Part 46 : សូមទោស!!

2.1K 179 12
                                    

           ជុងហ្គុកអូសដៃថេយ៉ុងចេញមកយ៉ាងលឿន ដោយសារតែការមិនពេញចិត្តនឹងសកម្មភាពមិញនេះ ។

" ជុង!!! លែងដៃអូនសិនទៅ " ថេយ៍ប្រឹងស្រែកប្រាប់អ្នកជាប្តីអោយលែង តែនាយខាងនោះធ្វើដូចមិនឮ ។

" ជុង!! លែងអូន!! " ថេយ៉ុងប្រលេះដៃនាយកម្លោះចេញមួយទំហឹង ជុងហ្គុករាងអាក់អន់ចិត្តបន្តិចនៅពេលឃើញកាយវិការអ្នកជាប្រពន្ធ ។


" ឡើងឡានទៅថេយ៍ " ដោយមិនចង់ឈ្លោះជាមួយអ្នកជាប្រពន្ធដោយសារសត្រូវជុងហ្គុកមិននិយាយអីច្រើន ទើបប្រាប់អោយគេឡើងឡាន ។


   ថេយ៉ុងធ្វើមុខស្មើឡើងឡានគ្មានមាត់អីមួយម៉ាត់ ចំណែកជុងហ្គុកក៍ឡើងមកបើកឡានចេញទៅ ។

____________

# In car 🚗

   ដោយស្ងាត់រៀងខ្លួនអស់រយះពេលជាយូរ ថេយ៉ុងក៍ហើបមាត់និយាយឡើង ។

" ហេតុអីបងធ្វើបែបនេះ ? " ថេយ៉ុងសួរទៅជុងហ្គុកមិនបានបែរមុខមើលទៅនាយទេ ធ្វើអោយនាយខាងនេះកាន់តែអន់ចិត្តនៅពេលឮសំណួររបស់ភរិយា ។

" ......." ស្ងាត់ ជុងហ្គុកមិនមាត់ចង់ដឹងថាអ្នកជាប្រពន្ធនឹងនិយាយអីបន្ត ។

" ហេតុអីបងទៅវ៉ៃគេគ្មានហេតុផលបែបនេះ ? " ដោយមិនឃើញអ្នកជាប្តីមិនឆ្លើយ ថេយ៉ុងក៍និយាយបន្ត គ្រាន់តែឮពាក្យដែលអ្នកជាប្រពន្ធនិយាយ ជុងហ្គុកក៍ងាកមកមើលមុខប្រពន្ធបន្តិច តែក៍មិនមាត់ ព្រោះមនុស្សដូចនាយបើខឹងហើយធ្វើអីមិនបាន ភាពស្ងាត់គឺល្អបំផុត ។


"  ហេតុអីបងធ្វើចរឹកបែបនេះ? គេជួយអូន អូនមិនទាន់ទាំងបានអរគុណគេផង បងទៅវ៉ៃគេ...ជុងហេតុអីក៍បងស្ងាត់...បងនិយាយមក " ថេយ៉ិងនៅតែបន្តនិយាយទៅកាន់នាយខាងនោះ ដោយមិនបានគិតដល់ចិត្តនាយថាពេលនេះយ៉ាងមិចទេ ។


" អូនចង់អោយបងនិយាយអី...បងមិនមានអីត្រូវនិយាយទេ បើអូនគិតថាបែបនេះទៅហើយ " ជុងហ្គុកងាកមកមើលប្រពន្ធ ក៍បែរមុខទៅបើកឡានវិញ នាយកំពុងតែអន់ចិត្តនឹងអ្នកជាប្រពន្ធដែលទៅកាន់ជើងអ្នកដទៃជាងប្តីខ្លួន ទោះនាយទៅវ៉ៃគេមែនក៍ព្រោះតែការស្រលាញ់ហួងហែងដែរ នាយខុសខ្លាំងមែនទេ? បានអ្នកជាប្រពន្ធនិយាយមិនឈប់បែបនេះ ?


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now