ផ្តើមរឿង

10.7K 399 0
                                    

យប់មួយដែលគ្រប់គ្នាកំពុងដេកយ៉ាងស្កប់ស្កល់ ស្របពេលដែលស្ត្រីវ័យ21ឆ្នាំកំពុងឈឺចាប់ ស្រែកយំលឺពេញបន្ទប់សម្រាលកូន ខណះម៉ាហ្វៀវ័យ25ឆ្នាំកំពុងដើរចុះដើរឡើង សឹងតែមិនអាចនឹងនឹងរងចាំមើលមុខទារយាទតែម្នាក់របស់ខ្លួន ។កូនចៅជំនិតម្នាក់ៗដកដង្ហើមធំ ខ្លះទៀតក៏ចង់ខ្យល់ដោយសារតែចៅហ្វាយរបស់ខ្លួនមិននៅស្ងៀម ។ ថ្ងៃនេះជាថ្ងៃដែលទារយាទម្នាក់គត់របស់ត្រកូល jeon បានឃើញពន្លឺព្រះអាទិត្យ ដែលធ្វើអោយគ្រប់គ្នាពិតជាចង់ឃើញមុខដ៏ស្រស់ស្អាតរបស់គេជាខ្លាំង។​

"Junghea អង្គុយចុះសិនមកកូន ម៉ាកវិលមុខហើយ" ស្រ្តីត្រូវជាម្តាយវ័យ50ស្តើងនិយាយឡើងដោយសម្តីផ្អែមស្រទន់របស់គាត់ ខណះកូនគាត់អន្ទះសារចង់ឃើញកូនប្រុសតែមួយរបស់ខ្លួន មិនទាន់បានញាំបាយ ញាំទឹកអីបន្តិតទេ តាំងពីទទួលបានទូរសព្ទពីអ្នកផ្ទះថាប្រពន្ធឈឺពោះ ដោយសារឈឺពោះមុនថ្ងៃទើបមិនបានត្រៀម។​

"បាទ ម៉ាក" ឆ្លើយអោយតែរួចពីម៉ាត់ តែជើងនៅតែ ដើរមិនឈប់

"Junghea ញាំអីសិនក៏បានកូន " បុរសចំណាស់វ័យ50ឆ្នាំក្រាស់ ពោលឡើងទាំងបារម្មណ៏ ដោយសារគាត់ក៏ចង់ឃើញចៅប្រុសរបស់គាត់ដូចគ្នា។​

ទ្រនិចនាឡិកាចេះតែដើរទៅមុខ ខណះពេលដែលម្ចាស់របស់វាមើលសឹងមួយរយដងក្នុងមួយនាទី។30 នាទីក្រោយមកសម្លេងយំរបស់ទារកក៏បន្លឺឡើងធ្វើអោយអ្នកដែលទទឹងរងចាំនៅក្រៅបង្ហាញស្នាមញញឹមលើមុខដ៏មាំដែលកម្រនិងមាននរណាម្នាក់ឃើញ។

"គ្រូពេទ្យប្រពន្ធកូនខ្ញុំ សុវត្ថិភាពហើយមែនទេ" Junghea ម៉ាហ្វៀឈាមត្រជាក់បង្ហើបសម្លេងឡើងយ៉ាងមាំខណះគ្រូពេទ្យធំពេញពីបន្ទប់សឹងមិនទាន់

"បាទ លោកតែពពួកខ្ញុំសុំយកទារកនិងម្តាយទៅបន្ទប់ធម្មតាសិន" និយាយទាំងអោនលំទោន ខណះអ្នកម្ខាងទៀតងក់ក្បាលជាការយល់ព្រម។

7ឆ្នាំក្រោយមកកំលោះតូច jungkook កំពុងតែរៀបរូបផ្គំ គេជាក្មេងស្ងៀមស្ងាត់មិនចូលចិត្តលេងជាមួយក្មេងមិនស្គាល់ឡើយទើបតែអាយុ7ឆ្នាំទេតែគេចូលចិត្តមើលរឿងបាញ់គ្នា ស្លាប់មនុស្ស លេងកាំភ្លើង ..ខុសពីក្មេងដទៃដែលចូលចិត្តមើល តុក្កតា និងលេងមានគ្នាច្រើន ។ ទង្វើទាំងអស់នេះធ្វើអោយលោកស្រី jeon ព្រួយបារម្មណ៏ជាខ្លាំង គាត់ខ្លាចកូនប្រុសបណ្តូលចិត្តតែមួយរបស់កាត់ទៅរកស្វាមីរបស់គាត់ (កូនណាកាត់ខុសឱពុក ហើយកូនប្រុសទៀត🥺ពបាកតិចហើយអ្នកស្រីអើយបុណ្យដែរខំធ្វើសុំអោយកូនប្រុសជាមនុស្សមេត្តា អាណិតអត់អោយអោនអោយអ្នកដទៃប្រហែលគ្មានទេ ធ្វើបុណ្យមិនបានផល ស្តាយលុយដែលខំបរិចាកណាស់😂) ។​

Release ( ដោះលែង)Where stories live. Discover now