Part 42 : កូនស្វា!!

2.8K 204 1
                                    


" ប្រៃណាស់លោកអើយ....ខឹក..ខឹក.." បន្ទាប់ពីក្អូតនឹងលាងសម្អាតមាត់រួចរាល់ នាយកម្លោះដើរចេញមកវិញធ្វើមុខស្អុយៗ ព្រោះជាតិនៅជាប់ក្នុងមាត់នៅឡើយ ។


   នាយកម្លោះប្រញាប់ឡើងទៅខាងលើរកអ្នកជាប្រពន្ធវិញ កុំអោយគេញុាំបន្ត ។

ក្រាក

" ថេយ៍!! " ជុងហ្គុកហៅឈ្មោះអ្នកជាប្រពន្ធដោយភ្ញាក់ផ្អើល នៅពេលឃើញស៊ុបអស់ពីចាន នេះគេញុាំទាំងអស់ហេស៎?


" ហឹម " ថេយ៉ុងក្រហឹមក្នុងបំពង់ករបន្តិច ជំនួសការឆ្លើយ ដោយបិទភ្នែកគេងបន្ត ។


" នេះអូនញុាំស៊ុបអស់ទាំងអស់? វាប្រៃខ្លាំងណាស់ អូនញុាំកើតដែរហេស៎? " ជុងហ្គុកសួរទៅប្រពន្ធដោយចម្ងល់ និងបារម្ភ ព្រោះវាប្រៃខ្លាំងពិតមែន ។


" មិនអីទេ ពិននឹងអូនញុាំបាន ប្តីអូនអ្នកធ្វើទៅហើយ ត្រូវតែឆ្ងាញ់ " ថេយ៉ុងងាកមកញញឹមដាក់អ្នកជាប្តី ទោះស៊ុបមួយនេះប្រៃយ៉ាងណាសម្រាប់គេគឺផ្អែមឆ្ងាញ់បំផុត ដោយសារអ្នកជាប្តីខំធ្វើ ។


" បងសូមទោសណា ថ្ងៃក្រោយបើញុាំមិនកើតទេប្រាប់បង កុំញុាំចឹងទៀតអី " ជុងហ្គុកចូលទៅអោអ្នកជាប្រពន្ធដោយក្តីរំភើបក្នុងចិត្តនៅពេលឮសម្តីអ្នកជាប្រពន្ធនិយាយមិញនេះ ។


" ថេយ៍ហា៎~ " ជុងហ្គុកងើបចេញពីការអោបបន្តិច មិននឹងហៅឈ្មោះអ្នកជាប្រពន្ធដោយសម្លេងស្រទន់។ ថេយ៉ុងសម្លឹងមុខនាយភ្លឹក កំពុងចាំស្តាប់នាយនិយាយបន្ត ។


" យើងទៅដើរលេងទៅ ទុកថាទៅក្រេបទឹកឃ្មុំ ព្រោះតិចទៀតបងត្រូវទៅធ្វើការ វានឹងរវល់ច្រើនមិនខាន " ជុងហ្គុកចាប់ដៃអ្នកជាប្រពន្ធមកថើប មុននឹងនិយាយពីអ្វីនាយចង់និយាយដោយស្នាមញញឹម។


" អូនតាមបងស្រាប់ហើយ " ថេយ៉ុងញញឹមមុននឹងឆ្លើយជាមួយស្វាមីវិញ បើនាយចង់ទៅហើយរឿងអីថេយ៉ុងមិនស្របតាមនោះ ។ 


" ចឹងចាំបន្តិចណា ចាំបងទៅលាយទឹកក្តៅអោយ ដើម្បីអោយអូនស្រួលខ្លួនបន្តិច " ជុងហ្គុកញញឹមហើយទើបដើរចូលទៅលាយទឹកក្តៅសម្រាប់អ្នកជាប្រពន្ធ ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now