EPISODE 06《 ស្ងាត់》

4.9K 284 6
                                    

ក្រាក ! 

ទ្វាររបកដោយស្រស់ស្រីព្រមទាំងសម្លេងយ៉ាងគ្រលួច

 " Jungkook នឹកអូនអត់" misu ស្រែកឡើងដើម្បីអោយរាងក្រាស់ភ្ញាក់ផ្ញើរតែ

 " អៅឯងជាអ្នកណា មិចបានជាមកក្នុងបន្ទប់ Jungkook, ជាចោរហាស" misu ស្រែកគំហកទៅកាន់ Tae

" លឺយើងសួរទេ ងាកមកនេះ " misu ស្រែកឡើងព្រមទាំងអោយ Tae ងាកមកមើលមុខគេ

 " សុំទោស ខ្ញុំប្រហែលចូលច្រឡំបន្ទប់ហើយ " Tae ពោលឡើងសឹងមិនលឺព្រោះមនុស្សទើបយំហើយ មកលឺអូន បង អីបែបនេះ ក្នុងទ្រូងគេវាណែនសឹងតែហើរមាត់និយាយមិនចេញ Taeគេព្យាយាមសម្រួលអារម្មណ៍និងជូតទឹកភ្នែកយ៉ាងស្អាតទើបងាកមកនិយាយជាមួយ misu ( ម្នាក់ស្រីដែល Jungkook ដើរទៅរក កាលនៅក្មេងហ៎ ចាំអត់ ) , 

"ហឹម ! ច្រឡំបន្ទប់ ? ឯងឡប់មែនឫ ធ្វើឡប់ហាស អត់មើលឈ្មោះនៅក្រៅទេហាស ?" Misu គេពិតជាអស់សំណើចខ្លាំងនៅចម្លើយដែលរាងតូចឆ្លើយ គេនិយាយព្រមទាំងមើល លើ មើលក្រោម , រាងតូចក៏ខ្ចិលនិយាយជាមួយរួចដើរហួសទៅ 

" នែក ឈប់ យើងមិនទាន់បានឆែកមើលកាតាបរបស់ឯងនៅឡើយទេ ,មិនដល់ថាឯងលួចស្អីរបស់សង្សារយើងខ្លះទេ មកនែស " misu ថាហើយក៏ទាយកាតាប Tae យកមកចាក់មើល ចង់ដឹងគេយកស្អីខ្លះមកធ្វើខ្លួនដូចចោរទៅកើត 

" អ្នកនាង ខ្ញុំមិនបានយកអីទេ " Tae ស្រឡាំថកាំង តែម្តងនេះគេមិនដែលមានមនុស្សមកចាប់ឆែកគេដោយគ្មានការអនុញ្ញត ពីគេបែបនេះទេ ហើយនាងមានសិទ្ធអី មកធ្វើចឹងដាក់គេ យ៉ាងហោចណាស់ក៏សុំគេមួយម៉ាត់ដែរ ពិតជាគ្មានសុជីវធម្មមែន

 " យើងមិនជឿ ចឹងឆ្លើយមកឯងចូលមកធ្វើអី ? " misu ងើបមុខសួរគេបន្ទាប់ពីប្រើជើងរបស់នាងទៅឆ្កឹះ លើប្រដាប់ប្រដាររបស់ Tae ដែលគេបានចាក់មិចនេះ ក្នុងនាងគ្មានបានឃើញអីដែលសំខាន់ពិតមែនមានតែ កាបូបលុយ ហើយនិងស៊ុមរូបថត 

" យើងខ្ជិលឈ្លោះជាមួយក្មេងដូចឯងណាស់ ចាំពេលយើងបានធ្វើម្ចាស់នៅទីនេះ ឯងកុំស្រមៃថានិងបានចូលមក សម្បីឆ្លងកាត់ក៏ឯងគ្មានសិទ្ធដែរ " misu និយាយអោនឡើងដល់ត្រចៀកTae ស្របពេលរាងតូចកំពុងអោយរើសរបស់របរគេដាក់ក្នុងកាតាប សម្តីគ្រប់មាត់របស់នាងធ្វើអោយរាងតូចមិនគិតមិនបានទេ វាពិតជាចាក់ដោតអារម្មណ៍ខ្លាំងណាស់ ធ្វើសឹងតែធ្វើអោយគេទប់ទឹកភ្នែកមិនរហូតដល់ស្រក់នៅមុខនាង តែគេអោនមុខចុះប្រឹងសម្រួលអារម្មណ៏ នេះគេទន់ជ្រាយដល់ថ្នាក់នឹងហាស 

Release ( ដោះលែង)Where stories live. Discover now