EPISODE 41 《ជីវិតសងដោយជីវិត》

4.7K 209 5
                                        


@ មួយខែក្រោយមក

រាងតូចនៅតែមិនទាន់ដឹងខ្លួនពេលនេះក្លាយជាមនុស្សរុក្ខជាតិហើយ ប្រសិនបើនៅមិនទាន់រកអវយវះខាងក្នុងមកប្តូបាន , ជើងគេត្រូវបានវះកាត់រួចហើយ តែនៅមិនទាន់ដឹងលទ្ធផលថាត្រូវដើរបានឫក៏អត់ព្រោះមនុស្សនៅមិនទាន់ដឹងខ្លួន

JUNGKOOK គេស្រក់សាច់គួរសម តែឥលូវគេនៅអាចឆ្លៀតបំពេញការងារគេបានខ្លះៗឡើងវិញហើយ , យ៉ាងណាក៏គេខំប្រឹងអោយរាងតូចឆាប់ជាឡើងវិញដែរមិនអាចបណ្តោយអោយយូរយ៉ាងនេះទេ ,

" មានដំណឹងល្អខ្លះទេ " Jungkook អង្គុយក្នុងបន្ទប់រាងតូចតែនៅតុធ្វើការ ( ឆ្លៀតនិង មិនមែនទៅឆ្ងាយពីរាងតូចទេកុំច្រឡំ នៅក្បែរជាប់រហូត )

" បានលឺមកថាDungyong ចាត់ការលោកMin រួចរាល់អស់ហើយ តែនៅទុកផ្លូវរស់អោយ Hyunjinកូនស្រីគាត់ " កូនចៅអោនទៅជិតរាងក្រាស់និយាយតិច ៗ

" hyungjin មិនដឹងអីទេ , ចុះពេលនេះនាងយ៉ាងមិចហើយ " Jungkook នៅឆ្លៀតសួរអតីតសង្សាទៀត , គេអាណិតនាង តែមិនបានស្រលាញ់នាងអីទេ យ៉ាងណានាងក៏ធ្វើល្អចំពោះគេច្រើនលើសលប់ដែរ ការចាត់ការឱពុកនាងក៏មានការជួយសហករណ៌ជាមួយនាងដែរ

" ពេលនេះកំពុងទាក់ទងបុរសម្នាក់ដែលធ្លាប់រៀនជាមួយគ្នា លឺមកថាស្រលាញ់គ្នាណាស់ ហើយនាងកំពុងមានផ្ទៃពោះទៀតផង " កូនចៅ

" ហឹម " Jungkook រាងសប្បាយចិត្តបន្តិចដែល hyungjin ធ្វើចិត្តបានលឿន

" ចុះរឿង Taehyung " Jungkook

" បាទលឺថាមានច្រើនដូចមុន តែសុខភាពមិនសូវជាល្អទេ " កូនចៅ , ត្រូវហើយ មិនមែន Jungkook រកមនុស្សមិនបានទេ តែគេរកមនុស្សល្អ Perfect មិនទាន់បានទៅវិញទេ , គេចង់បានអ្នកណាដែលមានសុខភាពល្អដើម្បីប្តូជាមួយរាងតូចរបស់គេ , គិតមនុស្សដូចគេនិងរកមិនបានគ្រាន់តែមិនត្រូវចិត្ត

" ដូចយើងនិយាយពីមុន ដំឡើងលុយទៅ , " Jungkook បោះIPAD លើតុហើយអោយកូនចៅចេញទៅ គេចង់មានពេលតែពីរនាក់រាងតូចទេ

" ទោះបីបងជាបិសាច តែបងធ្វើសុខចិត្តធ្វើជាបិសាចដើម្បីអូន សឺត " JUNGKOOK អង្អែលសក់រាងតូចរួចអោនថើបគេមួយខ្សឺត, Jungkook អោយគេមើលមកខ្លួនអាក្រក់ អាក្រក់ ចុះគេមិនខ្វល់ទេ តែសំខាន់អោយតែមនុស្សដែលគេស្រលាញ់បានបើកភ្នែកមកនិយាយ មកញញឹមជាកម្លាំងចិត្តដាក់គេដូចមុន , វាជារឿងខុសច្បាស់ក្នុងការយកលុយទៅទិញជីវិតមនុស្សម្នាក់ដើម្បីស្រោចស្រង់ជីវិតមនុស្សម្នាក់ទៀត

Release ( ដោះលែង)Where stories live. Discover now