Part 43: លេខាថ្មី!!

2.4K 188 7
                                    


____ Night 🌃____

"ជុង កុំអូសអូនលឿនពេក អូនដើរមិនទាន់ទេ " ថេយ៉ុងប្រាប់អ្នកជាប្តី ដែលកំពុងដឹកដៃខ្លួនដើរដូចរត់ ប្រញាប់ទៅណាទេលោកប្តីគេនេះ ។

" អូហូ...នេះបងជាអ្នករៀបចំហេស៎? " គ្រាន់តែមកដល់ភ្លាម ថេយ៉ុងក៍លាត់មាត់ឡើង អ្វីដែលគេបានឃើញពេលនេះ គឺមានតុអាហារនៅមាត់សមុទ្រមានទាន២គូដើម្បីបំភ្លឺ នៅមានឈ្មោះរបស់ពួកគេដែលរចនាឡើងភ្លើងទានដាក់ពេញលើវាសខ្សាច់ថែមទៀត អេមសន្លប់ ។


" បាទ អូនចូលចិត្តទេ? " ជុងហ្គុកញញឹមបន្តិច ទើបនាំអ្នកជាភរិយាចូលទៅអង្គុយ ។


" ពិតជារ៉ូមែនទិចខ្លាំងណាស់លោកប្តី ហិហិ ប្តីអ្នកណាទេគួរអោយស្រលាញ់អីយ៉ាងនេះ " ថេយ៉ុងសើចឡើងលឹបភ្នែកយ៉ាងមានក្តីសុខ ដោយសារតែអ្នកជាប្តីធ្វើអោយគេរំភើបរហូត ។


" ប្តី គីម ថេយ៉ុងនោះអី " ជុងហ្គុកសើចបន្តិច មិននឹងឆ្លើយជាមួយអ្នកជាប្រពន្ធវិញ ។


" អាហារនៅលើតុនេះបងជាអ្នកធ្វើទាំងអស់ បងខំប្រឹងអស់ពីសម្ថភាពហើយ " ជុងហ្គុកញញឹមនិយាយទៅកាន់អ្នកជាប្រពន្ធ អាហារមួយតុនេះនាយអ្នកធ្វើដោយផ្ទាល់ដៃ ប្រឹងធ្វើបែកញើស ចំណាយកម្លាំងព្រោះខ្លាចប្រៃដូចលើកមុនទៀត ។


" មោះចាំបងបញ្ចុក ឆ្ងាញ់ទេ? " ជុងហ្គុកដួសម្ហូបទៅបញ្ចុកអ្នកជាប្រពន្ធ មុននឹងសួរពីរសជាតិ សង្ឃឹមថាមិនដូចលើកមុនចុះ ។


" ហឹម ឆ្ងាញ់ខ្លាំងណាស់ លើកនេះអូនមិនបានកុហកទេ លោកប្តីធ្វើឆ្ងាញ់ពិតមែន " ថេយ៉ុងញញឹមខ្ជឹមសរសើរស្នាដៃរបស់ស្វាមី ជុងហ្គុកញញឹមដួលយកមកញុាំដែល គឺវាដូចជាថេយ៉ុងនិយាយមិនមែនដូចមុនទេ ស្នាដៃធ្វើម្ហូបគេអភិវឌ្ឍហើយ ។


   បន្ទាប់ពីញុាំអាហារដ៍ផ្អែមល្ហែមហើយ ពីរអ្នកប្តីប្រពន្ធដើរបណ្តាលគ្នានៅតាមមាត់សមុទ្រ ។


" អូនមានក្តីសុខខ្លាំងណាស់សម្រាប់ថ្ងៃនេះ សុឺត អរគុណបងខ្លាំងណាស់លោកប្តី " ថេយ៉ុងចង្អើតជើងទៅថើបថ្ពាល់អ្នកជាប្តីទុកជាការអរគុណ ថ្ពាល់របស់គេក៍ប្រែទៅជាក្រហមតែន អៀនខ្វាច់តែម្តង  ។


🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now