EPISODE 4 បងចង់មានអ្នកណាមានទៅ អូនមិនខ្វល់ទេ តែសូមបងកុំដេញអូនអី

4.4K 254 1
                                    

" គ្មានរឿងបែបនោះកើតឡើងម្តងទៀតទេ ដរាបណានៅមានបង" Jungkook តបទាំងទឹកមុខស្មើទៅកាន់ Tae ដោយក្តីលួងលោម ហើយអោបតបទៅរាងតូចវិញ ស្តាប់ទៅធ្វើអោយក្មេងនៅក្នុងរង្វង់ដៃកក់ក្តៅមិនស្ទើរទេ តែខុសស្រឡះពីការគិតព្រោះនិយាយបង្ខំនិយាយប៉ុណ្ណោះ

" ពិតមែនណា" Tae និយាយឡើងទាំងរឹតរង្វង់ដៃអោបគេឡើងណែន នេះJungkook គេកុំធ្វើអោយអ្នកដែលកំពុងចង់កាត់ចិត្តពីគេប្តូរចិត្តហើយ មែនទេ ? យូរៗសម្តីផ្អែមម្តង ធ្វើមិចទឹកមាត់គេប្រៃ ( ដូចយើងចង់កាត់ចិត្តពី Crush ចឹង តែដល់ពេលគេនិយាយរកមួយមាត់ស្រលាញ់គេលើសដើម ) TAE កំពុងប្តូគំនិតថានិងទៅអោយឆ្ងាយពី Jungkook ហើយ។

"អូនពិតជារស់ខ្វះបងមិនបានពិតមែន Jungkook អូនពិតជាខ្លាចខ្លាំងណាស់ ខ្លាចថ្ងៃណាមួយបងទៅចោលអូន ឫបងដេញអូនចេញពីជីវិតរបស់បងដូចមុខទៀត jung ហាអូនមិនចាកចេញពីបងដាច់ខាតដរាបណាបងមិនដេញអូនចេញ បងមិនស្រលាញ់អូនក៏មិនអី អូនសុំនៅជិតៗបងបែបនេះរហូតមិនទេ បងមិនបាច់ចាំឆ្លើយគ្រប់សំណួររបស់អូនក៏មិនអីដែរ សុំត្រឹមបងមិនធុញអូនទៀតទៅបានហើយ អូនសន្យាថាមិនរំខានបងដូចមុនទៀតទេ អូននិងព្យាយាមកាត់បន្ថយ..." Tae ពោលឡើងដោយសម្លេងដាច់ៗ គេសុំកុំអោយ Jungkook ដេញគេចេញពីជីវិត Jungkook ដូចលើកមុន ព្រោះ Tae តាមរំខានគេពេក តាមគេគ្រប់ជំហាន ទើបគេធុញហើយគ៏ស្រែកគំហក់ដាក់ Tae អោយចេញអោយឆ្ងាយពីគេ ធំហើយគួរតែរស់នៅរៀងខ្លួន ។ 

☆ ☆ត្រឡប់ក្រោយ កាលពី 2 ឆ្នាំមុន ☆☆

ក្រាក! ទ្វារ office Jungkook បានបើកឡើងដោយស្នាដៃរាងតូច ព្រមទាំងបិទទៅវិញទាំងកំហឹង ព្រមទាំងស្រែកទៅកាន់រាងក្រាសរបស់យើងខ្លាំង

 " Jungkook ស្រីម្នាក់នោះជានរណា " Tae ស្រែកដាក់ Jungkook នៅក្នុង office របស់គេ តែវាមិនបានលឺទៅក្រៅទេដោយ office របស់គេអាចនិយាយលឺតែអ្នកនៅក្នុងនិងទេព្រោះខ្លាំងវាជារឿងសំងាត់ចឹងមានតែការពារបែបទើបមិនបែករឿងផ្តេសផ្តាស ហើយក៏មិនអនុញ្ញតអោយអ្នកណាចេញចូលតាមជិតដែរលើកលែងតែរាងតូចមួយទេ ។

" Jungkook មានលឺអូនសួរបងទេ " Tae សួរទៅគេទាំងគំរោល ព្រោះថ្ងៃមិចគេបានផ្ញើរសារមក Jungkook ថាទៅញាំបាយជាមួយគ្នា តែ Jungkook បែបជានិយាយថារវល់ការងារមិនបានទៅជាមួយ តែTae ក៏មិនបានខឹងអីដែរ ព្រោះ Jungkook ការងារច្រើនហើយគេក៏គ្មានពេលសំរាប់រាងតូចដែរ ទើបTae គេយល់មិនបានរករឿងដែរ។ ដោយ Jungkook គេឆ្លើយថារវល់ទើប Tae គេណាត់ជាមួយ yungul ទៅញាំអីនៅកន្លែងចាស់ បន្ទាប់ពីញាំរួចដើរមកចំណតឡានក៏ស្រាប់តែឃើញឡាន Jungkook បើកចេញទៅជាមួយ នារីស្រស់ស្អាតម្នាក់ វាជាហេតុធ្វើអោយ Tae ខឹងកាន់តែខ្លាំង ពេលនោះ Tae បើកឡានចេញទៅយ៉ាងលឿន តែគេបានទុក yungul ចោលនៅទីនោះអោយ yungul ជិតឡាន Taxis ទៅផ្ទះវិញ ស្របពេលនោះ yungul គេក៏បានតាម Taeទៅក្រុមហ៊ុនរបស់ Jungkook ដែរព្រោះគេខ្លាចមានរឿធំ ខ្លាច Jungkook ធ្វើបាប Tae ពេលTae រករឿងគេខ្លាំង ។

Release ( ដោះលែង)Where stories live. Discover now