EPISODE 2 បើថ្ងៃណាមួយបាត់អូនបងនិងតាមរកអូនទេ

4.8K 288 1
                                    

ព្រឹកឡើង Taehyung ចាប់ផ្តើមបើកភ្នែកឡើងសន្សឹមៗអោយសមនិងពន្លឺដែលចាំចោលមកក្នុងបន្ទប់គេ ...

" ហឹម ! នេះគាត់ពិតជាមិនមកពិតមែន ហី .." Tae គ្រហឹមដើមកររួចនិយាយដោយសម្លេងអន់ចិត្ត មិនមកក៏មិនប្រាប់អីមួយមាត់ 🥺។គេក្រោយឡើងហើយយកនំនោះទៅដាក់ក្នុងថង់សំរាម រួចក៏ដើរទៅសម្រាតខ្លួនគេពិតជាហត់នឿយនិងរឿងបែបនេះណាស់...បន្ទាប់ពីងូតទឹករួចគេក៏រៀបចំខ្លួនទៅក្រៅតាមធម្មតា តែគេភ្លេចគិតថាថ្ងៃនេះ ថ្ងៃសៅរ៍ ( ចុងអាទិត្យ Tae តែងតែទៅភូមិគ្រឹះ Jeon ដើម្បីបាននៅក្បែរ Jungkook ខ្លះ ) ។ ប៉ុន្តែថ្ងៃនេះគេមិនចង់ជួបមុខ Jungkook ទេព្រោះគេនៅអន់ចិត្តតិច ៗ ..Tae ក៏បានសម្រេចចិត្ត Call ទៅមេដោះនៅ ភូមិគ្រឹះ KiM របស់គេ គេខានទៅយូរណាស់ដែល ដោយសារគេមិនចង់នឹកដល់ម៉ាក់ប៉ារបស់គេធ្វើអោយគេខូចចិត្ត ពេលនោះបើគេមិនយំចង់ទៅក៏គ្មានរឿងបែបនោះដែរ គេតែងតែទម្លាក់កំហុសមួយនេះមកលើខ្លួនឯងជានិច្ច។

 " មេដោះ បាទ ថ្ងៃនេះកុំភ្លេចធ្វើអីឆ្ងាញ់ៗទទួល Tae ផង Tae នាំមិត្តទៅពីរបីដែរណា.." Tae

 "ពិតមែនហេស អ្នកប្រុសតូចពិតជាមកមែនឫ.." មេដោះពោលឡើងយ៉ាងរំភើប គាត់ស្រលាញ់ Tae របស់គាត់ណាស់

" បាទ Tae ធ្លាប់កុហក់មែន បានចាំបាញ់បញ្ជាក់ " Tae និយាយទាំងសើចតិចៗ

 " ចុះអ្នកប្រុសJung មកដែរទេ នាងខ្ញុំនឹងបានធ្វើអាហាអោយត្រូវម៉ាត" មេដោះ 

" ប្រហែលគេរវល់ គេអត់បានទៅជាមួយទេ ធ្វើតម្រូវតែមាត់ Tae ម្នាក់បានហើយ ប្រយ័ត្ន Tae អន់ចិត្ត" Tae គ្រាន់តែលឺឈ្មោះ Jungkook អារម្មណគេប្រែប្រួលមួយរំពេច ..បន្ទាប់ពីទម្លាក់ ទូរសព្ទ ចុះហើយ ទឹកភ្នែកក៏ស្រក់ចុះតាមនិងដែល វាអួលណែន ទប់មិនជាប់..។ សម្រួលអារម្មណ៏បានបន្តិច គេទទួលបានសារពីមិត្តចាស់ដែលទៅរៀនត នៅក្រៅប្រទេស ហៅទៅញាំអីល្ងាចនេះ( ហៅទាំងព្រឹកខ្លាចស្រី Tae រវល់ព្រោះគ្រប់ពេលគឺបែបនេះ)

( ល្ងាចនេះហើយកក់..ហាមរវល់ ហាមដោះសារ យល់! ) yungul

 ( យើងមានការដូអោយឯង..) yungul

( ណែចូល seen មិចមិនឆ្លើយ ..យើងមិនដល់បងឯងមែនទេ)Yungul គេតែងតែច្រណែននិង Jungkook ដែលត្រូវបាន Tae ខ្វល់ច្រើនជាងគេ ..កុំតែ Jungkook កុំគេបានទៅរៀននៅក្រៅពីរនាក់ Tae បាត់ហើយ ដោយសារ Tae មិនចង់ទៅចោល Jungkook ..Tae គេមិនដែលទៅណាយូរឆ្ងាយពី Jungkook ទើបគេខ្លាចទៅហើយត្រូវត្រឡប់មកវិញ ..

Release ( ដោះលែង)Where stories live. Discover now