Part 45 : ស្អាតណាស់!!!

2.4K 197 1
                                    


   មួយសន្ទុះហើយ អ្នកទាំងពីរនៅកាន់ដៃ ច្របាច់ចុះច្របាច់ឡើងមិនព្រមលែងរៀងខ្លួន នៅញញឹមឌឺដងគ្នានៅនឹង ។

" អូយ!!! នេះឯងចង់ធ្វើស្អីនឹង? " សម្រែករបស់ចាសមីននៅពេលថេយ៉ុងប្រើកម្លាំងច្របាច់ដៃគេចង់បាក់ ទើបនាងរហ័សដកដៃចេញមកយ៉ាងលឿន មុននឹងស្រែកសួររាងតូចដោយខឹង ។

" អូ!!..សូមទោសផងអ្នកនាងចាសមីន...មិញនេះដៃខ្ញុំមិនដឹងយ៉ាងមិច...មានកម្លាំងខ្លាំងតែម្តង...បាក់ហើយទេដឹង?..ដៃអ្នកនាង " ថេយ៉ុងលើកដៃខ្ទប់មាត់រប្រៀបភ្ញាក់ផ្អើល ទាំងដែលមិញនេះគេមានបំណងច្របាច់ដៃនាងអោយឈឺ ពូកែដាក់ហេស៎អាដៃនឹង ខំយួរចំណីអាហារមកអោយប្តីដល់កន្លែង កាច់ចោលម្តងមើល ។

" ធ្វើយ៉ាងមិចទៅជុង ឈឺខ្លាំងណាស់...តើដៃខ្ញុំអាចបាក់ទេ? លោកជួយនាំខ្ញុំទៅមន្ទីរពេទ្យបន្តិចទៅណា ឈឺខ្លាំងណាស់ " ចាសមីនចាប់ស្រែករំអួយដើរទៅរករាងក្រាស់ដោយមិនខ្មាសអៀន ថេយ៉ុងអោបដៃចងចិញ្ចើមមើលទៅស្រីស្រស់ដែលទៅរំអួយដាក់ប្តីគេ និងសម្លឹងមុខអ្នកជាប្តីដោយកែវភ្នែកមុតស្រួល ជុងហ្គុកឃើញហើយចង់ខ្លាចតែម្តង ។ ( បុិហ្គុកខ្លាចប្រពន្ធហើយ 😁)

" អឺ..គឺថាអ្នកនាងចាសមីន...អឺ..អោយខ្ញុំសូមទោសផងណា..ខ្ញុំមិនបានជូនអ្នកនាងទៅទេ...ចាំខ្ញុំអោយគីអ៊ូជូនទៅណា...អាអ៊ូ!!!ៗ..ជួយនាំអ្នកនាងចាសមីទៅមន្ទីរពេទ្យបន្តិចទៅ " ជុងហ្គុកឆ្លើយប្រកែកជាប្រញាប់នៅពេលឃើញកែវភ្នែកប្រពន្ធកំពុងសម្លឹងមក មិនប្រកែកងាប់របស់ប្រពន្ធឥលូវនឹង ទើបប្រញាប់ស្រែកហៅអ្នកជាកូនចៅ ។

" នេះលោកចង់បានន័យថាយ៉ាងមិចនឹងជុងហ្គុក? យ៉ាងណាខ្ញុំក៍ជាកូនម្ចាស់ភាគហ៊ុននៅទីនេះដែរ លោកអោយកូនចៅលោកជូនទៅចឹងហេស៎? វាសមទេ? " ចាសមីនឆ្លើយវិញទាំងមិនសុខចិត្ត នាងមកត្អូញចង់អោយនាយជាអ្នកជូនទៅមិនមែនកូនចៅទេ។

" អ្នកនាង..."

" តែខ្ញុំថាដៃអ្នកនាងនៀកមិនអីនោះទេ មិនបាច់ទៅមន្ទីរពេទ្យក៍បានចាំខ្ញុំលាបថ្នាំអោយ យ៉ាងមិចដែរ? " មិនអោយអ្នកជាប្តីនិយាយទាន់ទេ ថេយ៉ុងចូលខ្លួនមកភ្លាម មុននឹងទាញដៃរបស់ចាសមីនដែលឈឺនោះមកកាន់ មុននឹងនិយាយដោយញញឹមគំនួត ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now