EPISODE 21 《អូនមិនចង់នៅជាមួយបងទេ 》

5.9K 247 6
                                        


ពេលវេលាចេះតែកន្លងផុតទៅ ខ្សែរជីវិតមនុស្សក៏មិនទៀងទាត់ វាប្រែប្រួលទៅពេលវេលា កាលះទេសះ និងសេចក្តីតស៊ូអំណត់របស់បុគ្គលម្នាក់ៗ ,។ អ្នកខ្លះមានឱពុកម្តាយមើលថែរដិតដល់ ទទួលមានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន ក៏មិនប្រាកដថាមានវាសនាល្អជាងអ្នកដែលមិនធ្លាប់ទទួល បានការអោយតម្លៃ និងការលើកទឹកចិត្តឡើយ , ថ្ងៃនេះគេដួល មិនប្រាកដថាថ្ងៃក្រោយគេក្រោកមិនរួចដែរ .. ភាពជោគជ័យវាអាស្រ័យលើការខិតខំរបស់បុគ្គលម្នាក់ ៗ មិនមែនប្រាដកថាអោយតែកើតក្នុងគ្រួសារអ្នកមានកូនដឹងតែមានទេ វាមិនខុសអីពី  Yunnan ក្មេងកំព្រាឱពុកម្តាយ មិនដែលនិងស្គាល់មុខម្តាយបង្កើតខ្លួនយ៉ាងមិចផង គេនៅតែខំប្រឹងតស៊ូដើរទៅមុខ គេសង្ឃឹមថាថ្ងៃណាមួយគេនិងបានជួបម៉ាក់ប៉ាគេ ហើយគេចង់សួរគាត់ថា ហេតុអីចាំបាច់បោះបង់គេចោល ? ហេតុអីចាំបាច់បង្កើតគេមកធ្វើអី ? ហេតុអីត្រូវអោយគេតស៊ូរស់បន្តដើម្បីចង់ស្គាល់មុខម៉ាក់គេព្រោះតែការបន្សល់ទុកនៅខ្សែរកដែលមានអីប្លែកៗនៅលើនោះ គេឆ្ងល់និងខ្សែរកមួយខ្សែរដែលម្តាយបង្កើតគេពាក់អោយគេមុនទៅចោលគេណាស់ ,

ហេតុអីបានវាប្លែកពីគេបែបនេះ ? សំណួរគ្មានចម្លើយ , ...

Yunnan គេនៅតែបន្តការងារជាអ្នកឆ្លាក់រូបលក់អោយសារមន្ទីមួយកន្លែងដែលមានការតាំងពិពរ័ខ្នាតជារៀងរាល់ខែ និង ខ្នាតធំធ្វើកន្លះឆ្នាំម្តង , ពីរមុនគេធ្វើការកុម៉ង់លក់ធម្មតា តែអ្នកទិញទាំងនោះពិបាកនិយាយគ្នាពេកទើបគេសម្រេចចិត្តចុះកុងត្រាជាមួយសារមន្ទីតែម្តងព្រោះបានលុយច្រើនជាងលក់ធម្មតាឆ្ងាយណាស់ ។

☆ Condo's Yunnan

( បាទ , ?) yungnan តបទាំងភ្ញាក់ផ្អើលបន្ទាប់ពីលឺថាអតិជនមកពីគ្រួសារអភិជន ឈ្មោះ Jon yungul ចង់ណាត់គេជួបបន្ទាប់ពីចាប់អារម្មណនិងរូបចម្លាក់ដែលគេទើបធ្វើកាលពីម្សិលមិញ

( បើឯងរវល់ គាត់ថាចាំពេលក្រោយក៏បាន យើងអោយលេខឯងទៅគាត់ហើយ ស្រួលលើកក្រោយគាត់ទាក់ទងទៅឯងផ្ទាល់ នែក Yunnan ហា កំធ្វេសប្រហែសណាឱកាសឯងមកដល់ហើយ ថាមិនត្រូវចម្លាក់ឯងអាច travel ជុំវិញពិភពលោកក៏ថាបាន ) អ្នកចាត់ការ និយាយទាំងខ្សឹបទៅកាន់រាងតូច

Release ( ដោះលែង)Where stories live. Discover now