Part 31 : តើបងទៅណា?

3.5K 259 2
                                    

   ក្រោយពីចេញពីភូមិគ្រឹះរបស់ថេយ៉ុងមក នាយកម្លោះជុងហ្គុកដើរនៅតាមផ្លូវ មិនដឹងថាត្រូវទៅណា នាយមិនអាចទៅផ្ទះទេ មិនចង់អោយប៉ាម៉ាក់នាយដឹងថានាយមានរឿងអី ថែមទាំងរឿងនាយមានជំងឺទៀត ។

" ខឹក...ខឹក...ហុើយ..ហេតុអីខ្ញុំមិនស្លាប់ពេលនេះតែម្តងទៅ? នៅចាំដល់ពេលណាទៀត? ខឹក..ខឹកៗ.." ជុងហ្គុកក្អកជាប់ៗគ្នាស្ទើរតែដាច់ខ្យល់ ព្រោះដកដង្ហើមក៍ពិបាកដក ដើរស្ទើរតែមិនត្រង់ផ្លូវ  ។

" បងសូមទោសដែលចេញមកមិនបានលាអូន " ជុងហ្គុកនឹកគិតដល់ថេយ៉ុង ចង់ដឹងថាពេលនេះគេយ៉ាងមិច គេកំពុងតាមរកនាយឬកំពុងសប្បាយចិត្តពេលដែលនាយមិននៅបែបនេះ ។

" ផឹប!!! " ដោយមិនអាចទប់ជំហរខ្លួនឯងបានតរទៅទៀត នាយកម្លោះក៍ដួលសន្លប់នៅលើផ្លូវមួយរំពេច មកពីជំងឺធ្វើទុក្ខខ្លាំង ថែមទាំងមិនបានញុាំអាហារតាំងពីព្រឹក ពេលទៅមន្ទីរពេទ្យហើយមកវិញក៍គេងដល់ល្ងាច គ្មានអ្នកអើពើនាយទាល់តែសោះ ។

" លោកប៉ា ទីនោះមានមនុស្សដេកសន្លប់ណា " ស្រីតូចរូបស្រស់ម្នាក់ដែលកំពុងជិះឡានជាមួយអ្នកជាឪពុក លើកដៃចង្អុលទៅនាយកម្លោះដែលដេកសន្លប់នោះ ។

ងឺិុត

" លោក!!! លោកយ៉ាងមិចហើយ? លោកប៉ាយើងគួរនាំគាត់ទៅមន្ទីរពេទ្យទៅ " នាងតូចមីនណាចុះមកលើកនាយកម្លោះឡើង ទើបប្រាប់អ្នកជាឪពុកជួយនាំចូលទៅក្នុងឡានដើម្បីទៅមន្ទីរពេទ្យ ។

Skip
# ភូមិគ្រឹះគីម

    ថេយ៉ុងអោបដៃសាងយូចុះមកយ៉ាងផ្អែមល្ហែម ដោយសារគិតថាជុងហ្គុកនឹងនៅខាងក្រោមទើបគេធ្វើបែបនេះដើម្បីបញ្ឈឺនាយ ដោយមិនដឹងថានាយបានចាកចេញទៅបាត់ទេ ។

" ម៉ែដោះ នេះជុងហ្គុកទៅណា មិចមិនចេញមកក្រៅ?" ថេយ៉ុងធ្វើមុខមាំមុននឹងសួរទៅម៉ែដោះ នេះនាយហ៊ានមិនព្រមចេញពីបន្ទប់ផងហេស៎? ( គេអត់នៅទេឆីថេយ៍ )

" គឺមិនឃើញនោះទេ តាំងពីឡើងទៅរកម្ចាស់តូចរួចមក ក៍បាត់មិនចេញមក " ម៉ែដោះក៍ឆ្លើយវិញតាមអ្វីដែលគាត់ដឹង ។

" គេជាចាហ្វាយឬកូនចៅអោយប្រាកដទៅ " ថេយ៉ុងនិយាយហើយងើបដើរតម្រង់ទៅបន្ទប់របស់នាយជុងហ្គុក ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now