Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!

3.6K 267 2
                                    

# Super market
    រាងតូចដើរទិញអ៊ីវ៉ាន់ចេញពីហាងមួយចូលហាងមួយ ដោយមានរាងក្រាស់ជុងហ្គុកដើរតាមយួរអ៊ីវ៉ាន់ពីក្រោយត្រុកៗដៃទាំងសងខាងសុទ្ធតែអ៊ីវ៉ាន់ឡើងពេញទាំងអស់ ថែមទាំងមានអោបជាប់ខ្លួននឹងក្លៀកទៀត អាចនិយាយបានថាកាន់គ្រប់កន្លែងតែម្តង គ្មានទំនេរកន្លែងណាទេ  ។ 

" អេ៎ ឯងដើរយឺតម្លេះ ? " នៅពេលដើរមួយសន្ទុះ រាងតូចក៍ងាកមកក្រោយក៍ឃើញនាយកម្លោះនៅឡើងឆ្ងាយពីគេ ដោយសារតែអ៊ីវ៉ាន់ច្រើនពេកទើបធ្វើអោយនាយដើរតាមរាងតូចមិនទាន់ ។

"...." ស្ងាត់ នាយក្រាស់មិនមាត់ដើរមកឈរក្បែររាងតូចទាំងមុខមាំ គេខឹងនឹងរាងតូចដែលប្រើគេមើលតែឆ្កែឆ្មានៅហៅសព្វនាមឯងទាំងគេអាយុប្អូននាយសោះ តែក៍ធ្វើអីមិនកើតក្រៅពីស្ងាត់ ។

" ឯងក្លាយទៅជាគរហើយហេស៎? បានជាមិនឆ្លើយជាមួយយើង " ថេយ៉ុងចងចិញ្ចើមមុននឹងសួរទៅរាងក្រាស់ជុងហ្គុកដែលឈរធ្មឹង មិនមាត់អីមួយម៉ាត់ ។

"....."ស្ងាត់ នាយកម្លោះនៅតែមិនមាត់ ហើយឈរស្ងៀមជាមួយមុខមាំរបស់គេដដែល ។

" ន៎ែ យើងជាចាហ្វាយឯងណា យើងហៅសួរមិចក៍មិនឆ្លើយ !!!? " រាងតូចចូលទៅរុញរាងក្រាស់អោយជ្រុះអ៊ីវ៉ាន់អស់ហើយថែមទាំងស្រែកដាក់គេទៀត។ ថេយ៉ុងដឹងថានាយកម្លោះកំពុងខឹងទើបធ្វើអោយគេខឹងកាន់តែខ្លាំងចង់ដឹងថាពេលនេះគេអាចធ្វើអីបានខ្លះ ព្រោះគេមិនមែនមានឋានៈដូចមុនទេ ។

"....." នាយកម្លោះនៅតែមិនមាត់ អោនទៅរើសអ៊ីវ៉ាន់ឡើងដោយទឹកមុខស្មើធេងមុននឹងដើរទៅមុនបាត់ ធ្វើអោយរាងតូចខាងនេះហួសចិត្ត ចរឹកគេនៅតែបែបនឹងទោះបីគេជាកូនចៅគេក៍ដោយ គេនៅតែប្រកាន់ភ្ជាប់អាចរឹកមិនចេះខ្លាចមិនចេះគោរពអ្នកណា  ។

" នែ អ្នកណាអោយឯងមកមុនយើង ? អ្នកណាប្រាប់ថាយើងទៅផ្ទះពេលនេះ ? " ថេយ៉ុងដើរតាមរាងក្រាស់ ជុងហ្គុកបានយួរអ៊ីវ៉ាន់មកចំណតឡាន ទើបរាងតូចអាចស្មានដឹងថាគេចង់ទៅផ្ទះ ។

" ចឹង ម្ចាស់តូចចង់ទៅណាទៀត? ចង់ទិញអ៊ីវ៉ាន់អស់មួយផ្សារនេះតែម្តងហេស៎? " នាយកម្លោះងាកមកសួររាងតូចដែលឈរសម្លក់សម្លឹងមកនាយ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Där berättelser lever. Upptäck nu