☆yungul's Apartment
" ឯងពិតជាដាច់ចិត្តទៅពិតមែនហាស ?" YUNGUL សួរបញ្ជាក់ទៅកាន់រាងតូចកាលបើលឺថា Tae ពិតជាចង់ចេញពីកូរ៉ូទៅនៅសាំហ្គាប៊ួ
" ហឹម, យើងឃើញថានៅទីនោះគេអោយតម្លៃផ្នែកគំនូរច្រើនជាងនៅយើង , " Tae និយាយបន្លប់ , ការពិតគេមិនបានដឹងអ្វីអស់នោះទេ គេចេះតែនិយាយទៅ , គ្រាន់តែចង់ចាកចេញពីមនុស្សម្នាក់វាធ្វើអោយគេពិបាកដល់ថ្នាក់នេះហាស ,
" ដឹងចឹងយើងមិនមកវិញទេ , ចាំទៅជាមួយឯង តែម៉ាកប៉ាយើងមិនអនុញ្ញតអោយយើងទៅក្រៅទៀតទេ ,មួយថ្ងៃអោយតែយើងជួយការងារគាត់ , ធុញ " yungul
" ហឹម ,យើងច្រណែនឯងណាស់ , ឯងមានអ្នកស្រលាញ់ឯង មានអ្នកបារម្មណពីឯង ហើយឯងនៅធុញទៀត , ចុះមិចឯងមិនមើលគ្នាខ្លះ , គ្នាមានតែឯងម្នាក់ជាមិត្ត តែឯងមានអាកុង អាម៉ា ម៉ាកប៉ា បងជីដូនមួយឯងទៀត , " Tae ញញឹមទាំងមិនសម
" បើទោះបីជានៅសុខៗ បាត់យើងទៅ ក៏គ្មាននរណាគេតាមរកយើងដែរ yungul " Tae និយាយទាំងមុខស្ងួត
" Tae ឯងនៅមានយើង កុំនិយាយបែបនេះ គ្រប់គ្នាសុទ្ធតែបារម្មពីឯងដោយសោះណា លើកលែងតែម្នាក់នោះ " yungul ទាញរាងតូចមកអោបផ្តល់ជាកម្លាំងចិត្ត
" ចុះឯងគិតចង់ទៅថ្ងៃណា " yungul អោនទៅសំណួរអ្នកដែលនៅលើស្មា អោយអង្អែលសក់ដ៏រលោងរបស់រាងតូច
" ស្អែកយប់ " Tae
" ចុះឯងគិតថាបើ Jungkook ដឹងគេនិងគិតយ៉ាងមិច , " yungul និយាយទាំងមើលស្នាមស្នេហ៏របស់ Jungkook ដែលបន្សល់លើខ្លួនរាងតូច , មិនបាច់រាងតូចប្រាប់ក៏គេដឹងដែរ ថា Jungkook ធ្វើអីដាក់ Tae ខ្លះ តែគេបានត្រឹមអាណិតគ្មានសិទ្ធអីទៅហាមគេមិនអោយមានស្អីៗនិងទេ , គេត្រឹមជាមិត្តមានសិទ្ធត្រឹមកំដរពេលរាងតូចខូចចិត្តប៉ុណ្ណោះ
" គេបន់អោយតែយើងបាត់ខ្លួនទេ , ឯងគិតថាគេតាមយើងនិងគេអាណិតយើងហាស , គេគិតតែផលប្រយោជន៌ខ្លួនឯងទេ ,គេគ្រាន់តែចង់ឈ្នះយើង គេដឹងថាយើងស្រលាញ់គេខ្លាំង, គេគ្រាន់តែចង់អោយយើងដឹងថា គេអាចធ្វើបាបយើងបានគ្រប់យ៉ាង , គេគិតមិនខុសទេ យើងមិនអាចរសគ្មានគេបានទេ តែយើងព្យាយាមដើរទៅមុខទោះបីស្លាប់ទាំងរស់ក៏យើងទ្រាំ ព្រោះយើងទ្រាំមកយូរហើយ , យើងក៏ត្រូវទ្រាំបន្តរ, យើងមិនចង់អោយម៉ាកប៉ាយើងដែលគាត់ស្លាប់ទៅបិទភ្នែកមិនជិតទេ , យើងអាណិតពួកគាត់ដែលមានកូនអន់គ្រប់យ៉ាងដូចយើង , មិនអាចរក្សា អ្វីដែលគាត់ទុកអោយ សូម្បីកន្លាស់អាវមួយយើងរក្សារមិនបានផង យើងមិនដឹងមានមុខអីទៅនិយាយមុខថ្នូរគាត់ទេ " Tae និយាយទាំងស្រក់ទឹកភ្នែក
KAMU SEDANG MEMBACA
Release ( ដោះលែង)
Romansaស្នេហាមួយដែលកើតឡើងដោយក្តីស្រលាញ់តែម្ខាងវាមិនស្ថិតស្ថេរបានយូរទេ ទោះបីជាយើងខំព្យាយាមរក្សាក្តីស្រឡាញ់នោះអោយនៅបានយូរប៉ុណ្ណាក៏ដោយ គង់មានថ្ងៃណាមួយយើងហត់ យើងនិងដើរចេញ។ចូលសាច់រឿងយើងវិញ : jeon jungkook កើតក្នុងគ្រួសារត្រកូលអភិជនមានអំណាចមួយក្នុង...
