EPISODE 25《រវាងបងនិងអូន ពួកយើងចប់គ្នាយូរហើយ》

6.1K 276 6
                                        


គ្រប់គ្នាសម្លឹងទៅកាន់រាងក្រាស់មិនដាក់ភ្នែក, ភ្ញាក់ផ្អើលព្រោះមិននឹកស្មានថា កូនប្រុសគ្រួសារត្រកូលគីម ទើបតែស្លាប់  ព្រោះពួកគេភាគច្រើនមិនគិតថា គេស្លាប់តាមឱពុកម្តាយរបស់ពួកគេបាត់ហើយ ( ភាគតិចណាស់ដែលដឹងថា Tae នៅរស់កាលគ្រោះថ្នាក់លើកនោះ  ណាមួយ Jungkook គេលាក់រឿងនេះមិនអោយសារពត៍មានណាចុះផ្សាយពីរាងតូចឡើយ , គេខ្លាចសត្រូវទាំងនោះតាមធ្វើបានហើយយកកម្មសិទ្ធទាំងអស់នោះទៅកាន់កាប់  , គ្រប់គ្នាគ្រាន់តែដឹងថា Jungkook ត្រូវទទួលមរតកទាំងនោះតែប៉ុណ្ណោះ , តែសត្រូវពួកគេដឹងច្បាស់ណាស់ថា រាងតូចរស់នៅក្រោមការមើលថែររបស់ត្រកូល jeon , តែគួរអោយស្តាយពួកនោះបានស្លាប់ក្រោមស្នាដៃ jeon jungkook បាត់អស់ទៅហើយ , តែ Jungkook នៅតែ គិតថាមានសត្រូវដែលនៅក្បែគេច្រើនទៀតថាគេមិនទាន់ចាត់ការ ទុកអោយវាចេញជារូបរាងច្បាស់សិនទៀត ចាត់ការជាក្រោយ )

" មើលស្អី " Jungkook ស្រែកទៅគ្រប់គ្នាដែលសម្លឹងមកគេដោយខ្សែរភ្នែកប្លែកៗ

ផាំង ៗៗ

ស្នូរកាំភ្នើងបាញ់ទៅលើដំបូលសាល បន្លីឡើង សឹងតែប្រះបែក សាលជាពីរ តែគ្រាប់គ្នាព្យាយាមទប់សម្លេង មិនអោយចេញមកទេ អ្នកណាមិនស្គាល់រាងក្រាស់ជាមនុស្សឈាមត្រជាក់កម្រិតណា តែគ្មាននរណាហ៊ានមកចោទគេ ឫប្រើច្បាប់មកចាត់ការគេឡើយ ។

" jung , បងចិត្តត្រជាក់សិនណា អូនគិតថាបងគួរអោយគ្រប់ចេញពីទីនេះសិនទៅ , នេះយប់ហើយ កូនៗពួកគេអាចរងចាំពួកគេនៅផ្ទះ " hyungjin ព្យាយាមនិយាយលួងលោមរាងក្រាស់ ដោយអារម្មណនាងពេលនេះភ័យដូចគ្នា ,

" ចេញទៅ " Jungkook , គេដេញគ្រប់គ្នាចេញ ហើយបញ្ជាអោយកូនចៅគេចេញទៅដែរ

" លើកលែងឯង " Jungkook  សម្លឹកទៅ Black ,

' ហើយអោយយើងធ្វើយ៉ាងមិចទៅ ,លោក ,គេជួលខ្ញុំមកទេ ' Black គិតក្នុងចិត្តទាំងភ័យ , គេមិនបានភ័យព្រោះអីផ្សេងទេ , គេមិនដឹងត្រូវឆ្លើយថាមិច គេមិននិងដឹងថា Tae មុខយ៉ាងមិចផង , គេព្យាយាមរកនឹកពាក្យដែលចៅហ្វាយគេប្រាប់រឿង Tae មកកាន់គេ

" ពួកយើងគ្មានអីត្រូវនិយាយគ្នាទេ , ខ្ញុំមិនដែលស្គាល់លោក លោកក៏មិនដែលស្គាល់ខ្ញុំ " Black និយាយរួចដើរ ចេញទៅ , Jungkook ប្រុងរត់ទៅតាម តែត្រូវ hyungjin ចូលទៅឃាត់ ទើបគេបណ្តោយអោយ Black រួចខ្លួនសិន ចាំទូទាត់គ្នាលើកក្រោយ..

Release ( ដោះលែង)Tempat cerita menjadi hidup. Temukan sekarang