EPISODE 39《អូនមិននៅអោយបងលំបាកទេJung 》

3.3K 196 4
                                    


រាងតូចឆ្ងល់ជាខ្លាំងមានរឿងអីកើតឡើង

" jung , បងកើតអី ? " រាងតូចយកដៃស្រឡូនទៅអង្អែលខ្នងរាងក្រាស់តិចៗ

" Tae , អូនធ្វើបែបនិងធ្វើអី ?បងស្ទើរឆ្កួតហើយហើយអូនដឹងទេ " Jungkook និយាយទាំងអួលដើមករ រាងតូចប្រហែលហត់ជាមួយគេលែងចង់ក្បែរគេមែនទែនហើយ ,

"អូនធ្វើអី ? អូនមិនបានធ្វើអីទេ " Tae , តបទាំងឆ្ងល់នេះគេនៅតែផ្ទះតើ មិនបានទៅធ្វើអីប៉ះពាល់ដល់រាងក្រាស់ផង , ។ រាងក្រាស់លើកបីរាងតូចដើរសម្តៅទៅកាន់ឡានទាំងមិនហារស្តីមួយមាត់

" បងចង់នាំអូនទៅណា , jung , បងទុកការងារចោលមែនទេ , នេះពួកយើងទើបតែមកពីដើរលេងទេ , " Tae រាងតូចយកដៃទៅវែសសក់ដែលនៅបាំងមុខរាងក្រាស់ចេញដើម្បីអោយឃើញមុខសង្ហាររបស់គេពេញភ្នែក , រាងតូចមួយរយះចុងក្រោយនេះធ្វើល្អនិងរាងក្រាស់ណាស់ , ព្រោះវាមិនសល់ពេលច្រើនទេ ដែលនៅជាមួយគ្នា , រាងតូចគេទទួលស្គាល់ថារាងក្រាស់មើលថែរខ្លួនបានល្អជាងមុនឆ្ងាយណាស់, ប្រែ180⁰ , តែរាងតូចនៅមិនទាន់ប្រាកដចិត្តទេថាវាជាការសម្តែងឫជាការធ្វើល្អចេញពីចិត្ត តែទោះជាយ៉ាងណាក៏គេទទួលយកដែរ

" សឺត , នាំអូនទៅព្យាបាលនិងអាលឆាប់ជា" Jungkook ថើបរាងតូចមួយខ្សឺត , ទាំងញញឹមស្ងួតទៅកាន់រាងតូច

" អូនមិនចង់ជាទេ jung , គឺអូនខ្លាចថាពេលអូនជាដើរបានហើយ បងនិងលែងខ្វល់ពីអូនដូចមុន , អូនមិនចង់ទទួលការយកចិត្តទុកដាក់ពីបង , Jung ពួកយើងទៅវិញទៅ អូនមិនកើតអីធ្ងន់ធ្ងរឯណា jung , ពេទ្យក៏មកដល់ផ្ទះយើងស្រាប់ដែរ បងមិនចាំបាច់ហត់និងនាំអូនទៅទេ , " រាងតូចTaehyung ញញឹមពព្រាយទៅកាន់រាងក្រាស់ដែលដាក់គេកំពុងអង្គុយលើភ្លៅ,

" Tae , បងមិនអាចទុកអូនចោលតទៀតបានទេ ,Tae អូនជាប្រពន្ធបងហើយ , ក្តីសុខអូនជាក្តីសុខបង , " រាងក្រាស់ , គេស្អប់ខ្លួនឯងណាស់ , ស្អប់ដែលមើលថែរ Tae មិនបានល្អ , ហេតុអីគេបែបជាមិនដឹងថារាងតូចព្យាយាមលេបថ្នាំដែលប៉ះពាល់សុខភាពខ្លាំងហើយអាចប៉ះពាល់ដល់ជីវិតរាងតូចទៀតផង , ព្រោះសារធាតុក្នុងថ្នាំនោះនិងធ្វើទុករាងតូចបន្តិចម្តងៗ រហូតខូចគ្រឿងក្នុងហើយបាត់បងជីវិតទៅទាំងមិនដឹងខ្លួន

Release ( ដោះលែង)Where stories live. Discover now