Part 20 :ការវិលត្រឡប់ !!

4K 282 2
                                    

#ថ្ងៃថ្មី
__ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ___
~ ប្រលានយន្តហោះ
   បក្សីស្លាបដែកក៍ហោះចុះមកបន្ទាបខ្លួនចូលចតនៅប្រលានយន្តហោះប្រទេសកូរ៉េ ។

   ដំណើរមកដល់របស់កម្លោះតូចរាងស្រលោន ដើរអូសវ៉ាលីពាក់វ៉ែនតាខ្មៅដើរចេញពីប្រលានយន្តហោះមកដោយមានកូនចៅចំណិតដើរតាមពីក្រោយ ។

" ទីបំផុតខ្ញុំក៍បានមកដល់កូរ៉េវិញហើយ" ថេយ៉ុងដោះវែនតាចេញសម្លឹងមើលទឹកដីកំណើតរបស់ខ្លួនដែលគេចាកចេញទៅរយះពេលជិត៤ឆ្នាំ ។

" អញ្ជើញទាន" អង្គរក្សឈរចាំបើកទ្វារឡានអោយកម្លោះតូចរូបនេះចូល។  គ្រានតែដើរចេញមកក្រៅភ្លាមក៍មានឡានពីរបីគ្រឿងមកទទួលបាត់ទៅហើយ។

   ឡានសេរីទំនើបផុតលេខដែលជាឡានត្រកូលគីមបើកចេញពីប្រលានយន្តហោះមកដោយឡានរបស់កូនប្រុសពៅនៃត្រកូលនេះគឺនៅកណ្តាល មានឡានអង្គរក្សបើកនាំមុខមួយនឹងអមសងខាងពីរគ្រឿង ដោយមានឡានបើកអមពីក្រោយមួយទៀត អាចនិយាយបានថាសុីដាច់មួយផ្លូវតែម្តង។ ( អេមអេម👌😑)

" ទីនេះប្លែកច្រើនណាស់ " ថេយ៉ុងសម្លឹងទេសភាពតាមផ្លូវ ឃើញថារៀងប្លែកជាងមុន តែមិនចម្លែកទេព្រោះគេខាននៅទីនេះជិត៤ឆ្នាំទៅ ត្រូវតែមានការអភិវឌ្ឍហើយ។

" ម្ចាស់តូច!! នោះជាក្រុមហ៊ុនទឹកអប់របស់ ចន ជុងហ្គុកហើយទាន " អុីខេដែលអង្គុយនៅបាំងខាងមុខជាមួយអ្នកបើកឡាន ក៍លើកដៃចង្អុលប្រាប់ទៅអ្នកជាចាហ្វាយ ។

" Jk Company ហេស៎? ហុឹក តិចទៀតវាអាចនឹងត្រូវដូរឈ្មោះទៅជាត្រកូលគីមហើយ សូម្បីតែម្ចាស់ក្រុមហ៊ុននេះក៍អាចក្លាយជាមនុស្សរបស់ត្រកូលគីមដែរ ហុឹក " ថេយ៉ុងងើយមុខទៅមើលក្រុមហ៊ុនមួយនោះ មុននឹងសើចឡើងតិចៗ ទើបនិយាយឡើង

__Jk ___

" អាអ៊ូ មិញនេះជាឡានអ្នកណាបើកឡើងពេញផ្លូវទៅហើយ មើលទៅមិនមែនអ្នកអន់ប៉ុន្មានទេ" ជុងហ្គុកសួរទៅកូនចៅចំណិតដែលដើរចូលមក មិញនេះនាយកម្លោះក៍ឈរមើលពីបន្ទប់ធ្វើការនាយដែល ព្រោះចិត្តវាទាញអោយទៅមើល។

" ឮថាជាឡានរបស់អ្នកប្រុសគីម ថេយ៉ុងទាន ដែលទើបត្រឡប់មកពីបរទេសនៅថ្ងៃនេះ " គីអ៊ូឆ្លើយទៅអ្នកចាហ្វាយវិញ

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now