Part 5 : លាងសម្អាតខ្លួន !!!

3.4K 356 6
                                    

" នេះឯងហ៊ានទះយើងហេស៎? អាក្មេងចង្រៃ!!" ជុងហ្គុកលើកដៃប៉ះថ្ពាល់ខ្លួនកន្លែងរាងតូចទះ ទើបស្រែកដាក់រាងតូចទាំងកំហឹង ព្រោះតាំងពីតូចដល់ធំ នាយត្រូវប៉ាម៉ាក់មើលថែថ្នាក់ថ្នមដូចពេជ្រ ទោះខឹងយ៉ាងណាក៍ប៉ាម៉ាក់គេមិនដែលលើកដៃវ៉ៃគេម្តងទេ តែហេតុអីក្មេងសម្រាមម្នាក់នេះហ៊ានលើកដៃទះគេបែបនេះ?

" អូយ!! សិស្សច្បងលែងខ្ញុំ " ឆេវីស្រែកឡើងនៅពេលជុងហ្គុកស្រាប់តែកម្រោលចូលស្ទុះទៅច្របាច់កគេ ស្ទើរតែដាច់ខ្យល់ គេខំលើកដៃវ៉ៃដើមដៃនាយអោយដកតែមិនបានផលសោះ ។

" ងាប់ ទៅអាក្មេងចង្រៃ !! " ជុងហ្គុកពេលនេះមិនខុសអីពីបិសាចទេប្រឹងច្របាច់កររាងតូចតាមកំហឹងដែលមាននៅក្នុងខ្លួន ដោយមិនគិតពីអ្វីសោះ បណ្តាលអោយក្មេងតូចថប់ដង្ហើមឡើងក្រហមមុខតាមកម្លាំងច្របាច់របស់នាយ ។

" សិស្ស..ច្បង...លែង " ឆេវីប្រឹងស្រែកអោយគេលែងទាំងលំបាក គេស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ នេះនាយចង់យ៉ាងមិចនិងសម្លាប់គេចោលមែនទេ? គេគ្រាន់តែទះមួយដៃមិនស្មើនឹងនាយមើលងាយគេមករហូតនោះទេ នេះខឹងដល់ថ្នាក់នេះហេស៎?

ចំណែកសិស្សនៅក្បែរនោះគ្មានអ្នកណាចូលឃាត់ទេ នៅឆ្លៀតឈរសើចពេញចិត្តដែលរាងក្រាស់ច្របាច់កររាងតូចទៀត សម្បីលោកនាយក ( ប្រយ័ត្នងាប់កូនគេនាយកសាលាឯងងាប់ដែលហើយ🙄😌)

" ឆេវី !!"សុកជីនរត់មកជួយប្អូនដោយហៅសព្វនាមក្លែងក្លាយរបស់គេ មិញនេះគេថាមកលួចមើលប្អូនតែចៃដន្យមកឃើញទិដ្ឋភាពបែបនេះ ។( បងគេមកហើយប្រូ😌)

" ឌឹបៗៗ អាចង្រៃ!!! " សុកជីនចាប់ទាញជុងហ្គុកចេញពីរាងតូចហើយហក់ដាល់គេ៤.៥ ដៃតាមចិត្តខឹង មើលងាយប្អូនគេមិនគ្រប់ នៅចង់មកសម្លាប់ប្អូនគេទៀតហេស៎? ចំណែករាងតូចអង្គុយស្ងៀមដកដង្ហើមឡើងញាប់ ព្រោះស្ទើរតែស្លាប់ហើយមិញនេះ។

" លោកសុកជីន ឈប់សិនទាន " លោកនាយកគ្រាន់តែឃើញសុកជីនចូលមកជួយ ក៍ប្រញេប្រញាប់មកបញ្ឈប់ខ្លាចងាប់កូនលោកចន ហើយណាមួយសុកជីនមកសាលាគេមួយតាំងមូលត្រូវតែចូលរាក់ទាក់ហើយ ។ ( ឈរមើលប្អូនគេបិុងាប់ ចាំមើលគេរាក់ទាក់មួយតាឯងវិញអត់🙄)

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now