Part 53 :នៅចាំក្មេងម្នាក់នេះទេ??

2.6K 200 2
                                    

___ New day ____
# Morning 🌅

" អូនប្រយ័ត្នខ្លួនផងណា...តាមពិតទៅអូនគួរតែទៅផ្ទះម៉ាក់ណាថេយ៍..បងទុកចិត្តនោះទេ " ជុងហ្គុកអោបរាងតូចដែលកំពុងតែចងក្រវាត់ករអោយខ្លួននោះ ចំណែកថេយ៉ុងគិតតែញញឹមឈរចងក្រវាត់ករអោយនាយជាប្តីអោយស្អាតប៉ុណ្ណោះ ។

" បងកុំបារម្ភអីជុង...គិតតែបងទៅប្រយ័ត្នដឹងទេ?...បងមិនបាច់បារម្ភពីអូនទេ អូនចេះការពារខ្លួនឯងហើយណា លោកប្តី សុឺត " ថេយ៉ុងអោនទៅថើបថ្ពាល់នាយក្រាស់ ជាការយកចិត្ត ។

" បាទ បងដឹងថាអូនពូកែហើយ តែបងនៅតែបារម្ភណា..." ជុងហ្គុកធ្វើមុខស្អុយៗ មិនចង់អោយអ្នកជាប្រពន្ធទៅប្រថុយនោះទេ តែធ្វើយ៉ាងមិចបើប្រកែកមិនឈ្នះផង ។

" មោះ បានហើយ ទៅធ្វើការទៅលោកប្តី " ថេយ៉ុងអូសដៃនាយជាប្តីចុះទៅក្រោម មិនចឹងទេ នៅរអ៊ូររងូវនឹងហើយ ។

ប្តីប្រពន្ធមួយគូនេះចុះមកដល់ខាងក្រោម មានកូនចៅជាច្រើនកំពុងឈរចាំនៅខាងក្រោម ដូចជាកំពុងនាំគ្នាទៅធ្វើសង្រ្គាម ។

" ម្ចាស់តូច!!..ខ្ញុំបានត្រៀមមនុស្សរួចរាល់អស់ហើយទាន " អុីខេអោនក្បាលគោរពអ្នកជាចាហ្វាយ មុននឹងប្រាប់នូវអ្វីដែលពួកគេបានបញ្ជា ។

" ល្អ ធ្វើតាមផែនការគ្រប់យ៉ាង....ប្រយ័ត្នខ្លួនផងណាលោកប្តី " ថេយ៉ុងងាកមកអោបស្វាមីម្តងទៀត មុននឹងប្រាប់អោយនាយប្រយ័ត្ននៅពេលមានរឿងកើតឡើងបន្តិចទៀតនៀក ។

" បាទបងដឹងហើយ...." ជុងហ្គុកញញឹមដាក់ប្រពន្ធស្រាលៗ មុននឹងដើរចូលទៅក្នុងឡានបើកចេញទៅ គ្រាន់តែឡាននាយចេញទៅភ្លាម ឡានកូនចៅរបស់ថេយ៉ុងជាច្រើនៗបើកតាមពីក្រោយទៅរហូត តែមិនធ្វើអោយអ្នកផ្សេងចាប់អារម្មណ៍នោះទេ ។

__________________

" ឡានគេចេញមកហើយចាហ្វាយ " កូនចៅរបស់ជីសាន់ដែលចាំមើលនៅតាមផ្លូវ ក៍ទូរស័ព្ទទៅប្រាប់ជីសាន់ភ្លាម នៅពេលឃើញឡានរបស់នាយ ។។

" ល្អ ត្រៀមចាត់ការទៅ យើងនឹងទៅដល់ឥលូវហើយ " ជីសាន់ញញឹមគំនួត មុននឹងងាកមើលទៅរ៉ាហ្សាដែលកំពុងអង្គុយក្រេបកាហ្វេនៅក្បែរនោះ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now