងពាក្យសម្តីអស់នេះមែនទេ? " ថេយ៉ុងស្រាប់តែដាក់ខ្លួនអង្គុយចុះ ទឹកភ្នែកនៃភាពឈឺចាប់ក៍ហូរចុះមកបន្តបន្ទាប់ គេក៍ចេះឈឺចាប់ ក៍ចេះតូចចិត្តនឹងពាក្យសម្តីមើលងាយអស់នោះដែរ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Donde viven las historias. Descúbrelo ahora