Part 52: គម្រោងការ!!

2.4K 195 3
                                    


______  Evening 🌆_____
   
    ពេលល្ងាចរៀងចង់យប់ទៅហើយ ទើបនាយក្រាស់ដែលសន្លប់អស់ជាងយូរនេះចាប់ផ្តើមបើកភ្នែកឡើង សម្លឹងមើលជុំវិញខ្លួនទើបដឹងថាជាបន្ទប់គេងខ្លួន ។

   នាយក្រាស់ងើបឡើងអង្គុយ ទាំងនៅធីងធោងនៅឡើយ នាយប្រញាប់ងាកទៅមើលភ្លាមនៅពេលឮសម្លេងបើកទ្វារចូលមក ។

ក្រាក

" ជុង... បងភ្ញាក់ហើយមែនទេ?...បងឃ្លានទេ?..អូនបានធ្វើម្ហូបដែលបងចូលចិត្តយកមកអោយណា " ថេយ៉ុងដើរចូលមកទាំងញញឹមញញែមដោយមានថាសអាហារនៅក្នុងដៃ ។

" បាទ " ជុងហ្គុកញញឹមខ្សោះបន្តិច ព្រោះបាក់កម្លាំងមែន ។

   នាយកម្លោះដួលបាយម្ហូបនោះញុាំទាំងពិបាក ព្រោះនាយធុំក្លិនស្អុយគ្រប់ទាំងអស់ តែបើមិនទ្រាំញុាំទេមួយថ្ងៃនឹងនាយគ្មានបានអីចូលពោះទេ ។

" អរគុណបងណាស់ ដែលសុខចិត្តពិបាកជំនួសអូន...លោកប្តី " ថេយ៉ុងអង្គុយមើលនាយជាប្តីញុាំទាំងវេទនាបែបនេះ មានចិត្តអាណិតនាយខ្លាំងណាស់ តែក៍មកពីនាយខ្លួនឯង បើនាយមិនស្រលាញ់ប្រពន្ធខ្លាំងក៍មិនមកចាញ់កូនជំនួសចឹងដែរ តាមចាស់ៗនិយាយ ។

" អរគុណបងធ្វើអីថេយ៍?..." នាយក្រាស់ចងចិញ្ចើមធ្វើមុខឆ្ងល់មិនយល់ពីអ្វីដែលភរិយានិយាយ បណ្តាលអោយថេយ៉ុងអស់សំណើចនឹងទឹកមុខរបស់នាយបូករួមជាមួយមុខស្លេកៗដូចមាត់ស្ងោរនោះទៀត ។

" ជុង....តើបងចង់អោយមានក្មេងៗរត់លេងក្នុងផ្ទះយើងទេ ? " ថេយ៉ុងញញឹមមុននឹងសួរសំណួរនេះទៅនាយក្រាស់ ។

" ចង់!!..បងចង់..អឺ..បងចង់មានកូន...បងនឹងរត់ប្រលែងលេងជាមួយពួកគេ...គ្រាន់តែគិតក៍ក្តីសុខដែរ..តែបងដឹងថាវាមិនអាច..." ជុងហ្គុកនិយាយដោយទឹកមុខស្រងូតស្រងាត់បន្តិច ដូចដែលនាយនិយាយនាយចង់មានកូន ចង់មើលថែ ចង់រត់ប្រលែងលេងជាមួយពួកគេ ក្នុងនាមជាឪពុកម្នាក់ តែនាយក៍ដឹងថាមិនអាច ( អាចហើយបង 🌚)

" អូនមិនល្អមិនអាចមានកូនអោយបងបាន " ថេយ៉ុងអោនមុខចុះធ្វើទឹកមុខស្រងូតស្រងាត់តែគ្រាន់ចង់បោកនាយលេងប៉ុណ្ណោះ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now