EPISODE 36《 ពួកយើងរៀបការបានទេ》

3.9K 214 3
                                    


@ ព្រឹក

រាងតូចស្រឡូនបើកភ្នែកឡើងសន្សឹមៗ មានអារម្មស្រកៀកពេញខ្លួនអស់ហើយ , រាងតូចអោនទៅមើលអ្នកដែលគេងលើទ្រូងគេទាំងទឹកមុខស្មើរ , ដេញដូចសត្វហើយនៅមិនទៅទៀត វាកាលដែលគេមិនចេញពីរាងក្រាស់ពេលដែលរាងក្រាស់ដេញគេចឹង , រាងតូចយកដៃដែលអោបរឹតខ្លួនប៉ះចេញ ហើយដៃម្ខាងទៀតរុញក្បាលគេថ្នម តែរាងក្រាសបែបជាឈ្មុលលើសដើម , Jungkook ភ្ញាក់ដេកសម្លឹងរាងតូចឡើងអស់ចិត្តហើយ តែគេធ្វើជាគេងលក់ពេលរាងតូចភ្ញាក់ គេដេកមិនសូវបានពេញភ្នែកទេខ្លាចបើកភ្នែកមកបាត់រាងតូច ទោះរាងតូចដើរមិនរួចក៏គេខ្លាចដែរ

' ហឹម ' រាងតូចដកដង្ហើមធំ ព្រោះធ្វើអោយរាងក្រាស់ងើបចេញពីខ្លួនមិនកើត , គេថាខ្ជិលដាស់

" លោក លោកភ្ញាក់ឡើងព្រឹកហើយ " រាងតូច ដាស់គេតិច និងយកដៃកេះគេថ្នមៗ

" សុំគេងបន្តិចទៀតបងមិនទាន់អស់ងងុយទេ " Jungkook ធ្វើពុតជាចង់គេងបន្ត , រាងតូចស្រាប់តែភ្ញាក់ដូចគេកន្រ្តាក់ ទីនេះមិនមែនជាវិមាន Su ទេ ទីនេះជាកន្លែងណា ?

" លោក ទីនេះជាកន្លែងណា ?" Tae សួរទាំងទឹកភ្នែករលីងរលោកចង់យំ , នេះរាងក្រាស់យកគេមកបានយ៉ាងមិច

" ផ្ទះយើង " Jungkook តបទាំងខ្សាវៗ

" លោក , " Tae ស្រក់ទឹកភ្នែកមកទាំងមិនដឹងខ្លួន នេះគេនាំខ្លួនអោយមករស់នៅឆ្ងាយពីគ្រួសារចិញ្ចឹមខ្លួនមែនទេ

" បាទ " Jungkook  ឆ្លើយបង្អូស

" ធ្វើដើម្បីអី " រាងតូចសួរទៅកាន់រាងក្រាស់

" មិចបានអូនសួរបងបែបនេះ Tae " Jungkook ងើបចេញពីរាងតូចរួចទាញរាងតូចមកក្នុងទ្រូងដោយព្យាយាមលួងលោមអោយបាត់យំ , យប់មិចនេះគេបានសុំសិទ្ធពី Minho យករាងតូចមកមើលថែរខ្លួនឯង គេមិនចង់អោយអ្នកណាមកប៉ះពាល់រាងតូចក្រៅពីគេតទៀតទេជាពិសេស Gigu

" ខ្ញុំចង់ជួប Gigu " រាងតូចនិយាយដោយសម្លេងខ្សាវៗ , ធ្វើអោយអ្នកកំពុងអោបនោះមានអារម្មណមិនល្អមួយរំពេច

" ខ្ញុំនឹកគេ , ខ្ញុំចង់ជួបគេ " រាងតូចងើបអង្គុយតែស្ថិតក្នុងរង្វង់ដៃរាងក្រាស់ដដែល

Release ( ដោះលែង)Where stories live. Discover now