Part 33 : អូននឹងធ្វើអោយបងចាំអូន !!!

3.4K 226 0
                                    

តុក តុក

" ជុង!!! បងទៅធ្វើអីនៅក្នុងនោះ ឆាប់ចេញមកអូនមានរឿងចង់និយាយជាមួយបង " ថេយ៉ុងគោះទ្វារបន្ទប់ទឹកបណ្តើរស្រែកហៅរាងក្រាស់បណ្តើរ ។

ក្រាក

" ឯងនៅទីនេះទៀតហេស៎? ខ្ញុំប្រាប់ហើយថាខ្ញុំមិនស្គាល់ឯងទេ " ជុងហ្គុកចេញមកឃើញរាងតូចនៅឈរមើលមកគេភ្លឹងៗនៅឡើយ តើនាយគួរធ្វើយ៉ាងមិចទៅពេលនេះ ?

" ជុង !! បងចង់ទៅណា? " ថេយ៉ុងចូលទៅចាប់ដៃនាយកម្លោះពេលឃើញនាយរកបើកទ្វារដើរចេញ ។

" បើឯងនៅទីនេះ ក៍នៅទៅ ខ្ញុំទៅធ្វើការ " ជុងហ្គុកប្រលេះដៃរាងតូចចេញតែប្រលេះមិនបានព្រោះគេកាន់ជាប់ពេក ។

" បងពិតជាមិនចាំ មិនស្គាល់អូនមែនហេស៎? " ថេយ៉ុងសួរសំណួរដដែលទៅនាយ ព្រោះគេមិនជឿថាបែកគ្នាតែ១ អាទិត្យ សោះដល់ថ្នាក់ភ្លេចគ្នានោះទេ ។

" ពិតមែន ខ្ញុំប្រាប់ការពិតអស់ហើយ មិនដឹងប្រាប់ឯងថាមិចទៀត អោយជឿថាខ្ញុំមិនស្គាល់ឯងទេ " ជុងហ្គុកនិយាយដោយមុខស្មើ ទាំងក្នុងចិត្តរៀងសប្បាយចិត្តនៅពេលដែលមើលទៅថេយ៉ុងដូចជាជឿខ្លួន ។

" បងពិតជាមិនស្គាល់អូនមែនហេស៎? បានបងកុំថាអូនធ្វើជ្រុសអោយសោះ " ថេយ៉ុងនិយាយហើយ ក៍ចូលទៅចាប់អូសដៃរាងក្រាស់ដួលទៅលើគ្រែភ្លាមៗរកតែនាយខាងនេះទប់ជំហរមិនទាន់ ។

" ឯងចង់ធ្វើអី? " ជុងហ្គុកធ្វើមុខឡេឡឺ មិនដឹងថាគេចង់ធ្វើអីទេនៅពេលនេះ ។ 

" អូននឹងរំលឹកការចងចាំរបស់បងនោះអី...អ៊ុប " ថេយ៉ុងនិយាយចប់ ក៍អោនទៅថើបបំបិទមាត់អ្នកខាងក្រោម ជុងហ្គុកបើកភ្នែកធំៗមើលសកម្មភាពរបស់រាងតូចដែលកំពុងតែធ្វើនេះ គេចង់យ៉ាងមិចអោយប្រាកដទៅ?

   ថេយ៉ុងថើបផងខាំផងនៅលើមាត់នាយ តែនាយខាងនោះនៅស្ងៀមមិនកម្រើកបបូរមាត់អីបន្តិច ។

   ថេយ៉ុងមិនខ្វល់ បន្ទាប់ពីប៊ឺតជញ្ជក់មាត់អស់ចិត្ត ក៍អូសមកថើបលើថ្ពាល់នាយ រហូតមកដល់កញ្ចឹងកររបស់នាយកម្លោះអោយមានស្នាមក្រហមជាំតែម្តងដូចនឹកនាណាស់យ៉ាងចឹង ដៃតូចស្រលោនស្អាតដូចបន្លាក្រូចលូកដៃទៅប្រលេះលេវអាវនាយកម្លោះទាស់តែអស់ ។ 

🖤🍂 Now I'm change🍁🖤(Complete ✔️) Where stories live. Discover now