Part 16 : នឹកនា

4.1K 330 5
                                    

# ថ្ងៃថ្មី
Hight School 🏫
    នាយកម្លោះសង្ហារូបស្រស់ដើរចូលទៅក្នុងមហាវិទ្យាល័យទាំងទឹកមុខខុសពីរាល់ដង ព្រោះនាយមិនបានញញឹមញញែមដាក់ស្នេហ៍ស្រីៗទេ តែពេលនេះកំពុងភ្ជាប់មកជាមួយទឹកមុខស្មើ មិនដឹងថានាយមានរឿងអ្វី ?

" ជីមីន.! " នាយកម្លោះសង្ហាជុងហ្គុកហៅរាងតូចជីមីនដែលអង្គុយនៅក្នុងថ្នាក់នោះ ។

" Aww សិស្សច្បង មានការអីមែនទេ? " នៅពេលឮមានអ្នកហៅសព្វនាមខ្លួន ជីមីនក៍ងាកទៅមើលទើបឃើញអ្នកកម្លោះរូបនេះ ។

" គឺ ឆេវី មករៀនទេ ? " នាយកម្លោះសួរទាំងអេះអុញមិនហ៊ានសួរ នៅសុខមកសួររកគេបែបនេះ ទាំងពួកគេដឹងថាអ្នកទាំងពីរជាសង្សារនឹងគ្នា។

" Aww ខ្ញុំកំពុងតែចង់សួរសិស្សច្បងពីរឿងនេះ ព្រោះម្សិលមិញមិនឃើញគេមករៀន ចំណែកថ្ងៃនេះក៍មិនឃើញ ខ្ញុំប្រុងសួរសិស្សច្បងទៅហើយ តែពេលនេះបងមកសួរខ្ញុំវិញ " ដូចដែលជីមីននិយាយ ឆេវីមិនបានមករៀនតាំងពីម្សិញ គេប្រុងសួរនាយហើយ ក្រែងនាយដឹង។ 

" មិនអីទេណា បងទៅសិនហើយ " ជុងហ្គុកញញឹមដាក់គេបន្តិច ហើយដើរចេញទៅទាំងមុខស្រពោន ។

" តើឆេវីទៅណា? " ជីមីនបន្លឺឡើងទាំងបារម្ភពីមិត្ត។

" ឯងនៅឯណាទៅឆេវី? " ជុងហ្គុកមានអារម្មណ៍បារម្ភយ៉ាងមិច ព្រោះម្សិលមិញគេធ្វើរឿងជ្រុសខ្លាំងណាស់ មិនដឹងថាគេខូចចិត្តពិនណាទេ ( ពេលធ្វើមិនគិតទេ🌚)

Skip
    ពេលនេះ ថេយ៉ុងត្រូវបានរៀបចំអោយទៅព្យាបាលនៅបរទេស ដោយមានសាងយូទៅជាមួយ ។

" ថេយ៍ កូនត្រូវតែរឹងមាំណា ហើយត្រឡប់មករកប៉ាម៉ាក់និងបងប្រុសវិញឮទេ? ពួកយើងស្រលាញ់កូន ហុឹក..ហុឹក " លោកស្រីគីមកាន់ដៃកូនប្រុស ហើយនិយាយទាំងទឹកភ្នែក ព្រោះកូនគាត់នឹងត្រូវឃ្លាតឆ្ងាយពីគាត់ទៅហើយ មិនដឹងពេលណាបានជួបគ្នាវិញទេ ។

( ម៉ាក់កូនសូមទោស ម៉ាក់យំព្រោះតែកូនទៀតហើយ កូនលាហើយ កូនស្រលាញ់ម៉ាក់) ថេយ៉ុងនិយាយនៅក្នុងចិត្ត ព្រោះគេមិនអាចបើកភ្នែកមកនិយាយបាន បានត្រឹមតែបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ គេពិតជាចង់ងើបមកជូតទឹកភ្នែកអោយម៉ាក់របស់គេណាស់ គេមានអារម្មណ៍ថាខុសណាស់ដែលធ្វើអោយគាត់យំបែបនេះ ។

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now