Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?

3.9K 299 2
                                    

__ Night 🌃__
    
     ក្រោយពីនៅក្នុងបន្ទប់ឡើងមួយល្ងាចរាងតូចក៍សម្រេចចិត្តចុះមកខាងក្រោក ។

" ថេយ៍!!/ ថេយ៍!! " គ្រាន់តែចុះមកដល់ភ្លាមក៍មានសំឡេងមនុស្សពីរនាក់ហៅឈ្មោះគេព្រមគ្នា ។

"  ហិហិ បងសាងយូ នេះបងញុាំបាយហើយឬនៅ? " រាងតូចញញឹមញញែមដើរមកអោបដៃនាយកម្លោះសាងយូ ដោយមិញនេះជុងហ្គុកក៍បានហៅគេដែលតែគេបែបជាធ្វើមិនឮទៅវិញ ។

" នៅទេ " សាងយូញញឹមមុននឹងឆ្លើយជាមួយរាងតូចវិញ នៅពេលឃើញគេមកសិទ្ឋិស្នាលហើយធ្វើចរឹកគួរអោយស្រលាញ់បែបនេះ សាងយូមានអារម្មណ៍ថាគេមានសង្ឃឹមក្នុងការយកធ្វើថេយ៉ុងធ្វើជាមនុស្សរបស់ខ្លួន។ ( គេបញ្ឈឺប្តីគេទេបងអើយ😥)


" តោះចឹងយើងញុាំជាមួយគ្នាតែម្តងទៅ អូនក៍មិនទាន់បានញុាំដែរ " ថេយ៉ុងញញឹមអោបដៃសាងយូឡើងស្អិតបណ្តើរសាងយូទៅតុបាយ រាងតូចដើរបំបុកស្មានាយកម្លោះជុងហ្គុក ដោយមិនខ្ចីខ្វល់អីបន្តិច ។

" គេបញ្ឈឺខ្ញុំមែនទេ? ចុះបើគេមិនបានបញ្ឈឺនោះ " ជុងហ្គុកសម្លឹងមើលថេយ៉ុងមិនដាក់ភ្នែក ចាប់ផ្តើមគិតរឿងជាច្រើននៅក្នុងចិត្ត តែក៍ត្រូវជម្រះចោលវិញនៅពេលឮរាងតូចហៅ ។

" នែ ហេតុអីក៍នៅឈរដូចរូបចម្លាក់បែបនេះ មិនឃើញពួកខ្ញុំអង្គុយចាំទេហេស៎? ហេតុអីក៍មិនមកដួលបាយ ? " ថេយ៉ុងស្រែកសួរទៅកាន់នាយកម្លោះជុងហ្គុក ទាំងមុននេះអ្នកបម្រើផ្សេងទៀតដួលហើយតែគេមិនព្រម ។ 

" បាទ " ជុងហ្គុកញញឹមបន្តិចទើបចូលទៅដួលបាយ នាយកម្លោះខំប្រឹងញញឹមឡើងដាក់មនុស្សដែលនាយស្រលាញ់ តែពេលនេះមិនដឹងថាគេអាចនៅស្រលាញ់នាយឬអត់ទេ?

" បងសាកញុាំអានេះទៅណា អូនដឹងថាបងចូលចិត្តវា ចាំអូនបញ្ចុក " ថេយ៉ុងញញឹមដួលម្ហូបយកមកជិតមាត់សាងយូដោយនិយាយសម្តីផ្អែមល្ហែម សាងយូក៍ញញឹមបើកមាត់អោយរាងតូចបញ្ចុក ធ្វើអោយរាងក្រាស់ដែលកំពុងឈរមើលនេះមានអារម្មណ៍ថាអន់ចិត្តមានអារម្មណ៍ថាឈឺចាប់  ហេតុអីមិនមែនជាគេដែលអង្គុយអោយថេយ៉ុងបញ្ចុកបែបនេះ ?

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now