Part 26 : បងស្រលាញ់អូន !!

3.7K 289 0
                                    

New day
___ Morning 🌅____

" ហឹ្ហម!! " សំឡេងក្រហឹមចេញពីដើមករនាយកម្លោះជុងហ្គុក នាយបើកភ្នែកឡើងសន្សឹមៗដើម្បីសុាំនឹងពន្លឺ ទើបប្រទាក់ភ្នែកនឹងរាងតូចថ្ពាល់ប៉ោងៗឡើងគួរអោយស្រលាញ់កំពុងគេងនៅក្នុងរង្វង់ដៃនៅលើទ្រូងខ្លួន នាយកម្លោះក៍លេចស្នាមញញឹមឡើង មុននឹងលើកដៃម្ខាងទៀត វែកសក់ដែលធ្លាប់បាំងមុខរាងតូចចេញបន្តិច ។

" អូននៅតែគួរអោយស្រលាញ់ " ជុងហ្គុកពោលឡើងតិចៗមើលទៅមុខតូចច្រមិចគួរអោយក្នាញ់ស្នាមញញឹមនាពេលព្រឹកលេចឡើងមិនរលប់ទាស់តែសោះ ។

" ហ្ហឹម..." នៅពេលមានពន្លឺចាំងភ្នែកពេក រាងតូចម្នាក់នេះក៍កម្រើកខ្លួនភ្ញាក់ឡើងទាំងមិនចង់ ព្រោះយប់មិញរវល់មើលមុខកូនកម្លោះគេពេញមួយយប់ ចំណែកនាយកម្លោះប្រញាប់បិទភ្នែកគេងវិញភ្លាម ។

" ហឹម កម្តៅរៀងស្រក់ហើយ " ថេយ៉ុងដកដង្ហើមធូរចិត្តនៅពេលលើកដៃទៅប៉ះរាងក្រាស់ឃើញថាកម្តៅគេចុះ ទើបដកដៃនាយកម្លោះចេញពីចង្កេះខ្លួនថ្នមៗខ្លាចថានឹងរំខានដំណេកនាយ ធ្វើអោយនាយភ្ញាក់ ( គេភ្ញាក់មើលមុខឆីថេយ៍ឯងមួយថ្ងៃហើយ😒)

    រាងតូចទាញភួយមកដណ្តប់អោយនាយបន្តិច ប៉ុន្តែមិនដឹងជាមានអ្វីទាញអោយរាងតូចម្នាក់នេះអោនទៅថើបថ្ពាល់នាយកម្លោះ

" សុឺត!! សូមទោស!! " ថើបនាយកម្លោះហើយ ថេយ៉ុងក៍ពោលពាក្យសូមទោស គេក៍មានអារម្មណ៍ថាខុសខ្លះដែរ នៅពេលឮពាក្យគេងមមើលនិយាយសព្វគ្រប់បែបយ៉ាងរបស់រាងក្រាស់កាលពីយប់មិញ ពិននេះក៍អាចស្មានដឹងថានាយឈឺចាប់ប៉ុណ្ណាដែរ ។

" តែពេលនេះខ្ញុំមិនអាចភ្លេចអតីតកាលឈឺចាប់អស់នោះបានទេ  នៅពេលដែលខ្ញុំគិតថានឹងបោះបង់ចោលរាល់ការចង់សងសឹងទាំងអស់ វាកំពុងតាមលងបន្លាចខ្ញុំរហូត ព្រោះតែខួរក្បាលខ្ញុំមានតែពាក្យថាស្អប់ពេលរឿងអស់នោះវាលោតចូលខួរក្បាលខ្ញុំម្តងៗ ខុសពីបេះដូងដែលខ្ញុំនៅតែស្រលាញ់លោក ស្រលាញ់លោករហូតមកមិនអាចដកចេញវិញបានសោះ  " រាងតូចនិយាយរៀបរាប់ដោយក្តីតានតឹង តែពាក្យពេចចុងក្រោយគេនិយាយនៅក្នុងចិត្តប៉ុណ្ណោះ និយាយហើយរាងតូចក៍ងើបដើរចេញទៅក្រៅបាត់ទៅ។



🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now