EPISODE 27《 មិនពិតទេ , jung ,កូនយើងមិនកើតអីទេ》

4.6K 227 5
                                    


រាងតូចថ្ងៃនេះគេវិលមុខសឹងតែដើរលែងត្រូវផ្លូវអស់ហើយ , ដោយសារពេលថ្ងៃគេហត់ពេក ហើយរវល់ទើបត្រូវមកផ្សារទំនើបដើម្បីទិញអាហារខ្លះៗ សម្រាប់សុខភាពកូនគេក្នុងផ្ទៃ , មានផ្ទៃពោះ នៅម្នាក់ឯងទៀតមិនមែនជាការងាយស្រួលប៉ុន្មានទេ

' វិលមុខណាស់ , កើតអីចេះ ' Tae យកដៃស្ទាបក្បាលគេថ្នមៗ គេលែងដឹង កើត លិច អស់ហើយ , កូនគេដូចជាធ្វើបាបគេពេកហើយ , នេះគេមានតែខ្លួនមួយផង បើយ៉ាងមិចទៅមិនដឹង call ហៅនរណាទេ

' jung , ជួយ ជួ ...យ ជួ...យ អូនផង ' Tae និយាយដាច់ៗ រួចក៏រអិលជើងប៉ះ ជ្រុងទូរគ្រឿងទេស មួយទំហឹង ធ្វើអោយមានឈាមហូរមកតាមជើងដ៏ស្រឡូនរបស់រាងតូច ព្រោះគេស្លៀកខោរត្រឹមជង្គង់

' អួយ , ជួយផង , jung , jung អូនឈឺណាស់ កុំកើតអីណាកូនសម្លាញ់ ចាំតែបន្តិច ណា ...' Tae និយាយទាំងទឹកភ្នែកហូរមក យកដៃស្ទាប់ពោះហើយករសន្លប់បាត់ទៅ , មនុស្សមានៅទីនោះនាំគ្នាមកមើល Tae ខណះ មានឈាមហូរមកមិនឈប់ហើយសាមីខ្លួនសន្លប់បាត់ស្មារតីបាត់ទៅហើយ , ពួកគេក៏ call ហៅឡានពេទ្យអោយ រាងតូច
មិនដល់ 2 នាទីផងឡានពេទ្យក៌មកយក Tae

" អ្នកណាជាសាច់ញាតិអាចឡើងឡានបាន " គ្រូពេទ្យម្នាក់និយាយឡើង , គ្រប់គ្នាមើលមុខគ្នាទៅវិញទៅមក រួចក៏គ្រវីក្បាលជាការបញ្ជាក់ថាអ្នកជំងឺគ្មានសាច់ញាតិមកជាមួយទេ , ឡានពេទ្យការចាកចេញពីទីនោះឆ្ពោះទៅមន្ទីពេទ្យ , គ្រូពេទ្យម្នាក់បានយកកាតាបរបស់រាងតូចមកមើលឃើញមានឈ្មោះមន្ទីពេទ្យដែល Tae ធ្លាប់ទៅក៏ប្រាប់គ្នាអោយឆ្ពោះទៅមន្ទីដែលរាងតូចធ្លាប់ទៅ ( គ្រូពេទ្យចង់យកទូរសព្ទ Tae ដើម្បី call ទៅអ្នកផ្ទះ តែ ពួកគេមិនបានឃើញ លេខនរណាម្នាក់ដែល Tae បានទាក់ទង់ឡើយ ប្រៀបដូចជាមនុស្សគ្មានសាច់ញាតិ )

មន្ទីពេទ្យ

គ្រូពេទ្យប្រចាំខ្លួន Tae គ្រវីក្បាលអាណិតរាងតូចស្ទើខ្លោចចិត្ត បន្ទាប់ពីទាក់ទងលេខដែលរាងតូចអោយមកគាត់ថាជាប៉ាក្មេង គាត់ព្យាយាមទាក់ទងអស់ពីសមត្ថភាពរបស់លោកហើយតែទាក់ទងមិនបានសោះ ទើបគាត់បញ្ជាគេអោយទៅផ្ទះរាងតូចតាមអាស័យដ្ឋានតែរាងតូចអោយមកកាន់គាត់ ទើបគាត់ដឹងថា Tae គ្មានសាច់ញាតិទេគឺមានតែខ្លួនមួយបន្ទាប់ពីទទួលដំណឹងពីកូនចៅតាមរយះសួរអ្នកជិតខាងក្បែផ្ទះ Tae

Release ( ដោះលែង)Where stories live. Discover now