Part 55 : សមាជិកថ្មី

2.9K 209 3
                                    

____ ៩ខែកន្លងផុតទៅ _____( កាត់ទៀតហើយអ្នកអើយ 😙😹)

តែមួយពព្រិចភ្នែកសោះ ក៍កន្លងហួសទៅរយះពេល ៩ ខែបាត់ទៅហើយ ។ បើយើងងាកមកមើលស្វាមី ភរិយា មួយគូនេះវិញ ស្នេហារវាងពួកគេផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ អោយដូចស្ករតាំងម៉ែយ៉ាងចឹង ចំណែកពោះថេយ៉ុងពេលនេះធំជាងមុនឆ្ងាយណាស់ ហើយខែនេះក៍ជិតដល់ពេលទទួលបានសមាជិកថ្មីដែរ ។

" ថេយ៍ៗ...នេះអូនធ្វើទៀតហើយ..បងប្រាប់ហើយថាអង្គុយអោយតែស្ងៀមៗទៅ...មើលពោះអូនទៅធំពិនណាហើយ " ជុងហ្គុកដើរចូលមករអ៊ូដាក់រាងតូចជាភរិយាដែលកំពុងឈរធ្វើម្ហូបភ្លាម មកពីរាងតូចម្នាក់នេះប្រាប់មិនដែលស្តាប់ចេះតែរឹងទទឹងរហូត ភ្លេចភ្នែកតិចមិនបាន ។

" មិនអីទេ អូនធុញនឹងណា អូនចង់ធ្វើ...ល្ងាចនេះអូនបានធ្វើម្ហូបដែលបងចូលចិត្តថែមទៀតផង " ថេយ៉ុងងាកមកញញឹមស្រាលៗដាក់នាយជាប្តី មកពីស្វាមីរបស់គេនេះថ្នាក់ថ្នមគេពេក មិនអោយធ្វើនេះធ្វើនោះអីទេ ទើបវាអផ្សុក ។

" មោះបានហើយ បងនាំទៅអង្គុយវិញ សល់ប៉ុន្មានចាំបងអ្នកចាត់ការណា " ជុងហ្គុកចូលមកកាន់ដៃថេយ៉ុងបណ្តើរទៅអង្គុយនៅលើសាឡុងវិញ ព្រោះមិនចង់អោយឈរយូរនោះទេ ព្រោះឧស្សាហ៍ត្អូញត្អែរថាចុករូយណាស់ ។

" អង្គុយអោយស្ងៀមឮទេ ? " ថេយ៉ុងឮហើយក៍ងក់ក្បាល ជុងហ្គុកប្រញាប់រត់ចូលផ្ទះបាយវិញ ប្រញាប់ធ្វើខ្លាចក្រែងអ្នកជាភរិយាឃ្លាន ។

" Appa ពិតជាចង់ឃើញមុខកូនឆាប់ៗណាស់ មើលទៅប៉ាកូនចុះ ថ្នាក់ថ្នម Appa ដល់ហើយ មិនដឹងថាពេលកូនកើតមកហើយ នៅថ្នាក់ថ្នម Appa ទៀតឬអត់ទេ " ថេយ៉ុងអង្អែលពោះដ៍ធំរបស់ខ្លួនឯងថ្នមៗ មុននឹងនិយាយជាមួយដំណក់ឈាមមានជិវិតនៅក្នុងពោះរបស់គេ ដោយស្នាមញញឹម ។

" Appa អង្គុយបែបនេះធុញខ្លាំងណាស់ ហឹម...កូនចង់ឃើញបន្ទប់កូនទេ? ចាំ Appa នាំទៅមើលណា " ថេយ៉ុងអង្គុយសុខៗក៍មានអារម្មណ៍ថាធុញ អោនមុខមកសួរកូនក្នុងផ្ទៃមើលតែគេអាចឆ្លើយតបជាមួយយ៉ាងចឹង ។

ថេយ៉ុងងើបឡើងដើរទាំងលំបាកបន្តិច ព្រោះពោះគេធំខ្លាំងពេក ថេយ៉ុងដើរឡើងជណ្តើរមកដល់បន្ទប់ខាងលើដែលគេនឹងជុងហ្គុកបានរៀបចំទុកសម្រាប់កូនៗរបស់ពួកគេ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now