EPISODE 17 《លែង​អូន》

6K 223 2
                                        

" ចឹងហេតុអី អូចចាំបាច់គេច , យ៉ាងមិចបងនិយាយខុសមែនទេ , ទូរសព្ទអូនលែងចេះប្រើហើយហាស , ទៅណាមកណាក៏លែងចេះប្រាប់បងដែរ " Jungkook ចាំបង្វែរាងតូចអោយមើលមុខគេចំ , រាងតូចព្យាយាមយកដៃក្រវែសទឹកភ្នែកកុំអោយ Jungkook ឃើញថាគេកំពុងយំ

" អូនខ្លាចថាធ្វើអោយ បងធុញ អូនគ្រាន់តែខ្លាចរំខានបង ប៉ុណ្ណោះ , jung លែងអូនទៅ " Tae តបទាំងអោនមុខចុះ

" ខ្លាចបងធុញឫអូនចង់ចាកចេញ " Jungkook

" ទាំងពីរ " Tae ក្លាហ៊ាន ឆ្លើយទាំងពីរព្រមទាំងងើបមុខមើលមុខគេចំ ស្របពេលទឹកភ្នែកស្រក់មកឥតល្ហែ

" អូនគ្រាន់តែមិនចង់អោយបងធុញទ្រាន់និងស្អប់មុខខ្លាំងជាងនេះ , ទើបអូនចង់រស់នៅអោយឆ្ងាយពីបង ដូចដែលបងចង់បាន , jung ថ្ងៃនេះអូនបានយកអ្វីដែលបងត្រូវការមកអោយបង , ហើយចាប់ពីពេលនេះទៅ អូននិងចេញពីជីវិតបង , jung អូនសុំទោសកាលដែលកន្លងមកអូនរំខានបង ,តែអូនគិតថាយើងរួចគ្នាហើយ បងបានទទួលអីដែលបងត្រូវការ វាជាការតបស្នងពីអូនចំពោះបង , អូនសុីញ៉ែប្រគល់អោយបងរួចរាល់ ចាំអូនយកអោយបងមើលណា " Tae និយាយរៀបរាប់បន្តើរ ជូតទឹកភ្នែកដែលស្រក់មកបន្តើរតែក៏មិនភ្លេចញញឹមផងដែរ , វាធ្វើអោយ Jungkook ដែលស្តាប់មិញនេះគាំងមិនដឹងត្រូវតបទៅរាងតូចយ៉ាងមិចទេ , Tae ដឹងមកពីណា ,

" នេះ បងមើលទៅ មេធាវីបានយល់ព្រមអស់ហើយ " Tae យកឯកសារដែលដាក់នៅលើតុអោយរាងតូចមើល

" គ្មានអីផ្សេងទេ ហាស " Jungkook,  មិនមែនគេមិនដឹងថាក្នុងបន្ទប់នោះមានអីខ្លះទេ គេបានចូលក្នុងនោះមុន Tae ទៀត , គេក៏មានខ្សែរករនោះដែរ , តែគេលាក់មកប្រាប់ Tae ទេ ដោយសារវាមានលិខិតសន្យាថាអោយគេ និងរាងតូចរៀបការ ទើបគេធ្វើមិនដឹងរឿង គេមិនចង់រៀបការជាមួយ Tae ទេ តែបើមិនព្រមរៀបការជាមួយ  Tae គេគ្មានសិទ្ធលើសម្បិត្តទាំងនោះទេ ។ ប៉ុន្តែ Tae គេបាននិយាយជាមួយមេធាវី របស់លោកតាគេរួចរាល់អស់ , មេធាវីក៏អនុញ្ញតដោយសាររាងតូចយំអង្វរគេខ្លាំងពេក , គេយំរៀបរាប់ពីក្តីឈឺចាប់ដែល Jungkook ផ្តល់អោយគេ ចុះល្មមរៀបការ ចុះអុីតាសុីវិលទៀត គេអាចគ្រាំចិត្តស្លាប់ក៏ថាបាន ។

Release ( ដោះលែង)Donde viven las historias. Descúbrelo ahora